ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា! ==> អភិបាលខេត្តពោធិ៍សាត់ ចុះស្រាវជ្រាវផ្ទាល់កណ្តាលអធ្រាត្រ បង្ក្រាបព័ត៌មានក្លែងក្លាយ ករណីចោទប្រកាន់រឿង «បាត់ប្រេងឡានខ្សែ» នៅពោធិ៍សាត់ ==> ពលរដ្ឋរិះគន់ រឿងទីតាំងល្បែងសុីសងខុសច្បាប់ មួយកន្លែង ក្បែរច្រកទ្វារព្រំដែន អន្តរជាតិបន្ទាយចក្រី តើអាជ្ញាធរមានសមត្ថកិច្ចដឹងដែរឬទេ? ទីតាំងជល់មាន់ និងល្បែងស៊ីសងដ៏ធំ បន្តបើកដំណើរការយ៉ាងរលូនដោយមិនមានផលរំខានពីអាជ្ញាធរពាក់ព័ន្ធ! ==> រដ្ឋបាលរាជធានីភ្នំពេញ បើកវគ្គបណ្តុះបណ្តាលតម្រង់ទិសស្តីពី «ការពង្រឹងប្រសិទ្ធភាពការងារព័ត៌មាន និងនាំពាក្យ» ==> សម្តេចតេជោ ហ៊ុន សែន រៀបចំពិធីលៀងសាយភោជន ជូនគណៈប្រតិភូអញ្ជើញចូលរួមសន្និសីទ ប្រធានសភានៃអន្តរសភាលើកទី២ ==> លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ បានចាត់តំណាងជួបសំណេះសំណាល និងសម្តែងការគួរសមជាមួយលេខាធិការដ្ឋាននៃ គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម (គ.ជ.ប.ទ)ក្នុងឱកាសដែលក្រុមការងារចុះបេសកកម្មត្រួតពិនិត្យកន្លែងដកហូតសេរីភាពក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ==> អភិបាលខេត្តប៉ៃលិន អញ្ជើញសួរសុខទុក្ខមន្រ្តីរាជការ ដែលកំពុងសម្រាកព្យាបាលជម្ងឺនៅ មន្ទីរពេទ្យបង្អែកខេត្ត ==> ប្រធានរដ្ឋសភាម៉ាឡេស៊ី ប្ដេជ្ញាបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយកម្ពុជាឱ្យកាន់តែរីកចម្រើន និងរឹងមាំ ==> ខេត្តប៉ៃលិន ដាំដើមឈើចម្រុះ ជាង ២ពាន់ដើម ដើម្បីអបអរសាទររុក្ខទិវា ៩ កក្កដា, អភិបាលខេត្ត អំពាវនាវឱ្យចូលរួមថែរក្សាធនធានព្រៃឈើ ==> កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង...

ឯកឧត្តម ហ៊ុន សុខា ​ទីប្រឹក្សា​សម្ដេច​តេជោ ហ៊ុន សែន ដាក់ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ ផ្លូវលំ​មួយ​ខ្សែ ប្រវែង ៣ ០០០​ម៉ែត្រ

ឯកឧត្តម ហ៊ុន សុខា  ​ទីប្រឹក្សា​សម្ដេច​តេជោ ហ៊ុន សែន ដាក់ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ ផ្លូវលំ​មួយ​ខ្សែ ប្រវែង ៣ ០០០​ម៉ែត្រ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​កំពត​)៖ ឯកឧត្តម ហ៊ុន សុខា ទីប្រឹក្សា​សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ប្រធាន​ចលនា​កសាង​សមាជិក​បក្ស​មូលដ្ឋាន​ខេត្ត​កំពត បាន​អញ្ជើញ​ជា​គណៈអធិបតី ក្នុង​ពិធី​សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​ផ្លូវលំ​មួយ​ខ្សែ ប្រវែង​សរុប ៣០០០​ម៉ែត្រ បាន​ស្ថាបនា​រួច​។​

​ពិធី​នេះ​ប្រព្រឹត្តទៅ​នៅ​ព្រឹក​ថ្ងៃ​អាទិត្យ ទី​១២ ខែ​មករា​ឆ្នាំ​២០២៥ ចំនួន​២​ភូមិ មាន​ភូមិ​ព្រៃ​ឈើទាល និង​ភូមិ​អង្គ​រំដួល ឃុំ​អង្គរជ័យ ស្រុក​អង្គរជ័យ ខេត្ត​កំពត ផ្លូវលំ​មួយ​ខ្សែ​នេះ​ជា​ចំណងដៃ​ថ្មី​មួយ ជូន​ដល់​បងប្អូន​ពលរដ្ឋ​ដែល​រស់​ក្នុង​ឃុំ​អង្គរជ័យ នៃ​ស្រុក​អង្គរជ័យ​។​

