ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារវិនិយោគលើវិស័យទេសចរណ៍ និងកសិកម្ម ជាមួយ BRICS House ប្រចាំនៅកម្ពុជារបស់ប្រទេសរុស្ស៊ី ==> សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា! ==> អភិបាលខេត្តពោធិ៍សាត់ ចុះស្រាវជ្រាវផ្ទាល់កណ្តាលអធ្រាត្រ បង្ក្រាបព័ត៌មានក្លែងក្លាយ ករណីចោទប្រកាន់រឿង «បាត់ប្រេងឡានខ្សែ» នៅពោធិ៍សាត់ ==> ពលរដ្ឋរិះគន់ រឿងទីតាំងល្បែងសុីសងខុសច្បាប់ មួយកន្លែង ក្បែរច្រកទ្វារព្រំដែន អន្តរជាតិបន្ទាយចក្រី តើអាជ្ញាធរមានសមត្ថកិច្ចដឹងដែរឬទេ? ទីតាំងជល់មាន់ និងល្បែងស៊ីសងដ៏ធំ បន្តបើកដំណើរការយ៉ាងរលូនដោយមិនមានផលរំខានពីអាជ្ញាធរពាក់ព័ន្ធ! ==> រដ្ឋបាលរាជធានីភ្នំពេញ បើកវគ្គបណ្តុះបណ្តាលតម្រង់ទិសស្តីពី «ការពង្រឹងប្រសិទ្ធភាពការងារព័ត៌មាន និងនាំពាក្យ» ==> សម្តេចតេជោ ហ៊ុន សែន រៀបចំពិធីលៀងសាយភោជន ជូនគណៈប្រតិភូអញ្ជើញចូលរួមសន្និសីទ ប្រធានសភានៃអន្តរសភាលើកទី២ ==> លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ បានចាត់តំណាងជួបសំណេះសំណាល និងសម្តែងការគួរសមជាមួយលេខាធិការដ្ឋាននៃ គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម (គ.ជ.ប.ទ)ក្នុងឱកាសដែលក្រុមការងារចុះបេសកកម្មត្រួតពិនិត្យកន្លែងដកហូតសេរីភាពក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ==> អភិបាលខេត្តប៉ៃលិន អញ្ជើញសួរសុខទុក្ខមន្រ្តីរាជការ ដែលកំពុងសម្រាកព្យាបាលជម្ងឺនៅ មន្ទីរពេទ្យបង្អែកខេត្ត ==> ប្រធានរដ្ឋសភាម៉ាឡេស៊ី ប្ដេជ្ញាបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយកម្ពុជាឱ្យកាន់តែរីកចម្រើន និងរឹងមាំ ==> ខេត្តប៉ៃលិន ដាំដើមឈើចម្រុះ ជាង ២ពាន់ដើម ដើម្បីអបអរសាទររុក្ខទិវា ៩ កក្កដា, អភិបាលខេត្ត អំពាវនាវឱ្យចូលរួមថែរក្សាធនធានព្រៃឈើ

ទោះបីជា​កូនចៅ​អ្នកណា​ក៏​ដោយ រាល់​ការប្រព្រឹត្តិ​អំពើ​ល្មើស​ច្បាប់​ពាក់ព័ន្ធ​នឹង​ករណី​ក្មេង​ទំនើង នឹង​ចាត់វិធានការ​ឱ្យបាន​ម៉ឺងម៉ាត់ ដោយ​គ្មាន​ការលើកលែង

ទោះបីជា​កូនចៅ​អ្នកណា​ក៏​ដោយ រាល់​ការប្រព្រឹត្តិ​អំពើ​ល្មើស​ច្បាប់​ពាក់ព័ន្ធ​នឹង​ករណី​ក្មេង​ទំនើង នឹង​ចាត់វិធានការ​ឱ្យបាន​ម៉ឺងម៉ាត់ ដោយ​គ្មាន​ការលើកលែង

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ភ្នំពេញ​)៖ ឯកឧត្តម សេង ឌី​ណា រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌ បាន​គូសបញ្ជាក់ថា រាល់​ការប្រព្រឹត្តិ​អំពើ​ល្មើស​ច្បាប់​ពាក់ព័ន្ធ​នឹង​ករណី​ក្មេង​ទំនើង នឹង​ចាត់វិធានការ​ឱ្យបាន​ម៉ឺងម៉ាត់​ដោយ​គ្មាន​ការលើកលែង​ឡើយ​បើ​ទោះបីជា​កូនចៅ​អ្នកណា​ក៏​ដោយ ហេតុដូច្នេះ​ហើយ ឯកឧត្តម​អំពាវនាវ​ដល់​ឪពុកម្តាយ​អាណាព្យាបាល​ខិតខំ​អប់រំ​កូនចៅ និង​អំពាវនាវ​ដល់​យុវជន ចៀសវាង​ធ្វើអំពើ​ទាំងឡាយ ដែល​ប៉ះពាល់​ដល់​សង្គម និង​ច្បាប់​។

