ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា! ==> អភិបាលខេត្តពោធិ៍សាត់ ចុះស្រាវជ្រាវផ្ទាល់កណ្តាលអធ្រាត្រ បង្ក្រាបព័ត៌មានក្លែងក្លាយ ករណីចោទប្រកាន់រឿង «បាត់ប្រេងឡានខ្សែ» នៅពោធិ៍សាត់ ==> ពលរដ្ឋរិះគន់ រឿងទីតាំងល្បែងសុីសងខុសច្បាប់ មួយកន្លែង ក្បែរច្រកទ្វារព្រំដែន អន្តរជាតិបន្ទាយចក្រី តើអាជ្ញាធរមានសមត្ថកិច្ចដឹងដែរឬទេ? ទីតាំងជល់មាន់ និងល្បែងស៊ីសងដ៏ធំ បន្តបើកដំណើរការយ៉ាងរលូនដោយមិនមានផលរំខានពីអាជ្ញាធរពាក់ព័ន្ធ! ==> រដ្ឋបាលរាជធានីភ្នំពេញ បើកវគ្គបណ្តុះបណ្តាលតម្រង់ទិសស្តីពី «ការពង្រឹងប្រសិទ្ធភាពការងារព័ត៌មាន និងនាំពាក្យ» ==> សម្តេចតេជោ ហ៊ុន សែន រៀបចំពិធីលៀងសាយភោជន ជូនគណៈប្រតិភូអញ្ជើញចូលរួមសន្និសីទ ប្រធានសភានៃអន្តរសភាលើកទី២ ==> លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ បានចាត់តំណាងជួបសំណេះសំណាល និងសម្តែងការគួរសមជាមួយលេខាធិការដ្ឋាននៃ គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម (គ.ជ.ប.ទ)ក្នុងឱកាសដែលក្រុមការងារចុះបេសកកម្មត្រួតពិនិត្យកន្លែងដកហូតសេរីភាពក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ==> អភិបាលខេត្តប៉ៃលិន អញ្ជើញសួរសុខទុក្ខមន្រ្តីរាជការ ដែលកំពុងសម្រាកព្យាបាលជម្ងឺនៅ មន្ទីរពេទ្យបង្អែកខេត្ត ==> ប្រធានរដ្ឋសភាម៉ាឡេស៊ី ប្ដេជ្ញាបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយកម្ពុជាឱ្យកាន់តែរីកចម្រើន និងរឹងមាំ ==> ខេត្តប៉ៃលិន ដាំដើមឈើចម្រុះ ជាង ២ពាន់ដើម ដើម្បីអបអរសាទររុក្ខទិវា ៩ កក្កដា, អភិបាលខេត្ត អំពាវនាវឱ្យចូលរួមថែរក្សាធនធានព្រៃឈើ ==> កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង...

យុវជន យុវនារី និងពលរដ្ឋខ្មែររាប់សិបម៉ឺននាក់ ចូលរួមថ្មើរជើងគាំទ្ររាជរដ្ឋាភិបាលក្នុងការដោះ ស្រាយជម្លោះព្រំដែនឈរលើ ច្បាប់អន្តរជាតិ និងផ្តល់ជាកម្លាំងចិត្តដល់វីរយុទ្ធជនដែលឈរជើងនៅតាមបន្ទាត់ព្រំដែន

យុវជន យុវនារី និងពលរដ្ឋខ្មែររាប់សិបម៉ឺននាក់ ចូលរួមថ្មើរជើងគាំទ្ររាជរដ្ឋាភិបាលក្នុងការដោះ ស្រាយជម្លោះព្រំដែនឈរលើ ច្បាប់អន្តរជាតិ និងផ្តល់ជាកម្លាំងចិត្តដល់វីរយុទ្ធជនដែលឈរជើងនៅតាមបន្ទាត់ព្រំដែន

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

នាព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥នេះ ការដើរដោយថ្មើរជើងចេញពីទីតាំងចាប់ផ្ដើមពីកោះពេជ្យ មកវិមានឯករាជ្យ មានការចូលរួមពីប្រជាពលរដ្ឋខ្មែរយើងដែលមក ពីគ្រប់ទិសទី រាប់សិបម៉ឺននាក់ រួមគ្នាសម្តែងទឹកចិត្ត និងការគាំទ្រដល់ចំណាត់ការរបស់រាជរដ្ឋាភិបាលក្នុងការដោះស្រាយជម្លោះព្រំដែន និងផ្តល់ជាកម្លាំងចិត្តដល់វីរៈយុទ្ធជនដែលឈរជើងនៅតាមបន្ទាត់ព្រំដែនដើម្បីការពារបូរណភាពទឹកដី។

