ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា! ==> អភិបាលខេត្តពោធិ៍សាត់ ចុះស្រាវជ្រាវផ្ទាល់កណ្តាលអធ្រាត្រ បង្ក្រាបព័ត៌មានក្លែងក្លាយ ករណីចោទប្រកាន់រឿង «បាត់ប្រេងឡានខ្សែ» នៅពោធិ៍សាត់ ==> ពលរដ្ឋរិះគន់ រឿងទីតាំងល្បែងសុីសងខុសច្បាប់ មួយកន្លែង ក្បែរច្រកទ្វារព្រំដែន អន្តរជាតិបន្ទាយចក្រី តើអាជ្ញាធរមានសមត្ថកិច្ចដឹងដែរឬទេ? ទីតាំងជល់មាន់ និងល្បែងស៊ីសងដ៏ធំ បន្តបើកដំណើរការយ៉ាងរលូនដោយមិនមានផលរំខានពីអាជ្ញាធរពាក់ព័ន្ធ! ==> រដ្ឋបាលរាជធានីភ្នំពេញ បើកវគ្គបណ្តុះបណ្តាលតម្រង់ទិសស្តីពី «ការពង្រឹងប្រសិទ្ធភាពការងារព័ត៌មាន និងនាំពាក្យ» ==> សម្តេចតេជោ ហ៊ុន សែន រៀបចំពិធីលៀងសាយភោជន ជូនគណៈប្រតិភូអញ្ជើញចូលរួមសន្និសីទ ប្រធានសភានៃអន្តរសភាលើកទី២ ==> លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ បានចាត់តំណាងជួបសំណេះសំណាល និងសម្តែងការគួរសមជាមួយលេខាធិការដ្ឋាននៃ គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម (គ.ជ.ប.ទ)ក្នុងឱកាសដែលក្រុមការងារចុះបេសកកម្មត្រួតពិនិត្យកន្លែងដកហូតសេរីភាពក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ==> អភិបាលខេត្តប៉ៃលិន អញ្ជើញសួរសុខទុក្ខមន្រ្តីរាជការ ដែលកំពុងសម្រាកព្យាបាលជម្ងឺនៅ មន្ទីរពេទ្យបង្អែកខេត្ត ==> ប្រធានរដ្ឋសភាម៉ាឡេស៊ី ប្ដេជ្ញាបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយកម្ពុជាឱ្យកាន់តែរីកចម្រើន និងរឹងមាំ ==> ខេត្តប៉ៃលិន ដាំដើមឈើចម្រុះ ជាង ២ពាន់ដើម ដើម្បីអបអរសាទររុក្ខទិវា ៩ កក្កដា, អភិបាលខេត្ត អំពាវនាវឱ្យចូលរួមថែរក្សាធនធានព្រៃឈើ ==> កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង...

​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​៖ ក្រសួង នឹង​ជំរុញ​ការងារ​បណ្ឌិត្យសភា​វិទ្យាសាស្ត្រ​កសិកម្ម និង​មន្ទីរពិសោធន៍​ជាតិ ដើម្បី​ជំរុញ​ការងារ​ស្រាវជ្រាវ និង​ការងារ​ពិសោធ​ឱ្យមាន​ភាព​បន្ស៊ី​គ្នា មាន​នវានុវត្តន៍​ខ្ពស់ និង​អាច​បម្រើ​គ្រប់​អនុវិស័យ​ទាំងអស់ ក្នុង​វិស័យ​កសិកម្ម

​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​៖ ក្រសួង នឹង​ជំរុញ​ការងារ​បណ្ឌិត្យសភា​វិទ្យាសាស្ត្រ​កសិកម្ម និង​មន្ទីរពិសោធន៍​ជាតិ ដើម្បី​ជំរុញ​ការងារ​ស្រាវជ្រាវ និង​ការងារ​ពិសោធ​ឱ្យមាន​ភាព​បន្ស៊ី​គ្នា មាន​នវានុវត្តន៍​ខ្ពស់ និង​អាច​បម្រើ​គ្រប់​អនុវិស័យ​ទាំងអស់ ក្នុង​វិស័យ​កសិកម្ម

