ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា! ==> អភិបាលខេត្តពោធិ៍សាត់ ចុះស្រាវជ្រាវផ្ទាល់កណ្តាលអធ្រាត្រ បង្ក្រាបព័ត៌មានក្លែងក្លាយ ករណីចោទប្រកាន់រឿង «បាត់ប្រេងឡានខ្សែ» នៅពោធិ៍សាត់ ==> ពលរដ្ឋរិះគន់ រឿងទីតាំងល្បែងសុីសងខុសច្បាប់ មួយកន្លែង ក្បែរច្រកទ្វារព្រំដែន អន្តរជាតិបន្ទាយចក្រី តើអាជ្ញាធរមានសមត្ថកិច្ចដឹងដែរឬទេ? ទីតាំងជល់មាន់ និងល្បែងស៊ីសងដ៏ធំ បន្តបើកដំណើរការយ៉ាងរលូនដោយមិនមានផលរំខានពីអាជ្ញាធរពាក់ព័ន្ធ! ==> រដ្ឋបាលរាជធានីភ្នំពេញ បើកវគ្គបណ្តុះបណ្តាលតម្រង់ទិសស្តីពី «ការពង្រឹងប្រសិទ្ធភាពការងារព័ត៌មាន និងនាំពាក្យ» ==> សម្តេចតេជោ ហ៊ុន សែន រៀបចំពិធីលៀងសាយភោជន ជូនគណៈប្រតិភូអញ្ជើញចូលរួមសន្និសីទ ប្រធានសភានៃអន្តរសភាលើកទី២ ==> លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ បានចាត់តំណាងជួបសំណេះសំណាល និងសម្តែងការគួរសមជាមួយលេខាធិការដ្ឋាននៃ គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម (គ.ជ.ប.ទ)ក្នុងឱកាសដែលក្រុមការងារចុះបេសកកម្មត្រួតពិនិត្យកន្លែងដកហូតសេរីភាពក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ==> អភិបាលខេត្តប៉ៃលិន អញ្ជើញសួរសុខទុក្ខមន្រ្តីរាជការ ដែលកំពុងសម្រាកព្យាបាលជម្ងឺនៅ មន្ទីរពេទ្យបង្អែកខេត្ត ==> ប្រធានរដ្ឋសភាម៉ាឡេស៊ី ប្ដេជ្ញាបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយកម្ពុជាឱ្យកាន់តែរីកចម្រើន និងរឹងមាំ ==> ខេត្តប៉ៃលិន ដាំដើមឈើចម្រុះ ជាង ២ពាន់ដើម ដើម្បីអបអរសាទររុក្ខទិវា ៩ កក្កដា, អភិបាលខេត្ត អំពាវនាវឱ្យចូលរួមថែរក្សាធនធានព្រៃឈើ ==> កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង...

រដ្ឋបាល​ខេត្ត​ប៉ៃលិន រៀបចំ​កម្មវិធី​ឆ្លង​ឆ្នាំ​សាកល ២០២៤-២០២៥ ក្រោម​ម្លប់​សន្តិភាព

រដ្ឋបាល​ខេត្ត​ប៉ៃលិន រៀបចំ​កម្មវិធី​ឆ្លង​ឆ្នាំ​សាកល ២០២៤-២០២៥ ក្រោម​ម្លប់​សន្តិភាព

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ប៉ៃលិន​)៖ នៅ​រាត្រី​ថ្ងៃទី​៣១ ខែ​ធ្នូ ឆ្នាំ​២០២៤ ក្នុង​បរិវេណ​សាលាខេត្ត លោក​ទេសរដ្ឋមន្ត្រី អ៉ី ឈាន និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្ត​ប៉ៃលិន និង​លោកស្រី​បណ្ឌិត បាន ស្រីមុំ អភិបាលខេត្ត​ប៉ៃលិន បាន​រៀបចំ​កម្មវិធី​ជួបជុំ​សប្បាយរីករាយ ក្រោម​ម្លប់​សន្តិភាព ជាមួយ​ថ្នាក់ដឹកនាំ មន្ត្រីរាជការ យុវជន ស​.​ស​.​យ​.​ក និង​ក្រុមការងារ ក្នុងឱកាស​ឆ្លង​ឆ្នាំ​សាកល ២០២៤-២០២៥​។​

​លោកស្រី​បណ្ឌិត បាន ស្រីមុំ បាន​លើកឡើង​ថា ការជួបជុំ​ក្រោម​បរិយាកាស​សប្បាយរីករាយ និង​ពិសារ​អាហារ​សាមគ្គី ក្នុងឱកាស​ឆ្លង​ឆ្នាំ​សាកល​នេះ គឺ​ធ្វើឡើង​ដើម្បី​បង្កើត​នូវ​ចំណងមិត្តភាព និង​លើកទឹកចិត្ត​ដល់​ថ្នាក់ដឹកនាំ មន្ត្រីរាជការ​ក្រោម​ឱវាទ យុវជន ស​.​ស​.​យ​.​ក និង​ក្រុមការងារ ដែល​បាន​ខិតខំ​ប្រឹងប្រែង​បំពេញ​កាតព្វកិច្ច​ការងា​រ​របស់​ខ្លួន​បាន​យ៉ាង​ល្អប្រសើ ក្នុង​ការបំរើ​សេវា​សាធារណៈ​ជូន​បងប្អូន​ប្រជាពលរដ្ឋ​អស់​រយៈពេល​ពេញ​មួយ​ឆ្នាំ​កន្លងមកនេះ​។​

