ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា! ==> អភិបាលខេត្តពោធិ៍សាត់ ចុះស្រាវជ្រាវផ្ទាល់កណ្តាលអធ្រាត្រ បង្ក្រាបព័ត៌មានក្លែងក្លាយ ករណីចោទប្រកាន់រឿង «បាត់ប្រេងឡានខ្សែ» នៅពោធិ៍សាត់ ==> ពលរដ្ឋរិះគន់ រឿងទីតាំងល្បែងសុីសងខុសច្បាប់ មួយកន្លែង ក្បែរច្រកទ្វារព្រំដែន អន្តរជាតិបន្ទាយចក្រី តើអាជ្ញាធរមានសមត្ថកិច្ចដឹងដែរឬទេ? ទីតាំងជល់មាន់ និងល្បែងស៊ីសងដ៏ធំ បន្តបើកដំណើរការយ៉ាងរលូនដោយមិនមានផលរំខានពីអាជ្ញាធរពាក់ព័ន្ធ! ==> រដ្ឋបាលរាជធានីភ្នំពេញ បើកវគ្គបណ្តុះបណ្តាលតម្រង់ទិសស្តីពី «ការពង្រឹងប្រសិទ្ធភាពការងារព័ត៌មាន និងនាំពាក្យ» ==> សម្តេចតេជោ ហ៊ុន សែន រៀបចំពិធីលៀងសាយភោជន ជូនគណៈប្រតិភូអញ្ជើញចូលរួមសន្និសីទ ប្រធានសភានៃអន្តរសភាលើកទី២ ==> លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ បានចាត់តំណាងជួបសំណេះសំណាល និងសម្តែងការគួរសមជាមួយលេខាធិការដ្ឋាននៃ គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម (គ.ជ.ប.ទ)ក្នុងឱកាសដែលក្រុមការងារចុះបេសកកម្មត្រួតពិនិត្យកន្លែងដកហូតសេរីភាពក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ==> អភិបាលខេត្តប៉ៃលិន អញ្ជើញសួរសុខទុក្ខមន្រ្តីរាជការ ដែលកំពុងសម្រាកព្យាបាលជម្ងឺនៅ មន្ទីរពេទ្យបង្អែកខេត្ត ==> ប្រធានរដ្ឋសភាម៉ាឡេស៊ី ប្ដេជ្ញាបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយកម្ពុជាឱ្យកាន់តែរីកចម្រើន និងរឹងមាំ ==> ខេត្តប៉ៃលិន ដាំដើមឈើចម្រុះ ជាង ២ពាន់ដើម ដើម្បីអបអរសាទររុក្ខទិវា ៩ កក្កដា, អភិបាលខេត្ត អំពាវនាវឱ្យចូលរួមថែរក្សាធនធានព្រៃឈើ ==> កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង...

អភិបាលខេត្តកណ្ដាល បញ្ជាឲ្យដោះស្រាយបញ្ហាលិចទឹកនៅក្រុងតាខ្មៅ ឲ្យបានឆាប់

អភិបាលខេត្តកណ្ដាល បញ្ជាឲ្យដោះស្រាយបញ្ហាលិចទឹកនៅក្រុងតាខ្មៅ ឲ្យបានឆាប់

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(កណ្ដាល)៖ លោក គួច ចំរើន អភិបាលខេត្តកណ្ដាល បានបញ្ជាឲ្យអភិបាលក្រុងតាខ្មៅដែលមានលោក ឃឹម សំភារ ជាអភិបាលក្រុង, លោកប្រាក់ ឡាក់ ជាប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្ត និងលោក ម៉ឹង យូឡេង ជាប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត សិក្សាផ្តល់ទិន្នន័យរបាយទឹកភ្លៀងទំហំផ្ទៃរងទឹកភ្លៀង ដែលនៅមានក្នុងខេត្ត រួមជាមួយ ថេរៈវេលា លំហូរទឹកភ្លៀង ដើម្បីយកមករួមគ្នាពិភាក្សារកដំណោះស្រាយមានប្រសិទ្ធភាព មិនឱ្យមានការជនលិចក្នុងក្រុងតាខ្មៅនាឆ្នាំក្រោយៗទៀត។

លោកអភិបាលខេត្ត មិនភ្លេចដែរពីបញ្ហាលិចទឹកនៅតាមសាលារៀនដែលជាបញ្ហានាំឲ្យសាលាខ្លះបង្ខំចិត្តផ្អាកការសិក្សារបស់សិស្ស ដោយសារជន់លិចពេលភ្លៀងម្ដងៗ ដូច្នេះអភិបាលខេត្ត បញ្ជាឲ្យ ចេង សំ អ៊ុល ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តការដោះស្រាយជាបន្ទាន់ផងដែរ។

នៅគ្រាដែលអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធជាផ្លូវការសាលាឯកជនមួយនៅក្រុងតាខ្មៅនៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤នេះ លោកអភិបាលខេត្ត បានបញ្ជាក់ថា ដោយសារតែរដូវនេះជារដូវវស្សា ជារៀងរាល់ឆ្នាំតែងតែបណ្ដាលឱ្យមានការជន់លិចនៅតាមលំនៅស្ថានប្រជាពលរដ្ឋទូទៅ ជាពិសេសវិទ្យាល័យ ហ៊ុន សែន សេរីភាព ដែលជាមណ្ឌលសម្រាប់ត្រៀមប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនៅពេលខាងមុខ។ ដូច្នេះដើម្បីបញ្ជៀសបញ្ហាជនលិចដែលធ្វើឱ្យប៉ះពាល់ដល់អារម្មណ៍សិស្សក្នុងការសិក្សា ក៏ដូចជាក្នុងអំឡុងពេលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនាពេលខាងមុខនេះ មន្ទីរសាធារណការ និងដឹកជញ្ជូន ត្រូវពន្លឿនការតបណ្តាញលូរំដោះទឹក ពីក្នុងវិទ្យាល័យ ហ៊ុន សែន សេរីភាព ក៏ដូចជាក្នុងភូមិសាស្ត្រសំខាន់ៗនានា ក្នុងក្រុងតាខ្មៅ។

លោក គួច ចំរើន បានបន្ថែមថា ជាការត្រៀមទុក្ខក្នុងករណីចាំបាច់ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ត្រូវត្រៀមម៉ាស៊ីនបូមទឹក ដើម្បីបូមរំដោះទឹកចេញឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព ធ្វើយ៉ាងណាអាចបញ្ជៀសបាននូវការជនលិចក្នុងក្រុងតាខ្មៅ និងមណ្ឌលប្រឡងផងដែរ។

លោកអភិបាលខេត្ត ក៏បានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋក្នុងក្រុងតាខ្មៅ មានការអត់ធ្មត់និងយោគយល់ចំពោះបញ្ហាជនលិច ដោយសារតែការអភិវឌ្ឍ កំណើនមនុស្ស និងសំណង់អគារ បានធ្វើឱ្យប្រព័ន្ធលូរំដោះទឹកដែលមានពីមុន មិនអាចឆ្លើយតបនឹងស្ថានភាពបច្ចុប្បន្នបាន ដែលបញ្ហានេះអាជ្ញាធរខេត្ត ក្រុងតាខ្មៅ មន្ទីរធនធានទឹក និងឧតុនិយមខេត្ត ព្រមទាំងមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត បាននិងកំពុងសិក្សាដោះស្រាយហើយ ដើម្បីរកដំណោះស្រាយមានប្រសិទ្ធភាព មិនឱ្យមានការជនលិចក្នុងក្រុងតាខ្មៅ នាពេលឆ្នាំខាងមុខនេះ៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.