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ភ្នំពេញ​)៖ លោក ឌិ​ត ទីណា រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​លើកឡើង​ថា ក្រសួង នឹង​ជំរុញ​ការងារ​បណ្ឌិត្យសភា​វិទ្យាសាស្ត្រ​កសិកម្ម និង​មន្ទីរពិសោធន៍​ជាតិ ដើម្បី​ជំរុញ​ការងារ​ស្រាវជ្រាវ និង​ការងារ​ពិសោធ​ឱ្យមាន​ភាព​បន្ស៊ី​គ្នា មាន​នវានុវត្តន៍​ខ្ពស់ និង​អាច​បម្រើ​គ្រប់​អនុវិស័យ​ទាំងអស់ ក្នុង​វិស័យ​កសិកម្ម​។​

​ការលើកឡើង​បែប​នេះ ធ្វើឡើង​ក្នុង​ឱកាស​ដែល លោក ឌិ​ត ទីណា អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ពិធី​បិទ​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​អនុវិស័យ​ដំណាំ​ប្រចាំឆ្នាំ​២០២៤ និង​ទិសដៅ​អនុវត្ត​ឆ្នាំ​២០២៥ នៅ​ទីស្តីការ​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ នា​រសៀល​ថ្ងៃ​ទី​៣០ ខែ​ធ្នូ ឆ្នាំ​២០២៤​។​

​ក្នុងឱកាស​នោះ​ដែរ លោក ឌិ​ត ទីណា បាន​ថ្លែងថា មាន​កិត្តិយស និង​ក្តី​សោមនស្ស​រីករាយ ក្នុង​ការចូលរួម​ពិធី​នា​ថ្ងៃ​នេះ​ដែល​មាន​សារៈសំខាន់ ដើម្បី​ផ្តល់​អនុសាសន៍​ណែនាំ និង​តម្រង់​ទិស​បន្ថែម​ដល់​អគ្គនាយកដ្ឋាន​កសិកម្ម ដោយ​ផ្តោត​លើ​លទ្ធផល​ការងារ​ដែល​សម្រេចបាន​ធៀប​នឹង​កិច្ចព្រមព្រៀង​សមិទ្ធកម្ម ដែល​អគ្គនាយកដ្ឋាន​កសិកម្ម បាន​ចុះ​ជាមួយ​ក្រសួង ដើម្បី​បង្កើន​ប្រសិទ្ធភាព​ការងារ​ឱ្យ​កាន់តែ​មុត​ស្រួច ចំ​ទិសដៅ និង​ឆ្លើយតប​នឹង​តម្រូវការ​ជាក់ស្ដែង​ក្នុង​បរិបទ​ថ្មី​នេះ​។​

​លោក​រដ្ឋមន្ត្រី បានលើកឡើង​ពី​គោលនយោបាយ​អាទិភាព​របស់​រាជរដ្ឋាភិបាល​រួម​មាន​ការរក្សា​ស្ថិរភាព​ថ្លៃ​កសិផល ការ​ដាក់​ពង្រាយ​មន្ត្រី​កសិកម្ម​ឃុំ និង​ការកសាង​សហគមន៍ កសិកម្ម​ទំនើប ដែល​អង្គពិធី​ត្រូវ​យកចិត្តទុកដាក់ និង​អនុវត្ត​ប្រកបដោយ​ប្រសិទ្ធភាព និង​ប្រសិទ្ធ​ផល​ខ្ពស់​។ លើសពីនេះ លោក​រដ្ឋមន្ត្រី បាន​ណែនាំ​ដល់​អង្គពិធី​ត្រូវផ្តោត ទៅលើ​គុណភាព​នៃ​ការផ្គត់ផ្គង់​ទៅលើ​គ្រប់​អនុវិស័យ និង​តាមរយៈ​សហគមន៍​កសិកម្ម​ទំនើប ដែល​ជា​ចំនុច​សំខាន់ ដើម្បី​អាច​ឆ្លើយតបបាន​គ្រប់​តម្រូវការ​ទីផ្សារ​ទាំង​គុណភាព និង​បរិមាណ មាន​បច្ចេកទេស​ច្បាស់លាស់ មាន​សេដ្ឋកិច្ច​មាត្រដ្ឋាន ថ្លឹងថ្លែង​ពី​តម្រូវការ និង​ការផ្គត់ផ្គង់​ត្រឹមត្រូវ និង​អាច​ត​ភ្ជាប់​ខ្សែចង្វាក់​តម្លៃ​បាន​យ៉ាង​ពិតប្រាកដ​។​

