ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារវិនិយោគលើវិស័យទេសចរណ៍ និងកសិកម្ម ជាមួយ BRICS House ប្រចាំនៅកម្ពុជារបស់ប្រទេសរុស្ស៊ី ==> សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា! ==> អភិបាលខេត្តពោធិ៍សាត់ ចុះស្រាវជ្រាវផ្ទាល់កណ្តាលអធ្រាត្រ បង្ក្រាបព័ត៌មានក្លែងក្លាយ ករណីចោទប្រកាន់រឿង «បាត់ប្រេងឡានខ្សែ» នៅពោធិ៍សាត់ ==> ពលរដ្ឋរិះគន់ រឿងទីតាំងល្បែងសុីសងខុសច្បាប់ មួយកន្លែង ក្បែរច្រកទ្វារព្រំដែន អន្តរជាតិបន្ទាយចក្រី តើអាជ្ញាធរមានសមត្ថកិច្ចដឹងដែរឬទេ? ទីតាំងជល់មាន់ និងល្បែងស៊ីសងដ៏ធំ បន្តបើកដំណើរការយ៉ាងរលូនដោយមិនមានផលរំខានពីអាជ្ញាធរពាក់ព័ន្ធ! ==> រដ្ឋបាលរាជធានីភ្នំពេញ បើកវគ្គបណ្តុះបណ្តាលតម្រង់ទិសស្តីពី «ការពង្រឹងប្រសិទ្ធភាពការងារព័ត៌មាន និងនាំពាក្យ» ==> សម្តេចតេជោ ហ៊ុន សែន រៀបចំពិធីលៀងសាយភោជន ជូនគណៈប្រតិភូអញ្ជើញចូលរួមសន្និសីទ ប្រធានសភានៃអន្តរសភាលើកទី២ ==> លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ បានចាត់តំណាងជួបសំណេះសំណាល និងសម្តែងការគួរសមជាមួយលេខាធិការដ្ឋាននៃ គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម (គ.ជ.ប.ទ)ក្នុងឱកាសដែលក្រុមការងារចុះបេសកកម្មត្រួតពិនិត្យកន្លែងដកហូតសេរីភាពក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ==> អភិបាលខេត្តប៉ៃលិន អញ្ជើញសួរសុខទុក្ខមន្រ្តីរាជការ ដែលកំពុងសម្រាកព្យាបាលជម្ងឺនៅ មន្ទីរពេទ្យបង្អែកខេត្ត ==> ប្រធានរដ្ឋសភាម៉ាឡេស៊ី ប្ដេជ្ញាបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយកម្ពុជាឱ្យកាន់តែរីកចម្រើន និងរឹងមាំ ==> ខេត្តប៉ៃលិន ដាំដើមឈើចម្រុះ ជាង ២ពាន់ដើម ដើម្បីអបអរសាទររុក្ខទិវា ៩ កក្កដា, អភិបាលខេត្ត អំពាវនាវឱ្យចូលរួមថែរក្សាធនធានព្រៃឈើ

សម្ដេចតេជោ ហ៊ុន សែន អំពាវនាវដល់ពលករខ្មែរឱ្យវិលត្រឡប់មកមាតុភូមិវិញមុនពេលអាជ្ញាធរថៃបណ្តេញចេញ និងការប្រមាថ

សម្ដេចតេជោ ហ៊ុន សែន អំពាវនាវដល់ពលករខ្មែរឱ្យវិលត្រឡប់មកមាតុភូមិវិញមុនពេលអាជ្ញាធរថៃបណ្តេញចេញ និងការប្រមាថ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

លើបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការនៅរសៀលថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៥ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាបានអំពាវ នាវដល់ពលករខ្មែរឱ្យវិលត្រឡប់មក​មាតុភូមិវិញមុន​ពេលអាជ្ញាធរថៃ បណ្តេញ​ចេញ​និងការ​ប្រមាថ។

