ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារវិនិយោគលើវិស័យទេសចរណ៍ និងកសិកម្ម ជាមួយ BRICS House ប្រចាំនៅកម្ពុជារបស់ប្រទេសរុស្ស៊ី ==> សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា! ==> អភិបាលខេត្តពោធិ៍សាត់ ចុះស្រាវជ្រាវផ្ទាល់កណ្តាលអធ្រាត្រ បង្ក្រាបព័ត៌មានក្លែងក្លាយ ករណីចោទប្រកាន់រឿង «បាត់ប្រេងឡានខ្សែ» នៅពោធិ៍សាត់ ==> ពលរដ្ឋរិះគន់ រឿងទីតាំងល្បែងសុីសងខុសច្បាប់ មួយកន្លែង ក្បែរច្រកទ្វារព្រំដែន អន្តរជាតិបន្ទាយចក្រី តើអាជ្ញាធរមានសមត្ថកិច្ចដឹងដែរឬទេ? ទីតាំងជល់មាន់ និងល្បែងស៊ីសងដ៏ធំ បន្តបើកដំណើរការយ៉ាងរលូនដោយមិនមានផលរំខានពីអាជ្ញាធរពាក់ព័ន្ធ! ==> រដ្ឋបាលរាជធានីភ្នំពេញ បើកវគ្គបណ្តុះបណ្តាលតម្រង់ទិសស្តីពី «ការពង្រឹងប្រសិទ្ធភាពការងារព័ត៌មាន និងនាំពាក្យ» ==> សម្តេចតេជោ ហ៊ុន សែន រៀបចំពិធីលៀងសាយភោជន ជូនគណៈប្រតិភូអញ្ជើញចូលរួមសន្និសីទ ប្រធានសភានៃអន្តរសភាលើកទី២ ==> លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ បានចាត់តំណាងជួបសំណេះសំណាល និងសម្តែងការគួរសមជាមួយលេខាធិការដ្ឋាននៃ គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម (គ.ជ.ប.ទ)ក្នុងឱកាសដែលក្រុមការងារចុះបេសកកម្មត្រួតពិនិត្យកន្លែងដកហូតសេរីភាពក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ==> អភិបាលខេត្តប៉ៃលិន អញ្ជើញសួរសុខទុក្ខមន្រ្តីរាជការ ដែលកំពុងសម្រាកព្យាបាលជម្ងឺនៅ មន្ទីរពេទ្យបង្អែកខេត្ត ==> ប្រធានរដ្ឋសភាម៉ាឡេស៊ី ប្ដេជ្ញាបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយកម្ពុជាឱ្យកាន់តែរីកចម្រើន និងរឹងមាំ ==> ខេត្តប៉ៃលិន ដាំដើមឈើចម្រុះ ជាង ២ពាន់ដើម ដើម្បីអបអរសាទររុក្ខទិវា ៩ កក្កដា, អភិបាលខេត្ត អំពាវនាវឱ្យចូលរួមថែរក្សាធនធានព្រៃឈើ

ឯកឧត្តម ស សុខា អះអាងថា ជនរួមជាតិ ព្រមទាំងយុវជន ជឿជាក់លើភាពម៉ឺងម៉ាត់និងដំណោះស្រាយដ៏ឈ្លាសវៃរបស់សម្ដេចធិបតី

ឯកឧត្តម ស សុខា អះអាងថា ជនរួមជាតិ ព្រមទាំងយុវជន ជឿជាក់លើភាពម៉ឺងម៉ាត់និងដំណោះស្រាយដ៏ឈ្លាសវៃរបស់សម្ដេចធិបតី

