ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារវិនិយោគលើវិស័យទេសចរណ៍ និងកសិកម្ម ជាមួយ BRICS House ប្រចាំនៅកម្ពុជារបស់ប្រទេសរុស្ស៊ី ==> សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា! ==> អភិបាលខេត្តពោធិ៍សាត់ ចុះស្រាវជ្រាវផ្ទាល់កណ្តាលអធ្រាត្រ បង្ក្រាបព័ត៌មានក្លែងក្លាយ ករណីចោទប្រកាន់រឿង «បាត់ប្រេងឡានខ្សែ» នៅពោធិ៍សាត់ ==> ពលរដ្ឋរិះគន់ រឿងទីតាំងល្បែងសុីសងខុសច្បាប់ មួយកន្លែង ក្បែរច្រកទ្វារព្រំដែន អន្តរជាតិបន្ទាយចក្រី តើអាជ្ញាធរមានសមត្ថកិច្ចដឹងដែរឬទេ? ទីតាំងជល់មាន់ និងល្បែងស៊ីសងដ៏ធំ បន្តបើកដំណើរការយ៉ាងរលូនដោយមិនមានផលរំខានពីអាជ្ញាធរពាក់ព័ន្ធ! ==> រដ្ឋបាលរាជធានីភ្នំពេញ បើកវគ្គបណ្តុះបណ្តាលតម្រង់ទិសស្តីពី «ការពង្រឹងប្រសិទ្ធភាពការងារព័ត៌មាន និងនាំពាក្យ» ==> សម្តេចតេជោ ហ៊ុន សែន រៀបចំពិធីលៀងសាយភោជន ជូនគណៈប្រតិភូអញ្ជើញចូលរួមសន្និសីទ ប្រធានសភានៃអន្តរសភាលើកទី២ ==> លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ បានចាត់តំណាងជួបសំណេះសំណាល និងសម្តែងការគួរសមជាមួយលេខាធិការដ្ឋាននៃ គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម (គ.ជ.ប.ទ)ក្នុងឱកាសដែលក្រុមការងារចុះបេសកកម្មត្រួតពិនិត្យកន្លែងដកហូតសេរីភាពក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ==> អភិបាលខេត្តប៉ៃលិន អញ្ជើញសួរសុខទុក្ខមន្រ្តីរាជការ ដែលកំពុងសម្រាកព្យាបាលជម្ងឺនៅ មន្ទីរពេទ្យបង្អែកខេត្ត ==> ប្រធានរដ្ឋសភាម៉ាឡេស៊ី ប្ដេជ្ញាបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយកម្ពុជាឱ្យកាន់តែរីកចម្រើន និងរឹងមាំ ==> ខេត្តប៉ៃលិន ដាំដើមឈើចម្រុះ ជាង ២ពាន់ដើម ដើម្បីអបអរសាទររុក្ខទិវា ៩ កក្កដា, អភិបាលខេត្ត អំពាវនាវឱ្យចូលរួមថែរក្សាធនធានព្រៃឈើ

ខេត្តពោធិ៍សាត់ ធ្វើជាម្ចាស់ផ្ទះ នៃសិក្ខាសាលាស្តីពីការពង្រឹងសមត្ថភាពអនុវត្តការងារ ជូនដល់មន្ត្រីរាជការ នៃមន្ទីរប្រៃសណីយ៍ខេត្ត លើជំនាញវិជ្ជាជីវៈ និងបច្ចេកវិទ្យាឌីជីថល

ខេត្តពោធិ៍សាត់ ធ្វើជាម្ចាស់ផ្ទះ នៃសិក្ខាសាលាស្តីពីការពង្រឹងសមត្ថភាពអនុវត្តការងារ ជូនដល់មន្ត្រីរាជការ នៃមន្ទីរប្រៃសណីយ៍ខេត្ត លើជំនាញវិជ្ជាជីវៈ និងបច្ចេកវិទ្យាឌីជីថល

