ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា! ==> អភិបាលខេត្តពោធិ៍សាត់ ចុះស្រាវជ្រាវផ្ទាល់កណ្តាលអធ្រាត្រ បង្ក្រាបព័ត៌មានក្លែងក្លាយ ករណីចោទប្រកាន់រឿង «បាត់ប្រេងឡានខ្សែ» នៅពោធិ៍សាត់ ==> ពលរដ្ឋរិះគន់ រឿងទីតាំងល្បែងសុីសងខុសច្បាប់ មួយកន្លែង ក្បែរច្រកទ្វារព្រំដែន អន្តរជាតិបន្ទាយចក្រី តើអាជ្ញាធរមានសមត្ថកិច្ចដឹងដែរឬទេ? ទីតាំងជល់មាន់ និងល្បែងស៊ីសងដ៏ធំ បន្តបើកដំណើរការយ៉ាងរលូនដោយមិនមានផលរំខានពីអាជ្ញាធរពាក់ព័ន្ធ! ==> រដ្ឋបាលរាជធានីភ្នំពេញ បើកវគ្គបណ្តុះបណ្តាលតម្រង់ទិសស្តីពី «ការពង្រឹងប្រសិទ្ធភាពការងារព័ត៌មាន និងនាំពាក្យ» ==> សម្តេចតេជោ ហ៊ុន សែន រៀបចំពិធីលៀងសាយភោជន ជូនគណៈប្រតិភូអញ្ជើញចូលរួមសន្និសីទ ប្រធានសភានៃអន្តរសភាលើកទី២ ==> លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ បានចាត់តំណាងជួបសំណេះសំណាល និងសម្តែងការគួរសមជាមួយលេខាធិការដ្ឋាននៃ គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម (គ.ជ.ប.ទ)ក្នុងឱកាសដែលក្រុមការងារចុះបេសកកម្មត្រួតពិនិត្យកន្លែងដកហូតសេរីភាពក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ==> អភិបាលខេត្តប៉ៃលិន អញ្ជើញសួរសុខទុក្ខមន្រ្តីរាជការ ដែលកំពុងសម្រាកព្យាបាលជម្ងឺនៅ មន្ទីរពេទ្យបង្អែកខេត្ត ==> ប្រធានរដ្ឋសភាម៉ាឡេស៊ី ប្ដេជ្ញាបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយកម្ពុជាឱ្យកាន់តែរីកចម្រើន និងរឹងមាំ ==> ខេត្តប៉ៃលិន ដាំដើមឈើចម្រុះ ជាង ២ពាន់ដើម ដើម្បីអបអរសាទររុក្ខទិវា ៩ កក្កដា, អភិបាលខេត្ត អំពាវនាវឱ្យចូលរួមថែរក្សាធនធានព្រៃឈើ ==> កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង...

អភិបាលខេត្តកែប ដឹកនាំមន្ត្រីជំនាញពាក់ព័ន្ធ ចុះពិនិត្យការដ្ឋានជួសជុលផ្លូវលេខ១៣៣៣ នៅឃុំពងទឹក ស្រុកដំណាក់ចង្អើរ

អភិបាលខេត្តកែប ដឹកនាំមន្ត្រីជំនាញពាក់ព័ន្ធ ចុះពិនិត្យការដ្ឋានជួសជុលផ្លូវលេខ១៣៣៣ នៅឃុំពងទឹក ស្រុកដំណាក់ចង្អើរ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(កែប)៖ លោកបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប នាថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤ នេះ បានដឹកនាំមន្ត្រីជំនាញ និងអ្នកពាក់ព័ន្ធ ចុះពិនិត្យដំណើរការសាងសង់ជួសជុលផ្លូវ លេខ១៣៣៣ ចាប់ពីរង្វង់មូលនាងគង់ហីង ភ្ជាប់មកផ្លូវជាតិលេខ៣៣ ត្រង់ចំណុចខាងកើត វិទ្យាល័យប៊ុនរ៉ានី ហ៊ុនសែន ចំការដូង ស្ថិតនៅឃុំពងទឹក ស្រុក ដំណាក់ចង្អើរ ខេត្តកែប។

ក្នុងដំណើចុះពិនិត្យនេះ លោកអភិបាលខេត្តក៏បានដឹកនាំមន្ត្រីរាជការ ក៏ដូចជាបងប្អូនប្រជាពលរដ្ឋ ដាំកូនក្ងោកលំអរសងខាងផ្លូវត្រង់ចំណុចអូក្តូង ផ្លូវបំបែកភូមិអន្ទង់សរ ស្ថិតនៅភូមិអន្ទង់សរ ឃុំពងទឹក ស្រុក ដំណាក់ចង្អើរ ខេត្តកែប ផងដែរ។