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ពីវេទិកាធិបតីនៃពិធីសម្ពោធស្នាក់ការសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) ស្រុកឯកភ្នំខេត្តបាត់ដំបង នារសៀលថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៥ នេះ ឯកឧត្តម ស សុខាអនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ទទួលបន្ទុកខេត្តព្រៃវែង បាត់ដំបង និងបន្ទាយមានជ័យបានអះអាងថា ប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស រួមទាំងយុវជន មានការជឿជាក់លើការដឹកនាំប្រកបដោយភាពម៉ឺងម៉ាត់ និងការដាក់ចេញយុទ្ធសាស្រ្តដោះស្រាយប្រកបដោយភាពឈ្លាសវៃរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ជុំវិញបញ្ហាព្រំដែនតំបន់មុំ៣ បង្កឡើងដោយកងទ័ពថៃ។

បើតាមឯកឧត្តម ស សុខា ស្របតាមលំអាននៃគំរូវីរភាពដឹកនាំដ៏អង់អាច របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បច្ចុប្បន្នជាប្រធានព្រឹទ្ធសភា គឺសម្ដេចមហាបរវធិបតី ហ៊ុន ម៉ាណែត បានបន្តយកចិត្តទុកដាក់ខ្ពស់បំផុត លើកិច្ចការពារបូរណភាពទឹកដី ដើរទន្ទឹមគ្នានឹងការបន្តថែរក្សាទំនាក់ទំនងជាមិត្តភាពលើវិស័យជាច្រើនទៀត រវាងកម្ពុជា-ថៃ ដើម្បីធានាប្រក្រតីភាពនៃឧត្តមប្រយោជន៍ប្រជាពលរដ្ឋ និងប្រទេសទាំងសងខាង ពោលគឺ ទន្ទឹមនឹងការពារទឹកដីដូនតាមិនឱ្យបាត់បង់សូម្បីមួយមីលីម៉ែត្រនោះ គឺសម្ដេច ក៏មានឆន្ទះដោះស្រាយបញ្ហាព្រំដែនប្រដោយសន្តិវិធី ដើម្បីធានាបានព្រំដែនមិត្តភាព សហប្រតិបត្តិការ និងអភិវឌ្ឍន៍។

ពីវេទិកានោះដែរ ឯកឧត្តម ស សុខា ក្នុងនាមអនុប្រធាន ស.ស.យ.ក. ក្រោមការដឹកនាំរបស់ឯកឧត្តមប្រធាន ហ៊ុន ម៉ានី ក៏បានថ្លែងជាថ្មីទៀត ចូលរួមរំលែកមរណទុក្ខចំពោះការពលីរបស់កងកម្លាំងយោធពលខេមរភូមិន្ទក្នុងព្រឹត្តិការណ៍ប៉ះទង្គិចប្រដាប់អាវុធ បង្កឡើងដោយកងទ័ពថៃមកលើកងទ័ពកម្ពុជា នៅតំបន់មុំបី ខេត្តស្ទឹងត្រែង។ ជាមួយគ្នានេះ ឯកឧត្តមក៏បានអំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេសបន្តមានស្មារតីវិញជាធ្លុងមួយ ក៏ប៉ុន្តែក៏មិនត្រូវធ្វើសកម្មភាពណាដែលនាំឱ្យប៉ះពាល់ដល់ដំណោះស្រាយប្រកបដោយសន្តិវិធីរបស់រាជរដ្ឋាភិបាលនៃប្រទេសទាំងពីរនោះដែរ។

សូមបញ្ជាក់ដែរថា ទីស្នាក់ការ ស. ស.យ.ក. ស្រុកឯកភ្នំ បានចាប់ផ្ដើមសាងសង់នាថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤ រួចជាស្ថាពរនាថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤។ អគារនេះ មានទំហំ ១៧៤.១៣ម៉ែត្រការ៉េ មានបន្ទប់ចំនួន៤ ក្នុងនោះមានសាលប្រជុំធំចំនួន១ បន្ទប់រដ្ឋបាលចំនួន១ បន្ទប់កុំព្យូទ័រចំនួន១ បន្ទប់ដាក់សម្ភារៈចំនួន១ និងបន្ទប់ទឹកចំនួន៣ ដែលចំណាយទឹកប្រាក់សាងសង់សរុប ៤៥.៤៤០,៧៥ដុល្លារអាម៉េរិក៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.