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ពោធិ៍សាត់)៖ លោកស្រី រស់ សូរក្ខា រដ្ឋលេខាធិការ តំណាងលោក ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នាថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៤ បានអញ្ជើញបើកសិក្ខាសាលាស្តីពី «ការពង្រឹងសមត្ថភាពអនុវត្តការងារមន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍» (ជំហានទី៣) ជូនដល់មន្ត្រីរាជការ នៃមន្ទីរប.ទ.ខេត្តតំបន់៣ លើជំនាញវិជ្ជាជីវៈ និងបច្ចេកវិទ្យាឌីជីថល ដើម្បីបង្កើនប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋនៅមូលដ្ឋាន និងជាការរួមចំណែកដើម្បីអភិវឌ្ឍក្រសួង និងប្រទេសជាតិឱ្យរីកចម្រើនបន្ថែមទៀត។

សិក្ខាសាលានេះ ត្រូវបានធ្វើឡើងនៅសាលប្រជុំសណ្ឋាគារ Pursat River Side ដោយបានការចូលរួមពីលោក ងួន ប៉ោសេង អភិបាលរងនៃគណៈអភិបាលខេត្ត, លោក អ៊ូ ឆៃ ប្រធានមន្ទីរប.ទ.ខេត្តពោធិ៍សាត់ លោក លោកស្រី ជាអនុប្រធានមន្ទីរ ប្រធាន អនុប្រធានការិយាល័យ ព្រមទាំងមន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យា នៃមន្ទីរប.ទ. ខេត្តតំបន់៣ យ៉ាងច្រើនកុះករ។

គោលបំណងសំខាន់ នៃសិក្ខាសាលានេះ គឺដើម្បី៖
ទី១៖ ផ្សារភ្ជាប់ទំនាក់ទំនងយ៉ាងជិតស្និទ្ធ រវាងមន្ត្រីថ្នាក់ដឹកនាំនៅថ្នាក់ជាតិ និងមន្ត្រីរាជការថ្នាក់ក្រោមជាតិ។
ទី២៖ បង្កើនសមត្ថភាពជំនាញវិស័យប្រៃសណីយ៍ ទូរគមនាគមន៍ និងបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ដល់មន្ត្រីរាជការមន្ទីរប.ទ. ដើម្បីបម្រើសេវាសាធារណៈ ជូនប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរ ឆាប់រហ័ស ប្រកបដោយប្រសិទ្ធភាពខ្ពស់ រួមទាំងផ្សព្វផ្សាយអំពីច្បាប់ គោលនយោបាយ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធផ្សេងៗទៀត ដើម្បីងាយស្រួលដោះស្រាយនូវរាល់បញ្ហាប្រឈមនានា ដែលកំពុងជួបប្រទះ ពិសេសគុណភាពសេវាទូរគមនាគមន៍។
ទី៣៖ ផ្តល់ចំណេះដឹងព័ត៌មានថ្មីៗ និងបទពិសោធពាក់ព័ន្ធវិស័យប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន សម្រាប់អនុវត្តការងារប្រចាំថ្ងៃ ដើម្បីធ្វើឱ្យមន្រ្តីមានសមត្ថភាព បំពេញការងារតាមបរិបទថ្មី ប្រកបដោយប្រសិទ្ធភាពខ្ពស់ និងស័ក្តិសិទ្ធភាព ក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋ។

សូមជម្រាបជូនថា សិក្ខាសាលាស្ដីពី «ការពង្រឹងសមត្ថភាពអនុវត្តការងារមន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍» (ជំហានទី៣) សម្រាប់មន្ទីរប.ទ.ទាំង២៤ បាននឹងកំពុងរៀបចំ ចាប់ពីថ្ងៃទី៣០ ខែកក្កដា រហូតដល់ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ ដែលត្រូវធ្វើនៅ៤ទីតាំងផ្សេងគ្នា រួមមាន៖
-ខេត្តមណ្ឌលគិរី៖ ចាប់ពីថ្ងៃទី៣០ ខែកក្កដា ដល់ថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៤

-ខេត្តស្វាយរៀង៖ ចាប់ពីថ្ងៃទី០៦ ដល់ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៤

-ខេត្តពោធិ៍សាត់៖ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤

-រាជធានីភ្នំពេញ៖ ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.