ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្តម ឧត្តមសេនីយ៍ឯក តាន់ សំណាងតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ អញ្ជើញជាអធិបតីក្នុងពិធី" ប្រកាសផ្ទេរភារកិច្ចតែងតាំងមុខតំណែងស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី.. ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យ ស្តីពី ឯកសណ្ឋានផ្លូវការរបស់គោរមវន្ត ឧកញ៉ា អ្នកឧកញ៉ា លោកអ្នកឧកញ៉ា តាមលំដាប់ថ្នាក់ ==> ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ដាក់ចេញអនុសាសន៍៦ចំណុច ដល់ក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ ដើម្បីបន្ដរួមគ្នាប្រយុទ្ធប្រឆាំងគ្រឿងញៀនក្នុងបរិបថថ្មី ==> តំណាងក្រុមហ៊ុនវិនិយោគអន្តរជាតិចំនួន៣០ ស្វែងយល់ពីឱកាសផ្គូផ្គងដៃគូធុរកិច្ចនៅខេត្តក្រចេះ ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ស្នើឱ្យបន្តរួបរួមគ្នាជាធ្លុងមួយ ជំរុញចលនាជាតិលើកកម្ពស់ការអប់រំពីផលប៉ះពាល់ និងវិនាសកម្មនៃគ្រឿងញៀន ដើម្បីឈានទៅសម្អាតភូមិ ឃុំ សង្កាត់ ឱ្យក្លាយជាភូមិ ឃុំ សង្កាត់ស គ្មានគ្រឿងញៀន ==> ព្រឹកថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន អញ្ជើញបំពេញទស្សនកិច្ចមិត្តភាពផ្លូវការនៅចិន ==> ឯកឧត្ដម​ ឃួង ស្រេង ជំរុញបន្ថែមដល់មន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវ​យកចិត្តទុកដាក់ពង្រឹងការផ្ដល់សេវាសាធារណ:​ជូន​ប្រជាពលរដ្ឋ​ ជា​ពិសេស​សេវា​សុរិយោដីឱ្យមានប្រសិទ្ធភាពខ្ពស់​ និងល្អប្រសើរជាងមុនថែមទៀត ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធ ០៤ករណីផ្សេងគ្នា! ==> ដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន ទៅចិន ជាកម្លាំងជំរុញថ្មីសម្រាប់ការអភិវឌ្ឍទំនាក់ទំនងកម្ពុជា-ចិន និងការបន្តវេនចំណងមិត្តភាពជាប្រវត្តិសាស្ត្រ ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បើកកិច្ចប្រជុំអគ្គនាយកអន្តោប្រវេសន៍ និងកុងស៊ុលអាស៊ាន ដោយមានកិច្ចពិភាក្សា ៦ប្រធានបទ

ឯកឧត្តម នេត្រ ភក្ត្រា លើកទឹកចិត្តមន្ត្រី និងពលរដ្ឋមានសុខភាពល្អចូលរួមបរិច្ចាគឈាម, ការបរិច្ចាគឈាមមិនមែនត្រឹមតែជាសកម្មភាពមនុស្សធម៌ទេ តែជាការធ្វើបុណ្យដ៏ជ្រះថ្លាសម្រាប់ជួយសង្គ្រោះជីវិតរបស់មនុស្ស

ឯកឧត្តម នេត្រ ភក្ត្រា លើកទឹកចិត្តមន្ត្រី និងពលរដ្ឋមានសុខភាពល្អចូលរួមបរិច្ចាគឈាម, ការបរិច្ចាគឈាមមិនមែនត្រឹមតែជាសកម្មភាពមនុស្សធម៌ទេ តែជាការធ្វើបុណ្យដ៏ជ្រះថ្លាសម្រាប់ជួយសង្គ្រោះជីវិតរបស់មនុស្ស

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ភ្នំពេញ)៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានលើកទឹកចិត្តដល់មន្ត្រីរាជការ និងប្រជាពលរដ្ឋដែលមានសុខភាពល្អ សូមចូលរួមបរិច្ចាគឈាម ទាំងអស់គ្នា ចំពោះការបរិច្ចាគឈាមនេះ មិនមែនត្រឹមតែជាសកម្មភាពមនុស្សធម៌តែមួយប៉ុណ្ណោះទេ ប៉ុន្តែ ជាការធ្វើបុណ្យមួយដ៏មានសន្ធាជ្រះថ្លា ដើម្បីជួយសង្គ្រោះជីវិតអ្នកជំងឺដែលកំពុងត្រូវការឈាមជាចាំបាច់។

ការលើកទឹកចិត្តបែបនេះ របស់ឯកឧត្តម នេត្រ ភក្ត្រា បានធ្វើឡើងនៅនៅព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៥នេះ ក្នុងឱកាសដែលឯកឧត្តម និងលោកជំទាវ ទុយ សិរីរតនៈ នេត្រភក្ត្រា ប្រធានកិត្តិយសសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ សាខាក្រសួងព័ត៌មាន បានដឹកនាំមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៃក្រសួងព័ត៌មាន រួមគ្នាបរិច្ចាគឈាម ក្រោមប្រធានបទ «មន្ត្រីក្រសួងព័ត៌មាន រួមគ្នាបរិច្ចាគឈាម ដើម្បីជួយសង្គ្រោះជីវិតមនុស្ស»។ ការបរិច្ចាគឈាមធ្វើឡើងនៅក្នុងគោលបំណងចូលរួមចំណែកក្នុងសកម្មភាពមនុស្សធម៌។

