ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា! ==> អភិបាលខេត្តពោធិ៍សាត់ ចុះស្រាវជ្រាវផ្ទាល់កណ្តាលអធ្រាត្រ បង្ក្រាបព័ត៌មានក្លែងក្លាយ ករណីចោទប្រកាន់រឿង «បាត់ប្រេងឡានខ្សែ» នៅពោធិ៍សាត់ ==> ពលរដ្ឋរិះគន់ រឿងទីតាំងល្បែងសុីសងខុសច្បាប់ មួយកន្លែង ក្បែរច្រកទ្វារព្រំដែន អន្តរជាតិបន្ទាយចក្រី តើអាជ្ញាធរមានសមត្ថកិច្ចដឹងដែរឬទេ? ទីតាំងជល់មាន់ និងល្បែងស៊ីសងដ៏ធំ បន្តបើកដំណើរការយ៉ាងរលូនដោយមិនមានផលរំខានពីអាជ្ញាធរពាក់ព័ន្ធ! ==> រដ្ឋបាលរាជធានីភ្នំពេញ បើកវគ្គបណ្តុះបណ្តាលតម្រង់ទិសស្តីពី «ការពង្រឹងប្រសិទ្ធភាពការងារព័ត៌មាន និងនាំពាក្យ» ==> សម្តេចតេជោ ហ៊ុន សែន រៀបចំពិធីលៀងសាយភោជន ជូនគណៈប្រតិភូអញ្ជើញចូលរួមសន្និសីទ ប្រធានសភានៃអន្តរសភាលើកទី២ ==> លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ បានចាត់តំណាងជួបសំណេះសំណាល និងសម្តែងការគួរសមជាមួយលេខាធិការដ្ឋាននៃ គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម (គ.ជ.ប.ទ)ក្នុងឱកាសដែលក្រុមការងារចុះបេសកកម្មត្រួតពិនិត្យកន្លែងដកហូតសេរីភាពក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ==> អភិបាលខេត្តប៉ៃលិន អញ្ជើញសួរសុខទុក្ខមន្រ្តីរាជការ ដែលកំពុងសម្រាកព្យាបាលជម្ងឺនៅ មន្ទីរពេទ្យបង្អែកខេត្ត ==> ប្រធានរដ្ឋសភាម៉ាឡេស៊ី ប្ដេជ្ញាបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយកម្ពុជាឱ្យកាន់តែរីកចម្រើន និងរឹងមាំ ==> ខេត្តប៉ៃលិន ដាំដើមឈើចម្រុះ ជាង ២ពាន់ដើម ដើម្បីអបអរសាទររុក្ខទិវា ៩ កក្កដា, អភិបាលខេត្ត អំពាវនាវឱ្យចូលរួមថែរក្សាធនធានព្រៃឈើ ==> កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង...

មានពលរដ្ឋ និងកូនចៅជនជាតិដើមភាគតិច ជាច្រើននាក់ ក្លាយជាថ្នាក់ដឹកនាំ និងជាមន្រ្តីនគរបាលជាតិ នៅខេត្តរតនគិរី!

មានពលរដ្ឋ និងកូនចៅជនជាតិដើមភាគតិច ជាច្រើននាក់ ក្លាយជាថ្នាក់ដឹកនាំ និងជាមន្រ្តីនគរបាលជាតិ នៅខេត្តរតនគិរី!

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

មិនចម្លែកពេកនោះឡើយ ដែលខេត្តរតនគិរី ភាគឦសានប្រទេស មានពលរដ្ឋខ្មែរជាជនជាតិដើមភាគតិចកំពុងបំពេញការងារ ទាំងរាជការស៊ីវិល និងកងកម្លាំង រួមទាំងកម្លាំងនគរបាលជាតិ។ ក្នុងជួរនគរបាលជាតិ អាចមានសាធារណជនខ្លះចង់ដឹងថាពីស្ថានភាពទូទៅនៃការបំពេញការងាររបស់ពលរដ្ឋខ្មែរជាជនជាតិដើមភាគតិចទាំងនោះ ដូចជាចំនួន មុខតំណែង និងលក្ខណៈពិសេសមួយចំនួនទៀតជាដើម។

