ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារវិនិយោគលើវិស័យទេសចរណ៍ និងកសិកម្ម ជាមួយ BRICS House ប្រចាំនៅកម្ពុជារបស់ប្រទេសរុស្ស៊ី ==> សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា! ==> អភិបាលខេត្តពោធិ៍សាត់ ចុះស្រាវជ្រាវផ្ទាល់កណ្តាលអធ្រាត្រ បង្ក្រាបព័ត៌មានក្លែងក្លាយ ករណីចោទប្រកាន់រឿង «បាត់ប្រេងឡានខ្សែ» នៅពោធិ៍សាត់ ==> ពលរដ្ឋរិះគន់ រឿងទីតាំងល្បែងសុីសងខុសច្បាប់ មួយកន្លែង ក្បែរច្រកទ្វារព្រំដែន អន្តរជាតិបន្ទាយចក្រី តើអាជ្ញាធរមានសមត្ថកិច្ចដឹងដែរឬទេ? ទីតាំងជល់មាន់ និងល្បែងស៊ីសងដ៏ធំ បន្តបើកដំណើរការយ៉ាងរលូនដោយមិនមានផលរំខានពីអាជ្ញាធរពាក់ព័ន្ធ! ==> រដ្ឋបាលរាជធានីភ្នំពេញ បើកវគ្គបណ្តុះបណ្តាលតម្រង់ទិសស្តីពី «ការពង្រឹងប្រសិទ្ធភាពការងារព័ត៌មាន និងនាំពាក្យ» ==> សម្តេចតេជោ ហ៊ុន សែន រៀបចំពិធីលៀងសាយភោជន ជូនគណៈប្រតិភូអញ្ជើញចូលរួមសន្និសីទ ប្រធានសភានៃអន្តរសភាលើកទី២ ==> លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ បានចាត់តំណាងជួបសំណេះសំណាល និងសម្តែងការគួរសមជាមួយលេខាធិការដ្ឋាននៃ គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម (គ.ជ.ប.ទ)ក្នុងឱកាសដែលក្រុមការងារចុះបេសកកម្មត្រួតពិនិត្យកន្លែងដកហូតសេរីភាពក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ==> អភិបាលខេត្តប៉ៃលិន អញ្ជើញសួរសុខទុក្ខមន្រ្តីរាជការ ដែលកំពុងសម្រាកព្យាបាលជម្ងឺនៅ មន្ទីរពេទ្យបង្អែកខេត្ត ==> ប្រធានរដ្ឋសភាម៉ាឡេស៊ី ប្ដេជ្ញាបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយកម្ពុជាឱ្យកាន់តែរីកចម្រើន និងរឹងមាំ ==> ខេត្តប៉ៃលិន ដាំដើមឈើចម្រុះ ជាង ២ពាន់ដើម ដើម្បីអបអរសាទររុក្ខទិវា ៩ កក្កដា, អភិបាលខេត្ត អំពាវនាវឱ្យចូលរួមថែរក្សាធនធានព្រៃឈើ

ខេត្តព្រះវិហារ រៀបចំផ្សព្វផ្សាយច្បាប់ជាមូលដ្ឋានក្នុងវិស័យរដ្ឋប្បវេណីនិងព្រហ្មទណ្ឌ ផ្សព្វផ្សាយវិជ្ជាជីវៈមេធាវី និងសេវាការពារក្តីជូនជនក្រីក្រដោយមិនយកកម្រៃ នៃគម្រោងមេធាវីដល់មូលដ្ឋាន

ខេត្តព្រះវិហារ រៀបចំផ្សព្វផ្សាយច្បាប់ជាមូលដ្ឋានក្នុងវិស័យរដ្ឋប្បវេណីនិងព្រហ្មទណ្ឌ ផ្សព្វផ្សាយវិជ្ជាជីវៈមេធាវី និងសេវាការពារក្តីជូនជនក្រីក្រដោយមិនយកកម្រៃ នៃគម្រោងមេធាវីដល់មូលដ្ឋាន

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្តព្រះវិហារ រៀបចំផ្សព្វផ្សាយច្បាប់ជាមូលដ្ឋានក្នុងវិស័យរដ្ឋប្បវេណីនិងព្រហ្មទណ្ឌ ផ្សព្វផ្សាយវិជ្ជាជីវៈមេធាវី និងសេវាការពារក្តីជូនជនក្រីក្រដោយមិនយកកម្រៃ នៃគម្រោងមេធាវីដល់មូលដ្ឋាន

(ព្រះវិហារ)៖ រដ្ឋបាលខេត្តព្រះវិហារ នៅរសៀលថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤ បានរៀបចំវគ្គបណ្តុះបណ្តាល និងផ្សព្វផ្សាយច្បាប់ជាមូលដ្ឋានក្នុងវិស័យរដ្ឋប្បវេណីនិងព្រហ្មទណ្ឌ ផ្សព្វផ្សាយវិជ្ជាជីវៈមេធាវី និងផ្សព្វផ្សាយសេវាការពារក្តីជូនជនក្រីក្រដោយមិនយកកម្រៃ នៃគម្រោងមេធាវីដល់មូលដ្ឋាន។

