ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ផ្លូវបេតុងមួយខ្សែទៀតបានសម្ពោធនៅតំបន់អង្កោល ជាសរសៃភ្ជាប់គ្នារវាងផ្លូវប្របមាត់សមុទ្រ និងផ្លូវជាតិ១៣៣២

ខេត្តកែប៖ ផ្លូវបេតុងមួយខ្សែមានប្រវែង២,០៥០ម៉ែត្រ ទទឹង១១ម៉ែត្រ និងសំណង់សិល្បការមួយចំនួន ស្ថិតនៅភូមិអង្កោល ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ដែលគេរំពឹងខ្ពស់ថា ជាផ្លូវដ៏សំខាន់ ក្នុងការតភ្ជាប់រវាងផ្លូវប្របមាត់សមុទ្រដែលកំពុងស្ថាបនាក្រោមឥណទាន (ADB) មានប្រវែងជាង១០គីឡូម៉ែត្រ ជាមួយផ្លូវជាតិលេខ១៣៣២ ក្នុងទិសដៅរុញ តំបន់អង្កោល អោយកាន់តែរីកចម្រើនថែមមួយកំរិតទៀត។

ផ្លូវមួយខ្សែនេះ បានសម្ពោធរួចរាល់ នាព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣ ក្រោមអធិបតីភាព ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ រួមជាមួយឯកឧត្តម សំ សារីន ប្រធានក្រុមប្រឹក្សាខេត្តកែប លោក ងិន ងិនដា អភិបាលខេត្តស្តីទី និងឯកឧត្តម លោកជំទាវ អមដំណើរ ឯកឧត្តមទេសរដ្ឋមន្រ្តី។

លោក ងិន ងិនដា អភិបាលខេត្តស្តីទីបានថ្លែងថា ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់សម្តេចតេជោ ហ៊ុន សែន កម្ពុជាមានការអភិវឌ្ឍន៍គ្រប់ទីកន្លែង ក្នុងនោះតំបន់អង្កោល ខេត្តកែប ពីដើមឡើយជាទីតាំងចុងកាត់មាត់ញក ខ្វះខាតរាប់តាំងពីផ្លូវធ្វើដំណើរចេញចូល ហើយជីវភាពពលរដ្ឋក៏ខ្សត់ខ្សោយណាស់ដែរ តែបច្ចប្បន្នទីនេះបានប្រែប្រួលគ្រប់យ៉ាង តាមរយៈការផ្តល់អោយជាបន្តបន្ទាប់ពីសំណាក់រាជរដ្ឋាភិបាល តំបន់នេះប្រែពីអត់ផ្លូវទៅមានផ្លូវ ពីផ្លូវគ្រួសក្រហម មកជាផ្លូវបេតុង ផ្លូវកៅស៊ូខ្វាត់ខ្វែង ដែលភ្ជាប់គ្នាប្រៀបដូចសរសៃឈាម ជាហេតុធ្វើអោយចរន្តសេដ្ឋកិច្ចមានការរីកចម្រើន ហើយជីវភាពធូធារទៅតាមនោះដែរ។

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ មានប្រសាសន៍ថា ក្រោមដំបូលនៃសុខសន្តិភាព ខេត្តកែបទទួលបាននូវសមិទ្ធផលថ្មីៗជាបន្តបន្ទាប់ លើការពង្រីកហេដ្ឋារចនាសម្ព័ន្ធ ជាប្រយោជន៍សម្រាប់បម្រើឲ្យវិស័យសេដ្ឋកិច្ច សង្គមកិច្ច បង្កភាពងាយស្រួសដល់ការ ធ្វើចរាចររបស់បងប្អូនប្រជាពលរដ្ឋ និងសិស្សានុសិស្សជាដើម។

ឯកឧត្តមបន្តថា ខេត្តកែបជាខេត្តដែលរាជរដ្ឋាភិបាលផ្តល់អាទិភាពជាទិសដៅទេសចរណ៍កំរិតខ្ពស់ ក្នុងចំណោមខេត្ត២ នៅទូទាំងកម្ពុជា ដូចនេះហើយជាបន្តបន្ទាប់រាជរដ្ឋាភិបាលបានទម្លាក់កញ្ចប់ថវិការមករៀបចំខេត្តនេះ ដោយក្នុងអាណត្តិកន្លងទៅ ខេត្តបានសម្រេចនូវសមិទ្ធផលជាច្រើន។ ក្នុងនោះផ្លូវមួយខ្សែដែលយើងបានសម្ពោធដាក់អោយប្រើប្រាស់នេះ ក៏ស្ថិតក្នុងចក្ខុវិស័យសម្រាប់អភិវឌ្ឍន៍តំបន់អង្កោលនេះដែរ ហើយអ្វីដែលយើងនឹងជំរុញបន្ថែមនោះ គឺទឹកស្អាត យ៉ាងយូរត្រឹមឆ្នាំ២០២៤ តំបន់អង្កោលត្រូវតែមានទឹកស្អាតចូលមកដល់ ដើម្បីពន្លឿនការអភិវឌ្ឍន៍ ស្របតាមសក្តានុពលដែលតំបន់នេះមាន។

គួរបញ្ជាក់ថា អង្កោល ស្ថិតក្នុងប៉ួលទាំង៤នៃខេត្តកែបសម្រាប់ អភិវឌ្ឍន៍វិស័យទេសចរណ៍ ដោយក្នុងនោះរដ្ឋាភិបាលក្រោមការដឹកនាំរបស់ សម្តេចតេជោ កំពុងអនុវត្តន៍សាងសង់ផ្លូវបតុងមួយខ្សែដែលភ្ជាប់ពីឆ្នេរកែប មកឆ្នេរអង្កោល តាមរយៈផ្លូវបេតុងដែលទើបសម្ពោធ ភ្ជាប់ជាមួយផ្លូវជាតិលេខ១៣៣២ រួចឆ្ពោះទៅច្រកព្រំដែនព្រែកចាក និងផ្លូវជាតិលេខ៣៣ ដែលកំពុងពង្រីកបន្ថែម គេជឿថា ក្រោយការស្ថាបនាបានសម្រេចរួចរាល់ នោះជីវភាពពលរដ្ឋនឹងកាន់តែធូរធារមួយកំរិតទៀត៕ សេង ណារិទ្ធ

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.