ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា! ==> អភិបាលខេត្តពោធិ៍សាត់ ចុះស្រាវជ្រាវផ្ទាល់កណ្តាលអធ្រាត្រ បង្ក្រាបព័ត៌មានក្លែងក្លាយ ករណីចោទប្រកាន់រឿង «បាត់ប្រេងឡានខ្សែ» នៅពោធិ៍សាត់ ==> ពលរដ្ឋរិះគន់ រឿងទីតាំងល្បែងសុីសងខុសច្បាប់ មួយកន្លែង ក្បែរច្រកទ្វារព្រំដែន អន្តរជាតិបន្ទាយចក្រី តើអាជ្ញាធរមានសមត្ថកិច្ចដឹងដែរឬទេ? ទីតាំងជល់មាន់ និងល្បែងស៊ីសងដ៏ធំ បន្តបើកដំណើរការយ៉ាងរលូនដោយមិនមានផលរំខានពីអាជ្ញាធរពាក់ព័ន្ធ! ==> រដ្ឋបាលរាជធានីភ្នំពេញ បើកវគ្គបណ្តុះបណ្តាលតម្រង់ទិសស្តីពី «ការពង្រឹងប្រសិទ្ធភាពការងារព័ត៌មាន និងនាំពាក្យ» ==> សម្តេចតេជោ ហ៊ុន សែន រៀបចំពិធីលៀងសាយភោជន ជូនគណៈប្រតិភូអញ្ជើញចូលរួមសន្និសីទ ប្រធានសភានៃអន្តរសភាលើកទី២ ==> លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ បានចាត់តំណាងជួបសំណេះសំណាល និងសម្តែងការគួរសមជាមួយលេខាធិការដ្ឋាននៃ គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម (គ.ជ.ប.ទ)ក្នុងឱកាសដែលក្រុមការងារចុះបេសកកម្មត្រួតពិនិត្យកន្លែងដកហូតសេរីភាពក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ==> អភិបាលខេត្តប៉ៃលិន អញ្ជើញសួរសុខទុក្ខមន្រ្តីរាជការ ដែលកំពុងសម្រាកព្យាបាលជម្ងឺនៅ មន្ទីរពេទ្យបង្អែកខេត្ត ==> ប្រធានរដ្ឋសភាម៉ាឡេស៊ី ប្ដេជ្ញាបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយកម្ពុជាឱ្យកាន់តែរីកចម្រើន និងរឹងមាំ ==> ខេត្តប៉ៃលិន ដាំដើមឈើចម្រុះ ជាង ២ពាន់ដើម ដើម្បីអបអរសាទររុក្ខទិវា ៩ កក្កដា, អភិបាលខេត្ត អំពាវនាវឱ្យចូលរួមថែរក្សាធនធានព្រៃឈើ ==> កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង...

មេបញ្ជាការ អ.ហ ខេត្ត ជម្រុញដល់កងឯកភាពក្រុង/ស្រុក ពង្រឹងការ ងារសន្តិសុខសណ្តាប់ធ្នាប់ សុវត្ថិភាពជូនប្រជាពលរដ្ឋ និង ភ្ញៀវទេចរណ៍

មេបញ្ជាការ អ.ហ ខេត្ត ជម្រុញដល់កងឯកភាពក្រុង/ស្រុក ពង្រឹងការ ងារសន្តិសុខសណ្តាប់ធ្នាប់ សុវត្ថិភាពជូនប្រជាពលរដ្ឋ និង ភ្ញៀវទេចរណ៍

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្តសៀមរាប៖ កាលពីរសៀលថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៥ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តសៀមរាប បើកកិច្ច ប្រជុំ ត្រួតពិនិត្យការងារ អនុវត្ថតួនាទីភារ កិច្ច ប្រចាំឆមាសទី១ និង ទិសដៅឆមាសទី២ ឆ្នាំ២០២៥ របស់កងរាជអាវុធហត្ថ ខេត្ត ក្រោមកិច្ចដឹកនាំប្រជុំរបស់លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តសៀមរាប ដោយ មានការចូលរួមពី អស់លោក លោកស្រីជាមេបញ្ជាការរង ជានាយសេនាធិការ លោកមេបញ្ជាការរង នាយសេនាធិការរង ប្រធាន មន្ទីរទាំង៧ ប្រធានអង្គភាពនគរ បាលយុត្តិធម៌ នាយការិយាល័យ នាយអាវុធហត្ថ ដែលមានការពាក់ព័ន្ធ មេ បញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថក្រុង ស្រុកទាំង១៣ និង មេបញ្ជាការ កងអនុសេនាធំចល័ត ផងដែរ ។

