ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារវិនិយោគលើវិស័យទេសចរណ៍ និងកសិកម្ម ជាមួយ BRICS House ប្រចាំនៅកម្ពុជារបស់ប្រទេសរុស្ស៊ី ==> សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា! ==> អភិបាលខេត្តពោធិ៍សាត់ ចុះស្រាវជ្រាវផ្ទាល់កណ្តាលអធ្រាត្រ បង្ក្រាបព័ត៌មានក្លែងក្លាយ ករណីចោទប្រកាន់រឿង «បាត់ប្រេងឡានខ្សែ» នៅពោធិ៍សាត់ ==> ពលរដ្ឋរិះគន់ រឿងទីតាំងល្បែងសុីសងខុសច្បាប់ មួយកន្លែង ក្បែរច្រកទ្វារព្រំដែន អន្តរជាតិបន្ទាយចក្រី តើអាជ្ញាធរមានសមត្ថកិច្ចដឹងដែរឬទេ? ទីតាំងជល់មាន់ និងល្បែងស៊ីសងដ៏ធំ បន្តបើកដំណើរការយ៉ាងរលូនដោយមិនមានផលរំខានពីអាជ្ញាធរពាក់ព័ន្ធ! ==> រដ្ឋបាលរាជធានីភ្នំពេញ បើកវគ្គបណ្តុះបណ្តាលតម្រង់ទិសស្តីពី «ការពង្រឹងប្រសិទ្ធភាពការងារព័ត៌មាន និងនាំពាក្យ» ==> សម្តេចតេជោ ហ៊ុន សែន រៀបចំពិធីលៀងសាយភោជន ជូនគណៈប្រតិភូអញ្ជើញចូលរួមសន្និសីទ ប្រធានសភានៃអន្តរសភាលើកទី២ ==> លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ បានចាត់តំណាងជួបសំណេះសំណាល និងសម្តែងការគួរសមជាមួយលេខាធិការដ្ឋាននៃ គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម (គ.ជ.ប.ទ)ក្នុងឱកាសដែលក្រុមការងារចុះបេសកកម្មត្រួតពិនិត្យកន្លែងដកហូតសេរីភាពក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ==> អភិបាលខេត្តប៉ៃលិន អញ្ជើញសួរសុខទុក្ខមន្រ្តីរាជការ ដែលកំពុងសម្រាកព្យាបាលជម្ងឺនៅ មន្ទីរពេទ្យបង្អែកខេត្ត ==> ប្រធានរដ្ឋសភាម៉ាឡេស៊ី ប្ដេជ្ញាបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយកម្ពុជាឱ្យកាន់តែរីកចម្រើន និងរឹងមាំ ==> ខេត្តប៉ៃលិន ដាំដើមឈើចម្រុះ ជាង ២ពាន់ដើម ដើម្បីអបអរសាទររុក្ខទិវា ៩ កក្កដា, អភិបាលខេត្ត អំពាវនាវឱ្យចូលរួមថែរក្សាធនធានព្រៃឈើ

ឯកឧត្តម ម៉ាង ស៊ីណេត អញ្ជើញសំណេះសំណាល និងនាំយកអំណោយសសម្តេចធិបតី និងលោកជំទាវបណ្ឌិត ឧបត្ថម្ភតំបន់ប្រតិបត្តការសឹករងព្រះសីហនុ

ឯកឧត្តម ម៉ាង ស៊ីណេត អញ្ជើញសំណេះសំណាល និងនាំយកអំណោយសសម្តេចធិបតី និងលោកជំទាវបណ្ឌិត ឧបត្ថម្ភតំបន់ប្រតិបត្តការសឹករងព្រះសីហនុ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលនៃគណ:អភិបាលខេត្តព្រះសីហនុ បានអញ្ជើញសំណេះសំណាលជាមួយនាយ នាយរង និងពលទាហានតំបន់ប្រតិបត្តិការសឹករងព្រះសីហនុ និងនាំយកអំណោយរបស់សម្កេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ឧបត្ថម្ភជូនតំបន់ប្រតិបត្តិការសឹករងព្រះសីហនុ នៅទីបញ្ជាការសឹករងព្រះសីហនុ មានទីតាំងស្ថិតនៅភូមិ១ សង្កាត់លេខ១ ក្រុងព្រះសីហនុ។

ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្តព្រះសីហនុបានមានប្រសាសន៍ថា ថ្ងៃនេះយើងបានមកជួបសំណេះសំណាលជាមួយនាយ នាយរង និងពលទាហានតំបន់ប្រតិបត្តការសឹករងព្រះសីហនុ ក្នុងនាមរដ្ឋបាលខេត្ត សូមពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក និងសេចក្តីនឹករលឹកពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋម ន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ជូនចំពោះកងកម្លាំងតំបន់ប្រតិបត្តិការសឹករងព្រះសីហនុ សូមបងប្អូនមានសុខភាពល្អគ្រប់គ្នា និងគ្រប់ក្រុមគ្រួសារ។

ឯកឧត្តមអភិបាលខេត្តបានបញ្ជាក់ថា ទោះបីបងប្អូនមិនមានតួនាទីភារកិច្ចដូចមន្ត្រីប៉ូលីស ក៏ប៉ន្តែយើងមានភារកិច្ច កាតព្វកិច្ចការ ពារសុខសន្តិភាព ការពារបូរណភាពទឹកដី និងការពារប្រជាពលរដ្ឋកម្ពុជា។ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា បានធ្វើការលះបង់កម្លាំងកាយ ចិត្ត ដោយមិនក្លាយនឿយហត់ក្នុងការដឹកនាំរំដោះប្រទេសជាតិចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលជារបបឃោឃៅយង់ឃ្នង កាប់សម្លាប់ប្រជាពលរដ្ឋកម្ពុជា ហើយការរំដោះប្រទេសជាតិចេញពីរបបប្រល័យពូជ សាសន៍ ដើម្បីបងប្អូនប្រជាពលរដ្ឋរស់នៅក្នុងភាពសុខសាន្ត ស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាលឆ្នាំ២០៥០ ក្លាយប្រទេសកម្ពុជា ជាប្រទេសដែលមានចំណូលខ្ពស់ធ្វើឪ្យប្រជាពលរដ្ឋមានជីវភាពកាន់តែល្អប្រសើរឡើង ម្យ៉ាងទៀតកត្តាសុខសន្តិ ភាព នាំមកនូវការអភិវឌ្ឍ នាំមកនូវការរីកចម្រើនលើគ្រប់វិស័យ។

ឯកឧត្តមអភិបាលខេត្តបានបន្តថា រាជរដ្ឋាភិបាលកម្ពុជាបានយកចិត្តទុកដាក់ក្នុងការដឹកនាំប្រទេស ជាតិមានសុខសន្តិភាព ទន្ទឹមនោះក៏បានដាក់ចេញនូវគោលនយោបាយបញ្ចកោណ ដំណាក់កាលទី១ ដោយផ្តោតលើវិស័យចំនួន៥ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ដូច្នេះយើងត្រូវខ្លាំងសម្រាប់ខ្លួនយើង យើងជាកងកម្លាំងត្រូវត្រៀមខ្លួនជានិច្ចតាមបទបញ្ជាររបស់រាជរដ្ឋាភិបាលគ្រប់ពេលវេលាក្នុងការចូលរួមការពារជាតិ មាតុភូមិកម្ពុជា។

ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្តបាននាំយកអំណោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត មានស្បៀងអាហារ និងសម្ភារមួយចំនួនឧបត្ថម្ភជូនដល់តំបន់ប្រតិបត្តការសឹករងព្រះសីហនុ មានភារកិច្ចការពារព្រំដែនខេត្តកោះកុង ដូចជា អង្ករ៥តោន មី ២០០កេស ត្រីខកំប៉ុង ២០០យួរ ទឹកសុទ្ធ១០០កេស សម្ភារផ្សេងៗ រួមមាន៖ វ៉ាឡូ ៧០ ម៉ាស៊ីនភ្លើង (3K=3000w) ១គ្រឿង ខ្សែភ្លើងមូលខ្មៅ (2×1.5) ៥ដុំ (១ដុំ=១០០ម៉ែត្រ) អំពូលភ្លើង 50w ២០អំពូល ព្រីដោតភ្លើង ១៥ តង់ទំហំ 8ម × 12ម ៥តង់ ហំ 6ម × 8ម ១៥តង់ ចប៣២ ប៉ែល ៣២

ត្រសេស ១០ កាំបិតកាប់ព្រៃ ៣២ ពូថៅ ៣២ ប៊ីដុងទឹក ១១០ ខ្សែនីឡុងទំហំ ៥លី ២ដុំ (ខ្សែពួរ ១ដុំ=៣គីឡូ) ទុសៀ ១១០ ព្រមទាំងឱសថ និងសម្ភារពេទ្យ (មន្ទីរសុខាភិបាលខេត្ត) ១២មុខ និងថវិកា ១០លាន រៀល៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.