ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារវិនិយោគលើវិស័យទេសចរណ៍ និងកសិកម្ម ជាមួយ BRICS House ប្រចាំនៅកម្ពុជារបស់ប្រទេសរុស្ស៊ី ==> សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា! ==> អភិបាលខេត្តពោធិ៍សាត់ ចុះស្រាវជ្រាវផ្ទាល់កណ្តាលអធ្រាត្រ បង្ក្រាបព័ត៌មានក្លែងក្លាយ ករណីចោទប្រកាន់រឿង «បាត់ប្រេងឡានខ្សែ» នៅពោធិ៍សាត់ ==> ពលរដ្ឋរិះគន់ រឿងទីតាំងល្បែងសុីសងខុសច្បាប់ មួយកន្លែង ក្បែរច្រកទ្វារព្រំដែន អន្តរជាតិបន្ទាយចក្រី តើអាជ្ញាធរមានសមត្ថកិច្ចដឹងដែរឬទេ? ទីតាំងជល់មាន់ និងល្បែងស៊ីសងដ៏ធំ បន្តបើកដំណើរការយ៉ាងរលូនដោយមិនមានផលរំខានពីអាជ្ញាធរពាក់ព័ន្ធ! ==> រដ្ឋបាលរាជធានីភ្នំពេញ បើកវគ្គបណ្តុះបណ្តាលតម្រង់ទិសស្តីពី «ការពង្រឹងប្រសិទ្ធភាពការងារព័ត៌មាន និងនាំពាក្យ» ==> សម្តេចតេជោ ហ៊ុន សែន រៀបចំពិធីលៀងសាយភោជន ជូនគណៈប្រតិភូអញ្ជើញចូលរួមសន្និសីទ ប្រធានសភានៃអន្តរសភាលើកទី២ ==> លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ បានចាត់តំណាងជួបសំណេះសំណាល និងសម្តែងការគួរសមជាមួយលេខាធិការដ្ឋាននៃ គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម (គ.ជ.ប.ទ)ក្នុងឱកាសដែលក្រុមការងារចុះបេសកកម្មត្រួតពិនិត្យកន្លែងដកហូតសេរីភាពក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ==> អភិបាលខេត្តប៉ៃលិន អញ្ជើញសួរសុខទុក្ខមន្រ្តីរាជការ ដែលកំពុងសម្រាកព្យាបាលជម្ងឺនៅ មន្ទីរពេទ្យបង្អែកខេត្ត ==> ប្រធានរដ្ឋសភាម៉ាឡេស៊ី ប្ដេជ្ញាបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយកម្ពុជាឱ្យកាន់តែរីកចម្រើន និងរឹងមាំ ==> ខេត្តប៉ៃលិន ដាំដើមឈើចម្រុះ ជាង ២ពាន់ដើម ដើម្បីអបអរសាទររុក្ខទិវា ៩ កក្កដា, អភិបាលខេត្ត អំពាវនាវឱ្យចូលរួមថែរក្សាធនធានព្រៃឈើ

អភិបាលខេត្តបាត់ដំបង បើកិច្ចប្រជុំពីវឌ្ឍនភាពការងារលើគ្រប់វិស័យក្នុងខេត្ត

អភិបាលខេត្តបាត់ដំបង បើកិច្ចប្រជុំពីវឌ្ឍនភាពការងារលើគ្រប់វិស័យក្នុងខេត្ត

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(បាត់ដំបង)៖ លោក សុខ លូ អភិបាលខេត្តបាត់ដំបង នៅព្រឹកថ្ងៃ១៤ ខែសីហា ឆ្នាំ២០២៤នេះ បានដឹកនាំបើកកិច្ចប្រជុំស្តីពីវឌ្ឍនភាពការងារលើគ្រប់វិស័យក្នុងខេត្តរយៈពេលកន្លង នៅសាលប្រជុំសាលាខេត្ត ដោយមានការចូលរួមថ្នាក់អភិបាលរងខេត្ត, លោក លោកស្រី អភិបាលក្រុង ស្រុក ប្រធានមន្ទីរអង្គភាពនានាជុំវិញខេត្ត,កងកម្លាំងទាំងបី មេឃុំ ចៅសង្កាត់ក្នុងខេត្តចូលរួម។

