ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា! ==> អភិបាលខេត្តពោធិ៍សាត់ ចុះស្រាវជ្រាវផ្ទាល់កណ្តាលអធ្រាត្រ បង្ក្រាបព័ត៌មានក្លែងក្លាយ ករណីចោទប្រកាន់រឿង «បាត់ប្រេងឡានខ្សែ» នៅពោធិ៍សាត់ ==> ពលរដ្ឋរិះគន់ រឿងទីតាំងល្បែងសុីសងខុសច្បាប់ មួយកន្លែង ក្បែរច្រកទ្វារព្រំដែន អន្តរជាតិបន្ទាយចក្រី តើអាជ្ញាធរមានសមត្ថកិច្ចដឹងដែរឬទេ? ទីតាំងជល់មាន់ និងល្បែងស៊ីសងដ៏ធំ បន្តបើកដំណើរការយ៉ាងរលូនដោយមិនមានផលរំខានពីអាជ្ញាធរពាក់ព័ន្ធ! ==> រដ្ឋបាលរាជធានីភ្នំពេញ បើកវគ្គបណ្តុះបណ្តាលតម្រង់ទិសស្តីពី «ការពង្រឹងប្រសិទ្ធភាពការងារព័ត៌មាន និងនាំពាក្យ» ==> សម្តេចតេជោ ហ៊ុន សែន រៀបចំពិធីលៀងសាយភោជន ជូនគណៈប្រតិភូអញ្ជើញចូលរួមសន្និសីទ ប្រធានសភានៃអន្តរសភាលើកទី២ ==> លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ បានចាត់តំណាងជួបសំណេះសំណាល និងសម្តែងការគួរសមជាមួយលេខាធិការដ្ឋាននៃ គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម (គ.ជ.ប.ទ)ក្នុងឱកាសដែលក្រុមការងារចុះបេសកកម្មត្រួតពិនិត្យកន្លែងដកហូតសេរីភាពក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ==> អភិបាលខេត្តប៉ៃលិន អញ្ជើញសួរសុខទុក្ខមន្រ្តីរាជការ ដែលកំពុងសម្រាកព្យាបាលជម្ងឺនៅ មន្ទីរពេទ្យបង្អែកខេត្ត ==> ប្រធានរដ្ឋសភាម៉ាឡេស៊ី ប្ដេជ្ញាបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយកម្ពុជាឱ្យកាន់តែរីកចម្រើន និងរឹងមាំ ==> ខេត្តប៉ៃលិន ដាំដើមឈើចម្រុះ ជាង ២ពាន់ដើម ដើម្បីអបអរសាទររុក្ខទិវា ៩ កក្កដា, អភិបាលខេត្ត អំពាវនាវឱ្យចូលរួមថែរក្សាធនធានព្រៃឈើ ==> កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង...

អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស ថ្កោសទោសយ៉ាងដាច់អហង្ការ ចំពោះក្រុមអគតិមួយចំនួនដែលយករូប និងសញ្ញាអាវុធ ទៅបង្ហោះភ្ជាប់ជាមួយសារញុះញង់ប្រឆាំងរាជរដ្ឋាភិបាល

អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស ថ្កោសទោសយ៉ាងដាច់អហង្ការ ចំពោះក្រុមអគតិមួយចំនួនដែលយករូប និងសញ្ញាអាវុធ ទៅបង្ហោះភ្ជាប់ជាមួយសារញុះញង់ប្រឆាំងរាជរដ្ឋាភិបាល

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ត្រី អេង ហ៉ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤នេះ បានចេញមកថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះទង្វើរបស់ក្រុមជនអគតិមួយចំនួន ដែលបានយករូបយោធិន និងស្លាកសញ្ញា នៃកងរាជអាវុធហត្ថ ដែលកំពុងបំពេញតួនាទីភារកិច្ច ទៅបង្ហោះភ្ជាប់ជាមួយសារញុះញង់ប្រឆាំងរាំជរដ្ឋាភិបាល។

តាមរយៈសេចក្ដីប្រកាសព័ត៌មាន ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានអ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានចាត់ទុកថា នេះជាទង្វើដ៏ថោកទាបបំផុត មិនអាចទទួលយកបានឡើយ។ លោកបានអះអាងថា កងរាជអាវុធហត្ថមានភក្ដីភាពចំពោះជាតិ សាសនា ព្រះមហាក្សត្រ និងគាំទ្រអនុវត្តតាមការដឹកនាំរបស់រាជរដ្ឋាភិបាលយ៉ាងម៉ឺងម៉ាត់។

លោកឧត្តមសេនីយ៍ត្រី អេង ហ៉ី បានបញ្ជាក់យ៉ាងដូច្នេះថា៖

«អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស សូមគោរពជម្រាបជូនជនរួមជាតិ និងអ្នកសារព័ត៌មានទាំងអស់ជ្រាបថា តាមការសង្កេតតាមដាននាពេលកន្លងមកនេះ ទោះបីកងរាជអាវុធហត្ថ បានប្រកាសព័ត៌មាន និងធ្វើការអំពាវនាវឲ្យគោរពច្បាប់យ៉ាងណាក៏ដោយ នៅតែមានបុគ្គលថោកទាប ពួកប្រតិកិរិយាមួយចំនួនប្រើ ឧបាយកលដ៏ពិសពុល យកស្លាកសញ្ញា និងរូបភាពរបស់យោធិន នៃកងរាជអាវុធហត្ថ ដែលបាននិងកំពុងបំពេញតួនាទី ភារកិច្ចរបស់ខ្លួនទៅបង្ហោះផ្សព្វផ្សាយ ដោយភ្ជាប់នឹងខ្លឹមសារមានអត្ថន័យញុះញង់ ប្រឆាំងនឹងរាជរដ្ឋាភិបាល។

ក្នុងគោលបំណង ដើម្បីការពារកេរ្តិ៍ឈ្មោះ កិត្តិយសរបស់កងរាជអាវុធហត្ថ ដែល មានភក្តីភាពចំពោះជាតិ សាសនា ព្រះមហាក្សត្រ និងគាំទ្រ អនុវត្តតាមការដឹកនាំរបស់រាជរដ្ឋាភិបាល ដោយម៉ឺងម៉ាត់បំផុត កងរាជអាវុធហត្ថសូមថ្កោលទោស និងធ្វើការស្រាវជ្រាវ អនុវត្តច្បាប់ចំពោះបុគ្គលដែលប្រព្រឹត្តបទល្មើសដូចបានរៀបរាប់ខាងលើ»

 

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.