ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង» ==> អភិបាលខេត្តប៉ៃលិន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលអនុវត្តន៍គម្រោងមូលនីធិក្រុង/ស្រុក និងឃុំ/សង្កាត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំពិនិត្យការងារសន្តិសុខ និងវឌ្ឍនភាពការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ក្នុងមូលដ្ឋាន ==> កិច្ចប្រជុំប្រចាំខែសីហា និងលើកទិសដៅការងារបន្តខែកញ្ញា របស់មន្ទីរព័ត៌មានខេត្តស្វាយរៀង ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារវិនិយោគលើវិស័យទេសចរណ៍ និងកសិកម្ម ជាមួយ BRICS House ប្រចាំនៅកម្ពុជារបស់ប្រទេសរុស្ស៊ី ==> សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា!

អបអរសាទរ ទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣!

អបអរសាទរ ទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣!

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

អបអរសាទរ ទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣!

នឹកឃើញកាលខ្ញុំនៅជាមេបញ្ជាការ កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ខ្ញុំបានបើកដំណើរការនូវមណ្ឌលបន្សាបគ្រឿងញៀនមុនគេបង្អស់ទូទាំងប្រទេស រហូតមានអង្គការស្ថាប័នជាច្រើន បានចុះទៅស្វែងយល់និងដកពិសោធន៍ជាបន្តបន្ទាប់។

អ្វីដែលពិសេសបំផុត គឺមានវត្តមានដ៏ឧត្តុង្គឧត្តម របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានឧបត្ថម្ភគាំទ្រកសាងអាគារស្នាក់នៅ និងរបបអាហារប្រចាំថ្ងៃ សម្រាប់យុវជនផ្តាច់សារធាតុញៀន ព្រមទាំងតែងតែឆ្លៀតឱកាសចុះសំណេះសំណាលសួរសុខទុក្ខនិងផ្តល់ដំបូន្មានល្អៗ អប់រំផ្លូវចិត្ត ដល់ក្មួយៗយុវជន ដែលកំពុងហ្វឹកហាត់ផ្តាច់សារធាតុញៀននៅទីនោះជាញឹកញាប់ផងដែរ។ សណ្តានចិត្តដ៏សប្បុរសរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតនាពេលនោះ គឺជាគំរូដ៏ឧត្តុង្គឧត្តមប្រកបដោយព្រហ្មវិហាធម៌ គួរជាទីគោរពដ៏ខ្ពង់ខ្ពស់បំផុត។

ឆ្លៀតក្នុងឱកាសនៃទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣នេះ ខ្ញុំសូមចូលរួមអំពាវនាវដល់ក្មួយៗយុវវ័យទាំងអស់ ត្រូវនិយាយថាទេ ចំពោះគ្រឿងញៀនជាដាច់ខាត ព្រោះគ្រឿងញៀន នាំឲ្យវិនាសអន្តរាយគ្រប់បែបយ៉ាង មិនថាទ្រព្យសម្បត្តិ ប្រាជ្ញា ស្មារតី សុខភាព ញាតិសណ្តាន មិត្តភក្តិ ឬ អនាគតដ៏ភ្លឺស្វាង នឹងត្រូវបាត់បង់ទាំងអស់នៅពេលដែលយើងញៀនថ្នាំ។

សូមទស្សនាចម្រៀងអប់រំអំពីគ្រឿងញៀន ដែលខ្ញុំបានផ្តួចផ្តើមផលិតឡើង កាលខ្ញុំនៅជាមេបញ្ជាការ កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ដូចខាងក្រោម៖

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.