ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា! ==> អភិបាលខេត្តពោធិ៍សាត់ ចុះស្រាវជ្រាវផ្ទាល់កណ្តាលអធ្រាត្រ បង្ក្រាបព័ត៌មានក្លែងក្លាយ ករណីចោទប្រកាន់រឿង «បាត់ប្រេងឡានខ្សែ» នៅពោធិ៍សាត់ ==> ពលរដ្ឋរិះគន់ រឿងទីតាំងល្បែងសុីសងខុសច្បាប់ មួយកន្លែង ក្បែរច្រកទ្វារព្រំដែន អន្តរជាតិបន្ទាយចក្រី តើអាជ្ញាធរមានសមត្ថកិច្ចដឹងដែរឬទេ? ទីតាំងជល់មាន់ និងល្បែងស៊ីសងដ៏ធំ បន្តបើកដំណើរការយ៉ាងរលូនដោយមិនមានផលរំខានពីអាជ្ញាធរពាក់ព័ន្ធ! ==> រដ្ឋបាលរាជធានីភ្នំពេញ បើកវគ្គបណ្តុះបណ្តាលតម្រង់ទិសស្តីពី «ការពង្រឹងប្រសិទ្ធភាពការងារព័ត៌មាន និងនាំពាក្យ» ==> សម្តេចតេជោ ហ៊ុន សែន រៀបចំពិធីលៀងសាយភោជន ជូនគណៈប្រតិភូអញ្ជើញចូលរួមសន្និសីទ ប្រធានសភានៃអន្តរសភាលើកទី២ ==> លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ បានចាត់តំណាងជួបសំណេះសំណាល និងសម្តែងការគួរសមជាមួយលេខាធិការដ្ឋាននៃ គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម (គ.ជ.ប.ទ)ក្នុងឱកាសដែលក្រុមការងារចុះបេសកកម្មត្រួតពិនិត្យកន្លែងដកហូតសេរីភាពក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ==> អភិបាលខេត្តប៉ៃលិន អញ្ជើញសួរសុខទុក្ខមន្រ្តីរាជការ ដែលកំពុងសម្រាកព្យាបាលជម្ងឺនៅ មន្ទីរពេទ្យបង្អែកខេត្ត ==> ប្រធានរដ្ឋសភាម៉ាឡេស៊ី ប្ដេជ្ញាបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយកម្ពុជាឱ្យកាន់តែរីកចម្រើន និងរឹងមាំ ==> ខេត្តប៉ៃលិន ដាំដើមឈើចម្រុះ ជាង ២ពាន់ដើម ដើម្បីអបអរសាទររុក្ខទិវា ៩ កក្កដា, អភិបាលខេត្ត អំពាវនាវឱ្យចូលរួមថែរក្សាធនធានព្រៃឈើ ==> កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង...

លោក សេង ទៀង នាំយកថវិកាជាង២០លានរៀល របស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចូលបុណ្យសពស្រ្តីមានផ្ទៃពោះ៧ខែម្នាក់ ដែលមានស្វាមីជាយោធាប្រចាំការនៅតំបន់មុំបី ខេត្តព្រះវិហារ

លោក សេង ទៀង នាំយកថវិកាជាង២០លានរៀល របស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចូលបុណ្យសពស្រ្តីមានផ្ទៃពោះ៧ខែម្នាក់ ដែលមានស្វាមីជាយោធាប្រចាំការនៅតំបន់មុំបី ខេត្តព្រះវិហារ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ភ្នំពេញ)៖ លោក សេង ទៀង រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ដ្រី និងជានាយករងខុទ្ទកាល័យសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បាននាំយកថវិកា២០លានរៀល ដែលជាអំណោយរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែតចូលរួមបុណ្យសព លោកស្រី អាំ រត្តនាង អាយុ ៣៧ឆ្នាំ ដែលបានទទួលមរណភាពទាំងមានផ្ទៃពោះ ៧ខែ ខណៈដែលប្តីកំពុងប្រចាំការនៅតំបន់មុំបី ខេត្តព្រះវិហារ។នៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៥នេះ លោក សេង ទៀង  បាននាំយកថវិកាទៅចូលបុណ្យដោយផ្ទាល់ នៅភូមិកន្សោមអក ឃុំកន្សោមអក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។

លោកស្រី អាំ រត្តនាង គឺជាភរិយារបស់អនុសេនីយ៍ត្រី គឹម សារិ អាយុ៤២ឆ្នាំ ជាមន្ត្រីយោធាប្រចាំការនៅតំបន់មុំបី។ បច្ចុប្បន្ននេះ មានកូនចំនួន៣នាក់ ក្នុងនោះប្រុស២នាក់គឺ អាយុ១៥ឆ្នាំ, ១១ឆ្នាំ និងកូនស្រីអាយុ៤ឆ្នាំ។

ក្នុងឱកាសនោះដែរ លោក សេង ទៀង ថែមទាំងបាននាំយកនូវការផ្តាំផ្ញើ និងចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំដល់គ្រួសារសព ពីសំណាក់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ច័ន្ទមុនី ហ៊ុន ម៉ាណែត ផងដែរ និងសូមឱ្យវិញ្ញាណក្ខន្ធរបស់លោកស្រី អាំ រត្តនាង ទៅកាន់សុខគតិភពកុំបីឃ្លៀងឃ្លៀតឡើយ។

ស្របដែលប្រពន្ធទទួលមរណភាព នៅថ្ងៃ១ ខែមិថុនា ប្តីរបស់សពទើបតែមកដល់ជួបមុខប្រពន្ធជាលើកចុងក្រោយ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.