ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា! ==> អភិបាលខេត្តពោធិ៍សាត់ ចុះស្រាវជ្រាវផ្ទាល់កណ្តាលអធ្រាត្រ បង្ក្រាបព័ត៌មានក្លែងក្លាយ ករណីចោទប្រកាន់រឿង «បាត់ប្រេងឡានខ្សែ» នៅពោធិ៍សាត់ ==> ពលរដ្ឋរិះគន់ រឿងទីតាំងល្បែងសុីសងខុសច្បាប់ មួយកន្លែង ក្បែរច្រកទ្វារព្រំដែន អន្តរជាតិបន្ទាយចក្រី តើអាជ្ញាធរមានសមត្ថកិច្ចដឹងដែរឬទេ? ទីតាំងជល់មាន់ និងល្បែងស៊ីសងដ៏ធំ បន្តបើកដំណើរការយ៉ាងរលូនដោយមិនមានផលរំខានពីអាជ្ញាធរពាក់ព័ន្ធ! ==> រដ្ឋបាលរាជធានីភ្នំពេញ បើកវគ្គបណ្តុះបណ្តាលតម្រង់ទិសស្តីពី «ការពង្រឹងប្រសិទ្ធភាពការងារព័ត៌មាន និងនាំពាក្យ» ==> សម្តេចតេជោ ហ៊ុន សែន រៀបចំពិធីលៀងសាយភោជន ជូនគណៈប្រតិភូអញ្ជើញចូលរួមសន្និសីទ ប្រធានសភានៃអន្តរសភាលើកទី២ ==> លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ បានចាត់តំណាងជួបសំណេះសំណាល និងសម្តែងការគួរសមជាមួយលេខាធិការដ្ឋាននៃ គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម (គ.ជ.ប.ទ)ក្នុងឱកាសដែលក្រុមការងារចុះបេសកកម្មត្រួតពិនិត្យកន្លែងដកហូតសេរីភាពក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ==> អភិបាលខេត្តប៉ៃលិន អញ្ជើញសួរសុខទុក្ខមន្រ្តីរាជការ ដែលកំពុងសម្រាកព្យាបាលជម្ងឺនៅ មន្ទីរពេទ្យបង្អែកខេត្ត ==> ប្រធានរដ្ឋសភាម៉ាឡេស៊ី ប្ដេជ្ញាបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយកម្ពុជាឱ្យកាន់តែរីកចម្រើន និងរឹងមាំ ==> ខេត្តប៉ៃលិន ដាំដើមឈើចម្រុះ ជាង ២ពាន់ដើម ដើម្បីអបអរសាទររុក្ខទិវា ៩ កក្កដា, អភិបាលខេត្ត អំពាវនាវឱ្យចូលរួមថែរក្សាធនធានព្រៃឈើ ==> កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង...

ឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង បានលើកឡើងថា “សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន គឺជាអច្ឆរិយបុគ្គលដ៏ខ្ពង់ខ្ពស់អស្ចារ្យ សម្រាប់កម្ពុជា ចាទុកជាប្រវត្តិសាស្ត្រ”!

ឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង បានលើកឡើងថា “សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន គឺជាអច្ឆរិយបុគ្គលដ៏ខ្ពង់ខ្ពស់អស្ចារ្យ សម្រាប់កម្ពុជា ចាទុកជាប្រវត្តិសាស្ត្រ”!

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

នៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៥ គេបានឃើញ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង បានសរសេរក្នុងហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោក ដោយរៀបរាប់អំពី វីរភាពដ៏ខ្ពង់ខ្ពស់ របស់សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ក្នុងការរំដោះប្រជាជន ការពារជាតិ ដឹកនាំនិងអភិវឌ្ឍន៍ជាតិ ដោយភ្ជាប់ជាមួយបទបចម្រៀងដែលលោកឧត្តមសេនីយ៍ បានផ្តួចផ្តើមនិពន្ធនិងផលិតឡើង ជិត២០ឆ្នាំមកហើយ ថាជាភស្តុតាងមួយផ្នែក បញ្ជាក់ថាក្រោមស្នាដៃសមិទ្ធផល របស់សម្តេចតេជោ ហ៊ុន សែន កម្ពុជាពិតជាមានសន្តិភាព ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការអន្តរជាតិ រហូតមកពិតប្រាកដមែន។

