ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្ដេចធិបតី៖ រាជរដ្ឋាភិបាលតែងតែចាត់ទុក “ផ្លូវ” ជា សរសៃឈាមនៃសេដ្ឋកិច្ច ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តមណ្ឌលគិរី ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន បានបើកកិច្ចប្រជុំសាមញ្ញលើកទី២៦ អាណត្តិទី៤ ==> លោកឧត្តមសេនីយ៍ត្រី ទាវ ចាន់ដារ៉ា ដឹកនាំកម្លាំងកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី ចុះការពារសន្តិសុខ សុវត្ថិភាពជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ==> សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត៖ តំបន់ទេសចរណ៍ផ្សេងៗនៅក្នុងខេត្តកំពង់ចាម នឹងកាន់តែមានការទាក់ទាញ ក្រោយផ្លូវជាតិលេខ៧ បានដំណើរការ ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រុមហ៊ុនដឹកជញ្ជូនទាំងអស់ ចូលរួមថែរក្សាផ្លូវទាំងអស់គ្នា ដោយមិនត្រូវដឹកលើសទម្ងន់កំណត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំបូកសរុបលទ្ធផលការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ប្រចាំឆមាសទី១ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន សំណេះសំណាលសួរសុខទុក្ខក្រុមប្រឹក្សាឃុំ/សង្កាត់ មេភូមិ អនុភូមិ សមាជិកភូមិ និងប្រជាការពារភូមិ ចំនួន ៧ឃុំ/សង្កាត់ ក្នុងខេត្តប៉ៃលិន ថ្ងៃចុងសប្តាហ៍ ==> រដ្ឋបាលខណ្ឌដូនពេញ បានបើកកិច្ចប្រជុំ ស្តីពីការណែនាំអប់រំដល់ម្ចាស់ប្រកបអាជីវកម្មទូកទេសចរណ៍ទាំង ៦២ទីតាំង ==> ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង អញ្ជើញកាត់ខ្សែបូបើកដាក់ឲ្យដំណើការផ្នែកលាងឈាម (Hemodialysis Unit)

ថ្នាក់ដឹកនាំខេត្ត​ពោធិ៍សាត់ ដឹកនាំ​ចលនា​សម្អាត​បរិស្ថាន​អនាម័យ ដើម្បី​ត្រៀម​ទទួល​បដិសណ្ឋារកិច្ច សម្តេច​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ក្នុង​ពិធី​សម្ពោធ​សមិទ្ធផល​នានា ក្នុងភូមិ​ប៊ុនរ៉ានី​សែន​ជ័យ ដំណាក់​ទ្រយឹង

ថ្នាក់ដឹកនាំខេត្ត​ពោធិ៍សាត់ ដឹកនាំ​ចលនា​សម្អាត​បរិស្ថាន​អនាម័យ ដើម្បី​ត្រៀម​ទទួល​បដិសណ្ឋារកិច្ច សម្តេច​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ក្នុង​ពិធី​សម្ពោធ​សមិទ្ធផល​នានា ក្នុងភូមិ​ប៊ុនរ៉ានី​សែន​ជ័យ ដំណាក់​ទ្រយឹង

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

នា​ថ្ងៃ​១២ ខែ​មករា ឆ្នាំ​២០២៥ ឯកឧត្តម ខូ​យ រី​ដា អភិបាលខេត្ត​ពោធិ៍សាត់ និង ឯកឧត្តម ម៉ក់ រ៉ា ប្រធាន​ក្រុមប្រឹក្សា​ខេត្ត បាន​ដឹកនាំ​មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និង​យុវជន ចូលរួម​ចលនា​សម្អាត​បរិស្ថាន​អនាម័យ នៅតាម​ដងផ្លូវ តាម​ទីសាធារណៈ និង​តាម​ខ្នង​ផ្ទះ​អតីតយុទ្ធជន ដើម្បី​ត្រៀម​ទទួល​បដិសណ្ឋារកិច្ច វត្តមាន​ដ៏​ខ្ពង់ខ្ពស់ របស់​សម្តេច​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា អញ្ជើញ​ក្នុង​ពិធី​ជួប​សំណេះសំណាល ជាមួយ​បងប្អូន​គ្រួសារ​អតីត​យុទ្ធជន​ទាំង​៦២៨​គ្រួសារ និង​សម្ពោធ​សមិទ្ធផល​នានា នៅក្នុង​ភូមិ​ប៊ុនរ៉ានី​សែន​ជ័យ ដំណាក់​ទ្រយឹង ឃុំ​ព្រ​ងិល ស្រុក​ភ្នំក្រវាញ ខេត្ត​ពោធិ៍សាត់ ដែល​នឹង​ប្រព្រឹត្ត​ទៅ​នា​ថ្ងៃ​ទី​២០ ខែ​មករា ឆ្នាំ​២០២៥​ឆាប់ៗ​ខាងមុខ​។​

