ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារវិនិយោគលើវិស័យទេសចរណ៍ និងកសិកម្ម ជាមួយ BRICS House ប្រចាំនៅកម្ពុជារបស់ប្រទេសរុស្ស៊ី ==> សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា! ==> អភិបាលខេត្តពោធិ៍សាត់ ចុះស្រាវជ្រាវផ្ទាល់កណ្តាលអធ្រាត្រ បង្ក្រាបព័ត៌មានក្លែងក្លាយ ករណីចោទប្រកាន់រឿង «បាត់ប្រេងឡានខ្សែ» នៅពោធិ៍សាត់ ==> ពលរដ្ឋរិះគន់ រឿងទីតាំងល្បែងសុីសងខុសច្បាប់ មួយកន្លែង ក្បែរច្រកទ្វារព្រំដែន អន្តរជាតិបន្ទាយចក្រី តើអាជ្ញាធរមានសមត្ថកិច្ចដឹងដែរឬទេ? ទីតាំងជល់មាន់ និងល្បែងស៊ីសងដ៏ធំ បន្តបើកដំណើរការយ៉ាងរលូនដោយមិនមានផលរំខានពីអាជ្ញាធរពាក់ព័ន្ធ! ==> រដ្ឋបាលរាជធានីភ្នំពេញ បើកវគ្គបណ្តុះបណ្តាលតម្រង់ទិសស្តីពី «ការពង្រឹងប្រសិទ្ធភាពការងារព័ត៌មាន និងនាំពាក្យ» ==> សម្តេចតេជោ ហ៊ុន សែន រៀបចំពិធីលៀងសាយភោជន ជូនគណៈប្រតិភូអញ្ជើញចូលរួមសន្និសីទ ប្រធានសភានៃអន្តរសភាលើកទី២ ==> លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ បានចាត់តំណាងជួបសំណេះសំណាល និងសម្តែងការគួរសមជាមួយលេខាធិការដ្ឋាននៃ គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម (គ.ជ.ប.ទ)ក្នុងឱកាសដែលក្រុមការងារចុះបេសកកម្មត្រួតពិនិត្យកន្លែងដកហូតសេរីភាពក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ==> អភិបាលខេត្តប៉ៃលិន អញ្ជើញសួរសុខទុក្ខមន្រ្តីរាជការ ដែលកំពុងសម្រាកព្យាបាលជម្ងឺនៅ មន្ទីរពេទ្យបង្អែកខេត្ត ==> ប្រធានរដ្ឋសភាម៉ាឡេស៊ី ប្ដេជ្ញាបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយកម្ពុជាឱ្យកាន់តែរីកចម្រើន និងរឹងមាំ ==> ខេត្តប៉ៃលិន ដាំដើមឈើចម្រុះ ជាង ២ពាន់ដើម ដើម្បីអបអរសាទររុក្ខទិវា ៩ កក្កដា, អភិបាលខេត្ត អំពាវនាវឱ្យចូលរួមថែរក្សាធនធានព្រៃឈើ

ប្រកាស​ចូល​កាន់​មុខតំណែង​ប្រធាន​មន្ទីរ​ព័ត៌មាន​ខេត្ត​បាត់ដំបង​ថ្មី​, លោក សុវណ្ណ វិទិ​ត្យា ជំនួស​លោក សួស សុភ័​ក្រ ដែល​ត្រូវ​ទទួល​ភារកិច្ច​ថ្មី ជា​សមាជិក​ក្រុមប្រឹក្សា​ខេត្ត​

