ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា! ==> អភិបាលខេត្តពោធិ៍សាត់ ចុះស្រាវជ្រាវផ្ទាល់កណ្តាលអធ្រាត្រ បង្ក្រាបព័ត៌មានក្លែងក្លាយ ករណីចោទប្រកាន់រឿង «បាត់ប្រេងឡានខ្សែ» នៅពោធិ៍សាត់ ==> ពលរដ្ឋរិះគន់ រឿងទីតាំងល្បែងសុីសងខុសច្បាប់ មួយកន្លែង ក្បែរច្រកទ្វារព្រំដែន អន្តរជាតិបន្ទាយចក្រី តើអាជ្ញាធរមានសមត្ថកិច្ចដឹងដែរឬទេ? ទីតាំងជល់មាន់ និងល្បែងស៊ីសងដ៏ធំ បន្តបើកដំណើរការយ៉ាងរលូនដោយមិនមានផលរំខានពីអាជ្ញាធរពាក់ព័ន្ធ! ==> រដ្ឋបាលរាជធានីភ្នំពេញ បើកវគ្គបណ្តុះបណ្តាលតម្រង់ទិសស្តីពី «ការពង្រឹងប្រសិទ្ធភាពការងារព័ត៌មាន និងនាំពាក្យ» ==> សម្តេចតេជោ ហ៊ុន សែន រៀបចំពិធីលៀងសាយភោជន ជូនគណៈប្រតិភូអញ្ជើញចូលរួមសន្និសីទ ប្រធានសភានៃអន្តរសភាលើកទី២ ==> លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ បានចាត់តំណាងជួបសំណេះសំណាល និងសម្តែងការគួរសមជាមួយលេខាធិការដ្ឋាននៃ គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម (គ.ជ.ប.ទ)ក្នុងឱកាសដែលក្រុមការងារចុះបេសកកម្មត្រួតពិនិត្យកន្លែងដកហូតសេរីភាពក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ==> អភិបាលខេត្តប៉ៃលិន អញ្ជើញសួរសុខទុក្ខមន្រ្តីរាជការ ដែលកំពុងសម្រាកព្យាបាលជម្ងឺនៅ មន្ទីរពេទ្យបង្អែកខេត្ត ==> ប្រធានរដ្ឋសភាម៉ាឡេស៊ី ប្ដេជ្ញាបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយកម្ពុជាឱ្យកាន់តែរីកចម្រើន និងរឹងមាំ ==> ខេត្តប៉ៃលិន ដាំដើមឈើចម្រុះ ជាង ២ពាន់ដើម ដើម្បីអបអរសាទររុក្ខទិវា ៩ កក្កដា, អភិបាលខេត្ត អំពាវនាវឱ្យចូលរួមថែរក្សាធនធានព្រៃឈើ ==> កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង...

សមាជិក​សភា​ជប៉ុន បាន​គូសបញ្ជាក់​អំពី ការ ប្ដេជ្ញាចិត្ត របស់​ជប៉ុន ក្នុង​ការពង្រឹង និង ពង្រីក ទំនាក់ទំនង និង កិច្ចសហប្រតិបត្តិការ ជប៉ុន -​កម្ពុជា ឱ្យ​កាន់តែ​រីកចម្រើន និង រឹងមាំ​បន្ថែម​ទៀត​

សមាជិក​សភា​ជប៉ុន បាន​គូសបញ្ជាក់​អំពី ការ ប្ដេជ្ញាចិត្ត របស់​ជប៉ុន ក្នុង​ការពង្រឹង និង ពង្រីក ទំនាក់ទំនង និង កិច្ចសហប្រតិបត្តិការ ជប៉ុន -​កម្ពុជា ឱ្យ​កាន់តែ​រីកចម្រើន និង រឹងមាំ​បន្ថែម​ទៀត​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​នា​រសៀល ថ្ងៃទី​១ ខែកក្កដា ឆ្នាំ​២០២៥, សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានអនុញ្ញាត​ឱ្យ ឯកឧត្តម ណាហ្គា​ស៊ី​ម៉ា អាគិ​ហិសា (NAGASHIMA Akihisa) ទីប្រឹក្សា​ពិសេស​នាយករដ្ឋមន្ត្រី និង​ជា​សមាជិក​រដ្ឋសភា​ជប៉ុន ចូលជួប​សម្ដែង​ការគួរសម និង​ពិភាក្សា​ការងារ នៅ​វិមាន​សន្ដិភាព ។​

