ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ពិធីផ្សព្វផ្សាយខ្លឹមសារអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេស លើកទី៣៣ ប្រគេនដល់ព្រះមន្ត្រីសង្ឃ-ព្រះសង្ឃទូទាំងខេត្តស្វាយរៀង ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា កត់សម្គាល់ភាពលេចធ្លោរបស់ខេត្តព្រៃវែង ក្នុងឆ្នាំ២០២៥ នឹងផ្ដល់អនុសាសន៍គន្លឹះសម្រាប់ឆ្នាំ២០២៦ នេះ ==> ឯកឧត្តម សុខ លូ អញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសចូលកាន់មុខតំណែងមន្ត្រីរាជការ ចំណុះរចនាសម្ព័ន្ធសាលាខេត្ត សាលាក្រុង ស្រុកពាក់ព័ន្ធ និងមន្ទី អង្គភាព ==> ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ អញ្ជើញចូលរួមដាក់កម្រងផ្កា និងគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម ប៉ូល ពីឌូ រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ និងជាអនុប្រធានក្រុមការងារ ==> លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ អញ្ជើញ​គោរពវិញ្ញណក្ខន្ធ​សពឧបាសិកា​ ឡុង​ តៃ​ ត្រូវជាម្តាយក្មេកឯកឧត្តម​ អ៊ុំ​ រាត្រី​ អភិបាល​ នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ​ ==> មេបញ្ជា​កា​រកងរាជអាវុធ​ហត្ថ​ខេត្តប​ន្ទាយ​មានជ័យ ​ដឹក​នាំកិច្ចប្រ​ជុំត្រួត​ពិនិត្យវឌ្ឍ​នភាពកា​រងារ​ និង​ទិស​ដៅអ​នុវត្តបន្ត និង​ផ្សព្វផ្សា​យ កា​រងារប្រយុទ្ធប្រ​ឆាំងការ​ឆក​បោក​តាមប្រព័ន្ធប​ច្ចេកវិទ្យា ==> នៅព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦ នេះ ក្នុងនាមប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ ឯកឧត្តម នេត្រ ភក្ត្រា បានចូលរួមជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តក្រចេះដោយមានការអញ្ជើញចូលរួមពីតំណាងក្រសួងមហាផ្ទៃ តំណាងលេខាធិការដ្ឋានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានរាជធានីខេត្ត និងសមាជិក សមាជិការ អាជ្ញាធរខេត្ត ក្រុងស្រុក ឃុំសង្កាត់។ ==> លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ដឹកនាំកិច្ចប្រជុំបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការប្រចាំខែមករា ឆ្នាំ២០២៦ និងដាក់ចេញទិសដៅអនុវត្តការងារសម្រាប់ខែបន្ទាប់ដល់កងកម្លាំង ==> ឧត្តមសេនីយ៍ត្រី សៀ ទីន ផ្ញើសារលិខិតជូនពរ ជូនចំពោះលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ក្នុងឱកាសពិធីចម្រើនជន្មាយុ ==> រដ្ឋមន្ត្រី នេត្រ ភក្ត្រា អញ្ជើញបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់ក្រសួងព័ត៌មាន

​សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឲ្យ ឯកឧត្តម Abdullah ibn Muhammad Al ash-Sheikh ប្រធានរដ្ឋសភា​នៃ​ព្រះរាជាណាចក្រអា​រ៉ាប៊ី សា​អូឌីត ចូលជួប​សម្តែង​ការគួរសម

​សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឲ្យ ឯកឧត្តម Abdullah ibn Muhammad Al ash-Sheikh ប្រធានរដ្ឋសភា​នៃ​ព្រះរាជាណាចក្រអា​រ៉ាប៊ី សា​អូឌីត ចូលជួប​សម្តែង​ការគួរសម

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

នៅ​វិមាន​ព្រឹទ្ធសភា នា​រសៀល​ថ្ងៃ​អង្គារ ៦​កើត ខែ​អាសាឍ ឆ្នាំ​ម្សាញ់ សប្តស័ក ព​.​ស​.២៥៦៩ ត្រូវ​នឹង​ថ្ងៃទី​១ ខែកក្កដា ឆ្នាំ​២០២៥ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានអនុញ្ញាត​ឲ្យ ឯកឧត្តម Abdullah ibn Muhammad Al ash-Sheikh ប្រធានរដ្ឋសភា​នៃ​ព្រះរាជាណាចក្រអា​រ៉ាប៊ី សា​អូឌីត ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ​។​

