ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
តុលាការ បញ្ជាក់ពីចំណាត់ការលើជនត្រូវចោទ ឃឿន សុឡា ហៅ K01 ដែលទះកំភ្លៀងលើជនរងគ្រោះនៅចំពោះមុខមនុស្សផ្សេងទៀត ប្រាសចាកលើសពីការអប់រំ និងជាគម្រូអាក្រក់ចំពោះសង្គម ==> សម្ដេចធិបតី៖ ភាពជោគជ័យរបស់អ្នកដឹកនាំអង្គភាពមួយ គឺការធានាឱ្យអង្គភាពនោះមានសមត្ថភាពបន្តដំណើរការ និងការរីកចម្រើន ទោះបីជាក្នុងពេលអវត្តមានរបស់ខ្លួនក៏ដោយ ==> លោក ខូយ រីដា ប្រកាសតែងតាំងសមាសភាពសាខាសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ទាំង១១ឃុំ ក្នុងស្រុកក្រគរ ដើម្បីពង្រឹងប្រសិទ្ធភាពការងារសង្គម និងអភិវឌ្ឍន៍មូលដ្ឋាន ==> ស្របតាមការណែនាំរបស់សម្តេចធិបតី ក្រសួង​ការងារអំពាវនាវដ​ល់បងប្អូនអ​តីតពលករចុះ​ឈ្មោះស្វែ​ងរកកា​រងារធ្វើ ខណៈឱ​កាស​ការងារ​មា​នជាង ៩ម៉ឺ​នកន្លែង ==> ប្រមុខរដ្ឋស្ដីទី៖ ការប្រែប្រួលនៃភូមិសាស្ត្របាល់ទាត់ ពេលណាមួយ ប្រទេសក្រីក្រប្រជាជនតិច និងលើកពានបាល់ទាត់ពិភពលោកជាក់ជាមិនខាន ==> សម្តេចធិបតី បើកជំហរសិទ្ធិគ្រប់អង្គការក្រៅរដ្ឋាភិបាលនៅកម្ពុជា ដើម្បីចូលរួមកសាង និងអភិវឌ្ឍន៍ប្រទេសឱ្យកាន់តែរីកចម្រើន ==> សម្តេចធិបតី និងភរិយា អញ្ជើញអបអរខួប ៣០ឆ្នាំរបស់អង្គការដើម្បីភាពញញឹមនៃកុមារ និងប្រគល់  សញ្ញាបត្រជូនដល់សិស្ស-និស្សិតជាង៥០០នាក់ ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាតូច ប្រជាជនតិច តែជលផល ឬកសិផលមានផលច្រើនដែលជំរុញឱ្យរាជរដ្ឋាភិបាល ប្រឹងប្រែងរកទីផ្សារនាំចេញ បន្ទាប់ពីសល់ពីការហូប (Video inside) ==> ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦ ខែថ្មី សូមប្តូរផ្នត់គំនិត រៀនគិតអ្វីៗដែលជាវិជ្ជាមាន! ==> សិក្ខាសាលាផ្សព្វផ្សាយស្តីពី «ការជំរុញការកែលម្អរថយន្តដឹកជញ្ជូនកម្មករនិយោជិត ឱ្យកាន់តែមានផាសុកភាពនិងសុវត្ថិភាព និងការបិទស្ទីកគ័រសម្គាល់» នៅក្រុងបាវិត

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានសមាជរដ្ឋសភា និងព្រឹទ្ធសភាលើកទី១ បានមានប្រសាសន៍ថា នៅមុនការផ្ទុះនៃជំងឺកូវីដ១៩ សម្ដេចបានឱ្យពង្រឹងបន្ថែមលើការសន្សំថវិកាជាតិ ដែលការសន្សំនៅពេលនោះបានកើនដល់ជាង២១% នៃផលិតផលក្នុងស្រុកសរុប (GDP) ដោយមានថវិកាជាតិនៅសល់រហូតដល់ជិតបួនពាន់លានដុល្លារ។

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានសមាជរដ្ឋសភា និងព្រឹទ្ធសភាលើកទី១ បានមានប្រសាសន៍ថា នៅមុនការផ្ទុះនៃជំងឺកូវីដ១៩ សម្ដេចបានឱ្យពង្រឹងបន្ថែមលើការសន្សំថវិកាជាតិ ដែលការសន្សំនៅពេលនោះបានកើនដល់ជាង២១% នៃផលិតផលក្នុងស្រុកសរុប (GDP) ដោយមានថវិកាជាតិនៅសល់រហូតដល់ជិតបួនពាន់លានដុល្លារ។

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

សម្ដេចតេជោបន្ថែមថា តាមការគ្រោងទុកពេលថវិកាសន្សំរបស់ជាតិកើន ជិត៥ពាន់លានដុល្លារ រាជរដ្ឋាភិបាលនឹងដាក់ឱ្យដំណើរការការកសាងប្រព័ន្ធ ហេដ្ឋារចនាសម្ពន្ធផ្លូវ ស្ពាន ឱ្យបានច្រើន នៅគ្រប់ទីកន្លែងដោយមិនចាំបាច់ ពឹងលើថវិកាបរទេសនោះឡើយ។ ប៉ុន្តែជាអកុសលវិបត្តិកូវីដក៏ផ្ទុះឡើង ដែលបណ្ដាលឱ្យថវិកាសន្សំរបស់ជាតិបានថយចុះមួយកម្រិត។

សម្ដេចតេជោក៏បានកោតសរសើរចំពោះការដឹកនាំរបស់រាជរដ្ឋាភិបាលបច្ចុប្បន្ន ដែលបានធ្វើឱ្យចំនួនថវិកាជាតិដែលបានសន្សំទុកមានការកើនឡើងច្រើនគួរឱ្យកត់សម្គាល់ ទោះបីមានការដំឡើងប្រាក់ខែមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទក៏ដោយ។ សម្ដេចតេជោបញ្ជាក់បន្ថែមទៀតថាថវិកាសន្សំរបស់ជាតិបច្ចុប្បន្ន គឺមានចំនួនច្រើនជាងពេលដែលសម្ដេច ចាកចេញពីតំណែងជានាយករដ្ឋមន្ត្រីទៅទៀត៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.