​ក្នុងឱកាស​នៃ​ជំនួប​, ឯកឧត្តម​សមាជិក​រដ្ឋសភា​ជប៉ុន បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ជូន​ចំពោះ​សម្ដេច​បវរ​ធិបតី ដែល​បាន​ផ្ដល់​នូវ​ការស្វាគមន៍​យ៉ាង​កក់ក្ដៅ និង​បាន​ចំណាយ​ពេលវេលា​ដ៏​មមាញឹក​អនុញ្ញាតឱ្យ​រូប​ឯកឧត្តម និង​គណៈប្រតិភូ ចូលជួប​សម្ដែង​ការគួរសម និង ពិភាក្សា​ការងារ នា​ឱកាស​នេះ​។ ឯកឧត្តម​បាន​សម្ដែង​នូវ​ការពេញចិត្ត និង វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ច​សហប្រតិបត្តិកា​រយ៉ា​ង​ស៊ីជម្រៅ​ជប៉ុន​-​កម្ពុជា នៅក្នុង​វិស័យ​គន្លឹះ​នានា​។ ចំពោះ​កិច្ច​សហប្រតិបត្តិការ​ក្នុង​វិស័យ​ការពារជាតិ និង សន្តិសុខ​, ឯកឧត្តម​ក៏​បាន​សម្ដែង​នូវ​ការពេញចិត្ត​, ជាពិសេស ក្នុង​កិច្ច​សហប្រតិបត្តិ​រវាង កង​ស្វ័យ​ការពារជេី​ង​គោក​ជប៉ុន និង កងទ័ពជេីងគោក​ក​ម្ពុ​ជា តាមរយៈ​ការបន្ត​ផ្ដល់​ការគាំទ្រ​ដល់​ការបណ្ដុះបណ្ដាល និង​ពង្រឹង​សមត្ថភាព​ដល់ក​ង​ទ័ព​កម្ពុជា​។ ទន្ទឹមនេះ​, ឯកឧត្តម​បាន​ថ្លែងអំណរគុណ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា​ដែល​បាន​ស្វាគមន៍ និង​អនុញ្ញាត​ឱ្យ​នាវា​កង​ស្វ័យការពារ​ជើង​ទឹក​ជប៉ុន បំពេញ​ទស្សនកិច្ច​នៅ​មូលដ្ឋាន​សមុទ្រ​រាម ដែល​នឹង​រួមចំណែក​ដល់​ការស្វែងរក​ឱកាស​ពង្រឹង និង​ពង្រីក កិច្ចសហប្រតិបត្តិការ​រវាង​កងទ័ព​ជើង​ទឹក​នៃ​ប្រទេស​ទាំង​ពីរ នាពេល​អនាគត​។ ក្នុង​កិច្ចសហប្រតិបត្តិការ​លើ​វិស័យសេដ្ឋកិច្ច​, ឯកឧត្តម​ក៏​បាន​សម្ដែង​នូវ​ការស្វាគមន៍​ចំពោះ​កញ្ចប់​សហ​បង្កើត​សេដ្ឋកិច្ច​កម្ពុជា​-​ជប៉ុន ( Economic Co-Creations Package) ដែល​នេះ​គឺជា​កាលានុវត្តភាព​ថ្មី​មួយ នៅ​ក្នុង​ការទាក់ទាញ​នូវ​វិនិយោគិន​ជប៉ុន​បន្ថែម​ទៀត​មក​វិនិយោគ នៅ​ប្រទេស​កម្ពុជា​។ ចំពោះ​កិច្ច​សហប្រតិបត្តិការ​ត្រីភាគី លេីការ​បណ្តុះបណ្តាល ការ​បោសសម្អាត​មីន​មនុស្សធម៌​, ជប៉ុន​នឹង​បន្ត​សហការ​ជាមួយ​កម្ពុជា ជួយ​ដល់​ប្រទេស​អ៊ុយ​ក្រែ​ននិង ប្រទេស​ផ្សេង​ទៀត​។ ឯកឧត្តម សមាជិកសភា បាន​គូសបញ្ជាក់ អំពី​ការប្តេជ្ញាចិត្ត របស់​ជប៉ុន ក្នុង​ការពង្រឹង និង ពង្រីក​ទំនាក់ទំនង និង កិច្ចសហប្រតិបត្តិការ ជប៉ុន​-​កម្ពុជា ឱ្យ​កាន់តែ​រីក​ចម្រេី​ន និង រឹងមាំ​បន្ថែម​ទៀត ស្រប​តាម​ទំនាក់ទំនង ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ ។

