ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា! ==> អភិបាលខេត្តពោធិ៍សាត់ ចុះស្រាវជ្រាវផ្ទាល់កណ្តាលអធ្រាត្រ បង្ក្រាបព័ត៌មានក្លែងក្លាយ ករណីចោទប្រកាន់រឿង «បាត់ប្រេងឡានខ្សែ» នៅពោធិ៍សាត់ ==> ពលរដ្ឋរិះគន់ រឿងទីតាំងល្បែងសុីសងខុសច្បាប់ មួយកន្លែង ក្បែរច្រកទ្វារព្រំដែន អន្តរជាតិបន្ទាយចក្រី តើអាជ្ញាធរមានសមត្ថកិច្ចដឹងដែរឬទេ? ទីតាំងជល់មាន់ និងល្បែងស៊ីសងដ៏ធំ បន្តបើកដំណើរការយ៉ាងរលូនដោយមិនមានផលរំខានពីអាជ្ញាធរពាក់ព័ន្ធ! ==> រដ្ឋបាលរាជធានីភ្នំពេញ បើកវគ្គបណ្តុះបណ្តាលតម្រង់ទិសស្តីពី «ការពង្រឹងប្រសិទ្ធភាពការងារព័ត៌មាន និងនាំពាក្យ» ==> សម្តេចតេជោ ហ៊ុន សែន រៀបចំពិធីលៀងសាយភោជន ជូនគណៈប្រតិភូអញ្ជើញចូលរួមសន្និសីទ ប្រធានសភានៃអន្តរសភាលើកទី២ ==> លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ បានចាត់តំណាងជួបសំណេះសំណាល និងសម្តែងការគួរសមជាមួយលេខាធិការដ្ឋាននៃ គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម (គ.ជ.ប.ទ)ក្នុងឱកាសដែលក្រុមការងារចុះបេសកកម្មត្រួតពិនិត្យកន្លែងដកហូតសេរីភាពក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ==> អភិបាលខេត្តប៉ៃលិន អញ្ជើញសួរសុខទុក្ខមន្រ្តីរាជការ ដែលកំពុងសម្រាកព្យាបាលជម្ងឺនៅ មន្ទីរពេទ្យបង្អែកខេត្ត ==> ប្រធានរដ្ឋសភាម៉ាឡេស៊ី ប្ដេជ្ញាបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយកម្ពុជាឱ្យកាន់តែរីកចម្រើន និងរឹងមាំ ==> ខេត្តប៉ៃលិន ដាំដើមឈើចម្រុះ ជាង ២ពាន់ដើម ដើម្បីអបអរសាទររុក្ខទិវា ៩ កក្កដា, អភិបាលខេត្ត អំពាវនាវឱ្យចូលរួមថែរក្សាធនធានព្រៃឈើ ==> កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង...

​រដ្ឋមន្ត្រី កែវ រតនៈ អញ្ជើញ​សម្ពោធ​សមិទ្ធផល​នានា នៃ​ផ្សារ​សាមគ្គី​ក្រគរ និង​ជួប​សំណេះសំណាល ជាមួយ​អ្នក​ប្រកប​របរ​រត់​ម៉ូតូ ក្នុងស្រុក​ក្រគរ និង​ស្រុក​កណ្តៀង ខេត្ត​ពោធិ៍សាត់

​រដ្ឋមន្ត្រី កែវ រតនៈ អញ្ជើញ​សម្ពោធ​សមិទ្ធផល​នានា នៃ​ផ្សារ​សាមគ្គី​ក្រគរ និង​ជួប​សំណេះសំណាល ជាមួយ​អ្នក​ប្រកប​របរ​រត់​ម៉ូតូ ក្នុងស្រុក​ក្រគរ និង​ស្រុក​កណ្តៀង ខេត្ត​ពោធិ៍សាត់

