ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារវិនិយោគលើវិស័យទេសចរណ៍ និងកសិកម្ម ជាមួយ BRICS House ប្រចាំនៅកម្ពុជារបស់ប្រទេសរុស្ស៊ី ==> សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា! ==> អភិបាលខេត្តពោធិ៍សាត់ ចុះស្រាវជ្រាវផ្ទាល់កណ្តាលអធ្រាត្រ បង្ក្រាបព័ត៌មានក្លែងក្លាយ ករណីចោទប្រកាន់រឿង «បាត់ប្រេងឡានខ្សែ» នៅពោធិ៍សាត់ ==> ពលរដ្ឋរិះគន់ រឿងទីតាំងល្បែងសុីសងខុសច្បាប់ មួយកន្លែង ក្បែរច្រកទ្វារព្រំដែន អន្តរជាតិបន្ទាយចក្រី តើអាជ្ញាធរមានសមត្ថកិច្ចដឹងដែរឬទេ? ទីតាំងជល់មាន់ និងល្បែងស៊ីសងដ៏ធំ បន្តបើកដំណើរការយ៉ាងរលូនដោយមិនមានផលរំខានពីអាជ្ញាធរពាក់ព័ន្ធ! ==> រដ្ឋបាលរាជធានីភ្នំពេញ បើកវគ្គបណ្តុះបណ្តាលតម្រង់ទិសស្តីពី «ការពង្រឹងប្រសិទ្ធភាពការងារព័ត៌មាន និងនាំពាក្យ» ==> សម្តេចតេជោ ហ៊ុន សែន រៀបចំពិធីលៀងសាយភោជន ជូនគណៈប្រតិភូអញ្ជើញចូលរួមសន្និសីទ ប្រធានសភានៃអន្តរសភាលើកទី២ ==> លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ បានចាត់តំណាងជួបសំណេះសំណាល និងសម្តែងការគួរសមជាមួយលេខាធិការដ្ឋាននៃ គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម (គ.ជ.ប.ទ)ក្នុងឱកាសដែលក្រុមការងារចុះបេសកកម្មត្រួតពិនិត្យកន្លែងដកហូតសេរីភាពក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ==> អភិបាលខេត្តប៉ៃលិន អញ្ជើញសួរសុខទុក្ខមន្រ្តីរាជការ ដែលកំពុងសម្រាកព្យាបាលជម្ងឺនៅ មន្ទីរពេទ្យបង្អែកខេត្ត ==> ប្រធានរដ្ឋសភាម៉ាឡេស៊ី ប្ដេជ្ញាបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយកម្ពុជាឱ្យកាន់តែរីកចម្រើន និងរឹងមាំ ==> ខេត្តប៉ៃលិន ដាំដើមឈើចម្រុះ ជាង ២ពាន់ដើម ដើម្បីអបអរសាទររុក្ខទិវា ៩ កក្កដា, អភិបាលខេត្ត អំពាវនាវឱ្យចូលរួមថែរក្សាធនធានព្រៃឈើ

នាយឧត្តមសេនីយ៍ ស ថេត អំពាវនាវប្រាប់ពលរដ្ឋ កុំជឿតាមការញុះញង់របស់ក្រុមប្រឆាំងជ្រុលនិយម ដែលតែងប្រឆាំងការអភិវឌ្ឍជាតិ

នាយឧត្តមសេនីយ៍ ស ថេត អំពាវនាវប្រាប់ពលរដ្ឋ កុំជឿតាមការញុះញង់របស់ក្រុមប្រឆាំងជ្រុលនិយម ដែលតែងប្រឆាំងការអភិវឌ្ឍជាតិ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៤នេះ បានអំពាវនាវឲ្យប្រជាពលរដ្ឋ កុំជឿតាមការញុះញង់របស់ក្រុមប្រឆាំងជ្រុលនិយម ដែលតែងប្រឆាំងនឹងការអភិវឌ្ឍប្រទេសជាតិ។