​យោង​តាម​ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យ​ព្រឹទ្ធសភា បានឱ្យ​ដឹង​នៅ​ក្រោយ​ជំនួប​ថា សម្ដេច​តេជោ ហ៊ុន សែន បាន​សម្ដែង​នៅ​ក្តីរីករាយ​ដែល​បាន​ជួប ឯកឧត្តម ប្រធានសភា នៃ​ព្រះរាជាណាចក្រអា​រ៉ាប៊ីសាអូឌីត សម្ដេច​បាន​ចាត់ទុក​ដំណើរ​ទស្សនកិច្ច​របស់​ឯកឧត្តម​នៅ​កម្ពុជា​នា​ពេល​នេះ ជា​ផ្នែក​ដ៏​សំខាន់ នៃ​ការជំរុញ​ទំនាក់ទំនង​រវាង​កម្ពុ​ជា និង​អា​រ៉ាប៊ីសាអូឌីតឲ្យ​កាន់តែ​ល្អប្រសើរ ទាំង​ក្នុង​ក្រប​ខណ្ឌ​នីតិបញ្ញត្តិ និង​នីតិប្រតិបត្តិ​។ សម្ដេច​តេជោបា​ន​អរគុណ​ចំពោះ​ការទទួល​ស្វាគមន៍​សម្ដេច​យ៉ាង​រាក់ទាក់​ពេល​សម្ដេច​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​អា​រ៉ាប៊ីសាអូឌីត​នាពេលក​ន្ល​ង​ទៅ​។

​ឯកឧត្តម​ប្រធានសភា​អារ៉ាប់ប៊ីសាអូឌីត បាន​អរគុណ​ចំពោះ​សម្ដេច​តេជោ​ដែល​បាន​ចំណាយ​ពេលវេលា​ឱ្យ​ឯកឧត្តម​បាន​ជួបពិភាក្សា​នាពេលនេះ​។ ឯកឧត្តម​បាន​សរសើរ​អំពី​ទំនាក់ទំនង​រវាង​កម្ពុ​ជា និង​អា​រ៉ាប៊ីសាអូឌីត​ដែលមាន​ការរីកចម្រើន​ជា​បន្ត​បន្ទាប់​។

​ឯកឧត្តម​ក៏​ចង់ឃើញ​ភាព​រីកចម្រើន​រវាង​ប្រទេស​ទាំង​ពីរ​កាន់តែ​មាន​ភាពល្អប្រសើរ​កើនឡើង​ទៀត​តាមរយៈ​ភាគី​ទាំងពីរ​ផ្លាស់ប្ដូរ​នៃ​ដំណើរ​ទស្សនកិច្ច នៃ​ថ្នាក់ដឹកនាំ​ប្រទេស​ទាំង​ពីរ ដើម្បី​ឲ្យ​ទំនាក់ទំនង​ប្រទេស​ទាំង​ពីរ​កាន់តែ​មានភាព​រីកចម្រើន​បន្ថែម​ទៀត​។

​ឯកឧត្តម​ក៏​បាន​បញ្ជាក់​ពី​ការជំរុញ​ទំនាក់ទំនង​ប្រទេស​ទាំង​ពីរ​តាមរយៈ​ការផ្សាភ្ជាប់​កិច្ចសហប្រតិបត្តិការ ក្នុង​វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និង​ការវិនិយោគ ដែល​ឯកឧត្តម​បាន​ចាត់ទុកថា​ជា​ចំណុច​សំខាន់ ក្នុងការ​រុញ​ច្រើន​ទំនាក់ទំនង​នេះ​ឲ្យ​កាន់តែ​ល្អប្រសើរ​។ ឯកឧត្តម​ក៏​ចាប់អារម្មណ៍​លើ​វិស័យ​កសិកម្ម និង​ទេសចរណ៍​នៅក្នុង​ប្រទេស​កម្ពុជា ដែល​ក្នុង​វិស័យ​ទេសចរណ៍​ឯកឧត្តម​បាន​លើកឡើង​ថា ប្រទេស​ទាំង​ពីរ​នៅ​មិនទាន់​មាន​ជើងហោះហើរ ហើយក៏​មិន​ទាន់​មាន​ក្រុមហ៊ុន​ទេសចរណ៍​ច្រើន​ដែល​ទៅ​ទស្សនកិច្ច​នៅ​អា​រ៉ាប៊ីសាអូឌីត និង​នាំ​ទេសចរណ៍​ពី​អា​រ៉ាប៊ីសាអូឌីតមក​កម្ពុ​ជា​ដែរ ច្រើន​ដែរ​។ ឯកឧត្តម​ចង់ឲ្យ​ភាគី​ទាំងពីរ បង្កើន​នូវ​កិច្ច​សហប្រតិបត្តិការ​មួយ​គ្នា​ឲ្យ​កាន់តែ​ល្អប្រសើរ លើ​វិស័យ​ទេសចរណ៍​និង​កសិកម្ម ជាដើម​។

​ជា​ការឆ្លើយតប សម្ដេច​តេជោ ហ៊ុន សែន បាន​ឯកភាព​ចំពោះ​ការលើកឡើង​របស់​ឯកឧត្តម​ប្រធានរដ្ឋសភា​អារ៉ាប៊ី​សា​អូឌីត ហើយ​សម្ដេច​ក៏​បាន​លើកឡើង​អំពី​សក្តានុពល​របស់​ប្រទេស​កម្ពុជា​ដែល​អ្នក​វិនិយោគ​របស់​អា​រ៉ាប៊ីសាអូឌីត​គួរតែស​ម្លឹង​មក នឹង​ធ្វើ​ការសិក្សា ហ្នឹង​វិនិយោគ​ក្នុង​វិស័យ​សំខាន់ៗ​ក្នុងប្រទេស​កម្ពុជា​គឺ​វិស័យ​កសិកម្ម​តែ​ម្ដង​។

