ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
(បឋម)#ក្រសួងមហាផ្ទៃ​ #រដ្ឋបាលខេត្តកំពង់​ធំ​ ដាក់ក្រុមហ៊ុនពីរចូលបញ្ជីខ្មៅ ព្រោះសង្ស័យឃុបឃិតដេញថ្លៃ តែប៉ុន្មានខែក្រោយស្រាប់តែនិរាករណ៍! តើមានមូលហេតុអ្វីនៅពីក្រោយ? ==> រដ្ឋបាលស្រុកសាលាក្រៅ សហការជាមួយមន្ទីរ ស្ថាប័នជំនាញ ចុះយុទ្ធនាការលាងសម្អាតច្រកទ្វារព្រំដែនអន្តរជាតិព្រំ ដើម្បីលើកកំពស់សោភ័ណភាពតំបន់ ==> ឯកឧត្តម ឧត្តមសេនីយ៍ឯកតាន់ សំ ណាង អគ្គស្នងការរងនគរបាលជាតិអញ្ជើញជាអធិបតីក្នុងពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែងនិងបំពាក់ឋានន្តរសក្តិជូន មន្រ្តីនគរបាលជាតិ នៃ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង៖ ==> កម្ពុជា-អាស៊ែបៃហ្សង់ បង្ហាញសុទិដ្ឋិនិយមចំពោះការជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ==> អភិបាលខេត្តប៉ៃលិន ជូនដំណើរបងប្អូនប្រជាពលរដ្ឋ ត្រឡប់ទៅធ្វើការវិញ បន្ទាប់ពីបានមកលេងស្រុកកំណើត ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ តាមរយៈការជិះរថយន្តក្រុងដោយមិនបង់ប្រាក់ ==> ឯកឧត្តម ឧត្តមសេនីយ៍ឯក កឹង ឃន ដឹកនាំគណៈប្រតិភូចុះសួរសុខទុក្ខ និងនាំយកអំណោយជូនកងកម្លាំងនគរបាលការពារព្រំដែនគោកប្រចាំទិសភូមិភាគទី១ និងទី២ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ==> លោក អ៊ី ឈាន និងលោកស្រី បាន ស្រីមុំ នាំយកទេយ្យទានចង្ហាន់បិណ្ឌបាត្រ និងបច្ច័យប្រគេនព្រះសង្ឃចំនួន ៥វត្ត នាឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ==> លោក រុន សារ៉េត ផ្ញើ​សារ​គោរព​ជូន​ពរ និង សូម​បួងសួង​ដល់ ព្រះ​រតនត្រ័យ វត្ថុ​ស័ក្តិសិទ្ធិ ក្នុង​លោក និង​ទេវតា​រក្សា​ព្រះរាជាណាចក្រ​កម្ពុជា​សូម​ប្រសិទ្ធពរ​ជ័យ សិរី​មង្គល វិបុល​សុខ​គ្រប់ប្រការ ជូន​ចំពោះ ​ឯកឧត្តម សុខ ពេញវុ​ធ អភិបាលរង រាជធានី​ភ្នំពេញ ក្នុងឱកាស​បុណ្យកាន់បិណ្ឌ​-​ភ្ជុំ​បិណ្ឌ ព​.​ស ២៥៧០ គ​.​ស ២០២៦ ==> លោក រុន សារ៉េត ផ្ញើ​សារ​គោរព​ជូន​ពរ និង សូម​បួងសួង​ដល់ ព្រះ​រតនត្រ័យ វត្ថុ​ស័ក្តិសិទ្ធិ ក្នុង​លោក និង​ទេវតា​រក្សា​ព្រះរាជាណាចក្រ​កម្ពុជា​សូម​ប្រសិទ្ធពរ​ជ័យ សិរី​មង្គល វិបុល​សុខ​គ្រប់ប្រការ ជូន​ចំពោះ ​ឯកឧត្តម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ក្នុងឱកាស​បុណ្យកាន់បិណ្ឌ​-​ភ្ជុំ​បិណ្ឌ ព​.​ស ២៥៧០ គ​.​ស ២០២៦ ==> លោក រុន សារ៉េត ផ្ញើ​សារ​គោរព​ជូន​ពរ និង សូម​បួងសួង​ដល់ ព្រះ​រតនត្រ័យ វត្ថុ​ស័ក្តិសិទ្ធិ ក្នុង​លោក និង​ទេវតា​រក្សា​ព្រះរាជាណាចក្រ​កម្ពុជា​សូម​ប្រសិទ្ធពរ​ជ័យ សិរី​មង្គល វិបុល​សុខ​គ្រប់ប្រការ ជូន​ចំពោះ ​លោក ខឹម សុ​ផុន ប្រធាន​មន្ទីរ​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា​ខេត្ត​មណ្ឌលគិរី​ ក្នុងឱកាស​បុណ្យកាន់បិណ្ឌ​-​ភ្ជុំ​បិណ្ឌ ព​.​ស ២៥៧០ គ​.​ស ២០២៦

