ក្រុមគ្មេទំនើងមួយក្រុម បានធ្វើការស្ទាក់គប់ទឹកសុទ្ធទៅលើអ្នកធ្វើដំណើ២នាក់ដែលជាដៃគូធ្លាប់ទំនាស់ជាមួយគ្នាកន្លងមកហើយព្រមទាំងដេញកាប់នឹងវាយបន្ថែមទៀត
កាលពីវេលាម៉ោង១៧,០០ថ្ងៃទី១០ សីហា ២០២៤នៅចំណុចភូមិស្រអែមខាងជើ ឃុំស្រអែម ស្រុកជាំក្សាន្ត។
ក្រោយទទួលព៌តមាន លោកឧត្តមសេនីយ៍ទោ សួស សុខដារ៉ា ស្នងការនគរបាលខេត្តបានបញ្ជារយ៉ាងមឺងម៉ាត់ចាត់អោយ លោក វរសេនីយ៍ឯក គង់ គា នាយការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល ដឹកនាំកម្លាំងសហការជាមួយកំលាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកជាំក្សាន្ត បើកការស្រាវជ្រាវរកមុខសញ្ញានឹងឈានដល់កំណត់មុខសញ្ញាធ្វើការឃាត់ខ្លួនបានចំនួន៨នាក់មកធ្វើការសាកសួ។

ក្រោយពីធ្វើការសាកសួ មុខសញ្ញាទាំង៨នាក់បានឆ្លើយសារភាពថា ពួកខ្លួនពិតជាបានយកទឹកសុទ្ធគប់ទៅគ្មេងដែលជិះម៉ូតូ២នាក់នឹងបាននាំគ្នាស្ទាក់កាប់នឹងវាយបណ្តាលអោយរងរបួសនឹងខូចម៉ូតូពិតមែន ដោយមូលហេតុ ពួកខ្លួនធ្លាប់មានទំនាស់ជាមួយគ្នាកន្លងមក។
ក្រោយពីបានទទួលចម្លើយសារភាពរួចមក ការិយាល័យជំនាញបានក៍សាងសំណុំរឿងតាមនិតិវិធីហើយបានបញ្ជូនខ្លួនមុខសញ្ញាទាំង៨នាក់ទៅសាលាដំបូងនៅវេលាម៉ោង១៥,០០ថ្ងៃទី១២សីហា២០២៤ ដើម្បីចាត់ការតាមច្បាប់។អរគុណ



