ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារវិនិយោគលើវិស័យទេសចរណ៍ និងកសិកម្ម ជាមួយ BRICS House ប្រចាំនៅកម្ពុជារបស់ប្រទេសរុស្ស៊ី ==> សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា! ==> អភិបាលខេត្តពោធិ៍សាត់ ចុះស្រាវជ្រាវផ្ទាល់កណ្តាលអធ្រាត្រ បង្ក្រាបព័ត៌មានក្លែងក្លាយ ករណីចោទប្រកាន់រឿង «បាត់ប្រេងឡានខ្សែ» នៅពោធិ៍សាត់ ==> ពលរដ្ឋរិះគន់ រឿងទីតាំងល្បែងសុីសងខុសច្បាប់ មួយកន្លែង ក្បែរច្រកទ្វារព្រំដែន អន្តរជាតិបន្ទាយចក្រី តើអាជ្ញាធរមានសមត្ថកិច្ចដឹងដែរឬទេ? ទីតាំងជល់មាន់ និងល្បែងស៊ីសងដ៏ធំ បន្តបើកដំណើរការយ៉ាងរលូនដោយមិនមានផលរំខានពីអាជ្ញាធរពាក់ព័ន្ធ! ==> រដ្ឋបាលរាជធានីភ្នំពេញ បើកវគ្គបណ្តុះបណ្តាលតម្រង់ទិសស្តីពី «ការពង្រឹងប្រសិទ្ធភាពការងារព័ត៌មាន និងនាំពាក្យ» ==> សម្តេចតេជោ ហ៊ុន សែន រៀបចំពិធីលៀងសាយភោជន ជូនគណៈប្រតិភូអញ្ជើញចូលរួមសន្និសីទ ប្រធានសភានៃអន្តរសភាលើកទី២ ==> លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ បានចាត់តំណាងជួបសំណេះសំណាល និងសម្តែងការគួរសមជាមួយលេខាធិការដ្ឋាននៃ គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម (គ.ជ.ប.ទ)ក្នុងឱកាសដែលក្រុមការងារចុះបេសកកម្មត្រួតពិនិត្យកន្លែងដកហូតសេរីភាពក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ==> អភិបាលខេត្តប៉ៃលិន អញ្ជើញសួរសុខទុក្ខមន្រ្តីរាជការ ដែលកំពុងសម្រាកព្យាបាលជម្ងឺនៅ មន្ទីរពេទ្យបង្អែកខេត្ត ==> ប្រធានរដ្ឋសភាម៉ាឡេស៊ី ប្ដេជ្ញាបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយកម្ពុជាឱ្យកាន់តែរីកចម្រើន និងរឹងមាំ ==> ខេត្តប៉ៃលិន ដាំដើមឈើចម្រុះ ជាង ២ពាន់ដើម ដើម្បីអបអរសាទររុក្ខទិវា ៩ កក្កដា, អភិបាលខេត្ត អំពាវនាវឱ្យចូលរួមថែរក្សាធនធានព្រៃឈើ

រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន ឯក​ឧត​ឧត្តម នេត្រ ភ​ក្ត្រា ជួប​សំណេះសំណាល និង​តម្រង់​ទិស​ការងារ​ដល់​មន្ត្រី​នៃ​មន្ទីរ​ព័ត៌មាន​ខេត្ត​ប៉ៃលិន​

រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន ឯក​ឧត​ឧត្តម នេត្រ ភ​ក្ត្រា ជួប​សំណេះសំណាល និង​តម្រង់​ទិស​ការងារ​ដល់​មន្ត្រី​នៃ​មន្ទីរ​ព័ត៌មាន​ខេត្ត​ប៉ៃលិន​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ប៉ៃលិន​) ៖ នៅ​ថ្ងៃ​ទី​១៤ ខែ​មករា ឆ្នាំ​២០២៥ ឯកឧត្តម នេត្រ ភ​ក្ត្រា រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន បាន​អញ្ជើញ​ជួប​សំណេះសំណាល និង​តម្រង់​ទិស​ការងារ​ជាមួយ​ថ្នាក់ដឹកនាំ មន្ត្រីរាជការ និង​មន្ត្រី​ជាប់​កិច្ចសន្យា​នៃ​មន្ទីរ​ព័ត៌មាន​ខេត្ត​ប៉ៃលិន ពី​ការងារ​ទប់ស្កាត់ ឆ្លើយតប និង​បន្សាប​ព័ត៌មាន​ក្លែងក្លាយ នៅក្នុង​ដំណាក់កាល​រីកចម្រើន​ផ្នែក​បញ្ញា​សិប្បនិម្មិត (AI) ព្រមទាំង​ការងារ​គ្រប់គ្រង​សាធារណមតិ​។​

​ឯកឧត្តម នេត្រ ភ​ក្ត្រា បាន​គូសបញ្ជាក់ថា កិច្ចការ​ព័ត៌មាន និង​សាធារណមតិ​ជា​កិច្ចការងារ​ចាំបាច់​សំខាន់​។ សូម្បី​តែ​ការសម្រេចចិត្ត​ធ្វើ​អ្វីមួយ​ក៏​ត្រូវការ​ព័ត៌មាន​ជា​មុន​នោះ​ដែរ ដូច្នេះ​ហើយ​មនុស្ស និង​ព័ត៌មាន មិន​អាច​កាត់ផ្តាច់ ចេញ​ពី​គ្នា​បាន​ជា​ពិសេស​នៅក្នុង​ដំណើរ​រីកចម្រើន​ផ្នែក​បច្ចេកវិទ្យា​នាពេល​បច្ចុប្បន្ន​នេះ​។​

​ឯកឧត្តម នេត្រ ភ​ក្ត្រា បាន​ថ្លែងថា ក្នុងនាម​ជា​មន្ត្រី​ព័ត៌មាន គឺ​មិនមែន​គ្រាន់​តែ​ចេញ​ទៅ​យក​ព័ត៌មាន ហើយ​ធ្វើ​ការផ្សព្វផ្សាយ​នោះទេ ក៏ប៉ុន្តែ​ត្រូវ​តែ​គិតគូរ​ពី​ការរៀបចំ និង​គ្រប់គ្រង​សណ្តាប់ធ្នាប់​ក្នុង​ការបញ្ចេញមតិ ដោយ​ស្ថិត​នៅក្រោម​ច្បាប់​រដ្ឋ​ទាំងអស់​។ ដូច្នេះ​កម្ពុជា​ត្រូវការ​មន្ត្រី និង​អ្នកសារព័ត៌មាន មាន​សមត្ថភាព និង​ចំណេះដឹង​គ្រប់គ្រាន់​លើ​វិស័យ​សារព័ត៌មាន ដើម្បី​ធ្វើ​យ៉ាងណា​ធានា​ពី​សន្តិសុខ​ព័ត៌មាន​នៅ​កម្ពុជា ដើម្បី​ឆ្លើយតប​នឹង​ការរីកចម្រើន​បច្ចេកវិទ្យា​ឌីជីថល និង​ការប្រកួតប្រជែង​ជាមួយនឹង​បណ្តាញ​ផ្សព្វផ្សាយ​នៅ​ក្នុង​តំបន់ និង​ពិភពលោក​។​