សូមអានសំណេរទាំងស្រុង ដែលដកស្រង់ចេញពីហ្វេសប៊ុកផេកផ្លូវការ របស់លោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង ព្រមជាមួយការទស្សនាវីដេអូបទចម្រៀងដែលផលិតឡើងជិត២០ឆ្នាំដូចខាងក្រោម៖

“សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន គឺជាអច្ឆរិយបុគ្គលដ៏ខ្ពង់ខ្ពស់អស្ចារ្យ សម្រាប់កម្ពុជា ចារទុកជាប្រវត្តិសាស្ត្រ។ សម្តេច ជាមេទ័ពដ៏អង់អាចក្លាហានប្រកបដោយអំណាចតេជៈនិងរិទ្ធីបារមីដ៏ខ្ពង់ខ្ពស់ ដែលហ៊ានយកជីវិតធ្វើដើមទុនស្វែងរកការរំដោះជាតិ រំដោះប្រជាជនកម្ពុជាឲ្យរួចផុតពីរបបខ្មៅងងឹតប្រល័យពូជសាសន៍ ប៉ុល ពត។ សម្តេច ជាមេដឹកនាំប្រទេសដ៏ប៉ិនប្រសព្វប្រកបដោយបញ្ញាញាណឈ្លាសវាងវៃនិងមានទស្សនៈវិស័យវែងឆ្ងាយ ដែលបានកសាងប្រទេសពីចំណុចសូន្យ រហូតរីកចម្រើនស្មើមុខស្មើមាត់ជាមួយបណ្តាប្រទេសក្នុងតំបន់និងពិភពលោក។ សម្តេច ជាមគ្គុទ្ទេសក៍ឯក ដែលបាននាំមកនូវ សន្តិភាពនិងការឯកភាពជាតិពេញលេញ ជូនកម្ពុជា ដែលពុំធ្លាប់មានក្នុងប្រវត្តិសាស្ត្រជាង៥០០ឆ្នាំក្រោយសម័យអង្គរ។ សម្តេច  ជាបិតាសន្តិភាព ដែលមានការទទួលស្គាល់ជាអន្តរជាតិ (ទទួលបាន មេដាយសន្តិភាពពិភពលោក និង ពានរង្វាន់ មេដាយសន្តិភាព ដើម្បីមនុស្សជាតិនិងភពផែនដី)។

និយាយដល់អច្ឆរិយភាពដ៏ខ្ពង់ខ្ពស់ របស់សម្តេច តេជោ ហ៊ុន សែន ខ្ញុំក៏នឹកដល់បទចម្រៀងមួយបទ ដែលខ្ញុំបានផ្តួចផ្តើមនិពន្ធនិងផលិតឡើង កាលខ្ញុំនៅជាមេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ដើម្បីរៀបរាប់អំពី វីរភាពរបស់សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹត្តបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ក្នុងកាលៈទេសៈដែលកម្ពុជា មានការប៉ះទង្គិចគ្នា ជាមួយអ្នកជិតខាង នៅតំបន់ប្រសាទព្រះវិហារ ហើយលោកទាំងទ្វេ បានចុះដល់ព្រំដែនផ្ទាល់ផងដែរ។ បើទោះបីជា ក្នុងបទចម្រៀង ខ្ញុំពុំអាចរៀបរាប់អស់ អំពីវីរភាពនិងគុណូបក្ការៈរបស់ សម្តេចទាំងទ្វេបាន ប៉ុន្តែបទចម្រៀងដែលផលិតមកជិត២០ឆ្នាំហើយនេះ ក៏ជាភស្តុតាងមួយផ្នែក បញ្ជាក់ថាក្រោមស្នាដៃសមិទ្ធផល របស់សម្តេចតេជោ ហ៊ុន សែន កម្ពុជាពិតជាមានសន្តិភាព ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការអន្តរជាតិ រហូតមកពិតប្រាកដមែន។
អរគុណ សន្តិភាព!”៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.