​ឯកឧត្តម សេង ឌី​ណា គូសបញ្ជាក់​បែបនេះ ធ្វើឡើង​នៅក្នុង​សន្និសីទ​សារព័ត៌មាន​ស្ដីពី «​លទ្ធផល​រយៈពេល​១​ឆ្នាំ នៃ​ការអនុវត្ត​យុទ្ធនាការ​ជំរុញ និង​ពន្លឿន​ការដោះស្រាយ​រឿងក្ដី​នៅតា​មតុ​លាការ និង​យុទ្ធនាការ​ត្រួតពិនិត្យ​និង​ដោះស្រាយ​ភាពមិនប្រក្រតី​នៅតាម​តុលាការ​»​។​

​ឯកឧត្តម បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា «​ជាថ្មី​ម្តងទៀត​ខ្ញុំ​ចង់​ឆ្លៀត​យក​ឱកាស​នេះ សូម​បន្ត​អំពាវនាវ​ទៅដល់​ឪពុកម្តាយ​ព្រមទាំង​អាណាព្យាបាល​ទាំងអស់ ខិតខំ​ប្រឹងប្រែង តាមដាន​អប់រំ​ទូន្មាន ប្រៀនប្រដៅ​កូន ក្មួយ​ឱ្យ​ដើរ​តាម​គន្លង​ត្រឹមត្រូវ ដើម្បី​ក្លាយខ្លួន​ទៅ​ជា​ពលរដ្ឋ​ល្អ​សម្រាប់​សង្គមជាតិ ហើយ​ក៏​សូម​អំពាវនាវ​ទៅ​ដល់​យុវជន​ទាំងអស់​ដែល​ជា​ទំពាំង​ស្នង​ឬ​ស្សី​របស់​ប្រទេសជាតិ ធ្វើ​ម៉េច​ត្រូវ​ប្រកាន់​ភ្ជាប់​នូវ​វិន័យ សីលធម៌ និង​សេចក្តីថ្លៃថ្នូ និង​ជៀសវាង​នូវ​រាល់​សកម្មភាព​ទាំងឡាយណា​ដែល​អាច​បង្ក​នូវ​អន្តរាយ​ដល់​ខ្លួនឯង គ្រួសារ សង្គមជាតិ ជា​ពិសេស​នឹង​អាច​ក្លាយទៅជា​អំពើ​ល្មើស​ច្បាប់​ដែល​នាំឱ្យ​ខ្លួន​ត្រូវ​ប្រឈម​នឹង​ការ​ជាប់ទោស​ពី​បទល្មើស​ព្រហ្មទណ្ឌ​»​។​

​ឯកឧត្តម​បាន​គូសបញ្ជាក់​បន្ថែមថា រាល់​ករណី​ក្មេង​ទំនើ​ង នឹង​ចាត់វិធានការ​ម៉ឺងម៉ាត់​ឱ្យតែ​មាន​ការធ្វើ​សកម្មភាព​ផ្សេងៗ​ដែល​ល្មើសច្បាប់ ដែល​នេះ​គឺ​ជា​បទបញ្ជា​យ៉ាង​ម៉ឺង​ម៉ា​ត​របស់​សម្តេច​មហា​បវ​រ​ធិបតី​នាយករដ្ឋមន្ត្រី ដូច្នេះ​មិន​ថា​ជា​កូនចៅ​អ្នកណា​ទេ​ឱ្យតែ​ប្រព្រឹត្តិ​អំពើ​ល្មើសច្បាប់ គឺ​នឹង​ត្រូវ​ចាត់​វិធានការ​យ៉ាង​ម៉ឺងម៉ាត់ ឱ្យបាន​ត្រឹមត្រូវ​តាម​ផ្លូវច្បាប់​ដោយ​គ្មាន​ការលើកលែង​នោះទេ​។​

​បើ​តាម​ឯកឧត្តម សេង ឌី​ណា ចាប់តាំងពី​ថ្ងៃ​ទី​២៣ ខែ​ឧសភា ឆ្នាំ​២០២៤ មកទល់​នឹង​ពេលនេះ សាលាដំបូង និង​អយ្យការ​អម​សាលាដំបូង​រាជធានី​ខេត្ត​ទូទាំង​ប្រទេស បាន​ទទួល​ចាត់ការ​សំណុំរឿង​ពាក់ព័ន្ធ​នឹង​ក្មេង​ទំនើង​សរុប​ចំនួន​២ ៣២៤​ករណី បាន​ចាត់ការ​រួច​ចំនួន​១ ៧៨០​ករណី ស្មើនឹង​៧៦.៥៩% នៅសល់​៥៤៤ ករណី​ស្មើនឹង​២៣.៤១% ដែល​កំពុង​ចាត់ការ​។ ជនសង្ស័យ​សរុប​ទាក់ទង​នឹង​សំណុំរឿង​ក្មេង​ទំនើង មាន​ចំនួន​៣៦៥០​នាក់​។​

​ឯកឧត្តម​បញ្ជាក់ថា ការដាក់ចេញ​នូវ​វិធានការ​ម៉ឺងម៉ាត់​នេះ បាន​ចូលរួមចំណែក​ក្នុង​ការធានា​ឱ្យបាន​នូវ​សុវត្ថិភាព​និង​សណ្តាប់ធ្នាប់​សង្គម ដែល​បច្ចុប្បន្ន​នេះ​សង្កេតឃើញ​សកម្មភាព​ក្មេង​ទំនើង​មាន​ការធ្លាក់ចុះ​ច្រើន​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.