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ពោធិ៍សាត់​)៖ នា​ល្ងាច​ថ្ងៃទី​០១ ខែ​មករា ឆ្នាំ​២០២៥​នេះ លោក កែវ រតនៈ រដ្ឋមន្ត្រី​ក្រសួង​រ៉ែ និង​ថាមពល និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល ចុះជួយ​មូលដ្ឋាន ខេត្ត​ពោធិ៍សាត់ បាន​អញ្ជើញ​សម្ពោធ​សមិទ្ធផល​នានា ដែល​មាន​តម្លៃ​៧​ម៉ឺន​ដុល្លារ បន្ថែម​ពី​លើ​សមិទ្ធផល​ដែល​មាន​ស្រាប់ នៅក្នុង​ផ្សារ​សាមគ្គី​ក្រគរ និង​ជួប​សំណេះសំណាល ជាមួយ​អ្នក​ប្រកប​របរ​រត់​ម៉ូតូឌុប ក្នុងស្រុក​ក្រគរ និង​ស្រុក​កណ្តៀង ខេត្ត​ពោធិ៍សាត់​។​

​ពិធី​នេះ​ត្រូវបាន​ធ្វើឡើង នៅ​ទល់មុខ​ផ្សារ​សាមគ្គី​ក្រគរ ដោយ​បាន​ការចូលរួម​ពី លោក​បណ្ឌិត ប្រាំង ជលសា ប្រតិភូ​រាជរដ្ឋាភិបាល ទទួលបន្ទុក​ជា​អគ្គនាយក​អគ្គិសនី​កម្ពុជា និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល ចុះជួយ​មូលដ្ឋាន​ស្រុក​ក្រគរ និង​ស្រុក​កណ្តៀង​, ប្រធាន អនុប្រធាន​ក្រុម​ការងារ​ទាំង​១១​ឃុំ អាជ្ញាធរ​ស្រុក​ក្រគរ ស្រុក​កណ្តៀង អាជីវករ និង​គ្រួសារ​ម៉ូតូឌុប ប្រមាណ​ជិត​១​ពាន់​នាក់​។​

​លោក លីវ សេង​ហ៊ីម បាន​ជម្រាបជូន​ថា ផ្សារ​សាមគ្គី​ក្រគរ ដើមឡើយ​មាន​ឈ្មោះ​ថា «​ផ្សារ​ក្រគរ​» ដែល​មាន​ទីតាំង​ចល័ត​ពី​កន្លែង​មួយ ទៅ​កន្លែង​មួយ រហូតដល់​បច្ចុប្បន្ន​។ ក្រោម​គំនិត​ផ្តួចផ្តើម របស់​លោក​រដ្ឋមន្ត្រី កែវ រតនៈ និង​ដោយ​មាន​ការគាំទ្រ ពី​សម្តេច​តេជោ ហ៊ុន សែន អតីត​នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ផ្សារ​ក្រគរ​នេះ បាន​ចាប់ផ្តើម​កសាង​ឡើង នៅ​ចុងឆ្នាំ​២០០៩ ដោយ​មាន​ការចូលរួម​ពី​អាជីវករ​ផ្សារ ក្រុមការងារ សរុប​ថវិកា​ជាង​៤៦​ម៉ឺន​ដុល្លារ ហើយ​ត្រូវ​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់ នា​ថ្ងៃ​ទី​០១ ខែ​ធ្នូ ឆ្នាំ​២០១១ ក្រោម​ឈ្មោះ «​ផ្សារ​សាមគ្គី​ក្រគរ​» រហូតដល់​បច្ចុប្បន្ន​។​

