ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា! ==> អភិបាលខេត្តពោធិ៍សាត់ ចុះស្រាវជ្រាវផ្ទាល់កណ្តាលអធ្រាត្រ បង្ក្រាបព័ត៌មានក្លែងក្លាយ ករណីចោទប្រកាន់រឿង «បាត់ប្រេងឡានខ្សែ» នៅពោធិ៍សាត់ ==> ពលរដ្ឋរិះគន់ រឿងទីតាំងល្បែងសុីសងខុសច្បាប់ មួយកន្លែង ក្បែរច្រកទ្វារព្រំដែន អន្តរជាតិបន្ទាយចក្រី តើអាជ្ញាធរមានសមត្ថកិច្ចដឹងដែរឬទេ? ទីតាំងជល់មាន់ និងល្បែងស៊ីសងដ៏ធំ បន្តបើកដំណើរការយ៉ាងរលូនដោយមិនមានផលរំខានពីអាជ្ញាធរពាក់ព័ន្ធ! ==> រដ្ឋបាលរាជធានីភ្នំពេញ បើកវគ្គបណ្តុះបណ្តាលតម្រង់ទិសស្តីពី «ការពង្រឹងប្រសិទ្ធភាពការងារព័ត៌មាន និងនាំពាក្យ» ==> សម្តេចតេជោ ហ៊ុន សែន រៀបចំពិធីលៀងសាយភោជន ជូនគណៈប្រតិភូអញ្ជើញចូលរួមសន្និសីទ ប្រធានសភានៃអន្តរសភាលើកទី២ ==> លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ បានចាត់តំណាងជួបសំណេះសំណាល និងសម្តែងការគួរសមជាមួយលេខាធិការដ្ឋាននៃ គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម (គ.ជ.ប.ទ)ក្នុងឱកាសដែលក្រុមការងារចុះបេសកកម្មត្រួតពិនិត្យកន្លែងដកហូតសេរីភាពក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ==> អភិបាលខេត្តប៉ៃលិន អញ្ជើញសួរសុខទុក្ខមន្រ្តីរាជការ ដែលកំពុងសម្រាកព្យាបាលជម្ងឺនៅ មន្ទីរពេទ្យបង្អែកខេត្ត ==> ប្រធានរដ្ឋសភាម៉ាឡេស៊ី ប្ដេជ្ញាបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយកម្ពុជាឱ្យកាន់តែរីកចម្រើន និងរឹងមាំ ==> ខេត្តប៉ៃលិន ដាំដើមឈើចម្រុះ ជាង ២ពាន់ដើម ដើម្បីអបអរសាទររុក្ខទិវា ៩ កក្កដា, អភិបាលខេត្ត អំពាវនាវឱ្យចូលរួមថែរក្សាធនធានព្រៃឈើ ==> កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង...

អភិបាលខេត្តពោធិ៍សាត់ បញ្ជាក់ពីការត្រៀមកម្លាំងមធ្យោបាយសរុប ព្រមទាំងស្បៀង និងទីតាំងសុវត្ថិភាព ដើម្បីជម្លៀសពលរដ្ឋចេញពីតំបន់ព្រំដែន នៅឃុំថ្មដា ស្រុកវាលវែង

អភិបាលខេត្តពោធិ៍សាត់ បញ្ជាក់ពីការត្រៀមកម្លាំងមធ្យោបាយសរុប ព្រមទាំងស្បៀង និងទីតាំងសុវត្ថិភាព ដើម្បីជម្លៀសពលរដ្ឋចេញពីតំបន់ព្រំដែន នៅឃុំថ្មដា ស្រុកវាលវែង

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ពោធិ៍សាត់៖ លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត នាឱកាសដឹកនាំក្រុមការងារទៅកាន់តំបន់ព្រំដែនឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ជាប់នឹងខេត្តត្រាត ប្រទេសថៃ ដើម្បីពិនិត្យស្ថានភាព​​តាមតំបន់ព្រំដែន នាព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៥នេះ លោកបានបញ្ជាក់ជូនអំពីការត្រៀមកម្លាំងសរុប មធ្យោបាយសរុប ព្រមទាំងស្បៀង និងទីតាំងសុវត្ថិភាព ដើម្បីជម្លៀសប្រជាពលរដ្ឋ ចេញពីតំបន់ព្រំដែន ឃុំថ្មដា ស្រុកវាលវែង ក្នុងករណីចាំបាច់ណាមួយកើតឡើង។

គួរជម្រាបជូនថា ស្ថានភាពតានតឹង នៅតាមបណ្ដោយព្រំដែន កម្ពុជា-ថៃ ហាក់កើនកម្ដៅបន្ទាប់ពីកម្ពុជាបានប្រើប្រាស់វិធានការឆ្លើយតបទៅភាគីថៃ តាមការបញ្ជាក់របស់សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា កាលពីយប់ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥កន្លងទៅ ទាក់ទងនឹងវិវាទព្រំដែនជាមួយថៃ នៅតំបន់មុំបី ប្រាសាទតាមាន់ធំ តាមាន់តូច និងតាក្របី ដែលកម្ពុជាគ្រោងនឹងរៀបចំឯកសារប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ)។

យ៉ាងណាមិញចំពោះបញ្ហាព្រំដែន កម្ពុជា-ថៃ នៅតំបន់ឃុំថ្មដា ហាក់មិនទាន់មានបញ្ហាធំនៅឡើយទេ នេះដោយសារតែភូមិសាស្ត្ររដ្ឋបាលឃុំថ្មដា អំណោយផលខ្ពស់ ហើយឃុំថ្មដាពុំទាន់មានច្រកតំបន់ ឬច្រកអន្តរជាតិនៅឡើយដែរ ពោលគឺមានតែច្រករបៀង ឬថៃហៅថាច្រកធម្មជាតិ។

តែបើទោះបីជាយ៉ាងណាក្តី នេះគឺដំណាក់កាល ដែលបងប្អូនជនរួមជាតិត្រូវរួបរួមសាមគ្គីគ្នា ត្រៀមជួយសង្គ្រោះប្រជាពលរដ្ឋយើង ក្នុងករណីមានហេតុការកើតឡើងជាយថាហេតុ ដើម្បីជួយអន្តរាគមន៍បានទាន់ពេលវេលា ហើយយើងក៏ត្រូវនាំគ្នាផ្តល់ការលើកទឹកចិត្តគ្រប់បែបយ៉ាង ដល់វរកងទ័ពនៅសមរភូមិមុខផងដែរ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.