​ថ្លែង​មានមតិ​រាយការណ៍​ជូន​គណៈ​ធិបតី លោក សែម កុសល សមាជិក​ក្រុមការងារ​ចលនា​កសាង​សមាជិក​បក្ស ខេត្ត​កំពត បាន​ឡើង​មានមតិ​រាយការណ៍​ជូន​គណៈអធិបតី អំពី​ដំណើរការ​នៃ​ការស្ថាបនា ផ្លូវ​ក្រាល​ថ្ម​មិច​និង​ផ្លូវ​ក្រាល​គ្រួស​ក្រហម ប្រវែង ៣០០០ ម៉ែត្រ នៅ​ភូមិ​ព្រៃ​ឈើទាល ភូមិ អង្គរ​រំដួល ឃុំ អង្គរជ័យ ស្រុក​អង្គរជ័យ ខេត្ត​កំពត នេះ​ជា​សមិទ្ធផល​ថ្មី​មួយទៀត របស់​ប្រជាពលរដ្ឋ​សម្រាប់​បំរើ​ដល់​សេចក្តីត្រូវការ ក្នុងការ​ធ្វើ​ដំណើរ និង​ដឹកជញ្ជូន​ទំនិញ​ផ្សេងៗ របស់​ប្រជាពលរដ្ឋ​ទៅ​កាន់​ទីផ្សារ បាន​ងាយស្រួល ឆាប់រហ័ស និង​មាន​សុវត្ថិភាព​។​

​ថ្លែង​មានមតិ​សំណេះសំណាល​ក្នុង​ពិធី​នោះ ឯកឧត្តម ហ៊ុន សុខា បាន​មានមតិ​លើកឡើង​ពី​វីរភាព​និង​ការលះបង់ មិន​ស្ដាយ​អាយុជីវិត របស់​សម្ដេច អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ក្នុង​ការចរចា​រក​សន្តិភាព ក្រុមខ្មែរក្រហម រហូត​ទទួលបាន​សុខ​សន្តិភាព​ទូទាំងប្រទេស​ជូន​ប្រជាពលរដ្ឋ​កម្ពុជា​។ ឯកឧត្តម​បាន​រំលឹក​នៅ​ថ្ងៃ​ជ័យជម្នះ ៧ មករា គឺ​បាន​បញ្ជាក់ឲ្យ​ឃើញថា​កម្ពុជា​បាន​រំដោះ​ចេញពី​របប​កម្ពុជា​ប្រជាធិបតេយ្យ​ខ្មែរក្រហម ហើយ​យើង​បានមក​ចូលរួម​ទាំងអស់គ្នា រំ​ឮ​ក​ពី​ទុក្ខសោក និង ការព្រាត់ប្រាស់​ក្នុង​របប​ដ៏​ខ្មៅ​យង់ឃ្នង​នៅ​ពេល​កន្លង​ទៅ ហើយ​យើង​អាច​មើលឃើញ​យ៉ាងច្បាស់​ជាក់ស្តែង​នូវ​សមិទ្ធិផល ដែល​យើង​ទទួលបាន​ពី​បាតដៃ​ទទេ រហូតមកដល់​បច្ចុប្បន្ន​ដែល​កើតចេញ​ពី​ការតស៊ូ ការលះបង់​របស់​ថ្នាក់ដឹកនាំ និង​បុព្វបុរស​របស់​យើង ថ្ងៃ​ជ័យជម្នះ ៧​មករា​ព្រះរាជាណាចក្រ​កម្ពុជា បានសម្រេច​សមិទ្ធផល​ធំៗ​ថ្មី​ទៀត លើ​គ្រប់​វិស័យ បាន​កំពុង​បន្តដំណើរ​ទៅ​មុខ ប្រកប​ដោយ​ភាពជឿជាក់ លើ​មាគ៌ា​សន្តិភាព ប្រជាធិបតេយ្យ នីតិរដ្ឋ និង​អភិវឌ្ឍ​។​

«​ស្របពេល​ជាមួយគ្នានេះ យើង​ក៏​ត្រូវ​សម្លឹង​មើលទៅ​អនាគត​របស់​កម្ពុជា និង ប្រជាជន​កម្ពុជា​គ្រប់​ជំនាន់​ជា​បន្តបន្ទាប់​ប្រកបដោយ​ក្តី​សង្ឃឹម និង​ភាពជឿជាក់​ក្រោម​ម្លប់​សន្តិភាព ដែលមាន​សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​»​។ នេះ​បើ​តាម ឯកឧត្តម ហ៊ុន សុខា​។​

​ឯកឧត្តម ហ៊ុន សុខា ក៏​បាន​នាំយក​នូវ​អំណោយ​របស់​សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ដែល​បាន​ផ្ដល់​ជូន​តាមរយៈ ឯកឧត្តម ភឺន ផល្លា ជំនួយការ​ផ្ទាល់​សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ប្រគល់​ថវិកា​មួយចំនួន​ជូន​ដល់​កំលាំង​សមត្ថកិច្ច​មូលដ្ឋាន​ជុំវិញ​ស្រុក និង​សម្ភារៈ​វិទ្យុទាក់ទង ៥២ គ្រឿង វិទ្យុទាក់ទង​ប្រើ​ស៊ីម ២៥ គ្រឿង ម៉ាស៊ីន​កុំព្យូទ័រ ១​ឈុត ម៉ាស៊ីន​ព្រីនធ័​រ ១​ឈុត សម្លៀក​បំពាក់​ប្រជា​ការពារ ៦៥ កំប្លេ និង​ជូន​ប្រជាពលរដ្ឋ​ចូលរួម​កម្មវិធី សារុង​ម្នាក់​មួយ​និង​ថវិកា មួយចំនួន​ផង​ដែរ​៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.