វគ្គបណ្តុះបណ្តាលនេះធ្វើឡើង ក្រោមវត្តមានលោក វ៉ាត ប៉ារ៉ានីន អភិបាលរងខេត្តព្រះវិហារ តំណាងលោក គីម រិទ្ធី អភិបាលខេត្ត និងលោក គឹម រ័ត្នណារ៉ុង ប្រធាន នាយកដ្ឋានការពារក្តីជូនជនក្រីក្រ ព្រមទាំងមានការចូលរួមពីប្រតិភូអមដំណើរ លោក លោកស្រី ជាប្រធាន អនុប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ នាយក នាយករង ប្រធានការិយាល័យចំណុះ រចនាសាលាក្រុងព្រះវិហារ និងសាលា ស្រុកត្បែងមានជ័យ សមាជិកក្រុមប្រឹក្សាឃុំ ចៅសង្កាត់ ជាច្រើនរូបទៀត។

នៅក្នុងឱកាសនោះ លោក វ៉ាត ប៉ារ៉ានីន បានថ្លែងអំណរគុណចំពោះគណៈមេធាវី ដែលបានកំណត់យកខេត្តព្រះវិហារ ជាខេត្តគោលដៅនៃការអនុវត្តគម្រោងមេធាវីមូលដ្ឋាន ដែលទាំងនេះមិនត្រឹមយើងទទួលនូវចំណេះដឹងពាក់ព័ន្ធនឹងផ្លូវច្បាប់ប៉ុណ្ណោះនោះទេ ប៉ុន្តែយើងក៏ទទួលបានការផ្តល់សេវាកាពារក្តីដោយមិនយកកម្រៃជូនបងប្អូនប្រជាពលរដ្ឋពិសេសជនក្រីក្រ ក្នុងខេត្តព្រះវិហារឱ្យទទួលបាននូវយុត្តិធម៌សង្គមពិតប្រាកដ។

តាមរយៈវគ្គផ្សព្វផ្សាយដ៏មានសារៈសំខាន់នេះ លោក វ៉ាត ប៉ារ៉ានីន ក៏បានថ្លែងផ្តល់ក្តីសង្ឃឹមថាអង្គសិក្ខានឹងទទួលបានចំណេះដឹង ជំនាញព្រមទាំងបទពិសោធន៍ថ្មីៗបន្ថែមទៀតពាក់ព័ន្ធច្បាប់ ពីក្រុមគ្រូឧទ្ទេសប្រកបដោយសមត្ថភាពខ្ពស់នាពេលនេះ ហើយលោកក៏សំណូមពរដល់អង្គសិក្ខាសាលា ពិសេសមេភូមិ មេឃុំ សូមមេត្តាយកចិត្តទុកដាក់ត្រងត្រាប់ស្តាប់នូវរាល់មេរៀននិងបទបង្ហាញនានា និងរាល់ចម្ងល់ និងបញ្ហាប្រឈមផ្សេងៗ សូមលើកឡើងដើម្បីជាគន្លឹះយកទៅអនុវត្ត នៅមូលដ្ឋានរបស់ខ្លួនឱ្យទទួល បាន ជោគជ័យ។

ដោយឡែកលោក គឹម រ័ត្នណារ៉ុង បានលើកឡើងថា ឈរលើមូលដ្ឋាននៃគោលនយោបាយចតុកោណរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបន្តមរតកដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដាក់ចេញនូវគោលនយោបាយ បញ្ចកោណដំណាក់កាលទី១ ដែលនៅក្នុងមុំទី១នៃស្នូលរបស់យុទ្ធសាស្ត្រ គឺការពង្រឹងប្រសិទ្ធភាពច្បាប់ និងប្រព័ន្ធយុត្តិធម៌ ដែលនៅក្នុងនោះការផ្តល់ជំនួយផ្នែកច្បាប់ និងផ្សព្វផ្សាយច្បាប់ជាសកម្មភាពអាទិភាពមួយផងដែរ សំដៅលើកកម្ពស់ប្រសិទ្ធិភាពនៃការអនុវត្តច្បាប់ និងប្រព័ន្ធយុត្តិធម៌ជូនដល់ប្រជាពលរដ្ឋនៅមូលដ្ឋាន ពិសេសការដោះស្រាយបញ្ហាពាក់ព័ន្ធ នឹងអភិបាលកិច្ចស្ថាប័ន និងយុត្តិធម៌សង្គម ព្រមទាំងការពង្រឹងភាពស្អាតស្អំរបស់មន្ត្រីនៅថ្នាក់ក្រោមថែមទៀតផង។

ជាក់ស្តែងនៅពេលនេះ យើងបានរៀបចំសិក្ខាសាលាស្តីពីការផ្សព្វផ្សាយអំពី វិជ្ជាជីវៈមេធាវី និងច្បាប់ជាមូលដ្ឋានក្នុងវិស័យព្រហ្មទណ្ឌ និងរដ្ឋប្បវេណី នៃគម្រោងមេធាវីដល់មូលដ្ឋាន ជូនដល់ដល់មន្ត្រីមូលដ្ឋាន ពិសេសដល់មន្ត្រីអនុវត្តច្បាប់ ឱ្យកាន់តែយល់ច្បាស់បន្ថែមទៀតលើតួនាទីសំខាន់របស់មេធាវី នៅថ្នាក់មូលដ្ឋាន បទដ្ឋានច្បាប់ នានាពាក់ព័ន្ធលើការផ្តល់សេវាជូនប្រជាពលរដ្ឋ រួមទាំងលិខិតអត្រានុកូលដ្ឋាន ព្រមទាំងនិតិវិធីដោះស្រាយវិវាទ និងបញ្ហាប្រឈមនានាដែលតែងតែកើតឡើងជាបន្តបន្ទាប់ ឱ្យកាន់តែមានត្រឹមត្រូវ យុត្តិធម៌ និងមានប្រសិទ្ធភាពខ្ពស់៕ដោយ លឹម សាវុធ

 

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.