ឯកឧត្តម នេត្រ ភក្ត្រា បានថ្លែងថា បុគ្គលដែលបានផ្តល់ឈាមជួយសង្គ្រោះអាយុជីវិតមនុស្ស គឺមានអារម្មណ៍ជ្រះថ្លា ហើយការបរិច្ចាគឈាម មិនមែនត្រឹមជាការងារមនុស្សធម៌នោះទេ ប៉ុន្តែ ជាការលះបង់សាច់ស្រស់ ឈាមស្រស់ ដើម្បីយកទៅជួយសង្គ្រោះអាយុជីវិតមនុស្សបាន។

ឯកឧត្តម នេត្រ ភក្ត្រា បានលើកឡើងថា ការចូលរួមបរិច្ចាគឈាមតាមវេជ្ជៈបញ្ជា គឺធ្វើឱ្យមានសុខភាពល្អ និងជួយបង្ការនូវជំងឺមួយចំនួនផងដែរ។ ដូច្នេះ សូមអំពាវនាវមន្ត្រីរាជការ និងប្រជាពលរដ្ឋបន្តបរិច្ចាគឈាមតាមការកំណត់ និងតាមការស្ម័គ្រចិត្តឱ្យបានគ្រប់ៗគ្នា។

ជាមួយគ្នានេះដែរ ឯកឧត្តម នេត្រ ភក្ត្រា​ បានបន្ថែមថា ការផ្តល់ឈាម ជាការធ្វើបុណ្យមួយដ៏មានសន្ធាជ្រះថ្លា ឈាមរបស់យើងដែលផ្តល់ឱ្យ មានន័យថា ជីវិត ដូច្នេះ ការចូលរួមបរិច្ចាគឈាម គឺជាសកម្មភាពមនុស្សធម៌មួយដែលបានចូលរួមជួយជីវិតរបស់មនុស្សតែម្តង។ ខណៈតម្រូវការឈាមសម្រាប់ជួយសង្គ្រោះជីវិតរបស់មនុស្សប្រចាំថ្ងៃកាន់តែច្រើនឡើង និងជារឿងដែលចាំបាច់ផងដែរ។

ឯកឧត្តម នេត្រ ភក្ត្រា បានបន្ថែមថា បើនិយាយតាមធម៌ព្រះពុទ្ធវិញ ការធ្វើទានតាមរយៈការផ្តល់ឈាម ជាអានិសង្ឃមួយខ្ពស់​ ដែលបានចូលរួមផ្តល់ជីវិតដល់ជនរងគ្រោះដែលត្រូវការឈាមជាចាំបាច់ សម្រាប់សង្គ្រោះជីវិតចេញពីមច្ចុរាជ។ លោកជឿជាក់ថា បុគ្គលដែលបានចូលរួមបរិច្ចាគឈាម នឹងមានអារម្មណ៍ជ្រះថ្លា និងបញ្ជាក់ថាខ្លួនមិនបានស្តាយក្រោយនោះទេ ចំពោះការសម្រេចចិត្តផ្តល់ឈាមរបស់ខ្លួន ពីព្រោះឈាមដែលបានដែលបានបរិច្ចាគ គឺជាការជួយសង្គ្រោះអាយុជីវិតរបស់មនុស្ស។ ការធ្វើបុណ្យអ្វីក៏ដោយ គឺមិនស្មើនឹងការជួយសង្គ្រោះជីវិតមនុស្សនោះទេ។

លោកវេជ្ជបណ្ឌិត សុខ ប៉ូ ប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាមនៃក្រសួងសុខាភិបាល បានឱ្យដឹងថា តម្រូវការឈាមក្នុងឆ្នាំ២០២៤កន្លងមក មជ្ឈមណ្ឌលត្រូវការឈាម មួយប្លោក ដើម្បីជួយសង្គ្រោះជីវិត អ្នកជំងឺរៀងរាល់ ៥នាទីម្តង។ តម្រូវការឈាមប្រចាំថ្ងៃសរុបមានជាង៣០០ ទៅ៣៥០ប្លោក នៅរាជធានីភ្នំពេញ។ តម្រូវការទូទាំងប្រទេសមានប្រមាណជិត១៤៣,១៤៣ប្លោក ហើយ មជ្ឈមណ្ឌលជាតិផ្តល់ឈាម បានគ្របដណ្តប់ជាង ៧៥% នៃការផ្គត់ផ្គង់ឈាមទូទាំងប្រទេស។

លោកវេជ្ជបណ្ឌិត សុខ ប៉ូ បានបន្ថែមថា ប៉ុន្តែ ការទទួលអំណោយឈាមតាមរយៈសប្បុរសជនដោយស្ម័គ្រចិត្ត និងមិនទទួលកម្រៃឆ្លើយតបបានតែ ២៥% នៃតម្រូវការក្នុងប្រទេសយើងតែប៉ុណ្ណោះ ក្នុងខណៈដែលប្រទេសជិតខាង ការបរិច្ចាគឈាម ដោយស្ម័គ្រចិត្តអាចផ្គត់ផ្គង់រហូតដល់លើសពី ៩០%នៃតម្រូវការ នេះបើយោងតាមទិន្នន័យរបស់ អង្គការសុខភាព ពិភពលោក។ លោកវេជ្ជបណ្ឌិត បានជម្រាបជូនបន្តថា ការបរិច្ចាគឈាមមិនប៉ះពាល់ដល់សុខភាពទេ ហើយឈាមមានប្រភពតែមួយគត់ គឺពីមនុស្ស មិនមានរោងចក្រណាអាចផលិតបានទេ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.