ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា! ==> អភិបាលខេត្តពោធិ៍សាត់ ចុះស្រាវជ្រាវផ្ទាល់កណ្តាលអធ្រាត្រ បង្ក្រាបព័ត៌មានក្លែងក្លាយ ករណីចោទប្រកាន់រឿង «បាត់ប្រេងឡានខ្សែ» នៅពោធិ៍សាត់ ==> ពលរដ្ឋរិះគន់ រឿងទីតាំងល្បែងសុីសងខុសច្បាប់ មួយកន្លែង ក្បែរច្រកទ្វារព្រំដែន អន្តរជាតិបន្ទាយចក្រី តើអាជ្ញាធរមានសមត្ថកិច្ចដឹងដែរឬទេ? ទីតាំងជល់មាន់ និងល្បែងស៊ីសងដ៏ធំ បន្តបើកដំណើរការយ៉ាងរលូនដោយមិនមានផលរំខានពីអាជ្ញាធរពាក់ព័ន្ធ! ==> រដ្ឋបាលរាជធានីភ្នំពេញ បើកវគ្គបណ្តុះបណ្តាលតម្រង់ទិសស្តីពី «ការពង្រឹងប្រសិទ្ធភាពការងារព័ត៌មាន និងនាំពាក្យ» ==> សម្តេចតេជោ ហ៊ុន សែន រៀបចំពិធីលៀងសាយភោជន ជូនគណៈប្រតិភូអញ្ជើញចូលរួមសន្និសីទ ប្រធានសភានៃអន្តរសភាលើកទី២ ==> លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ បានចាត់តំណាងជួបសំណេះសំណាល និងសម្តែងការគួរសមជាមួយលេខាធិការដ្ឋាននៃ គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម (គ.ជ.ប.ទ)ក្នុងឱកាសដែលក្រុមការងារចុះបេសកកម្មត្រួតពិនិត្យកន្លែងដកហូតសេរីភាពក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ==> អភិបាលខេត្តប៉ៃលិន អញ្ជើញសួរសុខទុក្ខមន្រ្តីរាជការ ដែលកំពុងសម្រាកព្យាបាលជម្ងឺនៅ មន្ទីរពេទ្យបង្អែកខេត្ត ==> ប្រធានរដ្ឋសភាម៉ាឡេស៊ី ប្ដេជ្ញាបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយកម្ពុជាឱ្យកាន់តែរីកចម្រើន និងរឹងមាំ ==> ខេត្តប៉ៃលិន ដាំដើមឈើចម្រុះ ជាង ២ពាន់ដើម ដើម្បីអបអរសាទររុក្ខទិវា ៩ កក្កដា, អភិបាលខេត្ត អំពាវនាវឱ្យចូលរួមថែរក្សាធនធានព្រៃឈើ ==> កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង...

រយៈពេល​៣​ថ្ងៃ នៃ​បុណ្យ​ឆ្លង​ឆ្នាំ​សកល ២០២៤-២០២៥ នៅ​ខេត្ត​បាត់ដំបង មាន​ភ្ញៀវទេសចរ​មក​លេង​កម្សាន្ត ៣៦៤,០៥៥​នាក់ កើន​ជាង​ឆ្នាំមុន

រយៈពេល​៣​ថ្ងៃ នៃ​បុណ្យ​ឆ្លង​ឆ្នាំ​សកល ២០២៤-២០២៥ នៅ​ខេត្ត​បាត់ដំបង មាន​ភ្ញៀវទេសចរ​មក​លេង​កម្សាន្ត ៣៦៤,០៥៥​នាក់ កើន​ជាង​ឆ្នាំមុន

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​បាត់ដំបង​)៖ យោងតាម​របាយការណ៍​របស់​មន្ទីរ​ទេសចរណ៍​ខេត្ត​បាត់ដំបង បានឱ្យដឹងថា រយៈពេល​៣​ថ្ងៃ​នៃ​ពិធីបុណ្យ​ឆ្លង​ឆ្នាំ​សកល​២០២៤-២០២៥ មាន​ភ្ញៀវទេសចរ​មក​លេង​កម្សាន្ត​នៅ​ខេត្ត​បាត់ដំបង​មាន​ចំនួន ៣៦៤,០៥៥​នាក់ មាន​ការកើនឡើង​ជាង​ឆ្នាំមុន ក្នុងនោះ​ភ្ញៀវ​ជាតិ​ចំនួន ២១២,៣២៩​នាក់ និង​ភ្ញៀវ​បរទេស​ចំនួន​៤៥៧​នាក់ កើន​ជាង​ឆ្នាំមុន​។​

​លោក អ៊ុច អ៊ុំ​ភី​នី​ហ្សា​រ៉ា ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​បាត់ដំបង បានឲ្យដឹង​ថា​របាយកា​រណ៍​ស្តីពី​ស្ថានភាព និង​ស្ថិតិ​ភ្ញៀវទេសចរ​ដែល​បាន​មក​កម្សាន្ត​ក្នុង ពិធី​អបអរសាទរ ពិធី​បុណ្យចូលឆ្នាំថ្មី ឆ្នាំ​សកល ឆ្នាំ​២០២៤-២០២៥ នា​ថ្ងៃ​ទី​២៩-៣១ ខែ​ធ្នូ ឆ្នាំ​២០២៤ មាន​ដូចខាងក្រោម​៖ ស្ថិតិ​ភ្ញៀវទេសចរ​ថ្ងៃទី​២៩-៣១ ខែ​ធ្នូ ឆ្នាំ​២០២៤ មាន​៖ ភ្ញៀវ​ជាតិ មាន​ចំនួន ៣៦៣,០២៨​នាក់ មាន​ការកើនឡើង ២.៩០% បើ​ធៀប​ឆ្នាំ​២០២៣ មាន​ចំនួន ៣៥២,៧៩០​នាក់​។ ភ្ញៀវ​អន្តរជាតិ មាន​ចំនួន ១,០២៧​នាក់ មាន​ការកើនឡើង ១១.៨៧% បើ​ធៀប​ឆ្នាំ​២០២៣ មាន​ចំនួន ៩១៨ នាក់​។ ភ្ញៀវទេសចរ​សរុប មាន​ចំនួន ៣៦៤,០៥៥​នាក់ មាន​ការកើនឡើង ២,៩៣% បើ​ធៀប​ឆ្នាំ​២០២៣ មាន​ចំនួន ៣៥៣,៧០៨​នាក់​៕

 

 

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.