ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

ស្ពានបេតុងតម្លៃជាង១លានដុល្លារនៅស្រុកជ័យសែន ខេត្តព្រះវិហារ អំណោយរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ

ស្ពានបេតុងតម្លៃជាង១លានដុល្លារនៅស្រុកជ័យសែន ខេត្តព្រះវិហារ អំណោយរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ព្រះវិហារ)៖ ស្ពានកំពង់ពុទ្រា ស្ថិតក្នុងឃុំពុទ្រា ស្រុកជ័យសែន ខេត្តព្រះវិហារ មានប្រវែង១៤៤ម៉ែត្រ ទទឹង១១ម៉ែត្រ ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ក្រោមវត្តមានលោកទេសរដ្ឋមន្ត្រី មាស សុភា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះវិហារ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន ដោយមានការចូលរួមពី លោកឧត្តមសេនីយ៍ឯក គង់ អៀង អនុរដ្ឋលេខាធិការក្រសួងការពារជាតិ ព្រមទាំងអាជ្ញាធរខេត្តព្រះវិហារ ថ្នាក់ដឹកនាំ មន្ត្រីរាជការ ប្រជាពលរដ្ឋ ស្រុកជ័យសែន និងស្រុករវៀងជាច្រើនរូបទៀត នៅព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣នេះ។

នៅក្នុងឱកាសនោះ លោកទេសរដ្ឋមន្ត្រី មាស សុភា បានផ្តាំផ្ញើសាកសួរសុខទុក្ខដោយក្តីនឹករលឹកពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ផ្ញើជូនថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងបងប្អូនប្រជាពលរដ្ឋដែលមានវត្តមានក្នុងពិធីនេះ ក៏ដូចជាបងប្អូនប្រជាពលរដ្ឋទូទាំងខេត្តព្រះវិហារផងដែរ។

លោក មាស សុភា បានថ្លែងថា ស្ពានបេតុងដែលសម្ពោធដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ ជាសមិទ្ធិផលថ្មីមួយក្នុងចំណោមសមិទ្ធិផលជាច្រើនទៀតដែលកើតឡើងនៅលើទឹកដីខេត្តព្រះវិហាររបស់យើង ជាអំណោយដ៍ថ្លៃថ្លារបស់ សម្តេចតេជោ ហ៊ុន សែន។ ស្ពាននេះបានបញ្ជាក់ឱ្យឃើញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ជាពិសេសពីសំណាក់សម្តេចតេជោ ហ៊ុន សែន លើសុខទុក្ខ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ស្ពាននេះជំនួសឱ្យស្ពានចាស់ ទ្រុឌទ្រោម ដែលបន្សល់ទុកតាំងពីសម័យអាណានិគមនិយមបារាំងមកម្លេះ។

លោកទេសរដ្ឋមន្ត្រី បានថ្លែងបញ្ជាក់ទៀតថា ដោយសារស្ពាននេះមានសភាពចាស់ទ្រុឌទ្រោមខ្លាំង អាជ្ញាធរខេត្ត និងក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តព្រះវិហារ បានដាក់សំណើរទៅសម្តេចតេជោដោយត្រង់ ដើម្បីសុំស្ពានបេតុងមួយនេះ។ ការស្ថាបនាស្ពាននេះឡើង គឺបានបញ្ជាក់អំពីអាទិភាព៤យ៉ាងរបស់សម្តេចតេជោ ហ៊ុន សែន តាំងពីទស្សវត្ស៨០មកម្ល៉េះ រួមមាន៖ ផ្លូវ ទឹក ភ្លើង និងធនធានមនុស្ស។

ក្នុងឱកាសដ៏សប្បាយរីករាយនេះ ជំនួសមុខឱ្យប្រជាពលរដ្ឋទូទាំងខេត្តព្រះវិហារ លោកទេសរដ្ឋមន្ត្រី មាស សុភា បានថ្លែងអំណរគុណសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានសម្រេចឱ្យសាងសង់ស្ពាន នេះឡើង។ លោកសូមអរគុណដល់ក្រសួងស្ថាប័នដែលមានការពាក់ព័ន្ធ ដូចជាក្រសួងការពារជាតិដែលបានផ្តល់កម្លាំងវិស្វកម្ម ក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុដែលបានអនុម័ត្រកញ្ចប់ថវិកា ក្រសួងសាធារណការ និងដឹកជញ្ជូន ដែលបានផ្តល់ការត្រួតពិនិត្យ និងបច្ចេកទេស ក៏ដូចជាកងវិស្វកម្ម១៨១ និងអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ក្នុងខេត្តព្រះវិហារ។

លោក មាស សុភា បានថ្លែងអំពាវនាវប្រជាពលរដ្ឋត្រូវចូលរួមថែរក្សាស្ពាននេះប្រយោជន៍ឱ្យការប្រើប្រាស់បានយូរអង្វែង ត្រូវគោរពច្បាប់ចរាចរណ៍ផ្លូវគោក ដោយបញ្ឈប់ការដឹកជញ្ជូនទំនិញលើសទម្ងន់ឆ្លងកាត់ស្ពាននេះ។ លោកក៏បានណែនាំដល់ប្រជាពលរដ្ឋ ត្រូវទៅចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នៃរដ្ឋសភា នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខឱ្យបានគ្រប់ៗគ្នា។

ដោយឡែកលោកឧត្តមសេនីយ៍ឯក គង់ អៀង បានថ្លែងថា ស្ពានបេតុងថ្មីអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលសម្ពោធដាក់ឱ្យប្រប្រាស់ជាផ្លូវការនៅថ្ងៃនេះ មានប្រវែង១៤៤ម៉ែត្រ និងទទឹង១១ម៉ែត្រ ដោយចំណាយថវិកាសាងសង់ជាង១លានដុល្លារ។ ស្ពាននេះចាប់ផ្តើមសាងសង់នៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២២ និងបញ្ចប់ការសាងសង់ជាស្ថាពរនៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៣ នឹងអាចទ្រទម្ងន់បាន ២៥តោន៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.