ការអំពាវនាវបែបនេះ ធ្វើឡើងក្នុងឱកាសដែល នាយឧត្តមសេនីយ៍ ស ថេត ធ្វើសន្និសីទសារព័ត៌មាន បញ្ជាក់ជំហររបស់កម្លាំងនគរបាលជាតិ គាំទ្ររាជរដ្ឋាភិបាល និងកំចាត់ក្រុមប្រឆាំងជ្រុលនិយម នារសៀលថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៤។

នាយឧត្តមសេនីយ៍ ស ថេត បានបញ្ជាក់យ៉ាងដូច្នេះថា «កុំជឿ កុំលង់ ទៅលើពួកមួយក្ដាប់តូច ដែលចង់ឲ្យប្រទេសខ្ទេចខ្ទាំ ដែលចង់កម្ចាត់រាជរដ្ឋាភិបាល ដែលកើតចេញពីការបោះឆ្នោត ដោយឆន្ទៈរាស្ដ្រ ឲ្យគេចុះចេញ ហើយខ្លួនឯងឡើងមកគ្រប់គ្រងអំណាច ដោយខុសពីគន្លងប្រជាធិបតេយ្យ»។

ក្នុងនាមកម្លាំងនគរបាលជាតិទាំងមូល, នាយឧត្តមសេនីយ៍ ស ថេត បានបញ្ជាក់ខ្លាំងៗទៀតថា «យើងខ្ញុំកម្លាំងនគរបាលជាតិទាំងមូល មិនអាចទទួលយកបានទេ ហើយនឹងចាត់វិធានការតាមផ្លូវច្បាប់ផងដែរ ដូច្នេះត្រូវបញ្ឈប់ជាបន្ទាន់ ក្នុងការចូលរួមណាមួយ ដែលវាមិនត្រឹមត្រូវតាមផ្លូវច្បាប់»។

ទន្ទឹមគ្នានេះ នាយឧត្តមសេនីយ៍ ស ថេត ក៏បានអំពាវនាវដល់ឪពុក-ម្តាយ អាណាព្យាបាលរបស់ក្រុមក្មេងៗ ឬក៏អ្នកដែលចូលរួម សូមធ្វើការអប់រំណែនាំ ទៅដល់កូនចៅរបស់ខ្លួន ឲ្យចាកចេញឆ្ងាយពីក្រុមនេះ ដើម្បីចូលរួមចំណែក ជាមួយរាជរដ្ឋាភិបាល ចូលរួមការគាំទ្រក្នុងការដឹកនាំ ក៏ដូចជាការអភិវឌ្ឍន៍ប្រទេស ព្រោះថា យើងជាអ្នកបន្តវេន ដូច្នេះយើងត្រូវគិតពិចារណា ឲ្យបានម៉ត់ចត់។

សូមជម្រាបថា ក្នុងរយៈពេលថ្មីៗនេះ ក្រុមប្រឆាំងជ្រុលនិយមមួយក្ដាប់តូច នៅក្រៅប្រទេស បានអំពាវនាវ និងបំផុសញុះញង់ឲ្យប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ ធ្វើការបះបោរប្រឆាំង នឹងរាជរដ្ឋាភិបាលស្របច្បាប់ ដែលកើតចេញពីការបោះឆ្នោត ក្នុងចេតនាបំបែកបំបាក់ និងបំផ្លិចបំផ្លាញប្រទេសកម្ពុជា ដែលកំពុងមានសន្តិភាពពេញលេញ និងការអភិវឌ្ឍ។

កម្លាំងនគរបាលជាតិទាំងមូល ក៏ចេញប្រកាសថ្កោលទោស និងប្រឆាំងដាច់ខាតក្រុមឧទ្ទាមក្រៅច្បាប់ ដែលចង់ផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដឹកនាំដោយ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា កើតចេញពីការបោះឆ្នោតដែលប្រជាពលរដ្ឋគាំទ្រយ៉ាងលើសលប់ផងដែរ៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.