ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា! ==> អភិបាលខេត្តពោធិ៍សាត់ ចុះស្រាវជ្រាវផ្ទាល់កណ្តាលអធ្រាត្រ បង្ក្រាបព័ត៌មានក្លែងក្លាយ ករណីចោទប្រកាន់រឿង «បាត់ប្រេងឡានខ្សែ» នៅពោធិ៍សាត់ ==> ពលរដ្ឋរិះគន់ រឿងទីតាំងល្បែងសុីសងខុសច្បាប់ មួយកន្លែង ក្បែរច្រកទ្វារព្រំដែន អន្តរជាតិបន្ទាយចក្រី តើអាជ្ញាធរមានសមត្ថកិច្ចដឹងដែរឬទេ? ទីតាំងជល់មាន់ និងល្បែងស៊ីសងដ៏ធំ បន្តបើកដំណើរការយ៉ាងរលូនដោយមិនមានផលរំខានពីអាជ្ញាធរពាក់ព័ន្ធ! ==> រដ្ឋបាលរាជធានីភ្នំពេញ បើកវគ្គបណ្តុះបណ្តាលតម្រង់ទិសស្តីពី «ការពង្រឹងប្រសិទ្ធភាពការងារព័ត៌មាន និងនាំពាក្យ» ==> សម្តេចតេជោ ហ៊ុន សែន រៀបចំពិធីលៀងសាយភោជន ជូនគណៈប្រតិភូអញ្ជើញចូលរួមសន្និសីទ ប្រធានសភានៃអន្តរសភាលើកទី២ ==> លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ បានចាត់តំណាងជួបសំណេះសំណាល និងសម្តែងការគួរសមជាមួយលេខាធិការដ្ឋាននៃ គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម (គ.ជ.ប.ទ)ក្នុងឱកាសដែលក្រុមការងារចុះបេសកកម្មត្រួតពិនិត្យកន្លែងដកហូតសេរីភាពក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ==> អភិបាលខេត្តប៉ៃលិន អញ្ជើញសួរសុខទុក្ខមន្រ្តីរាជការ ដែលកំពុងសម្រាកព្យាបាលជម្ងឺនៅ មន្ទីរពេទ្យបង្អែកខេត្ត ==> ប្រធានរដ្ឋសភាម៉ាឡេស៊ី ប្ដេជ្ញាបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយកម្ពុជាឱ្យកាន់តែរីកចម្រើន និងរឹងមាំ ==> ខេត្តប៉ៃលិន ដាំដើមឈើចម្រុះ ជាង ២ពាន់ដើម ដើម្បីអបអរសាទររុក្ខទិវា ៩ កក្កដា, អភិបាលខេត្ត អំពាវនាវឱ្យចូលរួមថែរក្សាធនធានព្រៃឈើ ==> កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង...

ឯកឧត្តម នេត្រ ភក្ត្រា អញ្ជើញបើកសិក្ខាសាលាពិនិត្យទ្បើងវិញនូវវឌ្ឍនភាពការងារកំណែទម្រង់ទាំង៣ របស់ក្រសួងព័ត៌មាន

ឯកឧត្តម នេត្រ ភក្ត្រា អញ្ជើញបើកសិក្ខាសាលាពិនិត្យទ្បើងវិញនូវវឌ្ឍនភាពការងារកំណែទម្រង់ទាំង៣ របស់ក្រសួងព័ត៌មាន

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតីភាពបើកសិក្ខាសាលាពិនិត្យទ្បើងវិញនូវវឌ្ឍនភាពការងារកំណែទម្រង់ទាំង៣ របស់ក្រសួងព័ត៌មាន។

សិក្ខាសាលាធ្វើឡើងរយៈពេល២ថ្ងៃ គឺចាប់ពីថ្ងៃទី២១ និង២២ ខែឧសភា ឆ្នាំ២០២៥ នាសាលចតុម្មុខមង្គល ទីស្តីការក្រសួង។ សម្រាប់កំណែទម្រង់ទាំង៣ រួមមាន៖ កំណែទម្រង់រដ្ឋបាលសាធារណៈ, កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ និងកំណែទម្រងហិរញ្ញវត្ថុសាធារណៈ។

សិក្ខាសាលានេះធ្វើឡើងក្នុងគោលបំណងដើម្បីពង្រឹង និងជំរុញការអនុវត្តការកែទម្រង់រដ្ឋបាលសាធារណៈ ការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងការកែទម្រង់ វិមជ្ឈការ និងវិសហមជ្ឈការ របស់ក្រសួងព័ត៌មាន ជាពិសេស គឺការដាក់ឱ្យអនុវត្តថវិកាកម្មវិធី និងថវិកា សមិទ្ធកម្ម ក្នុងស្មារតីពង្រឹងការប្រើប្រាស់ហិរញ្ញវត្ថុសាធារណៈឱ្យបានត្រឹមត្រូវ។