សម្ដេចតេជោ ហ៊ុន សែន បានសរសេរដូច្នេះថា បងប្អូនខ្លះបានចោទ​សួរថា​មានបងប្អូននៅថៃ៣០ឆ្នាំហើយចង់​មករស់នៅ​មើលម្តាយ ដែលមានអាយុ៨០ឆ្នាំតែគាត់ពុំ​មានឯកសារ។ខ្ញុំអាច​ឆ្លើយបានថា អ្នកណាក៏ដោយ​ឱ្យតែ​ជាខ្មែរទោះមានឬគ្មានឯកសាររាជរដ្ឋាភិបាល ទទួលយកបាន​ទាំង​អស់​ដោយគ្មានការរើសអើង។

សូមបងប្អូនពលករវិលត្រឡប់មកមាតុភូមិវិញមុនពេលអាជ្ញាធរថៃបណ្តេញចេញនិងការប្រមាថ។ សម្ដេចតេជោ ហ៊ុន សែន បានគូស រំលេចថា”ខ្ញុំនិយាយបែបនេះព្រោះខ្ញុំយល់ច្បាស់ថាជម្លោះព្រំដែនកម្ពុជា -ថៃ នឹងអូសបន្លាយពេល​យូរពិសេស នៅពេល កម្ពុជាដាក់ពាក្យ ប្តឹងទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ(ICJ)ពេលនោះពួក​ជ្រុលនិយម ថៃ​និងយោធាថៃមួយចំនួននឹងរករឿងធ្វើបាបបងប្អូន។នេះជារឿងពិត ដែលបាននិង​កំពុងកើតឡើង​និងត្រូវតែកើត​ឡើងដោយចៀសមិនរួច។ សូមជម្រាបថា នៅថ្ងៃទី១៤ ខែមិថុនានេះដែរ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី​កម្ពុជា បាន​ដាក់ចេញនូវវិធានការ និង​ការ ណែនាំសំខាន់ៗមួយចំនួន ក្នុងនេះ ក្រសួងការងារនិង​បណ្ដុះបណ្ដាល វិជ្ជាជីវៈ ត្រៀមជួយ​ស្វែងរក​ការងារក្នុងប្រទេស​ជូន​បងប្អូនដែលត្រលប់ មកវិញ ដោយបច្ចុប្បន្ននៅក្នុងប្រទេស​យើងនៅខ្វះកម្លាំងពលកម្ម​ជាមធ្យម​ជាង ៧ម៉ឺននាក់។

ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រសួងស្ថាប័នពាក់ព័ន្ធ ត្រៀមលក្ខណៈ ក្នុងការជួយអន្តរាគមន៍ ដល់បងប្អូនពលករ​ខ្មែរដែលត្រូវត្រឡប់ មកវិញក្នុងការសម្រួលជីវភាពប្រចាំថ្ងៃ តាមរយៈកញ្ចប់អន្តរាគមន៍ សេដ្ឋកិច្ចនិង​សង្គមកិច្ចមួយ​ចំនួន។

សម្ដេចធិបតី ក៏បានអំពាវនាវឱ្យសមាគមធនាគារនៅកម្ពុជា និង សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ពិនិត្យលទ្ធភាព​ក្នុងការជួយសម្រាល​បន្ទុកហិរញ្ញវត្ថុសម្រាប់បងប្អូនប្រជាពលករដែលត្រលប់មកពីថៃវិញ ចំពោះអ្នកដែលមាន​ជាប់​ជំពាក់បំណុលជាមួយធនាគារ ឬគ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ទៅតាមលទ្ធភាព ឬ ក្នុងមួយរយៈពេលកំណត់ណា​មួយដែល​អាចធ្វើទៅបាន។ សម្ដេចតេជោ ហ៊ុន សែន បានហៅវិធានការនេះថា ជាវិធានការគ្រប់​ជ្រុង​ជ្រោយ​ដែលជួយសម្រួលដល់បងប្អូនដែលវិលត្រឡប់​មក​ស្រុក​កំណើតវិញដើម្បីរកការងារធ្វើឬបង្កើតមុខរបរថ្មី៕ ដោយ៖ក្រុមការងារ MoINFO APP

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.