​គួរ​ជម្រាបជូន​ថា ភូមិ​ប៊ុនរ៉ានី​សែន​ជ័យ ដំណាក់​ទ្រយឹង គឺ​ជា​ភូមិ​ដែល​ទើបនឹង​បង្កើត​ថ្មី ដោយ​កាត់​ចេញពី​ភូមិ​សាយ នៃ​ឃុំ​ព្រ​ងិល ស្រុក​ភ្នំក្រវាញ ខេត្ត​ពោធិ៍សាត់ មាន​ចម្ងាយ​ប្រមាណ​៨០​គីឡូម៉ែត្រ ពី​ទី​រួម​ខេត្តពោធិ៍សាត់ និង​មាន​ចម្ងាយ​ប្រមាណ​៥០​គីឡូម៉ែត្រ ពី​ទីរួមស្រុក​ក្រគរ​។ ប្រជាពលរដ្ឋ​ដែល​រស់នៅ​ភូមិ​ថ្មី​នេះ មាន​ចំនួន​៦២៨​គ្រួសារ សុទ្ធសឹង​ជា​គ្រួសារ​អតីត​យុទ្ធ​ក្រីក្រ ដែល​ត្រូវ​ជ្រើសរើស​ឱ្យ​ទទួលបាន​ផ្ទះ និង​ដី​សម្បទាន​សង្គមកិច្ច ពី​រាជរដ្ឋាភិបាល ដែល​ពួកគាត់​ទាំងអស់នោះ បាន​លះបង់​កម្លាំងកាយ​ចិត្ត ការពារ​បូរណភាព​ទឹកដី និង​ពលី​ជីវិត ដើម្បី​បុព្វហេតុ​ជាតិ មាតុភូមិ ជា​ពិសេស​ធ្វើឱ្យ​ប្រទេស​ជាតិ​ទទួល​បាន​សុខសន្តិភាព ស្ថិរភាព និង​ការអភិវឌ្ឍ​ដូច​សព្វថ្ងៃ​។​

​ក្រោម​ការគិតគូរ និង​យកចិត្តទុកដាក់​ខ្ពស់ ពី​សំណាក់​សម្តេច​តេជោ ហ៊ុន សែន អតីត​នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា និង​ជា​ប្រធានព្រឹទ្ធសភា​, សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ប្រធាន​កាកបាទក្រហមកម្ពុជា និង​បន្ត​ដោយ​សម្តេច​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា គឺ​សម្តេច​តែងតែ​ចងចាំ​ជានិច្ច ទៅ​ដល់​គ្រួសារ​អតីតយុទ្ធជន ដែលជា​អ្នក​ធ្លាប់បាន​ចូលរួម​តស៊ូ​រំដោះជាតិ ដោយ​បាន​សាងសង់​ផ្ទះ ផ្តល់​ដី​សម្បទាន​សង្គមកិច្ច សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​ដែល​ជា​តម្រូវការ​ចាំបាច់ ដូចជា​សាលារៀន មន្ទីរពេទ្យ វត្ត​អារាម អណ្តូងទឹក ត​បណ្តាញ​អគ្គិសនី ដាក់​ភ្លើង​សូ​ឡា សាងសង់​ទំនប់​ស្ទាក់​ទឹក ទំនប់​បង្ហៀរ ផ្លូវ​ខ្វាត់ខ្វែង បណ្តុះបណ្តាល​បច្ចេកទេស​កសិកម្ម​ទំនើប និង​ផ្តល់​អំណោយ​ជា​ស្បៀង​សម្ភារ ទៅតាម​លទ្ធភាព​ជាក់ស្តែង ដែល​ក្នុងនោះ​មាន​រដ្ឋបាល​ខេត្ត និង​មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត ជា​សម្ព័ន្ធមេត្រីភាព​ជាមួយ​។​

​សមិទ្ធផល​ទាំងអស់នេះ នឹង​ត្រូវ​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​រួម ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ របស់​សម្តេច​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា នា​ព្រឹក​ថ្ងៃទី​២០ ខែ​មករា ឆ្នាំ​២០២៥ ខណៈ​ដែរ​បច្ចុប្បន្ន​ក្រុមការងារ​ថ្នាក់ជាតិ ស្ថាប័ន​ពាក់ព័ន្ធ និង​រដ្ឋបាល​ខេត្ត បាន​នឹង​កំពុង​សស្រាក់សស្រាំ ក្នុងការ​ឈូសឆាយ​រៀបចំ​បដិសណ្ឋារកិច្ច ទៅតាម​ផែន​ទទួលខុសត្រូវ​រៀងៗ​ខ្លួន ធ្វើយ៉ាងណា​ឱ្យ​កម្មវិធី​បាន​ដំណើរការ​ទៅ​ដោយ​រលូន​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.