ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា! ==> អភិបាលខេត្តពោធិ៍សាត់ ចុះស្រាវជ្រាវផ្ទាល់កណ្តាលអធ្រាត្រ បង្ក្រាបព័ត៌មានក្លែងក្លាយ ករណីចោទប្រកាន់រឿង «បាត់ប្រេងឡានខ្សែ» នៅពោធិ៍សាត់ ==> ពលរដ្ឋរិះគន់ រឿងទីតាំងល្បែងសុីសងខុសច្បាប់ មួយកន្លែង ក្បែរច្រកទ្វារព្រំដែន អន្តរជាតិបន្ទាយចក្រី តើអាជ្ញាធរមានសមត្ថកិច្ចដឹងដែរឬទេ? ទីតាំងជល់មាន់ និងល្បែងស៊ីសងដ៏ធំ បន្តបើកដំណើរការយ៉ាងរលូនដោយមិនមានផលរំខានពីអាជ្ញាធរពាក់ព័ន្ធ! ==> រដ្ឋបាលរាជធានីភ្នំពេញ បើកវគ្គបណ្តុះបណ្តាលតម្រង់ទិសស្តីពី «ការពង្រឹងប្រសិទ្ធភាពការងារព័ត៌មាន និងនាំពាក្យ» ==> សម្តេចតេជោ ហ៊ុន សែន រៀបចំពិធីលៀងសាយភោជន ជូនគណៈប្រតិភូអញ្ជើញចូលរួមសន្និសីទ ប្រធានសភានៃអន្តរសភាលើកទី២ ==> លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ បានចាត់តំណាងជួបសំណេះសំណាល និងសម្តែងការគួរសមជាមួយលេខាធិការដ្ឋាននៃ គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម (គ.ជ.ប.ទ)ក្នុងឱកាសដែលក្រុមការងារចុះបេសកកម្មត្រួតពិនិត្យកន្លែងដកហូតសេរីភាពក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ==> អភិបាលខេត្តប៉ៃលិន អញ្ជើញសួរសុខទុក្ខមន្រ្តីរាជការ ដែលកំពុងសម្រាកព្យាបាលជម្ងឺនៅ មន្ទីរពេទ្យបង្អែកខេត្ត ==> ប្រធានរដ្ឋសភាម៉ាឡេស៊ី ប្ដេជ្ញាបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយកម្ពុជាឱ្យកាន់តែរីកចម្រើន និងរឹងមាំ ==> ខេត្តប៉ៃលិន ដាំដើមឈើចម្រុះ ជាង ២ពាន់ដើម ដើម្បីអបអរសាទររុក្ខទិវា ៩ កក្កដា, អភិបាលខេត្ត អំពាវនាវឱ្យចូលរួមថែរក្សាធនធានព្រៃឈើ ==> កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង...

​ចង់​ធ្វើ​កិច្ចសន្យា​ជួល​ដី ផ្ទះ តូប យានជំនិះ កុំ​ធ្វើ​តែ​គ្នាឯង​! សូម​ឆ្លៀត​ទៅ​ធ្វើ​លិខិតបញ្ជាក់​ងាយៗ​នៅ​ឃុំ សង្កាត់​!

​ចង់​ធ្វើ​កិច្ចសន្យា​ជួល​ដី ផ្ទះ តូប យានជំនិះ កុំ​ធ្វើ​តែ​គ្នាឯង​! សូម​ឆ្លៀត​ទៅ​ធ្វើ​លិខិតបញ្ជាក់​ងាយៗ​នៅ​ឃុំ សង្កាត់​!

