នៅក្នុងពិធីសំណេះសំណាល នារសៀលថ្ងៃពុធ ៣កើត ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨ ឯកឧត្តម បានមានប្រសាសន៏ថា វិស័យព័ត៌មាន ជាកញ្ចក់ និងជាអ្នកនាំសារដ៏សំខាន់សំរាប់ទំនាក់ទំនងរវាងប្រជាជននិងអ្នកដឹកនាំ និងបាន ឆ្លុះបញ្ចាំងដោយតម្លាភាព ប្រកបដោយភាពអាចជឿទុកចិត្តបាន។
ឯកឧត្តម យន្ត មីន បានបញ្ជាក់អោយដឹងផងដែរជុំវិញបញ្ហាប្រឈមមួយចំនួនដែលបាននឹងកំពុងកើតមានក្នុងខេត្ត ដូចជាបញ្ហាសំរាម និងបញ្ហា ផ្លូវខូច រដ្ឋបាលខេត្ត កំពុងគិតគូរដោះជាបន្តបន្ទាប់និងស្នើសុំពលរដ្ឋមានការយោគយល់។
ក្នុងនោះដែរ ឯកឧត្តម យន្ត មីន បានថ្លែងអរគុណដល់ប្រជាពលរដ្ឋនិង ប្តេជ្ញាបម្រើប្រជាពលរដ្ឋអោយបានកាន់តែល្អប្រសើរជាងមុនដើម្បីជាការឆ្លើយតបចំពោះការគាំទ្ររបស់ប្រជាជន។
ឯកឧត្តមបន្តថា រាជរដ្ឋាភិបាលអាណត្តិទី ៦នេះ ដើម្បីឆ្លើយតបទៅនឹងការអភិវឌ្ឍរីកចម្រើននៃប្រទេសជាតិ បានកំណត់យកវិស័យអាទិភាពចំនួន៤ រួមមាន៖១- ការបណ្តុះបណ្តាលផ្នែកធនធានមនុស្ស,២-ទឹក , ៣-ភ្លើង ,៤-ផ្លូវ ។
ចំពោះបញ្ហាផ្លូវខូចខាត និងបរិស្ថានក៍ជាកង្វល់របស់រដ្ឋបាលខេត្ត ព្រោះខេត្តព្រះសីហនុកំពុងអភិវឌ្ឍយ៉ាងលឿនគំហុក។ឯកឧត្តម យល់ឃើញថា មូលហេតុដែលបណ្តាលអោយផ្លូវខូចអាចមកពី៖
១/ ផ្លូវរបស់យើងចាស់ៗ
២/ កត្តាធម្មជាតិ ( ភ្លៀងធ្លាក់ជោគជាំ )
៣/ ការដឹកជញ្ជូនច្រើនសម្រាប់វិស័យសំណង់ ។
តាមរបាយការណ៏ លោក ឱ សារឿន ប្រធានមន្ទីរព័ត៏មានខេត្តព្រះសីហនុ ថាខេត្តព្រះសីហនុ មានប្រពន្ធ័ផ្សព្វផ្សាយ ធ្វើសកម្មភាពរាល់ថ្ងៃមាន៖ ស្ថានីយវិទ្យុ ១៨ ផ្សាយផ្ទាល់ ០៤ស្ថានីយ៍ ,ទូរទស្សន៍១៣ ខ្សែកាបចំនួន ០៥ នៅក្រុងព្រះសីហនុ ០២ ស្រុកព្រៃនប់ ០២ និងស្រុកស្ទឹងហាវ ០១ ។ ភ្នាក់ងារសារពត៍មាន ១១ អង្គភាព គេហទំពរ័ ៤។ ដោយឡែកប្រពន្ធ័ផ្សព្វផ្សាយគ្រប់គ្រងដោយមន្ទីរព័ត៌មាន មាន០៤ ក្នុងនោះមានទូរទស្សន៍ជាតិ ស្ថានីយ៍វិទ្យុជាតិ ស្ថានីយ៍វិទ្យុជាតិខេត្ត និងព្រឹត្តិប័ត្រ៕