ប្រកាស​ចូល​កាន់​មុខតំណែង​ប្រធាន​មន្ទីរ​ព័ត៌មាន​ខេត្ត​បាត់ដំបង​ថ្មី​, លោក សុវណ្ណ វិទិ​ត្យា ជំនួស​លោក សួស សុភ័​ក្រ ដែល​ត្រូវ​ទទួល​ភារកិច្ច​ថ្មី ជា​សមាជិក​ក្រុមប្រឹក្សា​ខេត្ត​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​បាត់ដំបង​)៖ នៅ​ថ្ងៃ​ទី​១៣ ខែ​មករា ឆ្នាំ​២០៥ ឯកឧត្តម នេត្រ ភ​ក្ត្រា រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រកាស​ចូល​កាន់​មុខតំណែង​លោក សុវណ្ណ វិទិ​ត្យា ជា​ប្រធាន​មន្ទីរ​ព័ត៌មាន​ខេត្ត​បាត​ដំបង​ថ្មី លោក សុវណ្ណ វិទិ​ត្យា ជំនួស​លោក សួស សុភ័​ក្រ ដែល​ត្រូវ​ទទួល​ភារកិច្ច​ថ្មី ជា​សមាជិក​ក្រុមប្រឹក្សា​ខេត្ត​បាត់ដំបង​។

​ពិធី​នេះ​បាន​ធ្វើឡើង​នៅ​សាលប្រជុំ​សាលាខេត្ត​បាត់ដំបង ដោយ​មាន​ការចូលរួម​ពី​សំណាក់​ឯកឧត្តម អ៊ុយ រី ប្រធាន​ក្រុមប្រឹក្សា​ខេត្ត និង​ឯកឧត្តម សុខ លូ អភិបាលខេត្ត ព្រមទាំង​មន្ត្រីរាជការ តាម​បណ្ដា​ក្រសួង មន្ទីរ អង្គភាព​នានា​យ៉ាងច្រើន​កុះករ​។​

​ក្នុងឱកាស​នោះ​ដែរ ឯកឧត្តម​អភិបាលខេត្ត​បាត់ដំបង ក៏​បាន​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​លទ្ធផល​ការងារ ដែល​ថ្នាក់ដឹកនាំ​គ្រប់​លំដាប់ថ្នាក់​នៃ​មន្ទីរ​ព័ត៌មាន​ខេត្ត ព្រម​ទាំង​អាជ្ញាធរ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​រួម​សហការ​គ្នា​ខិតខំ​បំពេញ​ភារកិច្ច​បម្រើ​រដ្ឋ និង​ប្រជាពលរដ្ឋ​ទទួលបាន​លទ្ធផល​ល្អប្រសើរ ដើម្បី​អភិវឌ្ឍន៍​ខេត្ត​បាត់ដំបង​ឱ្យ​កាន់​រីកចម្រើន​បន្ថែម​ទៀត​។​

​ជាមួយគ្នានេះ​ឯកឧត្តម​អភិបាលខេត្ត បាន​ថ្លែង​កោតសរសើរ​ចំពោះ​ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ​ក្រោម​ឱវាទ​នៃ​មន្ទីរ​ព័ត៌មាន​ខេត្តបាត់ដំបង ដែល​កន្លងមក​បាន​រួបរួម​សាមគ្គី​គ្នា​ខិតខំ​បំពេញ​ការងារ​អស់​សមត្ថភាព​តាម​ជំនាញ​នីមួយៗ ក្នុង​ព្រឹត្តការណ៍​ធំៗ​នានា​ព្រមទាំង​បាន​បំពេញ​ការងារ​ជូន​អង្គភាព រហូត​សម្រេច​បាន​លទ្ធផល​គាប់ប្រសើរ ទោះបី​នៅ​មាន​បញ្ហា​ប្រឈម​មួយចំនួន​ដែល​នៅ​សេសសល់​ក៏ដោយ ក៏​នឹង​រួមគ្នា​ដោះស្រាយ បញ្ហា​ប្រឈម​ទាំងអស់​នោះ​ដើម្បី​គ្រប់គ្រង​វិស័យ​ព័ត៌មាន និង​សោ​ទស្សន៍​ក្នុង​ខេត្ត​ទប់ស្កាត់​រាល់​ព័ត៌មាន​ក្លែងក្លាយ ព័ត៌មាន​ប្រឌិត និង​បន្សាប​ព័ត៌មាន​ផ្សេងៗ​ឱ្យបាន​ទាន់​ពេលវេលា និង​មាន​ប្រសិទ្ធភាព ស្របទៅតាម​គោលនយោបាយ និង​យុទ្ធសាស្ត្រ​ថ្មី​របស់​រាជរដ្ឋាភិបាល​កម្ពុជា នីតិកាល​ទី​៧ នៃ​រដ្ឋសភា​។​