ស ស យ ក ខេត្តប៉ៃ លិន ចុះជួយជញ្ជូនសម្ភារពលរដ្ឋដែលឆ្លងកាត់ព្រំដែនចូលកម្ពុជាវិញ

ស ស យ ក ខេត្តប៉ៃ លិន ចុះជួយជញ្ជូនសម្ភារពលរដ្ឋដែលឆ្លងកាត់ព្រំដែនចូលកម្ពុជាវិញ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ក្រោមការដឹកនាំរបស់លោកស្រី បាន ស្រីមុំ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) ខេត្តប៉ៃ លិន បានដើរតួនាទីយ៉ាងសកម្ម ក្នុងការងារមនុស្សធម៌ និងសង្គម ដោយបានចូលរួមចំណែកយ៉ាងធំធេង ក្នុងការលើកកម្ពស់ជីវភាព និងសុខុមាលភាពប្រជាពលរដ្ឋក្នុងខេត្ត។ សកម្មភាពទាំងនេះឆ្លុះបញ្ចាំង ពីការប្ដេជ្ញាចិត្ត របស់ថ្នាក់ដឹកនាំ និងសមាជិក ស.ស.យ.ក. ខេត្ត ក្នុងការជួយសង្គ្រោះ និងអភិវឌ្ឍសហគមន៍។

នៅព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៥នេះ សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក)ខេត្តប៉ៃលិន បានយកចិត្តទុកដាក់ខ្ពស់ ចំពោះសុខទុក្ខរបស់ពលរដ្ឋខ្មែរ ដែលធ្វើដំណើរឆ្លងដែន ក្នុងនោះក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជា(ស.ស.យ.ក)ខេត្ត បានរៀបចំសកម្មភាពជួយជញ្ជូនសម្ភារៈផ្ទាល់ខ្លួន របស់ពលករ ដែលត្រឡប់មកពីប្រទេសថៃ ចូលមកប្រទេសកម្ពុជាវិញ។

យុវជនសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តប៉ៃលិន បានលើកឡើងថា សហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត ក្រោមការដឹកនាំ របស់លោកស្រី បាន ស្រីមុំ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) ខេត្តប៉ៃលិន តែងតែធ្វើសកម្មភាពមនុស្សធម៌ជាប្រចាំ ពិសេសក្នុងអំឡុងពេលនេះ គឺយើងបានចូលរួមសកម្មភាព ជួយសម្រួលបន្ទុក ដល់ពលរដ្ឋខ្មែរ ដែលវិលត្រលប់មកស្រុកកំណើត ពាក់ព័ន្ធការជួយដឹកជញ្ជូនសម្ភារៈពលករឆ្លងកាត់ព្រំដែន ,ការផ្សព្វផ្សាយ និងអប់រំជាសាធារណៈ អំពីសារៈសំខាន់ នៃសុវត្ថិភាពពលរដ្ឋចំណាកស្រុក ការផ្សព្វផ្សាយព័ត៌មាន និងការណែនាំនានា ស្តីពីហានិភ័យ ដែលអាចកើតមាន ចំពោះពលរដ្ឋចំណាកស្រុក និងវិធីការពារខ្លួន ក៏ដូចជាសិទ្ធិរបស់ពួកគាត់។ ជាមួយគ្នានេះ សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) ខេត្តប៉ៃលិន បានសហការជាមួយរដ្ឋបាលខេត្ត ដើម្បីរៀបចំរថយន្តដឹកជញ្ជូនពលរដ្ឋ ពីច្រកព្រំដែន ត្រឡប់ទៅលំនៅឋានរៀងៗខ្លួន ដោយមិនគិតថ្លៃ ហើយនេះ បានជួយកាត់បន្ថយបន្ទុកចំណាយ និងការលំបាករបស់ពួកគាត់ផងដែរ។

សរុបមកសកម្មភាពមនុស្សធម៌ និងសង្គមរបស់ សហភាពសហព័ន្ធយុវជនកម្ពុជា(ស.ស.យ.ក)ខេត្តប៉ៃលិន ក្រោមការដឹកនាំ របស់លោកស្រី បាន ស្រីមុំ បានបង្ហាញពីស្មារតីសាមគ្គីភាព និងការទទួលខុសត្រូវខ្ពស់ ក្នុងការចូលរួមអភិវឌ្ឍន៍សង្គមជាតិ និងជួយសម្រាលទុក្ខលំបាក របស់ប្រជាពលរដ្ឋក្នុងខេត្តផងដែរ៕

អត្ថបទ៖ សេង សុវណ្ណារិទ្ធ

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.