លោកឧត្តមសេនីយ៍ទោ អ៊ុង សុភាព ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តរតនគិរី  បានមានប្រសាសន៍ថា ក្រោមមាគ៌ានយោបាយដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន និងបន្តមកដល់បច្ចុប្បន្ន ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត បច្ចុប្បន្នខេត្តរតនគីរីមានមន្ត្រីនគរបាលជាតិ ជាជនជាតិដើមភាគតិចសរុបចំនួន៣០៥នាក់ ស្រីចំនួន២១នាក់ ដោយមន្ត្រីទាំងអស់នោះ បាននិងកំពុងបម្រើការងារទាំងនៅស្នងការ អធិការដ្ឋាន និងប៉ុស្តិ៍នគរបាលរដ្ឋបាលតាមមូលដ្ឋាន។

ថ្លែងប្រាប់ក្រុមការងារព័ត៌មាន នៃក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ លោកស្នងការបន្តថា មន្ត្រីនគរបាល ជាជនជាតិដើមភាគតិច ដែលកំពុងបម្រើការនៅក្នុងខេត្តរតនគីរី មានដូចជា ជនជាតិទំពួង គ្រឹង កាចក់ ចារាយ ព្រៅ កាវ៉ែត និងជនជាតិក្រាល ជាដើម។ លោកបានបន្តទៀតថា “ក្នុងចំណោមនោះ ពួកគាត់បានកាន់តំណែងជាអ្នកដឹកនាំ ចំនួន២៨នាក់ រាប់ចាប់តាំងពីនាយប៉ុស្តិ៍រហូតដល់នាយការិយាល័យ ក្នុងនោះមាននាយប៉ុស្តិ៍ចំនួន២៣នាក់”។

រតនគិរី ជាខេត្តមួយស្ថិតក្នុងភូមិភាគឦសានសម្បូរទៅដោយព្រៃភ្នំ ជ្រោះជ្រលងដងអូរ ព្រមទាំងមានបងប្អូនជនជាតិដើមភាគតិចជាច្រើនជនជាតិរស់នៅ។ បើតាមលោកស្នងការ មន្រ្តីនគរបាលជាជនជាតិដើមដែលបានកំពុងបំពេញការងារតាមប៉ុស្តិ៍នគរបាល បទពិសោធបានបង្ហាញច្បាស់ថា ពួកគាត់មានភាពស៊ាំនឹងបរិបទវប្បធម៌ និងភាសាក្នុងតំបន់ និងស្រួលទំនាក់ទំនងជាមួយសហគមន៍ជនជាតិដើមភាគតិចដូចគ្នាជាដើម។

នៅពេលដែលឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្រេចផ្ដល់អាទិភាពប្រឡងជ្រើសរើសកូនចៅអ្នកស្រុកឱ្យបម្រើការងារនៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ-សង្កាត់ និងអង្គភាពផ្សេងៗក្នុងមូលដ្ឋាននោះផ្ទាល់ សម្រាប់ខេត្តរតនគិរី លោកស្នងការឱ្យដឹងថា ការងារនេះអនុវត្តបានលទ្ធផលល្អប្រសើរ និងទទួលបានការគាំទ្រយ៉ាងខ្លាំងពីមហាជន ពិសេសពលរដ្ឋតាមមូលដ្ឋានផ្ទាល់។ បើតាមលោកឧត្តមសេនីយ៍ទោស្នងការ លទ្ធផលនៃប្រឡងជ្រើសរើសយកកូនចៅអ្នកស្រុកសម្រាប់ខេត្តរតនគីរី កាលពីពេលកន្លងទៅនេះ គឺនៅប៉ុស្តិ៍នគរបាលរដ្ឋបាល ៦នាក់ អធិការដ្ឋាន១៥នាក់ ការិយាល័យជំនាញ ២០នាក់ និងវរនគរបាលការពារព្រំដែន៨១នាក់៕

ដោយ សេង បូលីន
មន្ត្រីព័ត៌មានក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.