ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារវិនិយោគលើវិស័យទេសចរណ៍ និងកសិកម្ម ជាមួយ BRICS House ប្រចាំនៅកម្ពុជារបស់ប្រទេសរុស្ស៊ី ==> សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា! ==> អភិបាលខេត្តពោធិ៍សាត់ ចុះស្រាវជ្រាវផ្ទាល់កណ្តាលអធ្រាត្រ បង្ក្រាបព័ត៌មានក្លែងក្លាយ ករណីចោទប្រកាន់រឿង «បាត់ប្រេងឡានខ្សែ» នៅពោធិ៍សាត់ ==> ពលរដ្ឋរិះគន់ រឿងទីតាំងល្បែងសុីសងខុសច្បាប់ មួយកន្លែង ក្បែរច្រកទ្វារព្រំដែន អន្តរជាតិបន្ទាយចក្រី តើអាជ្ញាធរមានសមត្ថកិច្ចដឹងដែរឬទេ? ទីតាំងជល់មាន់ និងល្បែងស៊ីសងដ៏ធំ បន្តបើកដំណើរការយ៉ាងរលូនដោយមិនមានផលរំខានពីអាជ្ញាធរពាក់ព័ន្ធ! ==> រដ្ឋបាលរាជធានីភ្នំពេញ បើកវគ្គបណ្តុះបណ្តាលតម្រង់ទិសស្តីពី «ការពង្រឹងប្រសិទ្ធភាពការងារព័ត៌មាន និងនាំពាក្យ» ==> សម្តេចតេជោ ហ៊ុន សែន រៀបចំពិធីលៀងសាយភោជន ជូនគណៈប្រតិភូអញ្ជើញចូលរួមសន្និសីទ ប្រធានសភានៃអន្តរសភាលើកទី២ ==> លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ បានចាត់តំណាងជួបសំណេះសំណាល និងសម្តែងការគួរសមជាមួយលេខាធិការដ្ឋាននៃ គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម (គ.ជ.ប.ទ)ក្នុងឱកាសដែលក្រុមការងារចុះបេសកកម្មត្រួតពិនិត្យកន្លែងដកហូតសេរីភាពក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ==> អភិបាលខេត្តប៉ៃលិន អញ្ជើញសួរសុខទុក្ខមន្រ្តីរាជការ ដែលកំពុងសម្រាកព្យាបាលជម្ងឺនៅ មន្ទីរពេទ្យបង្អែកខេត្ត ==> ប្រធានរដ្ឋសភាម៉ាឡេស៊ី ប្ដេជ្ញាបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយកម្ពុជាឱ្យកាន់តែរីកចម្រើន និងរឹងមាំ ==> ខេត្តប៉ៃលិន ដាំដើមឈើចម្រុះ ជាង ២ពាន់ដើម ដើម្បីអបអរសាទររុក្ខទិវា ៩ កក្កដា, អភិបាលខេត្ត អំពាវនាវឱ្យចូលរួមថែរក្សាធនធានព្រៃឈើ

២​សប្ដាហ៍​ដើមឆ្នាំ​ថ្មី មន្ត្រី​បន្ត​ផ្សព្វផ្សាយ​គោលនយោបាយ​ភូមិ​-​ឃុំ​-​សង្កាត់​មាន​សុវត្ថិភាព​ជាង ៤​ពាន់​លើក ទូទាំង​ប្រទេស​

២​សប្ដាហ៍​ដើមឆ្នាំ​ថ្មី មន្ត្រី​បន្ត​ផ្សព្វផ្សាយ​គោលនយោបាយ​ភូមិ​-​ឃុំ​-​សង្កាត់​មាន​សុវត្ថិភាព​ជាង ៤​ពាន់​លើក ទូទាំង​ប្រទេស​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ឆ្នាំ​២០២៤ បាន​បិទ​បញ្ចប់​ទៅ​មែន ក៏​ប៉ុន្តែ​ការផ្សព្វផ្សាយ​គោលនយោបាយ​ភូមិ​-​ឃុំ​-​សង្កាត់​មាន​សុវត្ថិភាព មិន​បញ្ចប់​ឡើយ​។ ក្នុង​រយៈពេល ២​សប្តាហ៍ ដើម​ឆ្នាំ​ថ្មី ឆ្នាំ​២០២៥​នេះ មន្ត្រី​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ បាន​បន្ត​ផ្សព្វផ្សាយ​គោលនយោបាយ​នេះ ទៅកាន់​ប្រជាពលរដ្ឋ បាន​ជាង ២​សែន​នាក់ នៅ​ទូទាំង​ប្រទេស​។ បើ​តាម​លោក​បណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យ​រង​ក្រសួងមហាផ្ទៃ ការផ្សព្វផ្សាយ​គោលនយោបាយ​នេះ ត្រូវបាន​ធ្វើឡើង​តាម​ទម្រង់​កម្មវិធី​ជា​ច្រើន​រួមមាន​៖ វេទិកាសាធារណៈ វេទិកា​ផ្សព្វផ្សាយ​តាម​ខ្នង​ផ្ទះ កិច្ចប្រជុំ និង​កម្មវិធី​សង្គម និង​សាសនា ដែល​រៀបចំ​នៅតាម​បណ្ដា​មូលដ្ឋាន​នានា សរុប​ជាង ៤​ពាន់​លើក​។​