​ឯកឧត្តម នេត្រ ភ​ក្ត្រា បាន​បន្ថែមថា នៅពេល​ដែល​បច្ចេកវិទ្យា​បញ្ញា​សិម្បនិម្មិត (AI) កាន់តែ​រីកចម្រើន​ខ្លាំង​នោះ​វិស័យ​ព័ត៌មាន គឺជា​អំណាច​ធំ ពីព្រោះ​សមរភូមិ​សារព័ត៌មាន និង​សាធារណមតិ​កាន់តែ​ស្រួចស្រាវ ហើយក៏​ជា សមរភូមិ​ដណ្តើម​អំណាច​គ្នា​ផង​ដែរ​។ ត្រង់​ចំណុច​នេះ​ហើយ​មន្ត្រី​ព័ត៌មាន និង​អ្នកសារព័ត៌មាន ត្រូវតែ​ពង្រឹងសមត្ថភាព​របស់​ខ្លួន​ក្នុង​ការផលិត​ព័ត៌មាន​ឱ្យមាន​គុណភាព ចំណេះដឹង ព័ត៌មាន​ពិត មាន​ប្រភព​ច្បាស់លាស់ និង​លឿន​រហ័ស ដើម្បី​ផ្តល់​ទំនុកចិត្ត​ដល់​ប្រជាពលរដ្ឋ​មក​លើ​រាជរដ្ឋាភិបាល និង​អាជ្ញាធរ​។ បច្ចុប្បន្ននេះ បញ្ហា​ព័ត៌មាន​ក្លែងក្លាយ​បាន​បង្ក​ការលំបាក​ជាច្រើន​នៅក្នុង​សង្គម​កម្ពុជា ពីព្រោះ​លទ្ធភាព​នៃ​ការបញ្ចេញ​ព័ត៌មាន ក្លែងក្លាយ​កាន់តែ​សម្បូរបែប ដោយ​ក្នុង​នោះ​បណ្តាញ​សង្គម Facebook និង TikTok គឺជា​ប្រភព​ធំ​ក្នុង​ការបញ្ចេញ​ព័ត៌មាន​ក្លែងក្លាយ​។​

​ត្រង់​ចំណុច​នេះ​ត្រូវបាន ឯកឧត្តម​រដ្ឋមន្ត្រី បាន​គូសបញ្ជាក់ថា មន្ត្រី​ព័ត៌មាន និង​សាធារណមតិ ព្រមទាំង​អ្នកពាក់ព័ន្ធ​យឺតយ៉ាវ​ក្នុង​ការឆ្លើយតប​ចំពោះ​ព័ត៌មាន​ក្លែងក្លាយ​នេះ នឹង​ធ្វើ​សង្គមា​ន​ជួប​បញ្ហា​ដោយសារ​តែ ព័ត៌មាន​ក្លែងក្លាយ​។ ដូច្នេះ​ត្រូវ​បន្ត​ក្តាប់​ឱ្យបាន​រាល់​មតិសាធារណៈ ជាពិសេស​ឆ្លើយតប​ភ្លាមៗ ក្នុងករណី​មាន​ការចុះផ្សាយ​ណាមួយ​ខុស​ពី​ការពិត ដើម្បី​ឈាន​ទៅ​លុបបំបាត់ និង​ចូលរួម​ក្នុង​ការប្រយុទ្ធប្រឆាំង ពាក់ព័ន្ធ​នឹង​ព័ត៌មាន​ក្លែងក្លាយ​។​

​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន បាន​បន្ថែមថា បច្ចុប្បន្ន​នេះ​នៅ​តាម​មន្ទីរ​ព័ត៌មាន​រាជធានី​ខេត្ត ក្រសួង​ព័ត៌មាន​បាន​បង្កើត​មន្ត្រី​សម្របសម្រួល​ព័ត៌មាន និង​សាធារណមតិ​ដែល​មាន​គ្នា​ចំនួន​៥​រូប នៅ​ថ្នាក់​រាជធានី ខេត្ត​នីមួយៗ ដើម្បី​បង្ហាញ​ឱ្យឃើញ អំពី​កម្ពុជា​ពិត​គឺ​ខុស​ពី​កម្ពុជា​នៅលើ​សារ​ដែល​បង្ហោះ​តាម​បណ្ដាញ​សង្គម​។ ការផ្សព្វផ្សាយ​ព័ត៌មាន​ពិត​គ្រប់​ជ្រុងជ្រោយ​ទាំងឡាយ​អំពី​កម្ពុជា បាន​ធ្វើឱ្យ​ពិភពលោក​ស្គាល់​កម្ពុជា​កាន់តែ​ច្បាស់ នោះ​គឺ​ស្ថានភាព និង​ការវិវត្ត​ជា​វិជ្ជមាន ជាក់ស្តែង​នៅ​កម្ពុជា​ក្រោម​ដំបូល​នៃ​សន្តិភាព​ពេញលេញ​។​

