ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារវិនិយោគលើវិស័យទេសចរណ៍ និងកសិកម្ម ជាមួយ BRICS House ប្រចាំនៅកម្ពុជារបស់ប្រទេសរុស្ស៊ី ==> សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា! ==> អភិបាលខេត្តពោធិ៍សាត់ ចុះស្រាវជ្រាវផ្ទាល់កណ្តាលអធ្រាត្រ បង្ក្រាបព័ត៌មានក្លែងក្លាយ ករណីចោទប្រកាន់រឿង «បាត់ប្រេងឡានខ្សែ» នៅពោធិ៍សាត់ ==> ពលរដ្ឋរិះគន់ រឿងទីតាំងល្បែងសុីសងខុសច្បាប់ មួយកន្លែង ក្បែរច្រកទ្វារព្រំដែន អន្តរជាតិបន្ទាយចក្រី តើអាជ្ញាធរមានសមត្ថកិច្ចដឹងដែរឬទេ? ទីតាំងជល់មាន់ និងល្បែងស៊ីសងដ៏ធំ បន្តបើកដំណើរការយ៉ាងរលូនដោយមិនមានផលរំខានពីអាជ្ញាធរពាក់ព័ន្ធ! ==> រដ្ឋបាលរាជធានីភ្នំពេញ បើកវគ្គបណ្តុះបណ្តាលតម្រង់ទិសស្តីពី «ការពង្រឹងប្រសិទ្ធភាពការងារព័ត៌មាន និងនាំពាក្យ» ==> សម្តេចតេជោ ហ៊ុន សែន រៀបចំពិធីលៀងសាយភោជន ជូនគណៈប្រតិភូអញ្ជើញចូលរួមសន្និសីទ ប្រធានសភានៃអន្តរសភាលើកទី២ ==> លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ បានចាត់តំណាងជួបសំណេះសំណាល និងសម្តែងការគួរសមជាមួយលេខាធិការដ្ឋាននៃ គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម (គ.ជ.ប.ទ)ក្នុងឱកាសដែលក្រុមការងារចុះបេសកកម្មត្រួតពិនិត្យកន្លែងដកហូតសេរីភាពក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ==> អភិបាលខេត្តប៉ៃលិន អញ្ជើញសួរសុខទុក្ខមន្រ្តីរាជការ ដែលកំពុងសម្រាកព្យាបាលជម្ងឺនៅ មន្ទីរពេទ្យបង្អែកខេត្ត ==> ប្រធានរដ្ឋសភាម៉ាឡេស៊ី ប្ដេជ្ញាបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយកម្ពុជាឱ្យកាន់តែរីកចម្រើន និងរឹងមាំ ==> ខេត្តប៉ៃលិន ដាំដើមឈើចម្រុះ ជាង ២ពាន់ដើម ដើម្បីអបអរសាទររុក្ខទិវា ៩ កក្កដា, អភិបាលខេត្ត អំពាវនាវឱ្យចូលរួមថែរក្សាធនធានព្រៃឈើ

អាជ្ញាធរខេត្តបាត់ដំបង ណែនាំឱ្យបណ្តាច្រកទ្វារទាំង៤ ដែលនៅដំណើរការចេញ-ចូល ត្រូវអនុវត្តបទបញ្ជារាជរដ្ឋាភិបាលកម្ពុជា ក្នុងការទប់ស្កាត់ការនាំចូលបន្លែ ផ្លែឈើពីប្រទេសថៃ

អាជ្ញាធរខេត្តបាត់ដំបង ណែនាំឱ្យបណ្តាច្រកទ្វារទាំង៤ ដែលនៅដំណើរការចេញ-ចូល ត្រូវអនុវត្តបទបញ្ជារាជរដ្ឋាភិបាលកម្ពុជា ក្នុងការទប់ស្កាត់ការនាំចូលបន្លែ ផ្លែឈើពីប្រទេសថៃ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