បន្ទាប់ពីលោកប្រធានមន្ទីរ អង្គភាពនានាបានឡើងធ្វើបទបង្ហាញលើកឡើងអំពីលទ្ធផល សមិទ្ធផលនានាសម្រេចបានជាបន្តបន្ទាប់កន្លងមក លោក សុខ លូ ក៏បានរំលឹកដល់ថ្នាក់ដឹកនាំមន្រ្តីរាជការ អាជ្ញាធរ កងកម្លាំង គ្រប់លំដាប់ថ្នាក់ក្នុងខេត្ត ត្រូវពង្រឹងការងាររបស់ខ្លួនបន្ថែមទៀត និងឃ្លាំមើល រាល់សកម្មភាពខុសច្បាប់ណាមួយត្រូវចាប់ខ្លួន។

លោកបានបញ្ជាក់ថា ថ្មីៗនេះមានក្រុមពួកជនអគតិពួកប្រឆាំង ដែលមានបំណង មានចេតនា បំពុលបរិយាកាសសង្គម និងបំផុស ឲ្យមានចលាចល បំផុសដល់ក្រុមប្រឆាំងក្នុងស្រុកធ្វើបាតុកម្ម តាមរយ: ចង់ផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជា បច្ចុប្បន្ន ដែលកើតឡើងដោយការបោះឆ្នោតសកល ត្រឹមត្រូវស្របច្បាប់។

លោកអភិបាលខេត្ត បានអំពាវនាវដល់មន្រ្តីរាជការ នាំគ្នាធ្វើញាតិគាំទ្រជាលក្ខណ:ផ្ទាល់ខ្លួន ចំពោះសាររបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ស្តីពីកិច្ចសហប្រតិបត្តិការត្រីកោណអភិវឌ្ឍ​ក្នុងនាមជាប្រជាពលរដ្ឋខ្មែរ និងជាមន្ត្រីរាជការមួយរូប សូមសម្ដែងនូវការគាំទ្រយ៉ាងពេញទំហឹងចំពោះសារសំឡេងពិសេសរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលបានថ្លែងពន្យល់បន្ថែមអំពី «កិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍ-DTA»។ 

កិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍មាន ទី១៖ មិនមែនជាការធ្វើឱ្យបាត់បង់ទឹកដីទៅបរទេសណាមួយ ដូចការចោទប្រកាន់ឡើយ។ ទី២៖ មិនមែនជាការអភិវឌ្ឍរួមគ្នា ឬចូលហ៊ុនជាមួយគ្នា
ដូចការមួលបង្កាច់នោះឡើយ។ ទី៣៖ មិនមែនជាតំបន់ស្វយ័ត ឬប្រទេសមួយឡើយ គឺដីខ្មែរគ្រប់គ្រងដោយខ្មែរ។

* កិច្ចសហប្រតិបត្តិការអភិវឌ្ឍ-DTA គឺបាននាំឱ្យខេត្តទាំង៤ របស់ប្រទេសរបស់យើងបានរីកចម្រើនជាបន្តបន្ទាប់។ 

* ប្រទេសរបស់យើងបានទទួលរងនូវចម្បាំងរាំងជល់ឆ្អែតឆ្អល់ហើយ ធ្លាប់រងនូវវិនាសកម្មគ្រប់បែបយ៉ាង…។ ដូច្នេះយើងត្រូវរួមគ្នាថែរក្សានូវសន្តិភាព ស្ថេរភាពដែលយើងមានសព្វថ្ងៃនេះ ឱ្យបានដើម្បីការរីកចម្រើនរបស់ប្រទេសយើងជាបន្តបន្ទាប់ទៅមុខទៀត។ 

* គាំទ្រការដឹកនាំរបស់សម្តេចធិបតី ដើម្បីបន្តរក្សាសន្តិភាពនិងការអភិវឌ្ឍន៍។ 

* ពួកយើងទាំងអស់គ្នាប្រឆាំងដាច់ខាតនូវទង្វើទាំងឡាយណាដែលនាំទៅដល់ការបង្ករ អស្ថេរភាព បង្កភាពវឹកវរក្នុងសង្គម៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.