ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា! ==> អភិបាលខេត្តពោធិ៍សាត់ ចុះស្រាវជ្រាវផ្ទាល់កណ្តាលអធ្រាត្រ បង្ក្រាបព័ត៌មានក្លែងក្លាយ ករណីចោទប្រកាន់រឿង «បាត់ប្រេងឡានខ្សែ» នៅពោធិ៍សាត់ ==> ពលរដ្ឋរិះគន់ រឿងទីតាំងល្បែងសុីសងខុសច្បាប់ មួយកន្លែង ក្បែរច្រកទ្វារព្រំដែន អន្តរជាតិបន្ទាយចក្រី តើអាជ្ញាធរមានសមត្ថកិច្ចដឹងដែរឬទេ? ទីតាំងជល់មាន់ និងល្បែងស៊ីសងដ៏ធំ បន្តបើកដំណើរការយ៉ាងរលូនដោយមិនមានផលរំខានពីអាជ្ញាធរពាក់ព័ន្ធ! ==> រដ្ឋបាលរាជធានីភ្នំពេញ បើកវគ្គបណ្តុះបណ្តាលតម្រង់ទិសស្តីពី «ការពង្រឹងប្រសិទ្ធភាពការងារព័ត៌មាន និងនាំពាក្យ» ==> សម្តេចតេជោ ហ៊ុន សែន រៀបចំពិធីលៀងសាយភោជន ជូនគណៈប្រតិភូអញ្ជើញចូលរួមសន្និសីទ ប្រធានសភានៃអន្តរសភាលើកទី២ ==> លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ បានចាត់តំណាងជួបសំណេះសំណាល និងសម្តែងការគួរសមជាមួយលេខាធិការដ្ឋាននៃ គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម (គ.ជ.ប.ទ)ក្នុងឱកាសដែលក្រុមការងារចុះបេសកកម្មត្រួតពិនិត្យកន្លែងដកហូតសេរីភាពក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ==> អភិបាលខេត្តប៉ៃលិន អញ្ជើញសួរសុខទុក្ខមន្រ្តីរាជការ ដែលកំពុងសម្រាកព្យាបាលជម្ងឺនៅ មន្ទីរពេទ្យបង្អែកខេត្ត ==> ប្រធានរដ្ឋសភាម៉ាឡេស៊ី ប្ដេជ្ញាបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយកម្ពុជាឱ្យកាន់តែរីកចម្រើន និងរឹងមាំ ==> ខេត្តប៉ៃលិន ដាំដើមឈើចម្រុះ ជាង ២ពាន់ដើម ដើម្បីអបអរសាទររុក្ខទិវា ៩ កក្កដា, អភិបាលខេត្ត អំពាវនាវឱ្យចូលរួមថែរក្សាធនធានព្រៃឈើ ==> កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង...

អគ្គនាយកដ្ឋានពន្ធនាគារ និងវឌ្ឍនភាព នៃការងារបណ្ដុះបណ្ដាលជនជាប់ឃុំ ក្នុងខែឧសភា ឆ្នាំ២០២៥!

អគ្គនាយកដ្ឋានពន្ធនាគារ និងវឌ្ឍនភាព នៃការងារបណ្ដុះបណ្ដាលជនជាប់ឃុំ ក្នុងខែឧសភា ឆ្នាំ២០២៥!

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

នៅក្នុងខែឧសភា ឆ្នាំ២០២៥នេះ អគ្គនាយកដ្ឋានពន្ធនាគារ នៃក្រសួងមហាផ្ទៃ បានរៀបចំឱ្យជនជាប់ឃុំចូលរៀនអក្ខរកម្មឬថ្នាក់សមមូល និងភាសាបរទេស ចំនួន៧៨ថ្នាក់ ស្មើ១.៥២៤នាក់ ស្រី២៥៧នាក់។ នេះបើតាមរបាយការណ៍ក្រសួងមហាផ្ទៃ ប្រចាំខែឧសភា ឆ្នាំ២០២៥ ដែលត្រូវបានបញ្ជាក់បន្ថែម ដោយលោក ទូច សុឃៈ  អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។