​ពាក់ព័ន្ធ​នឹង​ការងារ​ធាតុ​ចូល​កសិកម្ម លោក​រដ្ឋមន្ត្រី បានបញ្ជាក់​ថា ការងារ​នេះ​ត្រូវ​បន្ត​ការយកចិត្តទុកដាក់ មាន​ការកំណត់ថ្លៃ​ច្បាស់លាស់ ជា​ពិសេស​ត្រូវ​មាន​អំណាច នៅក្នុង​ទីផ្សារ និង​មាន​អំណាច​នៃ​ការចរចា​។​

​ជា​ទិសដៅ​ការងារ​បន្ត លោក​រដ្ឋមន្ត្រី បាន​គូសបញ្ជាក់ថា​៖ «​ក្រសួង នឹង​ជំរុញ​ការងារ​បណ្ឌិត្យសភា​វិទ្យាសាស្ត្រ​កសិកម្ម និង​មន្ទីរពិសោធន៍​ជាតិ ដើម្បី​ជំរុញ​ការងារ​ស្រាវជ្រាវ និង​ការងារ​ពិសោធ​ឱ្យមាន​ភាព​បន្ស៊ី​គ្នា មាន​នវានុវត្តន៍​ខ្ពស់ និង​អាច​បម្រើ​គ្រប់​អនុវិស័យ​ទាំងអស់​ក្នុង​វិស័យ​កសិកម្ម​»​។ ទន្ទឹមនឹងនេះ លោក​រដ្ឋមន្ត្រី បាន​លើកទឹកចិត្ត​ដល់​ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ​ទាំងអស់​ត្រូវ​បន្ត​ខិតខំ​បំពេញការងារ និង​ចេះ​ផ្សព្វផ្សាយ​នូវ​សមិទ្ធផល​នានា ដើម្បី​ទទួលបាន​ការគាំទ្រ និង​ការទទួលស្គាល់​ពិតប្រាកដ​ពី​សាធារណជន ដែល​ជា​គុណា​ធិបតេយ្យ​នៃ​មន្ត្រីរាជការ​គ្រប់​លំដាប់ថ្នាក់​។​

​ជាទី​បញ្ចប់ លោក ឌិ​ត ទីណា បាន​ផ្តល់​អនុសាសន៍​ដល់​អង្គពិធី ត្រូវ​ចេះ​សហការ​គ្នា​គ្រប់​អនុវិស័យ​ទាំងអស់ ដើម្បី​ផ្តល់​ផលប្រយោជន៍​ដល់​ប្រជាកសិករ និង​តម្កល់​ផលប្រយោជន៍​ជាតិ​ជា​ធំ ជា​ពិសេស​ការអភិវឌ្ឍ​លើ​វិស័យ​កសិកម្ម ដែល​ជា​ផ្នែក​មួយ​ដ៏​សំខាន់​ចូលរួម​ចំណែក​ទ្រទ្រង់​ដល់​កំណើន​សេដ្ឋកិច្ចជាតិ សំដៅ​ឈាន​ឆ្ពោះ​ទៅ​សម្រេច​ចក្ខុវិស័យ​កម្ពុជា​ឆ្នាំ​២០៣០ និង​ឆ្នាំ​២០៥០៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.