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

បើ​តាម​ការឱ្យ​និយមន័យ​ទូទៅ លិខិតបញ្ជាក់​កិច្ចសន្យាជួល​ដី ផ្ទះ តូប យានជំនិះ ជា​លិខិត​ដែល​មាន​ការចុះហត្ថលេខា​ជា​ផ្លូវការ និង​ទទួលស្គាល់​ដោយ​អាជ្ញាធរ​ឃុំ សង្កាត់ ចំពោះ​សិទិ្ធ និង​កាតព្វកិច្ច​ពាក់ព័ន្ធ​នឹង​ការជួល​ដី ផ្ទះ តូប ឬ​យានជំនិះ​។ លិខិតបញ្ជាក់​នេះ​មិន​ត្រឹមតែ​បញ្ជាក់​ពី​ការសំរេច​កិច្ចសន្យាជួល​ទេ ប៉ុន្តែ​ក៏​អាច​ដាក់​លក្ខខណ្ឌ​នានា​សម្រាប់​ការប្រើប្រាស់​ទ្រព្យសម្បត្តិ​នោះ ដូច​ជា​រយៈពេល​ការជួល តំលៃ​សំរាប់​ការជួល ការទូទាត់​ប្រាក់ និង​កាតព្វកិច្ច​ផ្សេងៗ​ទៀត​ដែល​មាន​សារៈសំខាន់​ក្នុង​កិច្ចសន្យា​ជួល​។

​អ្នកនាំពាក្យ​រង​ក្រសួងមហាផ្ទៃ លោក​បណ្ឌិត ទូច សុឃៈ បានឱ្យដឹងថា កន្លងមក ម្ចាស់ទ្រព្យ និង​អ្នក​ជួល ច្រើន​តែ​ធ្វើឯកសារ​ជាមួយគ្នា ដោយ​មាន​សាក្សី​ម្នាក់ ឬ​ច្រើន​ជាង​នេះ ដោយ​មិន​មាន​ការទទួលស្គាល់​ផ្លូវ​ការ​ពី​អាជ្ញាធរ​ឃុំ សង្កាត់​ឡើយ​។ ប៉ុន្តែ​នៅពេល​មាន​ករណី​ទំនាស់​កិច្ចសន្យា​ណាមួយ​កើតឡើង ពួកគាត់​ក៏​នាំ​បញ្ហា​នោះ​មក​ប្ដឹង​គ្នា​នៅ​សាលាឃុំ សង្កាត់ ដែល​ករណី​នេះ​អាច​នាំឱ្យ​មាន​ការពិបាក​ដោះស្រាយ​។

​ដើម្បី​ចៀសវាង​បញ្ហា​នេះ លោក​បណ្ឌិត ទូច សុឃៈ បាន​ផ្តល់​ការពន្យល់​ដោយ​ខ្លី​ថា យោងតាម​ប្រកាស​អន្តរក្រសួង​លេខ ១៤៣៤២​ប្រក ចុះ​ថ្ងៃ​ទី ២៩ ខែ​ធ្នូ ឆ្នាំ​២០១៦ ប្រជាពលរដ្ឋ​ម្ចាស់ទ្រព្យ និង​អ្នក​ជួល ត្រូវ​ទៅ​ស្នើសុំ​សេវា​លិខិត​ជួល​នៅ​ច្រក​ចេញចូល​តែ​មួយ​ឃុំ សង្កាត់ ដោយ​ភ្ជាប់​មក​ជាមួយ​នូវ​ឯកសារ​រួមមាន អត្តសញ្ញាណប័ណ្ណ (​ថតចម្លង​) របស់​ភាគី​ទាំងសងខាង និង​កិច្ចសន្យាជួល​ដី ផ្ទះ តូប ឬ​យានជំនិះ​។

​លោក​បណ្ឌិត​បាន​បន្ថែម​ថា ផ្អែក​តាម​ប្រកាស​អន្តរក្រសួង​ខាងលើ សម្រាប់​ឃុំ​-​សង្កាត់​ក្នុង​ខេត្ត​រតនគីរី មណ្ឌល​គី​រី ស្ទឹងត្រែង ព្រះវិហារ និង​ខេត្ត​ឧត្តរមានជ័យ សេវា​លិខិតបញ្ជាក់​កិច្ចសន្យា​ជួល​ដី ផ្ទះ តូប យានជំនិះ មានតម្លៃ​៥.០០០​រៀល ចំណែក​រាជធានី ខេត្ត​ផ្សេង​មានតម្លៃ​១០.០០០​រៀល ដោយ​មាន​រយៈពេល​៣​ថ្ងៃ នៃ​ថ្ងៃ​ធ្វើការ​ដូច​គ្នា​។
​ដោយ សេង បូ​លីន
​មន្ត្រី​ព័ត៌មាន​ក្រុម​អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ​

 

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.