​នា​កាស​នោះដែរ ឯកឧត្តម​រដ្ឋមន្ត្រី នេត្រ ភ​ក្ត្រា ក៏​បាន​ផ្ដាំផ្ញើ​ដល់​ប្រធាន​មន្ទីរ​ដែល​ទើប​តែងតាំង​ថ្មី ត្រូវ​បន្ត​ខិតខំ​យកចិត្តទុកដាក់ សហការ​ជាមួយ​មន្ទីរ អង្គភាព​ជុំវិញ​ខេត្ត អាជ្ញាធរ​ដែនដី​គ្រប់​លំដាប់ថ្នាក់ ដើម្បី​រួមចំណែក​ក្នុង​ការអនុវត្ត​គោលនយោបាយ របស់​រាជរដ្ឋាភិបាល​កម្ពុជា ពាក់ព័ន្ធ​ទៅ​លើ​វិស័យ​ព័ត៌មាន ឱ្យមាន​ប្រសិទ្ធភាព​ខ្ពស់​។ ជា​ពិសេស​ត្រូវ​អនុវត្ត​ភារកិច្ច​របស់​ខ្លួន​ដោយ​ក្រមសីលធម៌​វិជ្ជាជីវៈ មាន​ឧត្តមគតិ​ក្នុង​ការទទួលខុសត្រូវ​។​

​ឯកឧត្តម​រដ្ឋមន្ត្រី នេត្រ ភ​ក្ត្រា បាន​ថ្លែងថា សារព័ត៌មាន មាន​តួនាទី​សំខាន់​ណាស់​ក្នុងសង្គម សម្រាប់​ជា​កញ្ចក់​ឆ្លុះ​បញ្ជាំង​ពី​ទិដ្ឋភាព​ជាក់ស្តែង និង​ជា​ស្ពាន​ចម្លង​ព័ត៌មាន ពី​ប្រជាពលរដ្ឋ ទៅ​ថ្នាក់ដឹកនាំ និង​ពី​ថ្នាក់ដឹកនាំ មក​ប្រជាពលរដ្ឋ​វិញ អំពី​ហេតុការណ៍ ស្ថានភាព​នៅ​តាម​មូលដ្ឋាន​នានា សេចក្តីត្រូវការ និង​ការស្នើសុំ​ជាដើម​។ ដើម្បី​ឱ្យ​ការងារ​ទាំងនេះ​ប្រព្រឹត្ត​ទៅ​រលូន លឿន​រហ័ស និង​មាន​ប្រសិទ្ធភាព​ខ្ពស់ ប្រធាន​មន្ទីរ​ព័ត៌មាន​ថ្មី ត្រូវ​រក្សា​ទំនាក់ទំនង​ល្អ​ជាមួយ​ស្ថាប័នរដ្ឋ ឯកជន ក្រុមហ៊ុន និង​មន្ទីរ​នានា​ជុំវិញ​ខេត្ត​ឱ្យបាន​ល្អ​។​

​ឯកឧត្តម​រដ្ឋមន្ត្រី បាន​ថ្លែង​នូវ​ការកោតសរសើរ ចំពោះ​ស្នាដៃ​ទាំងឡាយ​ដែល​លោក សួស សុភ័​ក្រ អតីត​ប្រធាន​មន្ទីរ​ព័ត៌មាន​ខេត្ត​បាត់ដំបង រួម​ជាមួយ​មន្ត្រី​រាជកា​រ​នៃ​មន្ទីរ​ព័ត៌មាន​ខេត្ត​សម្រេច នា​ពេល​កន្លងមក​បាន​ធ្វើឱ្យ​អង្គភាព មាន​ការរីកចម្រើន និង​សម្រេច​បាន​សមិទ្ធផល ជា​បន្តបន្ទាប់​ផង​ដែរ​។​

