ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារវិនិយោគលើវិស័យទេសចរណ៍ និងកសិកម្ម ជាមួយ BRICS House ប្រចាំនៅកម្ពុជារបស់ប្រទេសរុស្ស៊ី ==> សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា! ==> អភិបាលខេត្តពោធិ៍សាត់ ចុះស្រាវជ្រាវផ្ទាល់កណ្តាលអធ្រាត្រ បង្ក្រាបព័ត៌មានក្លែងក្លាយ ករណីចោទប្រកាន់រឿង «បាត់ប្រេងឡានខ្សែ» នៅពោធិ៍សាត់ ==> ពលរដ្ឋរិះគន់ រឿងទីតាំងល្បែងសុីសងខុសច្បាប់ មួយកន្លែង ក្បែរច្រកទ្វារព្រំដែន អន្តរជាតិបន្ទាយចក្រី តើអាជ្ញាធរមានសមត្ថកិច្ចដឹងដែរឬទេ? ទីតាំងជល់មាន់ និងល្បែងស៊ីសងដ៏ធំ បន្តបើកដំណើរការយ៉ាងរលូនដោយមិនមានផលរំខានពីអាជ្ញាធរពាក់ព័ន្ធ! ==> រដ្ឋបាលរាជធានីភ្នំពេញ បើកវគ្គបណ្តុះបណ្តាលតម្រង់ទិសស្តីពី «ការពង្រឹងប្រសិទ្ធភាពការងារព័ត៌មាន និងនាំពាក្យ» ==> សម្តេចតេជោ ហ៊ុន សែន រៀបចំពិធីលៀងសាយភោជន ជូនគណៈប្រតិភូអញ្ជើញចូលរួមសន្និសីទ ប្រធានសភានៃអន្តរសភាលើកទី២ ==> លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ បានចាត់តំណាងជួបសំណេះសំណាល និងសម្តែងការគួរសមជាមួយលេខាធិការដ្ឋាននៃ គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម (គ.ជ.ប.ទ)ក្នុងឱកាសដែលក្រុមការងារចុះបេសកកម្មត្រួតពិនិត្យកន្លែងដកហូតសេរីភាពក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ==> អភិបាលខេត្តប៉ៃលិន អញ្ជើញសួរសុខទុក្ខមន្រ្តីរាជការ ដែលកំពុងសម្រាកព្យាបាលជម្ងឺនៅ មន្ទីរពេទ្យបង្អែកខេត្ត ==> ប្រធានរដ្ឋសភាម៉ាឡេស៊ី ប្ដេជ្ញាបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយកម្ពុជាឱ្យកាន់តែរីកចម្រើន និងរឹងមាំ ==> ខេត្តប៉ៃលិន ដាំដើមឈើចម្រុះ ជាង ២ពាន់ដើម ដើម្បីអបអរសាទររុក្ខទិវា ៩ កក្កដា, អភិបាលខេត្ត អំពាវនាវឱ្យចូលរួមថែរក្សាធនធានព្រៃឈើ

​ឯកឧត្តម ឌិ​ត ទីណា រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម ចុះ​ពិនិត្យ​ស្ថានភាព​ប្រមូល​ផល​ស្រូវ និង​ពន្យល់​ពី​ការជ្រើសរើស​ពូជស្រូវ ការ​ចងក្រង​ជា​សហគមន៍​ទំនើប​ដល់​កសិករ នៅ​ភូមិ​ព្រៃ​ដំរី ឃុំ​ព្រៃតូច ស្រុក​មោងឫស្សី ខេត្ត​បាត់ដំបង

​ឯកឧត្តម ឌិ​ត ទីណា រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម ចុះ​ពិនិត្យ​ស្ថានភាព​ប្រមូល​ផល​ស្រូវ និង​ពន្យល់​ពី​ការជ្រើសរើស​ពូជស្រូវ ការ​ចងក្រង​ជា​សហគមន៍​ទំនើប​ដល់​កសិករ នៅ​ភូមិ​ព្រៃ​ដំរី ឃុំ​ព្រៃតូច ស្រុក​មោងឫស្សី ខេត្ត​បាត់ដំបង

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​បាត់ដំបង​)៖ ឯកឧត្តម ឌិ​ត ទីណា រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ និង​ឯកឧត្តម សុខ លូ អភិបាលខេត្ត​បាត់ដំបង នៅ​ថ្ងៃ​ទី​១៤ ខែ​មករា ឆ្នាំ​២០២៥ បាន​ចុះ​ពិនិត្យ​ស្ថានភាព​ប្រមូល​ផល​ស្រូវ និង​ពន្យល់​ណែនាំ​អំពី​ការជ្រើសរើស​ពូជស្រូវ និង​ការ​ចងក្រង​ជា​សហគមន៍​ទំនើប ដល់​ប្រជា​កសិករ​រស់នៅ​ភូមិ​ព្រៃ​ដំរី ឃុំ​ព្រៃតូច ស្រុក​មោងឫស្សី​។ ពិធី​នេះ​មាន​ការអញ្ជើញ​ចូលរួម​ពី​លោក​អភិបាល​ស្រុក​មោងឫស្សី អាជ្ញាធរ​ឃុំ និង​អ្នកពាក់ព័ន្ធ​ជាច្រើនរូប​ទៀត​។​