ជំហររបស់ប្រជាពលរដ្ឋកម្ពុជា គឺមិនចង់បានដីរបស់អ្នកណាម្នាក់សូម្បីមួយមីលីម៉ែត្រ ប៉ុន្តែយើងការពារដាច់ខាតមិនឲ្យអ្នកណាឈ្លានពានទឹកដីកម្ពុជាមួយមីលីម៉ែត្រដូចគ្នា។ យុវជនកម្ពុជា រួបរួមសាមគ្គី និងប្តេជ្ញាចិត្តជាដាច់ខាតចូលរួមធ្វើជាខឿនការពារជាតិ និងប្រជាជននៅគ្រប់កាលៈទេសៈ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានដឹកនាំក្បួនដង្ហែថ្មើរ ជើងនៅចេញពីកោះពេជ្រ ឆ្ពោះទៅវិមាន ឯករាជ្យ ដើម្បីបង្ហាញការជឿជាក់លើរាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ ដោយសន្ដិវិធី។
ដំណើរថ្មើរជើងនៅពេលនេះ គឺបង្ហាញពីទឹកចិត្ត ស្មារតីរបស់ប្រជាពលរដ្ឋនិងយុវជនខ្មែរគ្រប់ទីកន្លែង រួមចិត្ត រួមសំឡេងបេះដូងតែមួយព្រមគ្នាការពារទឹកដី។ ជាពិសេសបង្ហាញទឹកចិត្តឆន្ទៈ មានក្ដីស្រឡាញ់ មានភាពជឿជាក់ ដែលបង្ហាញ ថា ពលរដ្ឋម្នាក់ៗ ពិតជាមានការរួមចំណែកគាំទ្ររាជរដ្ឋាភិបាល គាំទ្រទៅលើកងកម្លាំងជួរមុខ។

នៅក្នុងឱកាសនោះដែរ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហ ភាពសហព័ន្ធយុវជនកម្ពុជា មានប្រសាសន៍ថា ការជួបជុំគ្នាដោយថ្មើជើងនៅថ្ងៃនេះ បង្ហាញនូវការគាំទ្ររាជរដ្ឋាភិបាល និងគាំទ្រកងកម្លាំងប្រដាប់អាវុធនៅជួរមុខ។

ឯកឧត្តមប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា មានប្រសាសន៍បន្តទៀតថា ការជួបជុំនេះ សបញ្ជាក់ពីទឹក ចិត្តកូនខ្មែរ ដែលមានការគិតគូយល់ពីសុខទុក្ខ ដែលជាការរួមចំណែក បង្ហាញពីមោទនភាព ចង់បង្ហាញពីសេចក្តីស្រឡាញ់ ចង់បង្ហាញទៅលើការគាំទ្រ ការជឿជាក់ដល់ព្រះរាជាណាចក្រកម្ពុជា ជឿជាក់ទៅលើព្រះមហាក្សត្រ ជឿជាក់ទៅលើសម្តេចតេជោ ជាពិសេសជឿជាក់ទៅលើសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។

ឯកឧត្តម ហ៊ុន ម៉ានី បានបញ្ជាក់ថា “រាជរដ្ឋាភិបាលកម្ពុជា ជ្រើស រើសដោះស្រាយបញ្ហាដោយសន្តិវិធី ដោះស្រាយគ្រប់មធ្យោបាយទាំងអស់ ទាំងការទូត ទាំងច្បាប់ ទាំងយោធា យើងជ្រើសរើសរកដំណោះស្រាយសុខសន្តិភាព ។

ដូចសម្តេចតេជោ បានលើកឡើង ទោះបីយក ករណីប្រាសាទតាមាន់ធំ តាមាន់តូច មុំបី ក៏ដូចជា ឭប្រាសាទតាក្របី ទៅតុលាការឡាអេនេះ ជាដំណោះស្រាយឈ្នះឈ្នះ ដែលកម្ពុជាសង្ឃឹមថា ភាគីម្ខាងទៀត នឹងឯកភាពចូលរួមចំណែកក្នុងការដោះស្រាយដោយសន្តិវិធីនេះ។ មានតែតុលាការឡាអេ ទេដែលមានភាពអព្យាក្រឹត្យ ក្នុងការមើលឃើញ និងដោះស្រាយបញ្ហានេះ ដោយសន្តិវិធី ផ្អែកលើមូលដ្ឋានច្បាប់ និងមូលដ្ឋានច្បាប់អន្តរជាតិ។

ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី រាជរដ្ឋាភិបាលកម្ពុជា ប្រជាជនកម្ពុជា ជ្រើសរើសសុខសន្តិភាពជ្រើសរើសស្ថិរភាព ជ្រើសរើសដំណោះស្រាយដោយសន្តិវិធី ដើម្បីភាពសុខសាន្តនៃប្រទេស និងប្រជាជនយើង។ យើង បន្តនូវកិច្ចសហប្រតបត្តិការតទៅមុខបន្ថែមទៀតទៅលើមូលដ្ឋានទាំងអស់នេះ ដើម្បីជាផលប្រយោជន៍ប្រទេសជាតិ និងប្រជាជនរបស់យើង៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.