ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា! ==> អភិបាលខេត្តពោធិ៍សាត់ ចុះស្រាវជ្រាវផ្ទាល់កណ្តាលអធ្រាត្រ បង្ក្រាបព័ត៌មានក្លែងក្លាយ ករណីចោទប្រកាន់រឿង «បាត់ប្រេងឡានខ្សែ» នៅពោធិ៍សាត់ ==> ពលរដ្ឋរិះគន់ រឿងទីតាំងល្បែងសុីសងខុសច្បាប់ មួយកន្លែង ក្បែរច្រកទ្វារព្រំដែន អន្តរជាតិបន្ទាយចក្រី តើអាជ្ញាធរមានសមត្ថកិច្ចដឹងដែរឬទេ? ទីតាំងជល់មាន់ និងល្បែងស៊ីសងដ៏ធំ បន្តបើកដំណើរការយ៉ាងរលូនដោយមិនមានផលរំខានពីអាជ្ញាធរពាក់ព័ន្ធ! ==> រដ្ឋបាលរាជធានីភ្នំពេញ បើកវគ្គបណ្តុះបណ្តាលតម្រង់ទិសស្តីពី «ការពង្រឹងប្រសិទ្ធភាពការងារព័ត៌មាន និងនាំពាក្យ» ==> សម្តេចតេជោ ហ៊ុន សែន រៀបចំពិធីលៀងសាយភោជន ជូនគណៈប្រតិភូអញ្ជើញចូលរួមសន្និសីទ ប្រធានសភានៃអន្តរសភាលើកទី២ ==> លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ បានចាត់តំណាងជួបសំណេះសំណាល និងសម្តែងការគួរសមជាមួយលេខាធិការដ្ឋាននៃ គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម (គ.ជ.ប.ទ)ក្នុងឱកាសដែលក្រុមការងារចុះបេសកកម្មត្រួតពិនិត្យកន្លែងដកហូតសេរីភាពក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ==> អភិបាលខេត្តប៉ៃលិន អញ្ជើញសួរសុខទុក្ខមន្រ្តីរាជការ ដែលកំពុងសម្រាកព្យាបាលជម្ងឺនៅ មន្ទីរពេទ្យបង្អែកខេត្ត ==> ប្រធានរដ្ឋសភាម៉ាឡេស៊ី ប្ដេជ្ញាបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយកម្ពុជាឱ្យកាន់តែរីកចម្រើន និងរឹងមាំ ==> ខេត្តប៉ៃលិន ដាំដើមឈើចម្រុះ ជាង ២ពាន់ដើម ដើម្បីអបអរសាទររុក្ខទិវា ៩ កក្កដា, អភិបាលខេត្ត អំពាវនាវឱ្យចូលរួមថែរក្សាធនធានព្រៃឈើ ==> កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង...

​ភ្ញៀវទេសចរ​មក​កម្សាន្ត​ថ្ងៃ​ឆ្លង​ឆ្នាំ​សកល​នៅ​ខេត្ត​កំពត​ជិត​២០​ម៉ឺន​នាក់

​ភ្ញៀវទេសចរ​មក​កម្សាន្ត​ថ្ងៃ​ឆ្លង​ឆ្នាំ​សកល​នៅ​ខេត្ត​កំពត​ជិត​២០​ម៉ឺន​នាក់

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​កំពត​)៖ លោក សយ ស៊ី​ណុល ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​កំពត បាន​ប្រាប់ឲ្យដឹង នា​ព្រឹក​ថ្ងៃទី​១ ខែ​មករា ឆ្នាំ​២០២៥ នេះ​ថា​៖ សម្រាប់​ខេត្ត​កំពត នៅ​ថ្ងៃ​ឆ្លង​ឆ្នាំ​សាកល ទី​៣១ ខែ​ធ្នូ ឆ្នាំ​២០២៤ ឈាន​ចូល​ឆ្នាំ​២០២៥ មាន​ភ្ញៀវ​ទេសចរណ៍​ជាតិ អន្តរជាតិ និង​ប្រជាពលរដ្ឋ​សម្រុកចូល​មក​សម្រាក​កំសាន្ត តាម​រមណីយដ្ឋាន សហគមន៍ គោលដៅ​ទេសចរណ៍ និង​ក្នុង​ភូមិសាស្ត្រ​នៃ​ក្រុង​កំពត ប្រមាណ ១៩៨.៥០១​នាក់ ក្នុងនោះ ភ្ញៀវ​ទេសចរណ៍​ជាតិ​ចំនួន ១៩៧.៨៤៨​នាក់​, ភ្ញៀវ​ទេសចរ​អន្តរជាតិ​ចំនួន ៦៥៣​នាក់​។​