ថ្លែងនៅក្នុងចំពោះមុខថ្នាក់ដឹកនាំនៃក្រសួងព័ត៌មាន, ឯកឧត្តម នេត្រ ភក្ត្រា បានលើកឡើងថា ពិនិត្យទ្បើងវិញនូវវឌ្ឍនភាពកាងារកំណែទម្រង់ទាំង៣ គឺមានភាពចាំបាច់ ដើម្បីផ្សព្វផ្សាយដល់ថ្នាក់ដឹកនាំក្រសួង ព្រមទាំងមន្ត្រីរាជការក្រោមឱវាទនៃក្រសួងព័ត៌មាន បានយល់ច្បាស់ពីការធ្វើកំណែទម្រង់រដ្ឋបាលសាធារណៈ, កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ និងកំណែទម្រងហិរញ្ញវត្ថុសាធារណៈ។

ឯកឧត្តម នេត្រ ភក្ត្រា​ បានបន្តថា នៅពេលដែលថ្នាក់ដឹកនាំក្រសួង បានក្តាប់ជាប់នូវផែនការយុទ្ធសាស្ត្ររបស់ក្រសួងច្បាស់ណាស់នឹងធ្វើឱ្យដំណើរការប្រព្រឹត្តទៅរបស់ក្រសួងព័ត៌មាន ដំណើរការដោយរលូន ស័ក្តិសមជាក្រសួងដែលទទួលខុសត្រូវលើមុខងារគាំទ្រលើវិស័យព័ត៌មាន និងសោតទស្សន៍ ជាពិសេសនៅក្នុងដំណាក់កាលរីកម្រើនផ្នែកបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ដែលត្រូវទាមទារឱ្យក្រសួងស្ថាប័នទាំងអស់ ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល ត្រូវធ្វើការកំណែទម្រង់ និងពង្រឹងសមត្ថភាពរបស់មន្ត្រី ជៀសជាងពង្រីកមុខងារជាដើម។

ជាមួយគ្នានេះដែរ ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានបញ្ជាក់ថា ដំណើរនៃការវិត្តន៍ទៅមុខរបស់ក្រសួងព័ត៌មាន គឺពឹងអាស្រ័យទៅលើស្ពឺទាំងអស់ នៃដំណើរការរួម ពោលគឺស្ពឺថ្នាក់ដឹកនាំ ស្ពឺអគ្គនាយកដ្ឋាន នាយកដ្ឋាន ប្រធានមន្ទីរ រាជធានី ខេត្ត រួមទាំងនឹងការិយាល័យចំណុះទាំងអស់ ដែលត្រូវដើរក្នុងចង្វាក់តែមួយ ដើម្បីធ្វើឱ្យកំណែទម្រង់របស់ក្រសួងដើរទៅមុខដោយមិនរអាក់រអួល។ ដូច្នេះ ចំពោះដំណើរការប្រព្រឹត្តទៅរបស់ក្រសួងព័ត៌មាន គឺត្រូវពឹងអាស្រ័យលើការចូលរួមពីសំណាក់មន្ត្រីរាជការគ្រប់អគ្គនាយកដ្ឋានទាំង៥ ដែលមានជំនាញផ្សេងៗគ្នា ដើម្បីធ្វើយ៉ាងណាឱ្យការប្រព្រឹត្តទៅរបស់ក្រសួងបន្តដំណើរដោយស្វាហាប់ នៅក្នុងដំណាក់កាលវិវត្តន៍ជាសកលនេះ។

គួរឱ្យដឹងថា នៅក្នុងឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំលើកទី២ របស់គណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះ ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤ កន្លងទៅេ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានសង្កត់ធ្ងន់អំពីសារៈសំខាន់នៃការអនុវត្តវិធានការគន្លឹះ ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ ដែលជាមូលដ្ឋានដ៏ចាំបាច់បំផុត ក្នុងការកសាងនូវប្រព័ន្ធរដ្ឋបាលសាធារណៈមួយ ប្រកបដោយសមិទ្ធកម្ម មានជវភាព និងមានភាពធន់។

ការអនុវត្តវិធានការគន្លឹះនេះ ក៏ជាបុរេលក្ខខណ្ឌ នៃការសម្រេចនូវចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ ដែលត្រូវបានកំណត់ក្នុងយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ ថាក្នុងរយៈពេល២៥ឆ្នាំខាងមុខ កម្ពុជាជាសង្គមជាតិមួយដ៏រស់រវើក ដោយមានរដ្ឋរឹងប៉ឹង មានអភិបាលកិច្ចល្អ និងស្ថាប័នរឹងមាំ ប្រកបដោយតម្លាភាព និងគណនេយ្យភាព ហើយបម្រើជាតិ និងប្រជាជន ប្រកបដោយប្រសិទ្ធភាព នៅក្នុង ជវភាពនៃប្រព័ន្ធតួអង្គតែមួយ (Dynamics of Stakeholder System)៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.