​នា​ឱកាស​នោះ​ដែរ ឯកឧត្តម ឌិ​ត ទីណា បានបញ្ជាក់​ថា ដើម្បី​ឱ្យ​ទិន្នផល​ស្រូវ​ទទួលបាន​ផល​ខ្ពស់ ប្រជាកសិករ​ធ្វើ​ម៉េច​កាត់បន្ថយ​ថ្លៃដើម ថ្លៃ​ជី ថ្លៃ​ថ្នាំ ដោយ​យក​ការជ្រើសរើស​ពូជស្រូវ ការប្រើប្រាស់​ជី ថ្នាំ យកមក​គិត​ចុងក្រោយ​បាន​ជា​រូបមន្ត​ធ្វើស្រែ​មួយ និង​រៀបចំ​ធ្វើ​ជា​សហគមន៍ ហើយ​បើ​បងប្អូន​យល់ថា​ធ្វើស្រែ​ខ្លួនឯង​ធ្វើ​បាន​ផល​ល្អ ចំណេញ​ច្រើន ចង់​ធ្វើ​ខ្លួនឯង​បន្ត​ទៀត​ក៏​ធ្វើ​ទៅ​ដោយ​ក្រសួង​ព្យាយាម​ជួយ​បច្ចេកទេស ព្យាយាម​ជួយ​តម្លៃ ដែល​ជា​ការជួយ​សម្រួល​ដល់​បងប្អូន​ប្រជាពលរដ្ឋ ដោយ​ពិនិត្យ​មើល​រោង​ម៉ាស៊ីន​ណា​ដែល​នៅ​ជិត​មានលទ្ធភាព​ទទួល​ទិញ​បាន ហើយ​ធ្វើការ​ទាក់ទង​រោង​ម៉ាស៊ីន​នោះ​ធ្វើយ៉ាងណា​ឱ្យ​ថ្លៃដើម​ទាប​មាន​រូបមន្ត​ធ្វើ​ល្អ​។​

​ឯកឧត្តម​រដ្ឋមន្ត្រី​បាន​បន្តថា ប៉ុន្តែ​ត្រូវ​ចូល​គ្នា​ជា​សហគមន៍​ទំនើប ក្នុងនោះ​ដែរ​ក្រសួង​នឹង​រៀបចំ​ផ្តល់​លុយ​កម្ចី​ជូន​ដោយ​អត្រា​ការប្រាក់​ទាប ដើម្បី​យក​មក​ធ្វើស្រែ​ទំហំ​ធំ​ចំណាយ​ឱ្យអស់​តិច ពេល​លក់​ស្រូវ​ទៅ​វិញ​ស្រូវ​នឹងមាន​អ្នកទិញ ហើយ​ក្នុង​សហគមន៍​បើ​ធ្វើ​ស្រូវ​អ្វី​បាន​ល្អ យើង​ធ្វើ​និង​គិត​ជាមួយគ្នា ដោយ​ធ្វើ​ការជ្រើសរើស​ពូជស្រូវ ឱ្យ​ត្រូវ​នឹង​ទីផ្សារ ក្នុង​ការទទួលបាន​នូវ​ប្រាក់​ចំណេញ​កសាង​សេដ្ឋកិច្ច​គ្រួសារ​ឱ្យបាន​ប្រសើរ​ឡើង​ថែម​ទៀត ក៏ដូចជា​ការរួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ការអភិវឌ្ឍ​ប្រទេសជាតិ​មាន​ឱ្យ​ការរីក​ចម្រើន​ជឿនលឿន​ថែម​ទៀត​។​

​ក្នុងឱកាស​នោះ​ដែរ ឯកឧត្តម​បាន​ណែនាំ​ដល់​ប្រជាកសិករ ដែល​រស់នៅ​ឃុំ​ព្រៃតូច​ទាំងអស់ បន្ទាប់ពី​ធ្វើ​ការប្រមូល​ផល​ស្រូវ​រួចហើយ សូម​បងប្អូន​ធ្វើការ​ចិញ្ចឹមសត្វ​ដាំ​ដំណាំ​រួមផ្សំ​បន្ថែម ដើម្បី​ជួយ​សម្រួល​ដល់​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ និង​ធ្វើឱ្យ​យើង​មាន​ជីវភា​ពធូធា​មួយកម្រិត​ថែមទៀត​ផង​ដែរ​៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.