​សម្ដេច​បញ្ជាក់ថា វិស័យ​កសិកម្ម​នៅ​កម្ពុជា​គឺ​មាន​សក្តានុពល​ច្រើន​ដែល​ត្រូវ​ការវិនិយោគ​ពី​ក្រៅប្រទេស ហើយ​ប្រសិនបើ​អារ៉ាប់ប៊ីសាអូឌី​តចាប់​អារម្មណ៍​គួរតែ​ពិនិត្យ​ទៅលើ​ការវិនិយោគ​លើ​វិស័យ​កសិកម្ម កសិឧស្សាហកម្ម ពិសេស​កា​កែច្នៃ​ផលិតផល​កសិកម្ម​ដើម្បី​ធ្វើ​ការនាំចេញ​។ កម្ពុជា​សព្វថ្ងៃ​មាន​សមត្ថភាព​ផលិត ដែល​ជា​វត្ថុធាតុដើម ប៉ុន្តែ​យើង​នៅ​មាន​កង្វះខាត​ក្នុង​ការកែច្នៃ​ដើម្បី​នាំចេញ​។

​សម្ដេច​តេជោក៏បាន​លើក​ឡើង​ទាក់ទង​ទៅនឹងអ​ង្ករ​របស់​កម្ពុជា​ទទួល​បាន​ការចាប់អារម្មណ៍​លើ​ទីផ្សារ​អន្តរជាតិ​ជាច្រើន ដែល​ជា​អង្ករ​មិន​មាន​ជាតិគីមី ហើយ​ទទួលបាន​ការផ្ដល់​តម្លៃ​ហើយ​អាច​វាយលុក​ទៅ​លើ​ទីផ្សារ​គ្រប់​ទីកន្លែង ប៉ុន្តែ​ចំណុច​សំខាន់​គឺ​យើង​នៅ​ខ្វះ​ការកែច្នៃ​ដើម្បី​នាំចេញ​។​

​ទាក់ទង​ទៅនឹង​ទេសចរណ៍ សម្ដេច​តេជោ​ចង់​ឃើញអា​រ៉ាប់ប៊ីសាអូឌីត​មានកា​រ​ហោះហើរ​ត្រង់​មក​កាន់​ប្រទេស​កម្ពុជា ដែល​មិន​ត្រឹម​តែ​ប្រជាជន​រ៉ាប៊ី​សាវ៉ា​ឌី​ត​មក​កាន់​ប្រទេស​កម្ពុជា​ប៉ុណ្ណោះ​នោះ​ទេ តែ​ប្រជាជន​នៅ​តំបន់​មជ្ឈឹម​បូ​ព៌ានិង​អាច​ធ្វើដំណើរ​មក​កាន់​ប្រទេស​កម្ពុជា​បាន​ផងដែរ ហើយក៏​ជា​ការបង្កើត​នូវ​កិច្ចសហប្រតិបត្តិការ និង​ការផ្លាស់ប្ដូរ​ប្រជាជន​និង​ប្រជាជន​ផង​ដែរ​។

​សម្ដេច​តេជោ​ក៏បានចែករំលែក​អំពី​ស្ថានភាព​បញ្ហា​ព្រំដែន​កម្ពុជា​-​ថៃ ដោយ​សម្ដេច​បាន​បញ្ជាក់​ពី​មូលហេតុ​ដែល​បាន​កើតឡើង គឺ​ផ្ដើមឡើង​ដោយ​ទាហាន​ថៃ​ចូល​មក​បាញ់សម្លាប់​ទាហាន​កម្ពុជា​កាលពី​ថ្ងៃ​ទី​២៨ ខែ​ឧសភា​កន្លង​ទៅនេះ និង​ថៃ​បាន​បិទ​ព្រំដែន​ជា​ឯកតោ​ភាគី និង​ការគំរាមកំហែង​ផ្សេងៗ​ជាច្រើន​ទៀត​។​

​ឯកឧត្តម​ប្រធានរដ្ឋសភា​អា​រ៉ាប៊ីសាអូឌីត ក៏​បាន​អរគុណ​សម្តេច​តេជោ​ដែល​បាន​ប្រាប់​អំពី​មូលហេតុ​បញ្ហា​ព្រំដែន​កម្ពុជា​-​ថៃ ហើយ​ឯកឧត្តម​បាន​ដឹង​ច្បាស់​អំពី​ប្រវត្តិសាស្ត្រ​របស់​ប្រទេស​កម្ពុជា ហើយ​បច្ចុប្បន្ន​នេះ ប្រទេស​កម្ពុជា​មាន​ការ​រីកចម្រើន និង​មាន​សុខសន្តិភាព ហើយ​ឯកឧត្តម​សង្ឃឹមថា ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ កម្ពុជា និង​អា​រ៉ាប៊ីសាអូឌីត នឹង​កាន់តែ​រីកចម្រើន​បន្ថែម​ទៀត​នាពេល​អនាគត​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.