ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារវិនិយោគលើវិស័យទេសចរណ៍ និងកសិកម្ម ជាមួយ BRICS House ប្រចាំនៅកម្ពុជារបស់ប្រទេសរុស្ស៊ី ==> សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា! ==> អភិបាលខេត្តពោធិ៍សាត់ ចុះស្រាវជ្រាវផ្ទាល់កណ្តាលអធ្រាត្រ បង្ក្រាបព័ត៌មានក្លែងក្លាយ ករណីចោទប្រកាន់រឿង «បាត់ប្រេងឡានខ្សែ» នៅពោធិ៍សាត់ ==> ពលរដ្ឋរិះគន់ រឿងទីតាំងល្បែងសុីសងខុសច្បាប់ មួយកន្លែង ក្បែរច្រកទ្វារព្រំដែន អន្តរជាតិបន្ទាយចក្រី តើអាជ្ញាធរមានសមត្ថកិច្ចដឹងដែរឬទេ? ទីតាំងជល់មាន់ និងល្បែងស៊ីសងដ៏ធំ បន្តបើកដំណើរការយ៉ាងរលូនដោយមិនមានផលរំខានពីអាជ្ញាធរពាក់ព័ន្ធ! ==> រដ្ឋបាលរាជធានីភ្នំពេញ បើកវគ្គបណ្តុះបណ្តាលតម្រង់ទិសស្តីពី «ការពង្រឹងប្រសិទ្ធភាពការងារព័ត៌មាន និងនាំពាក្យ» ==> សម្តេចតេជោ ហ៊ុន សែន រៀបចំពិធីលៀងសាយភោជន ជូនគណៈប្រតិភូអញ្ជើញចូលរួមសន្និសីទ ប្រធានសភានៃអន្តរសភាលើកទី២ ==> លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ បានចាត់តំណាងជួបសំណេះសំណាល និងសម្តែងការគួរសមជាមួយលេខាធិការដ្ឋាននៃ គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម (គ.ជ.ប.ទ)ក្នុងឱកាសដែលក្រុមការងារចុះបេសកកម្មត្រួតពិនិត្យកន្លែងដកហូតសេរីភាពក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ==> អភិបាលខេត្តប៉ៃលិន អញ្ជើញសួរសុខទុក្ខមន្រ្តីរាជការ ដែលកំពុងសម្រាកព្យាបាលជម្ងឺនៅ មន្ទីរពេទ្យបង្អែកខេត្ត ==> ប្រធានរដ្ឋសភាម៉ាឡេស៊ី ប្ដេជ្ញាបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយកម្ពុជាឱ្យកាន់តែរីកចម្រើន និងរឹងមាំ ==> ខេត្តប៉ៃលិន ដាំដើមឈើចម្រុះ ជាង ២ពាន់ដើម ដើម្បីអបអរសាទររុក្ខទិវា ៩ កក្កដា, អភិបាលខេត្ត អំពាវនាវឱ្យចូលរួមថែរក្សាធនធានព្រៃឈើ

អភិបាលខេត្ដបន្ទាយមានជ័យ កសាងសួនសន្តិភាព នៅប្របស្ទឹងសិរីសោភ័ណ និងវិមានស្តូបអនុស្សាវរីយ៍នយោបាយឈ្នះឈ្នះ

អភិបាលខេត្ដបន្ទាយមានជ័យ កសាងសួនសន្តិភាព នៅប្របស្ទឹងសិរីសោភ័ណ និងវិមានស្តូបអនុស្សាវរីយ៍នយោបាយឈ្នះឈ្នះ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(បន្ទាយមានជ័យ)៖ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងលោកស្រី ជ័យណារី ព្រមទាំងកូន-ចៅ សប្បុរសជន បានចំណាយថវិកា ផ្តួចផ្តើមកសាងសួនសន្តិភាព នៅប្របស្ទឹងសិរីសោភ័ណ ស្ថិតក្នុងភូមិ៣ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ដើម្បីរៀបចំឲ្យក្លាយទៅជាកន្លែងលេងកម្សាន្ត ហាត់ប្រាណរបស់ប្រជាពលរដ្ឋ និងកែលម្អសោភ័ណភាព សណ្តាប់ធ្នាប់សាធារណៈ ក្នុងនោះ ក៏មានការកសាងវិមានស្តូបអនុស្សាវរីយ៍ នយោបាយ ឈ្នះ-ឈ្នះផងដែរ។

កម្មវិធីនេះមានអ្នកចូលរួម លោក ប្លែកវ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត, អភិបាលរងខេត្ត លោក​ ស្រេង សុផល អភិបាលក្រុងសិរីសោភ័ណ ក្រុមប្រឹក្សាក្រុង អង្គភាពទាំង៣ រដ្ឋបាល ឃុំ សង្កាត់ ព្រះសង្ឃ និងមន្ត្រីរាជការជាច្រើននាក់ នៅព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤ ។

លោក អ៊ុំ រាត្រី បានថ្លែងថា វិមានស្តូបអនុស្សាវរីយ៍នយោបាយ ឈ្នះ-ឈ្នះ ដែលមានទំហំបណ្តោយ៣០ម៉ែត្រ និងទទឹង២៦ម៉ែត្រ កំពស់មានប្រវែង៩ ម៉ែត្រ ចុច៣៣ ផ្តួចផ្តើមកសាង និងចំណាយថវិកា ដោយលោក និងក្រុមគ្រួសារ និងសប្បុរសជនជាច្រើននាក់ ដើម្បីទុកជាប្រយោជន៍សម្រាប់ប្រជាពលរដ្ឋ រស់នៅក្នុងខេត្តបន្ទាយមានជ័យ ឲ្យដឹងគុណប្រវត្តិសាស្ត្រជាតិ។

ពិសេសពាក់ព័ន្ធ នឹងដំណើរសង្រ្គោះជាតិចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ដំណើរការស្វែងរកសន្តិភាព និងការអនុវត្តប្រកបដោយជោគជ័យ នៃនយោបាយឈ្នះ-ឈ្នះ របស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានព្រឹទ្ធសភា។

លោកបានឲ្យដឹងទៀតថា ផែនការរបស់រដ្ឋបាលខេត្ត ចាប់ផ្តើមរៀបចំកសាងជាសួនច្បារតេជោសន្តិភាពនេះ អមមាត់ស្ទឹងសិរីសោភ័ណ ចាប់ពីរបងវត្តស្វាយចាស់ កាត់ប្លុកដីមាត់ស្ទឹងស្ពានថ្ម ក្នុងភូមិ៣ មកដល់ ដល់ដើមត្នោត សង្កាត់ព្រះពន្លាក្រុងសិរីសោភ័ណ ដើម្បីរៀបចំឲ្យក្លាយទៅជាកន្លែងលេងកម្សាន្ត ហាត់ប្រាណរបស់ប្រជាពលរដ្ឋ និង កែលម្អសោភ័ណភាព សណ្តាប់ធ្នាប់សាធារណៈក្រុងសិរីសោភ័ណ៕

 

 

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.