ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំពិនិត្យការងារសន្តិសុខ និងវឌ្ឍនភាពការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ក្នុងមូលដ្ឋាន ==> កិច្ចប្រជុំប្រចាំខែសីហា និងលើកទិសដៅការងារបន្តខែកញ្ញា របស់មន្ទីរព័ត៌មានខេត្តស្វាយរៀង ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារវិនិយោគលើវិស័យទេសចរណ៍ និងកសិកម្ម ជាមួយ BRICS House ប្រចាំនៅកម្ពុជារបស់ប្រទេសរុស្ស៊ី ==> សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា! ==> អភិបាលខេត្តពោធិ៍សាត់ ចុះស្រាវជ្រាវផ្ទាល់កណ្តាលអធ្រាត្រ បង្ក្រាបព័ត៌មានក្លែងក្លាយ ករណីចោទប្រកាន់រឿង «បាត់ប្រេងឡានខ្សែ» នៅពោធិ៍សាត់ ==> ពលរដ្ឋរិះគន់ រឿងទីតាំងល្បែងសុីសងខុសច្បាប់ មួយកន្លែង ក្បែរច្រកទ្វារព្រំដែន អន្តរជាតិបន្ទាយចក្រី តើអាជ្ញាធរមានសមត្ថកិច្ចដឹងដែរឬទេ? ទីតាំងជល់មាន់ និងល្បែងស៊ីសងដ៏ធំ បន្តបើកដំណើរការយ៉ាងរលូនដោយមិនមានផលរំខានពីអាជ្ញាធរពាក់ព័ន្ធ! ==> រដ្ឋបាលរាជធានីភ្នំពេញ បើកវគ្គបណ្តុះបណ្តាលតម្រង់ទិសស្តីពី «ការពង្រឹងប្រសិទ្ធភាពការងារព័ត៌មាន និងនាំពាក្យ» ==> សម្តេចតេជោ ហ៊ុន សែន រៀបចំពិធីលៀងសាយភោជន ជូនគណៈប្រតិភូអញ្ជើញចូលរួមសន្និសីទ ប្រធានសភានៃអន្តរសភាលើកទី២ ==> លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ បានចាត់តំណាងជួបសំណេះសំណាល និងសម្តែងការគួរសមជាមួយលេខាធិការដ្ឋាននៃ គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម (គ.ជ.ប.ទ)ក្នុងឱកាសដែលក្រុមការងារចុះបេសកកម្មត្រួតពិនិត្យកន្លែងដកហូតសេរីភាពក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ==> អភិបាលខេត្តប៉ៃលិន អញ្ជើញសួរសុខទុក្ខមន្រ្តីរាជការ ដែលកំពុងសម្រាកព្យាបាលជម្ងឺនៅ មន្ទីរពេទ្យបង្អែកខេត្ត

​ឆ្នាំនេះ រាជរដ្ឋាភិបាល​សម្ដេច​ធិបតី រក​បាន​កូនចៅ​អ្នកភូមិ ប្រមាណ ៧០០​នាក់ ឱ្យ​ត្រៀម​ទៅ​បំពេញ​ការងារ​ប៉ុស្តិ៍នគរបាល នៅ​ស្រុកកំណើត​!

​ឆ្នាំនេះ រាជរដ្ឋាភិបាល​សម្ដេច​ធិបតី រក​បាន​កូនចៅ​អ្នកភូមិ ប្រមាណ ៧០០​នាក់ ឱ្យ​ត្រៀម​ទៅ​បំពេញ​ការងារ​ប៉ុស្តិ៍នគរបាល នៅ​ស្រុកកំណើត​!

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ដោយ​ទទួលបាន​គោលការណ៍​អនុញ្ញាត​ដ៏​ខ្ពង់ខ្ពស់​ពី​សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​កម្ពុជា ក្រសួងមហាផ្ទៃ ក្រោម​ការដឹកនាំ​របស់​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី បាន​រៀបចំ​ការប្រឡង​ក្របខ័ណ្ឌ​មន្ត្រីនគរបាល​ជាតិ បំពេញ​ជួស ប្រចាំឆ្នាំ​២០២៤ ដោយ​មាន​ការចូលរួម​ពី​បេក្ខជន​មកពី​គ្រប់​រាជធានី ខេត្ត ជា​ច្រើន​ពាន់​នាក់​។ ឆ្លងកាត់​ការប្រឡង​ប្រកប​ដោយ​សុក្រឹ្យ ទាំង​សមត្ថភាព កម្ពស់ និង​កាយសម្បទា លទ្ធផល​ប្រឡង​ជាប់​ជា​ស្ថាពរ ត្រូវបាន​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ ចុះហត្ថលេខា​កាលពី​ថ្ងៃ​ទី​៨ ខែ​មករា ឆ្នាំ​២០២៥ ក្នុងនោះ​ក៏​មាន​បេក្ខជន​ជាប់​ក្របខ័ណ្ឌ​នគរបាល នៃ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ឃុំ សង្កាត់ ប្រមាណ ៧០០​នាក់ ផងដែរ​។