​លោក​សុវណ្ណ វិទិ​ត្យា ប្រធាន​មន្ទីរ​ថ្មី ដែល​ទើបតែ​ប្រកាស​ឡើង​កាន់តំណែង បាន​ប្តេជ្ញាចិត្ត​ថា​ស្មោះត្រង់​ចំពោះ​ជាតិ ព្រះរាជាណាចក្រ​កម្ពុជា សាសនា ព្រះមហាក្សត្រ និង​គោរព​តាម​រដ្ឋធម្មនុញ្ញ​, ប្តេជ្ញា​រួមចំណែក​យ៉ាងសកម្ម ក្នុង​ការអនុវត្ត​កម្មវិធី​នយោបាយ​របស់​រាជរដ្ឋាភិបាល នីតិកាល​ទី​៧ ដឹកនាំ​ដោយ​សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​, ខិតខំ​គោរព និង​រដ្ឋបាល​ខេត្ត អនុវត្ត​តាម​បទបញ្ជា គោលការណ៍​ណែនាំ​ចង្អុលបង្ហាញ​របស់​ថ្នាក់ដឹកនាំ​ក្រសួង​, ប្តេជ្ញា​ប្រកាន់យក​អភិក្រម​បុរេ​សកម្ម ក្នុង​ការអនុវត្ត​ការងារ​ប្រកបដោយ​ភាព​ផ្តួចផ្តើម និង​ច្នៃប្រឌិត ស្រប​តាម​បរិវត្ត​កម្ម​ឌីជីថល ដើម្បី​លើកកម្ពស់​ការផ្សព្វផ្សាយ​ជា​វិជ្ជមាន នៅ​រដ្ឋបាល​ថ្នាក់ក្រោម ជាតិ​ឱ្យ​កាន់តែ​ទូលំទូលាយ និង​ចូលរួម​ក្នុង​ការប្រយុទ្ធប្រឆាំង​នឹង​ព័ត៌មាន​ក្លែងក្លាយ​។​យកចិត្តទុកដាក់​ក្នុង​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ ព្យាយាម ប្រឹងប្រែង យក​អស់ពី​កម្លាំងកាយ​ចិត្ត បញ្ញា ស្មារតី បន្ត​ពង្រឹង​វិន័យ និង​ពង្រីក​សាមគ្គីភាព សហប្រតិបត្តិការ ឯកភាព​ផ្ទៃក្នុង របស់​មន្ទីរ​ព័ត៌មាន ខេត្ត​បាត់ដំបង ឱ្យ​កាន់តែ​មាន​ភាពរឹងមាំ​ជា​ធ្លុង​មួយ ដើម្បី​គុណ​តម្លៃ និង​ផលប្រយោជន៍​រួម​, ប្តេជ្ញា​អនុវត្ត​យ៉ាង​ខ្ជាប់ខ្ជួន​នូវ​តួនាទី ភារកិច្ច របៀបរបប​ការងារ បែបបទ នីតិវិធី សមត្ថកិច្ច និង​លក្ខខណ្ឌ​ការងារ​របស់​មន្ត្រី បុគ្គលិក សំដៅ​លើកកម្ពស់​ប្រសិទ្ធិភាព​ការងារ​, ប្តេជ្ញា​អនុវត្ត​តាម​តួនាទី ភារកិច្ច និង​កិច្ចការ​ដទៃ​ទៀត​ដែល​ក្រសួង​ព័ត៌មាន រដ្ឋបាល​ខេត្ត​បាត់ដំបង ប្រគល់ជូន​ព្រមទាំង​ធ្វើ​កិច្ចសហប្រតិបត្តិការ ជាមួយ​មន្ទីរ ស្ថាប័ន អង្គភាព​នានា និង​អាជ្ញាធរ មូលដ្ឋាន​គ្រប់​លំដាប់ថ្នាក់ ក្នុងការ​ពង្រីក​វិស័យ​ព័ត៌មាន និង​សោតទស្សន៍ និង​ប្រែក្លាយ​តួនាទី មន្ទីរ​ព័ត៌មាន​ឱ្យ​ក្លាយជា​ស្ថាប័ន​ទំនាក់ទំនង​សាធារណៈ​របស់​រដ្ឋបាល​ខេត្ត​បាត់ដំបង​៕

   

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.