ឯកឧត្តម អ៊ុំ រាតី អភិបាល នៃ គណអភិបាលខេត្តបន្ទាយមានជ័យ
នឹង ក្រុមប្រឹក្សាខេត្ត មន្រ្តីរាជការ ព្រះសង្ឃ កងកម្លាំងប្រដាប់ អាវុធគ្រប់ប្រភេទ លោកគ្រូ អ្នកគ្រូ យុវជន សិស្សានុសិស្ស និងប្រជាពលរដ្ឋទូទាំងខេត្តបន្ទាយមានជ័យសូមធ្វើការប្រកាស
ជាឱឡារិកគាំទ្រយ៉ាងពេញទំហឹងនូវសារសំឡេងពិសេសរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធាន ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា
ញត្តិគាំទ
ថ្ងៃចន្ទ ៨កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨
បន្ទាយមានជ័យ ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤
៉ឯកឧត្តម អ៊ុំ រាតី អភិបាល នៃ គណអភិបាល អ៊ុំ រាតី
នឹង ក្រុមប្រឹក្សាខេត្ត មន្រ្តីរាជការ ព្រះសង្ឃ កងកម្លាំងប្រដាប់ អាវុធគ្រប់ប្រភេទ លោកគ្រូ អ្នកគ្រូ យុវជន សិស្សានុសិស្ស និងប្រជាពលរដ្ឋទូទាំងខេត្តបន្ទាយមានជ័យ
សូមធ្វើការប្រកាសជាឱឡារិកគាំទ្រយ៉ាងពេញទំហឹងនូវសារសំឡេងពិសេសរបស់ សម្តេចអគ្គមហា
សេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធាន ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ដែលបានពន្យល់បន្ថែមយ៉ាងក្បោះក្បាយអំពីកិច្ច
សហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម (DTA) ដល់ជនរួមជាតិទាំងអស់ នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤ នេះ។
ក្នុងសារសំឡេងនេះដែរ សម្ដេចតេជោ ប្រធានព្រឹទ្ធសភា បានធ្វើការពន្យល់ដោយផ្ទាល់
ទៅកាន់ក្រុមយុវជនមួយចំនួន ដែលកំពុងញុះញង់ អុជអាល បំផុសចលនាប្រឆាំងនឹងការអភិវឌ្ឍ នៅ
តំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម និងជំរុញឱ្យមានការធ្វើបាតុកម្ម។ដើម្បីឆ្លើយតបនឹងបញ្ហានេះ យើងខ្ញុំទាំងអស់គ្នាសូមធ្វើការប្រឆាំងដាច់ខាត នូវការប៉ុនប៉ងប្រមូលផ្តុំធ្វើបាតុកម្ម ហឹង្សាដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ។
ជាថ្មីម្ដងទៀត យើងខ្ញុំទាំងអស់គ្នាសូមធ្វើការប្ដេជ្ញាការពារឱ្យខាងតែបាននូវសុខសន្តិភាព ស្ថិរភាព នយោបាយ និងសណ្តាប់ធ្នាប់សាធារណៈ ដើម្បីសេចក្តីសុខសាន្តរបស់ប្រជាជនកម្ពុជាគ្រប់រូបនៅទូទាំងប្រទេស ទោះស្ថិតក្នុងតម្លៃណាក៍ដោយ៕


ថ្ងៃចន្ទ ៨កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨
បន្ទាយមានជ័យ ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤
ឯកឧត្តម អ៊ុំ រាតី អភិបាល នៃ គណអភិបាលខេត្តបន្ទាយមានជ័យ នឹង ក្រុមប្រឹក្សាខេត្ត មន្រ្តីរាជការ ព្រះសង្ឃ កងកម្លាំងប្រដាប់ អាវុធគ្រប់ប្រភេទ លោកគ្រូ អ្នកគ្រូ យុវជន សិស្សានុសិស្ស និងប្រជាពលរដ្ឋទូទាំងខេត្តបន្ទាយមានជ័យសូមធ្វើការប្រកាស ជាឱឡារិកគាំទ្រយ៉ាងពេញទំហឹងនូវសារសំឡេងពិសេសរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធាន ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា
ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat» | www.kap-news.com
Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55
Filed in: ព័ត៌មានជាតិ