​សម្រាប់​បេក្ខជន ប្រមាណ ៧០០​នាក់​នេះ លោក​បណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យ​រង​ក្រសួងមហាផ្ទៃ បាន​មានប្រសាសន៍ថា ពួកគេ​សុទ្ធតែ​ជា​កូនចៅ​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុង​មូលដ្ឋាន​ក្រុង ស្រុក និង​ខណ្ឌ នោះ​ផ្ទាល់​តែម្ដង ពោល​គឺ​មិនមែន​ជា​អ្នក​មក​ពី​ស្រុក ឬ​ខេត្ត​ឆ្ងាយ​នោះ​ឡើយ​។ លោក​បណ្ឌិត បន្ថែមថា ការប្រឡង​ជ្រើសរើស​បាន​យ៉ាង​ដូច្នេះ គឺជា​លទ្ធផល​នៃ​កំណែទម្រង់​នគរបាលជាតិ​។ បើ​តាម​លោក​បណ្ឌិត ទូច សុឃៈ ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា បានដាក់​គោលការណ៍​ណែនាំ​ឱ្យ​អនុវត្ត​ការប្រឡង​ជ្រើសរើស​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ សង្កាត់ ដោយ​ផ្ដល់​អាទិភាព​ឱ្យ​បេក្ខជន​ដែល​មាន​មូលដ្ឋាន​នៅ​ទីនោះ​ស្រាប់ ដ្បិត​ពួកគេ​ជា​អ្នក​ស្គាល់​ច្បាស់​ពី​ភូមិសាស្ត្រ និង​ចិត្តសាស្ត្រ​ប្រជាជន ហើយ​ក៏​គ្មាន​ហេតុផល​អ្វី​ត្រូវសុំ​ផ្លាស់ចេញ​ក្រោយ​ការតាំង​ស៊ុប​នោះដែរ​។

​សូមបញ្ជាក់​ថា បើ​យោង​តាម​លទ្ធផល​ជាប់​ស្ថាពរ ដែល​ត្រូវបាន​ប្រកាស​ផ្សាយ​កាលពី​ពេល​ថ្មី​នេះ សម្រាប់​ក្របខណ្ឌ​មន្ត្រីនគរបាល​ជាតិ​នៅ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ឃុំ សង្កាត់ ទាំង​ប្រមាណ ៧០០​នាក់​នោះ រួមមាន ៖ ខេត្ត​កំពង់ឆ្នាំង មាន ៥៩​នាក់ កណ្ដាល ៦៤​នាក់ ក្រចេះ ៣០​នាក់ កំពង់ស្ពឺ ៦២​នាក់ កោះកុង ៦​នាក់ ប៉ៃលិន ៥​នាក់ តាកែវ ៦០​នាក់ បាត់ដំបង ៦៨​នាក់ ពោធិ៍សាត់ ៧៧​នាក់ ព្រះសីហនុ ១៥​នាក់ មណ្ឌលគិរី ២​នាក់ រតនគិរី ៦​នាក់ រាជធានី​ភ្នំពេញ ៩៤​នាក់ សៀមរាប ៨៣​នាក់ ស្វាយរៀង ៤៣​នាក់ និង​ខេត្ត​ឧត្តរមានជ័យ ៣៧​នាក់ បើ​តាម​លោក​បណ្ឌិត ទូច សុឃៈ មុន​ចេញទៅ​បំពេញ​ការងារ​នៅ​ប៉ុស្តិ៍នគរបាល ដែល​ខ្លួន​ប្រឡង​ជាប់ បេក្ខជន​ទាំងអស់​ត្រូវ​ឆ្លងកាត់​ការបណ្ដុះបណ្ដាល និង​ជាប់​កម្រិត​បឋម​វិជ្ជាជីវៈ​នគរបាល ដឹកនាំ​រៀបចំ​ដោយ​បណ្ឌិត្យសភា​នគរបាល​កម្ពុជា ដោយមាន​សាលា​នគរបាលជាតិ​តាម​បណ្ដា​ភូមិភាគ ជា​សេនាធិការ​៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.