លោក ម៉ម ទូច ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកែប បានធ្វើរបាយការណ៍បញ្ជាក់ថា កំណាត់ផ្លូវ ១៣៣៣ នេះ ចាប់ផ្តើមដំណើការជួសជុស ចាក់កៅស៊ូ DBST ចាប់ពីឆ្នាំ២០១៧ ដោយធ្វើការជួសជុលជាកំណាត់ៗ ជារៀងរាល់ឆ្នាំ មកដល់ពេលនេះ បានប្រមាណ ៨គីឡូម៉ែត្រហើយ។ ដោយឡែកនៅសល់ ៣គឺឡូម៉ែត្រទៀត ដែលគ្រោងនឹងជួសជុលបង្ហើយនៅឆ្នាំ២០២៥ ភ្ជាប់ទៅផ្លូវជាតិលេខ៣៣។

លោកប្រធានមន្ទីរ បន្ថែមថាសម្រាប់កំណាត់ផ្លូវ ដែលបានសាងសង់រួច មន្ទីរបានបំពាក់នូវស្លាកសញ្ញាចរាចរណ៍ សញ្ញានាំផ្លូវ រួមទំាងសំណង់សិល្បះការ្យអម ជាច្រើនកន្លែង រួមទាំងប្រឡាយរំដោះទឹកប្រវែង ជាង៣០០០ម៉ែត្រ ផងដែរ។

សំណេះសំណាល ជាមួយបងប្អូនប្រជាពលរដ្ឋ ដែលរស់នៅអមសងខាងផ្លូវខាងលើ លោកបណ្ឌិត សោម ពិសិដ្ឋ បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្តេចធិបតី ហ៊ុន ម៉ាណែត ជូនចំពោះបងប្អូនប្រជាពលរដ្ឋ ដែលជានិច្ចកាល សម្តេចតែងគិតគូរចំពោះសុខទុក្ខ និងជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ នៅគ្រប់ទិសទី។

ទន្ទឹមនេះ លោកអភិបាលខេត្ត ក៏បានសំដែងនូវអំណរសាទរ ចំពោះសមិទ្ធផលផ្លូវកៅស៊ូ ដ៏ថ្មីស្រឡាង ជាចំណងដៃជូនបងប្អូនប្រជាពលរដ្ឋ នៅក្នុងភូមិ ចំការចេក ភូមិចំការបី និងភូមិអន្ទង់សរ បើទោះបីពុំទាន់ហើយជាស្ថាពរ តែក៏បានរួមចំណែកយ៉ាងសំខាន់ ក្នុងការសម្រួសដល់ការធ្វើដំណើរ ដឹកជញ្ជូនកសិផលមកកាន់ទីផ្សារ ការធ្វើដំណើរទៅសាលារៀន ឬមន្ទីរពេទ្យ កាន់តែងាយស្រួល ជាពិសេស ផ្លូវនេះជាសសៃឈាមតភ្ជាប់វិស័យទេសចរណ៍ ឆ្នេរសមុទ្រ មកកាន់តំបន់អេកូទេសចរណ៍ និងកសិទេសចរណ៍ដ៏សំខាន់នៃតំបន់ភ្នំវល្លិ៍នេះ ដែលវានឹងជួយលើកស្ទួយសេដ្ឋកិច្ច និងកំរិតជីវភាពរស់នៅរបស់បងប្អូន កាន់តែល្អប្រសើរថែមទៀត។

ជាមួយគ្នានេះ លោកអភិបាលខេត្ត ក៏បានជម្រុញដល់បងប្អូនប្រជាពលរដ្ឋ ចូលរួមថែរក្សាដើមឈើដែលបានដាំអមសងខាងផ្លូវ ជួយដាំបន្ថែមនៅតាមផ្ទះ និងទីសាធារណៈផ្សេងៗ ដើម្បីបង្កើតគម្របបៃតងគ្រប់រដូវកាល ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ មកសំរាកលំហែកម្សាន្តនៅខេត្តកែប អោយកាន់តែច្រើនឡើងថែមទៀត។ ក្នុងឱកាសនោះ លោកអភិបាលខេត្ត ក៏បានផ្តល់ជូននូវវត្ថុអនុស្សាវរីយ៍កំដរដៃ ជូនបងប្អូនប្រជាពលរដ្ឋ នូវក្រម៉ាម្នាក់មួយ និងថវិកាមួយចំនួនផងដែរ៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.