​លោក​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត បាន​បន្ត​ឲ្យដឹង​ទៀតថា ចំពោះ​ស្ថានភាព​ទូទៅ នៅ​តាម​រមណីយដ្ឋាន​ទេសចរណ៍ សហគមន៍​ទេសចរណ៍ និង​ទីតាំង​ផ្តល់​សេវា​ស្នាក់នៅ​ក្នុង​ខេត្ត មាន​ភាពល្អប្រសើ មិន​មាន​ភាពប្រក្រតី​ណាមួយ កើត​ឡើង​គួរ​ឲ្យ​កត់សម្គាល់នោះឡើ​យ​។ ចំពោះ​សេវា​ម្ហូបអាហារ ក្នុងឱកាស​នៃ​ថ្ងៃ​ឆ្លង​ឆ្នាំ​សកល ២០២៤ ឈានចូល ២០២៥ ក៏​មិន​មាន​ការ​តម្លើងថ្លៃ​ណាមួយ ដែល​មិន​សមរម្យ​នោះទេ​។​

​ចំណែក​ការធ្វើដំណើរ​របស់​ភ្ញៀវ​លើ​ដងផ្លូវ​គ្រប់​ទីកន្លែង​ទូទាំង​ខេត្ត មាន​ស្ថានភាព​ល្អប្រសើរ ដោយ​គ្មាន​ករណី​គ្រោះថ្នាក់ ឬ​ហេតុការណ៍​អ្វី​កើតឡើង​គួរឲ្យ​កត់សម្គាល់​នោះឡើយ​។​

​សរុប​មក​វិញ​ស្ថានភាព​ទូទៅ គឺ​ដំណើរការ​បាន​ល្អ ដោយយោង​តាម​ការណែនាំ និង​ប្រសាសន៍​ផ្ដាំផ្ញើ​របស់​លោក ម៉ៅ ធនិន អភិបាល​ខេត្ត​កំពត ដែល​ធ្វើឲ្យ​ប្រតិបត្តិករ​ទេសចរ​ណ៍​ទាំងអស់នោះ មាន​ការយល់ដឹង ចាប់អារម្មណ៍ និង​យកចិត្តទុកដាក់​អនុវត្តតាម​ប្រសាសន៍​របស់​លោក​អភិបាល​ខេត្ត​កំពត ដោយ​បម្រើភ្ញៀវ​ទេសច​រណ៍​បាន​យ៉ាង​ល្អប្រសើរ នា​ឱកាស​ឆ្លង​ឆ្នាំ​សកល​ខាងលើ​។​

​គួរបញ្ជាក់​ថា តាំងពី​ព្រឹក​ព្រហាម រហូតមកដល់​ពេលនេះ នា​ថ្ងៃ​ទី​១ ខែ​មករា ឆ្នាំ​២០២៥ ភ្ញៀវ​ទេសចរណ៍ និង​ប្រជាពលរដ្ឋ កាន់តែ​សម្រុកចូល​មក​កំសាន្ត​លេង នៅ​តំបន់​ទេសចរណ៍ សហគមន៍ និង​រមណីយដ្ឋាន​ផ្សេងៗ ក្នុង​ភូមិសាស្ត្រ​ខេត្ត​កំពត មាន​ចំនួន​កាន់តែច្រើន ផ្លូវ​មួយចំនួន​នៅក្នុង​ក្រុង​កំពត និង​ផ្លូវ​តំបន់​មួយចំនួន​ផ្សេងទៀត មាន​ការកក់ស្ទះ​ផងដែរ​៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.