បាត់ដំបង ៖ អាជ្ញាធរខេត្តបាត់ដំបង ណែនាំឱ្យបណ្តាច្រកទ្វារទាំង៤ ដែលនៅដំណើរការចេញ ចូល ត្រូវអនុវត្តបទបញ្ជារាជរដ្ឋាភិបាលកម្ពុជា ក្នុងការទប់ស្កាត់ការនាំចូលបន្លែ ផ្លែឈើពីប្រទេសថៃ។
នេះបើតាមផ្តល់ព័ត៌មានពីលោក សឿម ប៊ុនរិទ្ធិ អភិបាលរងខេត្ត និងជាអ្នកនាំពាក្យរដ្ឋបាលខេត្តបាត់ដំបង បានផ្តល់ព័ត៌មានតាមរយៈប្រព័ន្ធ Telegram មកក្រុមការងារប្រចាំខេត្តបាត់ដំបង នាថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥ នេះ ។

លោក សឿម ប៊ុនរិទ្ធិ បានបញ្ជាក់ទៀតថា ទទួលបានការណែនាំពីលោក សុខ លូ អភិបាលខេត្តបាត់ដំបង ឱ្យបណ្តាច្រកទ្វារទាំង៤ ដែលនៅដំណើរការចេញ ចូល ត្រូវអនុវត្តបទបញ្ជារាជរដ្ឋាភិបាលកម្ពុជា ក្នុងការទប់ស្កាត់ការនាំចូលបន្លែ ផ្លែឈើពីប្រទេសថៃ ដោយចាប់អនុវត្តចាប់ពីថ្ងៃអង្គារ ទី១៧ ខែមិថុនា ឆ្នាំ២០២៥ ចាប់ពីម៉ោង៩៖00នាទី ព្រឹកនេះតទៅ ។

ដោយឡែកការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងពលករខ្មែរនៅតែបន្តចេញ ចូលដដែល ។

សូមបញ្ជាក់ថា បន្ទាប់ពីសម្ដេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥ បានថ្លែងថា កម្ពុជាទុកពេលឱ្យថៃ រយៈពេល ២៤ម៉ោង បើស្អែកមិនបើកច្រកធម្មតាវិញទេ យើងនឹងបិទច្រកព្រំដែនទូទាំងប្រទេស មិនឱ្យនាំចូលបន្លែ និងផ្លែឈើពីថៃនោះទេ ។

សម្ដេចតេជោ ហ៊ុន សែន “ ជុំវិញការបិទច្រកព្រំដែនភាគីថៃ ជាអ្នកបិទ ដូច្នេះភាគីថៃ ជាអ្នកទទួលខុសត្រូវលើការរំលោភលើកិច្ចព្រមព្រៀងរវាងប្រទេសទាំងពីរ ។ កម្ពុជាមិនអាចទទួលយកការចរចារណាមួយឡើយ ព្រោះការបិទច្រកព្រំដែននេះភាគីថៃ ជាអ្នកបិទមុនដោយឯកតោភាគី ហើយកម្ពុជាទុកពេលឱ្យថៃ ២៤ម៉ោង បើស្អែកអត់បើកច្រកធម្មតាវិញទេ យើងនឹងបិទទូទាំងព្រំដែន អត់ឱ្យនាំចូលបន្លែ និងផ្លែឈើពីថៃ” ។

សម្ដេចតេជោ បានផ្ដាំទៅកាន់ប្រជាជនថៃថា ករណីកកស្ទះទំនិញនេះបើចង់បន្ទោសត្រូវបន្ទោសទាហានថៃ ដែលបិទច្រកព្រំដែនដោយខ្លួនឯង សូមបងប្អូនប្រជាជនថៃ កុំបន្ទោស ឬខឹងសម្បារមកលើរាជរដ្ឋាភិបាលកម្ពុជា លើការបិទច្រកអន្ដរជាតិដូងនេះ ព្រោះនេះជាលទ្ធផលនៃការបំពានច្បាប់របស់ទាហានថៃ ។

សម្ដេចតេជោបានបញ្ជាក់បន្ថែមថា ” ករណីបិទច្រកព្រំដែននេះវារឿងងាយណាស់ព្រោះទាហានថៃ ជាអ្នកចេញបញ្ជាបិទច្រកព្រំដែន ដូចនេះទាហានថៃគ្រាន់តែចេញបញ្ជាបើកច្រកវិញជាការស្រេចទៅហើយ ដោយមិនបាច់ចរចារនាំអន្ទង់វែងឆ្នាំងវែងទេ អ្នកជាអ្នកចង ដូចនេះអ្នកត្រូវតែស្រាយ កុំយកកម្ពុជាទៅឡូកឡំជាមួយកំហុសរបស់អ្នកដទៃ” ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.