លោក ទូច សុឃៈ បានបញ្ជាក់ថា ក្រៅពីទទួលបានការបង្រៀនថ្នាក់អក្ខរកម្ម និងភាសា អគ្គនាយកដ្ឋានពន្ធនាគារ ក៏មានកម្មវិធីអប់រំណែនាំជាប្រចាំអំពីបទបញ្ជាផ្ទៃក្នុងពន្ធនាគារ សីលធម៌សង្គម បញ្ហាគ្រឿងញៀន ការធ្វើលំហាត់ប្រាណ និងរៀបចំកម្មវិធីអប់រំតាមបែបសាសនា និងសិល្បៈផងដែរ។

បើតាមអ្នកនាំពាក្យដដែល នៅក្នុងខែឧសភាដូចគ្នា មានជនជាប់ឃុំ ៥.៩៥៩នាក់ ក៏ទទួលបានការបណ្ដុះបណ្ដាលវិជ្ជាជីវៈ មុខរបរ និងការអនុវត្តសាកល្បងមុខជំនាញអាចប្រកបអាជីពងាយៗ ដូចជា កាត់ដេរ សំអាងការ ការងារសំណង់ ជំនាញប្រើប្រាស់ និងជួសជុលកុំព្យូទ័រ ឧបករណ៍អេឡិចត្រូនិក បរិក្ខារត្រជាក់ និងគ្រឿងយន្ត។ មានជនជាប់ឃុំ២៩៧នាក់ ទទួលបានវិញ្ញាបនបត្របញ្ជាក់ការសិក្សា។

អ្នកនាំពាក្យ បានបន្តថា តាមរយៈការអនុវត្តកម្មវិធីប្រឡងប្រណាំងកែប្រែខ្លួនទណ្ឌិតក្នុងខែឧសភានេះ មានទណ្ឌិត ២៩៦នាក់ ស្រី២៨នាក់ត្រូវបានបន្ធូរបន្ថយទោសដោយទទួលបានព្រះរាជក្រឹត្យត្រាស់បង្គាប់ ក្នុងឱកាសនៃពិធីបុណ្យពិសាបូជា ដោយ មានទណ្ឌិត៦៥នាក់ ស្រី១នាក់ ត្រូវបានដោះលែង។ មកទល់ពេលនេះ អ្នកទាំងនោះពុំមានប្រព្រឹត្តបទល្មើសជាថ្មីនោះទេ។

ឯកឧត្តម ឧត្តមអគ្គានុរក្សថ្នាក់លេខ១ ឈន សាណាត អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ បានមានប្រសាសន៍ថា រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃប្រតិភាព របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានដាក់ចេញគោលនយោបាយបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្នុងនោះក៏ផ្ដោតលើជនជាប់ឃុំដែរ។

ក្នុងន័យនេះ ឯកឧត្តម អគ្គនាយក បានគូសបញ្ជាក់ថា ក្រសួងមហាផ្ទៃ និងក្រសួងការងារបណ្ដុះបណ្ដាល វិជ្ជាជីវៈ បាននិងកំពុងធ្វើការជាមួយគ្នា តម្រង់ទិស និងពង្រឹងបន្ថែមទៀតនូវ កម្មវិធីបណ្ដុះបណ្ដាលឱ្យចំគោលដៅ ដល់ជនជាប់ឃុំ ដើម្បីធានាថាពួកគេនឹងមានអាជីពមួយច្បាស់លាស់ សម្រាប់យកទៅប្រកបរចិញ្ចឹមជីវិតក្រោយចេញពីពន្ធនាគារ ហើយជាលទ្ធផលជនជាប់ឃុំដែលទទួលបានការបណ្ដុះបណ្ដាលវិជ្ជាជីវៈនិងចំណេះដឹងផ្សេងៗមានការកើនឡើងគួរឱ្យកត់សម្គាល់។

យោងតាមប្រកាស ស្តីពីការកំណត់គោលដៅឃុំឃាំងជនជាប់ឃុំសម្រាប់មណ្ឌលកែប្រែ និងពន្ធនាគាររាជធានី-ខេត្ត ចេញដោយក្រសួងមហាផ្ទៃ ឆ្នាំ២០២២ ប្រការ៣ មណ្ឌលអប់រំកែប្រែ មានមុខងារគ្រប់គ្រងជនជាប់ឃុំជាទណ្ឌិត ក្នុងគោលដៅអនុវត្តកម្មវិធីអប់រំកែប្រែបណ្តុះបណ្តាលវិជ្ជាជីវៈ ស្តារនីតិសប្បទា និងកម្មវិធីសមាហរណកម្ម៕

កញ្ញា សេង សុខហ៊ុន
មន្ត្រីព័ត៌មានក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.