​ក្នុងឱកាស​នោះ​ផងដែរ លោកស្រី​បណ្ឌិត​អភិបាលខេត្ត ក៏​បាន​ថ្លែង​នូវ​ការកោតសរសើរ​ដោយស្មោះ ចំពោះ​ថ្នាក់ដឹកនាំ មន្ត្រីរាជការ​គ្រប់​លំដាប់ថ្នាក់ យុវជន ស​.​ស​.​យ​.​ក និង​ក្រុម​ការងារ​ទាំងអស់ ដែល​បាន​រួម​សាមគ្គី សហការ​គ្នា​បាន​ល្អ តាម​តួនាទី​ភារកិច្ច​រៀងៗ​ខ្លួន ដើម្បី​រួមចំណែក​អភិវឌ្ឍន៍​ខេត្ត​ប៉ៃលិន ឱ្យ​ទទួលបាន​នូវ​សមិទ្ធផល​ថ្មីៗ​ជាច្រើន និង​បាន​ចូលរួមចំណែក​យ៉ាង​សកម្ម ក្នុង​ការអនុវត្ត​តាម​អនុសាសន៍ និង​គោលនយោបាយ​យុទ្ធសាស្ត្រ​បញ្ច​កោ​ណ ដំណាក់កាល​ទី​១ របស់​រាជរដ្ឋាភិបាល​កម្ពុជា​។​

​លោក អ៉ី ឈាន បាន​លើកឡើង​ថា រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​ការដឹកនាំ​របស់​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន អតីត​នាយករដ្ឋមន្ត្រី និង​សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី គឺ​បាន​បន្ត​ខិតខំ​ប្រឹងប្រែង​ដោះស្រាយ​នូវ​រាល់​ទុក្ខលំបាក និង​សំណូមពរ​របស់​ប្រជាពលរដ្ឋ ព្រមទាំង​បាន​ខិតខំ​កសាង​អភិវឌ្ឍន៍​ប្រទេសជាតិ​ឱ្យមាន​ការរីកចម្រើន​លើ​គ្រប់​វិស័យ ជា​ពិសេស​បាន​ធ្វើអោយ​ប្រទេសជាតិ មាន​សុខសន្តិភាព ស្ថិរភាព​នយោបាយ ដែល​ជា​កត្កា​យ៉ាង​សំខាន់ ក្នុង​ការបង្កើត​នូវ​សុខដុម​នីយកម្ម​ដល់​ប្រជាជន​នៅ​ទូទាំង​ប្រទេស ហើយ​ជាក់ស្តែង ក្នុង​រាត្រី​នេះ យើង​បាន​ជួបជុំគ្នា​សប្បាយរីករាយ​ពិសារ​អាហារ​ជុំគ្នា និង​រាំ​លេង​កម្សាន្ត ជា​មហា​គ្រួសារ​ខ្មែរ​តែ​មួយ​ក្រោម​ម្លប់​សន្តិភាព​។​

​សូមបញ្ជាក់​ថា នៅក្នុង​រាត្រី​ដ៏​សែន​មនោ​រម្យ​នេះ ថ្នាក់ដឹកនាំ មន្ត្រីរាជការ នៃ​រដ្ឋបាល​ខេត្ត និង​មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត និង​យុវជន ស​.​ស​.​យ​.​ក ខេត្ត បាន​គោរព​ជូនពរ រួម​ទាំង​ជូន​នូវ​កម្រងផ្កា និង​វត្ថុ​អនុស្សាវរីយ៍ ដល់​ឯកឧត្តម អ៉ី ឈាន និង​លោកស្រី​បណ្ឌិត បាន ស្រីមុំ ក្នុងឱកាស​ឆ្លង​ឆ្នាំ​សាកល ២០២៤-២០២៥​។ ចំណែក​លោក អ៉ី ឈាន និង​លោកស្រី ក៏បាន​ផ្តល់​ជូន​សម្រាប់​អ្នកចូលរួម សម្រាប់​អាហារប៊ុ​ស​ហ្វេ​រួមគ្នា ដោយ​ដាក់​ចង្ក្រាន​អាំង​បង្កង មឹក បង្គា​រ សាច់គោ រួម​ជាមួយ​គ្រឿង​ភេសជ្ជៈ និង​ម្ហូបអាហារ​ជាច្រើន​មុខ​ទៀត ព្រមទាំង​បាន​ធ្វើ​ពិធី​ចាប់​រង្វាន់​ជាច្រើន​ជូន​ដល់​អ្នកចូលរួម​ផងដែរ​៕

ដោយ សេន ត

 

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.