ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា! ==> អភិបាលខេត្តពោធិ៍សាត់ ចុះស្រាវជ្រាវផ្ទាល់កណ្តាលអធ្រាត្រ បង្ក្រាបព័ត៌មានក្លែងក្លាយ ករណីចោទប្រកាន់រឿង «បាត់ប្រេងឡានខ្សែ» នៅពោធិ៍សាត់ ==> ពលរដ្ឋរិះគន់ រឿងទីតាំងល្បែងសុីសងខុសច្បាប់ មួយកន្លែង ក្បែរច្រកទ្វារព្រំដែន អន្តរជាតិបន្ទាយចក្រី តើអាជ្ញាធរមានសមត្ថកិច្ចដឹងដែរឬទេ? ទីតាំងជល់មាន់ និងល្បែងស៊ីសងដ៏ធំ បន្តបើកដំណើរការយ៉ាងរលូនដោយមិនមានផលរំខានពីអាជ្ញាធរពាក់ព័ន្ធ! ==> រដ្ឋបាលរាជធានីភ្នំពេញ បើកវគ្គបណ្តុះបណ្តាលតម្រង់ទិសស្តីពី «ការពង្រឹងប្រសិទ្ធភាពការងារព័ត៌មាន និងនាំពាក្យ» ==> សម្តេចតេជោ ហ៊ុន សែន រៀបចំពិធីលៀងសាយភោជន ជូនគណៈប្រតិភូអញ្ជើញចូលរួមសន្និសីទ ប្រធានសភានៃអន្តរសភាលើកទី២ ==> លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ បានចាត់តំណាងជួបសំណេះសំណាល និងសម្តែងការគួរសមជាមួយលេខាធិការដ្ឋាននៃ គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម (គ.ជ.ប.ទ)ក្នុងឱកាសដែលក្រុមការងារចុះបេសកកម្មត្រួតពិនិត្យកន្លែងដកហូតសេរីភាពក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ==> អភិបាលខេត្តប៉ៃលិន អញ្ជើញសួរសុខទុក្ខមន្រ្តីរាជការ ដែលកំពុងសម្រាកព្យាបាលជម្ងឺនៅ មន្ទីរពេទ្យបង្អែកខេត្ត ==> ប្រធានរដ្ឋសភាម៉ាឡេស៊ី ប្ដេជ្ញាបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយកម្ពុជាឱ្យកាន់តែរីកចម្រើន និងរឹងមាំ ==> ខេត្តប៉ៃលិន ដាំដើមឈើចម្រុះ ជាង ២ពាន់ដើម ដើម្បីអបអរសាទររុក្ខទិវា ៩ កក្កដា, អភិបាលខេត្ត អំពាវនាវឱ្យចូលរួមថែរក្សាធនធានព្រៃឈើ ==> កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង...

ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី អញ្ជើញបើកវិញ្ញាសាប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀនបឋមសិក្សា (វិញ្ញាសាសរសេរលើកទី២)

ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី អញ្ជើញបើកវិញ្ញាសាប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀនបឋមសិក្សា (វិញ្ញាសាសរសេរលើកទី២)

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ភ្នំពេញ)៖ នាវេលាម៉ោង១២ ថ្ងៃត្រង់ ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤នេះ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការប្រឡងប្រជែង អញ្ជើញចុះពិនិត្យ និងបើកវិញ្ញាសាប្រឡងប្រឡងជ្រើសរើសគ្រូបង្រៀនបឋមសិក្សា (វិញ្ញាសាសរសេរលើកទី២) នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច។

ការប្រឡងប្រជែងនឹងត្រូវប្រព្រឹត្តិទៅដោយធ្វើការបែងចែកចំនួន២វេន ,ដោយវេនទី១ រយៈពេល២ម៉ោង ចាប់ផ្តើមពីម៉ោង ១២៖៣០នាទី រហូតដល់ម៉ោង ១៤៖៣០នាទី វិញ្ញាសាគណិតវិទ្យា និងវេនទី២ រយៈពេល២ម៉ោង ចាប់ផ្តើមពីម៉ោង ១៥៖៣០នាទី រហូតដល់ម៉ោង ១៧៖៣០នាទី វិញ្ញាសាអក្សរសាស្ត្រខ្មែរ។

នៅចំពោះមុខបេក្ខជនប្រឡងប្រជែង ក្នុងពេលបើកកញ្ចប់វិញ្ញាសារ លោក ហ៊ុន ម៉ានី បានផ្ដាំផ្ញើដល់បេក្ខជនទាំងអស់ ត្រូវខិតខំប្រឹងឲ្យអស់ពីសមត្ថភាពដើម្បីទទួលបានជោគជ័យសម្រាប់ការប្រឡងដ៏សំខាន់នេះ។ ខណៈការប្រឡងនៅតែប្រព្រឹត្តទៅដោយមានតម្លាភាព ត្រឹមត្រូវ យុត្តិធម៌ និងអាចទទួលយកបាន។

ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី នៅអះអាងថា រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងមុខងារសាធារណៈ តែងតែផ្តល់ឱកាសឲ្យបេក្ខជនទាំងអស់ បានចូលរួមប្រឡងប្រជែងបន្តបន្ទាប់ ដើម្បីក្លាយខ្លួនជាមន្ត្រីរាជការ ដោយពឹងផ្អែកទៅលើសមត្ថភាព។

សូមជម្រាបថា ក្របខណ្ឌដែលត្រូវជ្រើសរើសចំនួន ១,៣៤៧កន្លែង នៃការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀននៅបឋមសិក្សា។ បេក្ខជនប្រឡងប្រជែង (វិញ្ញាសាសរសេរលើកទី១) សរុបចំនួន ៣៨,១៦៨នាក់(ស្រី ២៨,៤៥៦នាក់) សម្រាំងបានបេក្ខជនសរុប ៤,៣២១នាក់(ស្រី ២,៨២៧នាក់) ដើម្បីប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀននៅបឋមសិក្សា (វិញ្ញាសាសរសេរលើកទី២)៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.