​ជា​ការឆ្លើយតប​, សម្ដេច​បវរ​ធិបតី​បាន​សម្ដែង​នូវ​ការស្វាគមន៍​យ៉ាង​កក់ក្ដៅ​ចំពោះ​ឯ​ឧត្តម​សមាជិក​រដ្ឋសភា​ជប៉ុ​ន និង​គណៈប្រតិភូ ដែល​បាន​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា នាពេលនេះ​។ សម្ដេច​បវរ​ធិបតី​ក៏បាន​ថ្លែងអំណរគុណ​ដល់​រដ្ឋាភិបាល និង​ប្រជាជន​ជប៉ុន ដែល​បាន​ដើរតួនាទី​យ៉ាង​សំខាន់​ក្នុងការ​រួមចំណែក​ដល់​ដំណើរការ​ស្វែងរក​សន្តិ​ភាព​នៅ​កម្ពុជា ក៏​ដូចជា​ការអភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​។ សម្ដេច​បវរ​ធិបតី​បាន​សម្ដែង​នូវ​ការពេញចិត្ត និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ការរីកចម្រើន​ដ៏​ល្អ នៃ​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ការពារ​ជាតិ និង​សន្តិសុខ និង​បាន​ថ្លែងអំណរគុណ​ដល់​ភាគី​ជប៉ុន​ដែល​បាន​ផ្ដល់​នូវ​ការគាំទ្រ​ដល់​ការបណ្ដុះបណ្ដាល និង​កសាង​សមត្ថភាព​ដល់​កងទ័ព​កម្ពុជា​។ ជាមួយគ្នានេះ​, សម្ដេច​បវរ​ធិបតី​បាន​ស​ម្តែ​ការពេញចិត្ត​យ៉ាងខ្លាំង​ចំពោះ​ការដាក់ចេញ​នូវ​យន្តការ​ថ្មី​សម្រាប់​កិច្ចសហប្រតិបត្តិកា​រ​កម្ពុជា​-​ជប៉ុន ផ្តោត​លើ​សសរស្តម្ភ​សំខាន់ៗ​ទាំង​៣ និង បាន​គូសបញ្ជាក់ថា ក្រសួង ស្ថាប័ន កម្ពុជា បាន ត្រៀម​ខ្លួន​រួចជាស្រេច​ក្នុង​ការផ្សារភ្ជាប់ ទំនាក់ទំនង និង កិច្ចសហការ​ជាមួយ ភាគី ជប៉ុន ដេ​ី​ម្បី​អនុវត្ត​យន្តការ​នៃ កិច្ចសហប្រតិបត្តិការ ថ្មី​នេះ ឱ្យ​ទទួលបាន​ជោគជ័យ ។ សម្ដេច​បវរ​ធិបតី​ក៏​បាន​អរគុណ​ដល់​ភាគី​ជប៉ុន ដែល​បាន​ផ្ដល់​ការគាំទ្រ​ដល់​សកម្មភាព​បោសសម្អាត​មីន​នៅ​កម្ពុជា នា​ពេលកន្លងមក និង​បាន​គូសបញ្ជាក់​អំពី​ការ​បន្ត​នូវ​ការគាំទ្រ​របស់​កម្ពុជា​ទៅលើ​គំនិត​ផ្ដួចផ្ដើរម​របស់​ជប៉ុន​ទៅ​លើសក​ម្ម​ភាព​បោសសម្អាត​មីន​មនុស្សធម៌ ដើម្បី​ជា​ការរួមចំណែក​ត្រឡប់​ទៅ​វិញ​របស់​កម្ពុជា ជាមួយ​សហគមន៍​អន្តរជាតិ តាមរយៈ​ការបញ្ជូន​នូវ​កងកម្លាំង​ថែរក្សា​សន្តិភាព ក្រោម​ឆ័ត្រ​អង្គការសហប្រជាជាតិ ដែល​ផ្ដោត​ទៅលើ​ការ​បោសសម្អាត​មីន និង​ការថែរក្សា​សន្តិភាព ដែល​ពីមុន កម្ពុជា ជា​ប្រទេស​ដែល​ធ្លាប់​ទទួល​កង​រក្សាសន្តិភាព​អង្គការ សហប្រជាជាតិ ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.