​លោក​អភិបាលស្រុក​បន្តថា ដើម្បី​សុខភាព និង​ការអភិវឌ្ឍ​របស់​ប្រជាពលរដ្ឋ និង​វិនិយោគ​ក្នុងស្រុក ផ្សារ​សាមគ្គី​ក្រគរ ត្រូវបាន​រៀបចំ និង​កែលម្អ​ជា​បន្តបន្ទាប់ ឱ្យ​មាន​ទីស្នាក់ការ​គណៈ​កម្ម​ការ​ផ្សារ ស្នាក់ការ​សន្តិសុខ កន្លែង​លក់ដូរ​សមរម្យ មាន​សណ្តាប់ធ្នាប់​ល្អ មាន​ប្រព័ន្ធ​លូបង្ហូរទឹក ផ្លូវ​បេតុង​ជុំវិញ​ផ្សារ ការគ្រប់គ្រង​សម្រាម និង​ពង្រឹង​សណ្តាប់ធ្នាប់​សាធារណៈ អនាម័យ​បរិស្ថាន ។​ល​។ ជាក់ស្តែង ក្នុង​ឆ្នាំ​២០២៤ ក្រោម​ការឧបត្ថម្ភ របស់លោក កែវ រតនៈ បាន​កសាង​ចំណត​មុខ​ផ្សារ​សាមគ្គី​ក្រគរ​នេះ​ឡើង រួម​ទាំង​ការបំពាក់​សូ​ឡា និង​គ្រឿង​បរិក្ខា​មួយចំនួនទៀត ដើម្បី​សម្រួល​ដល់​បងប្អូន​ដែល​ធ្វើដំណើរ​ជិត​ឆ្ងាយ បាន​សម្រាក និង​ជា​សោភ័ណភាព ក៏ដូចជា​ទាក់ទាញ​អ្នកដំណើរ​បាន​ចូល​ទិញ​ផលិតផល​ក្នុង​ផ្សារ ជា​ការចូលរួម​ចំណែក​ដ៏​ធំ ក្នុង​ការប្រមូល​ចំណូល​ផងដែរ​។​

​លោក កែវ រតនៈ រដ្ឋមន្ត្រី​ក្រសួង​រ៉ែ និង​ថាមពល និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល ចុះជួយ​មូលដ្ឋាន ខេត្ត​ពោធិ៍សាត់ បាន​បង្ហាញ​នូវ​ក្តីរីករាយ ដែល​បាន​ជួប​សំណេះសំណាល ជាមួយ​បងប្អូន​អាជីវករ និង​អ្នក​ប្រកប​របរ​រត់​ម៉ូតូឌុប ក្នុងស្រុក​ក្រគរ និង​ស្រុក​កណ្តៀង ក្នុង​ឱកាស​សម្ពោធ​សមិទ្ធផល​នានា ដែល​មាន​តម្លៃ​៧​ម៉ឺន​ដុល្លារ បន្ថែម​ពី​លើ​សមិទ្ធផល​ដែល​មាន​ស្រាប់ នៅក្នុង​ផ្សារ​សាមគ្គី​ក្រគរ នា​ឱកាស​នេះ​។ លោក​បាន​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់ ចំពោះ​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​ពោធិ៍សាត់ និយាយ​ជា​រួម​នឹង​និយាយ​ដោយឡែក ប្រជាពលរដ្ឋ ក្នុងស្រុក​ក្រគរ និង​ស្រុក​ណ្តៀ​ង ដែល​តែងតែ​គាំទ្រ​គោលនយោបាយ របស់​រាជរដ្ឋាភិបាល​គ្រប់​អាណត្តិ ហើយ​ឈ្នះ​ដាច់​ពេញ​ផ្ទៃ​ប្រទេស​។​