​ភូមិ​-​ឃុំ​-​សង្កាត់​មាន​សុវត្ថិភាព ជា​មរតក​គោលនយោបាយ​ដ៏​ត្រឹមត្រូវ​មួយ​របស់​អតីត​រាជរដ្ឋាភិបាល​នីតិកាល​ទី​៦ ក្រោម​ការដឹកនាំ​របស់​សម្ដេច​តេជោ ហ៊ុន សែន អតីត​នាយករដ្ឋមន្ត្រី ដោយ​មាន​លក្ខណៈសម្បត្តិ ៧​យ៉ាង ក្នុងន័យ​ធានា​សន្តិសុខ សុវត្ថិភាព គុណភាព​សេវា និង​ការរស់នៅ​ប្រកប​ដោយ​ភាព​ស៊ីវិល័​យរបស់​ប្រជាជន​។ នៅ​នីតិកាល​ទី​៧​នេះ រាជរដ្ឋាភិបាល​ក្រោម​ការដឹកនាំ​របស់​សម្ដេច​ធិបតី ហ៊ុន ម៉ា​ណែ​ត ដោយ​មាន​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ ជា​សេនាធិការ បាន​បង្កើន​ការយកចិត្តទុកដាក់​ដើម្បី​ធានាថា លក្ខណសម្បត្តិ​នៃ​គោលនយោបាយ​នេះ ត្រូវបាន​អនុវត្ត​ប្រកបដោយ​ប្រសិទ្ធភាព​។​

​សូមបញ្ជាក់​ថា គោលនយោបាយ​ភូមិ​-​ឃុំ​-​សង្កាត់​មាន​សុវត្ថិភាព មាន​លក្ខណៈសម្បត្តិ​៧​យ៉ាង រួមមាន​៖ ទី​១. ការផ្តល់សេវា​សាធារណៈ ជា​ពិសេស​សេវា​រដ្ឋបាល ប្រកបដោយ​គុណភាព តម្លាភាព និង​ទទួលបាន​ជំនឿ​ទុកចិត្ត ទី​២. គ្មាន​បទល្មើស លួច ឆក់ ប្លន់ គ្រឿងញៀន ល្បែងស៊ីសង​ខុសច្បាប់ និង​បទល្មើស​គ្រប់​ប្រភេទ ទី​៣. មាន​សណ្តាប់ធ្នាប់​សាធារណៈ​ល្អ ជាពិសេស​គ្មាន​គ្រោះថ្នាក់​ចរាចរណ៍ ទី​៤. គ្មាន​អំពើ​អនាចារ គ្មាន​ការជួញដូរ​មនុស្ស ពិសេស​ស្ត្រី និង​កុមារ គ្មាន​អំពើហិង្សា​ក្នុង​គ្រួសារ និង​គ្មាន​ក្មេង​ទំនើង ទី​៥. ដោះស្រាយ​វិវាទ​នៅ​មូលដ្ឋាន​ក្រៅ​ប្រព័ន្ធ​តុលាការ ប្រកបដោយ​គុណភាព និង​ប្រសិទ្ធភាព ទី​៦. មាន​អនាម័យ មាន​សោ​ភណ្ឌ​ភាពល្អ និង​មាន​បរិស្ថាន​ល្អ និង​ទី​៧. ឆ្លើយតប​បាន​ទាន់ពេលវេលា​ចំពោះ​គ្រោះមហន្តរាយ និង​រាល់​ជំងឺ​រាតត្បាត​កាច​សាហាវ ប្រកបដោយ​ប្រសិទ្ធភាព​៕

​កញ្ញា សេង សុខ​ហ៊ុន​
​មន្ត្រី​ព័ត៌មាន​ក្រុម​អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ​

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.