ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារវិនិយោគលើវិស័យទេសចរណ៍ និងកសិកម្ម ជាមួយ BRICS House ប្រចាំនៅកម្ពុជារបស់ប្រទេសរុស្ស៊ី ==> សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា! ==> អភិបាលខេត្តពោធិ៍សាត់ ចុះស្រាវជ្រាវផ្ទាល់កណ្តាលអធ្រាត្រ បង្ក្រាបព័ត៌មានក្លែងក្លាយ ករណីចោទប្រកាន់រឿង «បាត់ប្រេងឡានខ្សែ» នៅពោធិ៍សាត់ ==> ពលរដ្ឋរិះគន់ រឿងទីតាំងល្បែងសុីសងខុសច្បាប់ មួយកន្លែង ក្បែរច្រកទ្វារព្រំដែន អន្តរជាតិបន្ទាយចក្រី តើអាជ្ញាធរមានសមត្ថកិច្ចដឹងដែរឬទេ? ទីតាំងជល់មាន់ និងល្បែងស៊ីសងដ៏ធំ បន្តបើកដំណើរការយ៉ាងរលូនដោយមិនមានផលរំខានពីអាជ្ញាធរពាក់ព័ន្ធ! ==> រដ្ឋបាលរាជធានីភ្នំពេញ បើកវគ្គបណ្តុះបណ្តាលតម្រង់ទិសស្តីពី «ការពង្រឹងប្រសិទ្ធភាពការងារព័ត៌មាន និងនាំពាក្យ» ==> សម្តេចតេជោ ហ៊ុន សែន រៀបចំពិធីលៀងសាយភោជន ជូនគណៈប្រតិភូអញ្ជើញចូលរួមសន្និសីទ ប្រធានសភានៃអន្តរសភាលើកទី២ ==> លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ បានចាត់តំណាងជួបសំណេះសំណាល និងសម្តែងការគួរសមជាមួយលេខាធិការដ្ឋាននៃ គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម (គ.ជ.ប.ទ)ក្នុងឱកាសដែលក្រុមការងារចុះបេសកកម្មត្រួតពិនិត្យកន្លែងដកហូតសេរីភាពក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ==> អភិបាលខេត្តប៉ៃលិន អញ្ជើញសួរសុខទុក្ខមន្រ្តីរាជការ ដែលកំពុងសម្រាកព្យាបាលជម្ងឺនៅ មន្ទីរពេទ្យបង្អែកខេត្ត ==> ប្រធានរដ្ឋសភាម៉ាឡេស៊ី ប្ដេជ្ញាបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយកម្ពុជាឱ្យកាន់តែរីកចម្រើន និងរឹងមាំ ==> ខេត្តប៉ៃលិន ដាំដើមឈើចម្រុះ ជាង ២ពាន់ដើម ដើម្បីអបអរសាទររុក្ខទិវា ៩ កក្កដា, អភិបាលខេត្ត អំពាវនាវឱ្យចូលរួមថែរក្សាធនធានព្រៃឈើ

ឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា ដឹកនាំក្រុមការងារនាំទៀនព្រះវស្សា ទេយ្យវត្ថុ បច្ច័យ ប្រគេនព្រះសង្ឃគង់ចាំព្រះវស្សាអស់ត្រីមាស នៅវត្តសុវណ្ណគីរី ហៅវត្តឆែប ស្រុកឆែប

ឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា ដឹកនាំក្រុមការងារនាំទៀនព្រះវស្សា ទេយ្យវត្ថុ បច្ច័យ ប្រគេនព្រះសង្ឃគង់ចាំព្រះវស្សាអស់ត្រីមាស នៅវត្តសុវណ្ណគីរី ហៅវត្តឆែប ស្រុកឆែប

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ព្រះវិហារ)៖ លោកឧត្ដម​សេនីយ៍​ទោ​ ច័ន្ទ​ សុភ័ក្ដ្រា​ មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹករងព្រះវិហារ​ និងជា​ប្រធាន​ក្រុមការងារថ្នាក់ខេត​ចុះមូលដ្ឋានស្រុកឆែប​ និង​លោកស្រី នៅព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤នេះ បានដឹកនាំ​ក្រុម​ការងារ​ និងអាជ្ញាធរមូលដ្ឋាន នាំយកទៀនព្រះវស្សា​ ទេយ្យវត្តុ បច្ច័យ ប្រគេនព្រះសង្ឃ​គង់ចាំព្រះវស្សាអស់ត្រីមាស នៅ​វត្ដសុវណ្ណគីរី (ហៅវត្ដឆែប)​ ស្ថិត​នៅក្នុងឃុំឆែបមួយ ស្រុកឆែប​ ខេត្ត​ព្រះវិហារ​។