​លោក​រដ្ឋមន្ត្រី ក៏បាន​លើកឡើង ប្រទេសជាតិ​មាន​សុខសន្តិភាព ស្ថេរភាព មកដល់ពេលនេះ គឺ​បានមកពី​ការដឹកនាំ ដ៏​ឈ្លាសវៃ របស់​សម្តេច​តេជោ ហ៊ុន សែន រួម​ទាំង​ឥស្សរជន​ឆ្នើមៗ​ជាច្រើនរូប​ទៀត ដែល​បាន​បូជា​សាច់​ស្រស់​ឈាម​ស្រស់ ដើម្បី​ជាតិ​មាតុភូមិ​។ ដោយឡែក សម្រាប់​ប្រមុខ​រាជរដ្ឋាភិបាល អាណត្តិ​ទី​៧ នៃ​រដ្ឋសភា ក្រោម​ការដឹកនាំ របស់​សម្តេច​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា សម្តេច​បាន​នឹង​កំពុង​ធ្វើការ​យ៉ាង​សស្រាក់សស្រាំ ដើម្បី​ទាក់ទាញ​អ្នកវិនិយោគ​ក្រៅ​ប្រទេស ចូល​មក​បណ្តាក់​ទុក​ក្នុងប្រទេស​កម្ពុជា ហើយ​ខេត្ត​ពោធិ៍សាត់​ក៏​ជា​មោទកភាព​ផងដែរ ដែរ​រដ្ឋាភិបាល​ផ្តល់​ការលើកទឹកចិត្ត តាមរយៈ​ការគាំទ្រ​ដល់​ការ​តម្លើង​រោងចក្រ​ជាច្រើន ដែល​បច្ចុប្បន្ន​បាន​កំពុង​សាងសង់ និង​បាន​ដំណើរការ​ខ្សែច្រវ៉ាក់​ផលិត​របស់​ខ្លួន នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ពោធិ៍សាត់ ស្ថិតក្នុង​ភូមិ​សារ​វ័ន្ត ឃុំ​ស្នា​អន្សា ស្រុក​ក្រគរ​។​

​លោក​សូម​ឱ្យ​បងប្អូន​អាជីវករ រួមទាំង​អ្នក​ប្រកប​របរ​រត់​ឌុប​ទាំងអស់ សូម​រួមគ្នា​ថែរក្សា​នូវ​សុខ​សន្តិភាព​ដ៏​មានតម្លៃ ឱ្យបាន​គង់វង្ស និង​កុំ​ជឿ​តាម​ការឃោសនា​អ​កុសល្យ របស់​ជន​មួយ​ក្តាប់​តូច ដែល​មាន​បំណង​បំផ្លាញ​នូវ​សេចក្តីសុខ​យើង ដែល​ត្រូវការ​សន្តិភាព និង​ត្រូវការ​ការអភិវឌ្ឍ​ខេត្តពោធិ៍សាត់​យើង ឱ្យមាន​ការរីកចម្រើន​ឈានឡើង​។​

​ឆ្លៀត​ក្នុង​ឱកាស​នោះ លោក កែវ រតនៈ ក៏​បាន​ប្រគល់​ប័ណ្ណ​ថ្លែងអំណរគុណ ជូន​ចំពោះ​លោក​ឧកញ៉ា ទូច គីម ម្ចាស់​ក្រុមហ៊ុន គីម មិច ដែល​បាន​ចូលរួម​បរិច្ចាគ​ថវិកា សម្រាប់​កិច្ច​ការងារ​សាងសង់​សមិទ្ធផល​ខាងលើ ព្រមទាំង​បន្ត​ចុះសួរសុខទុក្ខ​អាជីវករ​ផ្សារ​សាមគ្គី​ក្រគរ តាម​បណ្តា​តូប​លក់ដូរ ប្រកបដោយ​បរិយាកាស​ស្និត​ស្នាល​ក្រៃលែង​។ ដោយឡែក​អាជីវករ​ទាំងអស់ ត្រូវ​ទទួល​បាន​វត្ថុ​កំដរដៃ មី​ជាតិ​១​កេស​តូច​ស្មើៗ​គ្នា និង​អ្នក​ប្រកប​របរ​រត់​ឌុប ក្នុងស្រុក​ក្រគរ និង​ស្រុក​កណ្តៀង ជាង​៨០០​នាក់ ក្នុង​ម្នាក់ៗ​ទទួលបាន សាំង​៥​លីត្រ និង​អាវយឺត​ចំនួន​២​ផងដែរ​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.