បន្ទាប់ពីសេចក្តីរាយការណ៍ អំពីលទ្ធផលដែលអនុវត្តបានប្រចាំឆមាសទី១ និង ការលើកទិសដៅអនុវត្តបន្តប្រចាំឆមាសទី២ រួចមក មានប្រសាសន៍នោះដែរ លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តសៀមរាប បានធ្វើការវាយតម្លៃខ្ពស់អំពីលទ្ធផល ដែលគ្រប់កងឯកភាពទាំងអស់អនុវត្ត លើការ ងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សំខាន់សន្តិសុខ សុវត្ថិភាពជូន ដល់ថ្នាក់ដឹកនាំជាន់ខ្ពស់ជាតិ អន្តរជាតិ និងភ្ញៀវទេសចរជាតិ អន្តរជាតិ និង ប្រជាពល រដ្ឋ ក្នុងមូលដ្ឋានខេត្តសៀមរាប ។ ម៉្យាងទៀតបានយកចិត្តទុកដាក់ខ្ពស់ធ្វើការបណ្តុះបណ្តាល ហ្វឹកហ្វឺនជាប្រចាំដល់កងកម្លាំងនូវគ្រប់មុខវិជ្ជាយុទ្ធសាស្ត្រ របស់កងទ័ព និងអប់រំចិត្តសាស្ត្រជាដើម។ ក្នុងនោះដែរលោកមេបញ្ជាការ ក៏បានដាក់នូវបទបញ្ជាយ៉ាងម៉ឺងម៉ាត់ ដល់ បណ្តា កងរាជអាវុធហត្ថក្រុង ស្រុក និងកងអនុ សេនាធំចល័ត ត្រូវប្រកាន់ភ្ជាប់នូវរាល់បទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល ក្នុងការត្រៀមកម្លាំងអន្តរាគមន៍ ដើមី្បជួយដល់ប្រជាពលរដ្ឋ រងគ្រោះដោយគ្រោះធម្មជាតិ និង ឧប្បវទ្ទហេតុផ្សេងៗកើត ឡើង ព្រមទាំងត្រៀមលក្ខណៈគ្រប់ ពេលវេលា និង ក្តាប់ឱ្យបានមុខសញ្ញាក្រុមទុច្ចរិតដែលមានឧបាយកលបំផ្លាញសុខសន្តិភាព និងការអភិវឌ្ឍន៍ នៅក្នុងមូលដ្ឋាន ។ បច្ចុប្បន្នការងារហ្វឹកហ្វឺនបានដើរតួនាទីជាយុទ្ធសាស្ត្រយ៉ាងសំខាន់ក្នុងការពង្រឹង ខឿន ការពារជាតិ តាមរយៈការផ្ដល់នូវចំណេះដឹង និង ចំណេះធ្វើពិត ប្រាកដដល់កងទ័ព ។

លោកមេបញ្ជា ការ ក៏បានលើកផងដែរ អំពីស្ថានភាព សន្តិ សុខនៅតាមបន្ទាត់ព្រំដែនកម្ពុជា ថៃ និង ត្រូវបង្កើនស្មារតីយកចិត្តទុកដាក់ ការពារ ជាតិ សាសនា ព្រះមហាក្សត្រ សុខសន្តិ ភាព ស្ថិរភាព សណ្ដាប់ធ្នាប់សាធារណៈ និងសេចក្ដីសុខក្សេមក្សាន្តរបស់ប្រជាពល រដ្ឋកម្ពុជាទោះស្ថិតក្នុងតម្លៃណាក៏ដោយ  ៕ ដោយ ច័ន្ទ រស្មី

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.