នៅក្នុង​ឱកាសនោះដែរ​លោកឧត្ដម​សេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា បានថ្លែងនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីលោកនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះវិហារ លោក មាស សុភា អ្នកតំណាងរាស្ត្រមណ្ឌុលព្រះវិហារ លោក ប្រាក់ សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត លោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ ព្រមទាំងលោកប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកឆែប ដែលជានិច្ចជាកាលតែងបានគិតគូរយកចិត្តទុកដាក់ពីសុខទុក្ខនិងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅខេត្តព្រះវិហារ និយាយដោយឡែកប្រជាពលរដ្ឋក្នុងស្រុកឆែប របស់យើង។

លោក ច័ន្ទ សុភ័ក្ត្រា បានថ្លែងប្រគេនព្រះសង្ឃ និងជម្រាបជូនបងប្អូនប្រជាពលរដ្ឋពីការអភិវឌ្ឍរបស់ប្រទេសជាតិយើងក្រោមការដឹកនាំដ៍ឈ្លាសវៃនិងបុិនប្រសព្វរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានព្រឹទ្ធសភាជាតិ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាបច្ចុប្បន្ន បានធ្វើប្រទេសជាតិមានសុខសន្តិភាព ប្រជាពលរដ្ឋមានសិទ្ធសេរីភាព ពិសេសធ្វើឱ្យផ្នែកអាណាចក្រ និងផ្នែកពុទ្ធចក្រ មានការរីកចម្រើនជាបន្តបន្ទាប់ ដូចដែលយើងបានឃើញជាក់ស្តែងទាំងអស់គ្នាសព្វថ្ងៃនេះ។

លោកឧត្តមសេនីយ៍ទោ ក៏បានថ្លែងប្រគេនព្រះសង្ឃ និងជម្រាបជូនបងប្អូនប្រជាពលរដ្ឋ ពីមហាព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រដ៍អស្ចារ្យ នាថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ កន្លងទៅថ្មីៗនេះ ដែលថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ព្រះសង្ឃ ប្រជាពលរដ្ឋ ទាំងក្នុងនិងក្រៅប្រទេស បានចូលរួមអបអរសាទរយ៉ាងកក្រើក ដោយបានទូងស្គរ គោះត្រដោក ទះប៉ោត ថ្ងៃបើកការដ្ឋានសាងសង់«ព្រែកជីកហ្វូណនតេជោ»ក្រោមអធិបតីភាពដ៍ខ្ពស់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត លោកក៏បានថ្លែងកោតសរសើរដល់ព្រះសង្ឃ ប្រជាពលរដ្ឋទូទាំងស្រុកឆែប ដែលបានចូលរួមអបអរសាទរទាំងអស់គ្នា ក្នុងថ្ងៃនោះដែរ។

សូមបញ្ជាក់ថាទៀនព្រះវស្សា​ ទេយ្យវត្ថុ​ និងបច្ច័យ​ ដែលនាំប្រគេន​ព្រះសង្ឃ​នាពេលនេះរួម​មាន​៖ទៀនវស្សា​ ១គូ​ .ទឹកក្រូច​០៥កេស​ .ទឹកសុទ្ធ​០៥កេស​​ .ទឹកសុីអុីវ​០៥យួរ​ .មុី​០៥កេស​ .ត្រីខ​០២កេស​ធំ​ .អំបិល​៥០គីឡូ​ .ខ្ទឹមសរ​០៥គីឡូ​ .ប៊ីចេង០៥គីឡូ​ .អង្ករ១០០គីឡូ​ .ប្រេងម៉ាស៊ូត​៣០លីត្រ​ និងបច្ច័យ​កសាង​ ចំនួន​ ៥,៤៤៥,០០០រៀល​ ផងដែ​៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.