កំពង់ឆ្នាំង៖ លោក លី ឡា នាយខណ្ធរដ្ធបាលជលផលខេត្តកំពង់ឆ្នាំង សូមគោរពរាយការណ៍ជូន ឯកឧត្តម អភិបាលនៃគណៈអភិបាលខេត្ត៖ ថ្ងៃ អង្គារ ៩ រោច ខែពិសាខ ឆ្នាំម្សាញ់សប្តស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី ២០ ខែឧសភា ឆ្នាំ២០២៥ សកម្មភាពការងាររបស់ខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំងរួមមាន៖
+សហការជាមួយអាជ្ញាធរស្រុក ជលគីរី អាជ្ញាធរឃុំពាមឆ្កោក និងកងពលតូចអន្តរាគមន៍លេខ១ បើកកិច្ចប្រជុំផ្សព្វផ្សាយ ច្បាប់ស្តីជលផល និង ចលនាប្រមូល ឧបករណ័ឆក់ត្រី មានអ្នកចូលរួមសរុបចំនួន ៥១ នាក់ ។
ជាលទ្ធផល ប្រជានេសាទមួយចំនួនបាន ស្ម័គ្រចិត្តប្រគល់អាំងសុីវែកទ័រឆក់ត្រី ជូនដល់ក្រុម ការងារ បានចំនួន ៣៩ គ្រឿង ។
សូម ឯកឧត្ដមមេត្តាជ្រាបជា របាយការណ៍។