​ឯកឧត្តម​រដ្ឋមន្ត្រី នេត្រ ភ​ក្ត្រា បានស្នើ​បណ្តា​មន្ទីរ​អង្គភាព អាជ្ញាធរ​ក្រុង ស្រុក ចំណុះ​ឱ្យ​រដ្ឋបាល​ខេត្ត​ប៉ៃលិន ផ្តល់​កិច្ច​សហការ​ជាមួយ​មន្ទីរ​ព័ត៌មាន ផ្តល់​នូវ​លទ្ធផល​សកម្មភាព​ការងារ ដែល​ខ្លួន​សម្រេច​បាន​ដើម្បី​ឱ្យ​មន្ទីរ មាន​ប្រភព​គ្រប់គ្រាន់ ក្នុង​ការផ្សព្វផ្សាយ​ព័ត៌មាន ដែលមាន​ខ្លឹមសារ​ល្អ គ្រប់​ជ្រុងជ្រោយ សម្រាប់​ជា​ប្រយោជន៍​ដល់​ពលរដ្ឋ​។​

​ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភ​ក្ត្រា បាន​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​លទ្ធផល​ការងារ​ទាំងឡាយ​ដែល​មន្ទីរ​ព័ត៌មាន​ខេត្ត​អនុវត្តន៍​បាន​ទោះបី​ជួប​ការលំបាក​ខ្វះខា​តក្តី តែ​បាន​ប្រឹងប្រែង​រួមគ្នា​ជំនះ​បំពេញ​ការងារ​សម្រេច​ជូន​ជាតិ និង​ខេត្ត​របស់​ខ្លួន ដែល​បង្ហាញ​ពី​ការលះបង់​គ្រប់បែបយ៉ាង​ដើម្បី​វិស័យ​ព័ត៌មាន និង​សោតទស្សន៍ ក្នុង​ខេត្ត​ឱ្យមាន​ការរីកចម្រើន​។​

​បើ​តាម​របាយការណ៍​សង្ខេ​បប្រចាំឆ្នាំ​២០២៤ របស់លោក ញ៉ឹប បូរី ប្រធាន​មន្ទីរ​មន្ទីរ​ព័ត៌មាន​ស្តីទី ខេត្ត​ប៉ៃលិន បានឱ្យដឹងថា សមិទ្ធផល​សំខាន់ៗ​ដែល​សម្រេច​បាន​ការផលិត និង​ការផ្សព្វផ្សាយ​ព័ត៌មាន​, ផ្សព្វផ្សាយ​ព័ត៌មាន​ជាតិ និង​អន្តរជាតិ ចំនួន​៣.៥៦៧ អត្ថបទ​, ចុះ​យក​ព័ត៌មាន និង​ផលិត​ព័ត៌មាន​ក្នុង​ខេត្ត​បាន​ចំនួន​៩៣៧ អត្ថបទ និង​បាន​បញ្ជូន​ព័ត៌មាន​ក្នុង​ខេត្ត​ទៅ​ផ្សព្វផ្សាយ​តាម​បណ្តា​ស្ថានីយទូរទស្សន៍​នានា​នៅ​រាជធានី​ភ្នំពេញ​, ផ្សព្វផ្សាយ​តាម​វិទ្យុ​បណ្តាញ បាន​ចំនួន​២.៥៨៦ អត្ថបទ​, ផ្សាយ​បន្ត​ផ្ទាល់​ពិសេស​កម្មវិធី​ផ្សេងៗ ជាពិសេស​កម្មវិធី​សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី និង​សម្តេច​តេជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា​បាន​ចំនួន ៩៦​លើក​, ផ្សព្វផ្សាយ​សារាចរ សេចក្ដីណែនាំ​របស់​រាជ​រដ្ឋាភិបាល និង​ក្រសួង​នានា​ចំនួន ៧០​លើក​៕
​ដោយ សេន​ត


 

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.