ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង» ==> អភិបាលខេត្តប៉ៃលិន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលអនុវត្តន៍គម្រោងមូលនីធិក្រុង/ស្រុក និងឃុំ/សង្កាត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំពិនិត្យការងារសន្តិសុខ និងវឌ្ឍនភាពការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ក្នុងមូលដ្ឋាន ==> កិច្ចប្រជុំប្រចាំខែសីហា និងលើកទិសដៅការងារបន្តខែកញ្ញា របស់មន្ទីរព័ត៌មានខេត្តស្វាយរៀង ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារវិនិយោគលើវិស័យទេសចរណ៍ និងកសិកម្ម ជាមួយ BRICS House ប្រចាំនៅកម្ពុជារបស់ប្រទេសរុស្ស៊ី ==> សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា!

លោក ហ៊ុន ម៉ានី៖ «ក្នុងដំណើរការកសាង និងការអភិវឌ្ឍជាតិ កម្លាំងចូលរួមរបស់យុវជនត្រូវដៅឲ្យចំទិស»

លោក ហ៊ុន ម៉ានី៖ «ក្នុងដំណើរការកសាង និងការអភិវឌ្ឍជាតិ កម្លាំងចូលរួមរបស់យុវជនត្រូវដៅឲ្យចំទិស»

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

 

(ភ្នំពេញ)៖ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ក្នុងពិធីជួបសំណេះសំណាលជាមួយសមាជិក សមាជិកាសហភាពសហព័ន្ធយុវជនកម្ពុជា ប្រចាំសាកលវិទ្យាល័យភ្នំពេញអន្ដរជាតិ នាព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣នេះ បានចែករំលែកនូវទស្សនៈទាន និងការយល់ឃើញមួយចំនួន ដើម្បីឆ្លើយតបទៅនឹងការចោទសួររបស់សមាជិក។

តាមរយៈ Facebook លោក ហ៊ុន ម៉ានី បានបញ្ជាក់ជូននូវអ្វីដែលជាចម្លើយមួយពាក់ព័ន្ធដំណើរការកសាង និងការអភិវឌ្ឍជាតិ ដោយកម្លាំងចូលរួមរបស់យុវជនត្រូវដាក់ឲ្យចំទិសដៅ ទាំងទស្សនៈ និងការអនុវត្ត ហើយកម្លាំងយុវជនត្រូវតែជាកម្លាំងរួម ដែលក្លាយជាដំណោះស្រាយចំពោះបញ្ហាប្រឈមនានាក្នុងសង្គម។

ខាងក្រោមនេះ ជាខ្លឹមសារទាំងស្រុងរបស់លោក ហ៊ុន ម៉ានី៖

«សក្តានុពលធំមួយរបស់កម្ពុជា គឺប្រជាជនរបស់យើង។ ខ្ញុំមានការជឿជាក់ចំពោះអនាគតកម្ពុជា ដែលមានធនធានប្រជាជនវ័យក្មេង ពោរពេញដោយសមត្ថភាព ការត្រិះរិះពិចារណា ការចេះគិតគូរប្រកបដោយគំនិតឆ្នៃប្រឌិត និងឆន្ទៈខ្ពស់។ ប៉ុន្តែ ខ្ញុំផ្ទាល់ តែងមានការផ្សារភ្ជាប់ទៅនឹងសំនួរមួយថាតើសមត្ថភាព និងកម្លាំងរបស់យុវជនទាំងអស់នោះ ត្រូវបានប្រើប្រាស់ឆ្ពោះទៅទិសដៅណាមួយ។

ជាឧទាហរណ៍ ពីប្រវត្តិកម្ពុជាជាក់ស្តែង បើយើងក្រឡែកមើលទៅអតីតកាល ដំណាក់កាលរដ្ឋប្រហារលន់ នល់ បើមិនមានការចូលរួមពីកម្លាំងយុវជន រដ្ឋប្រហារនោះក៏មិនអាចជោគជ័យ។ ក្នុងនោះដែរ កម្លាំងរណសិរ្ស ២ធ្នូ ឆ្នាំ១៩៧៨ បើសិនមិនមានកម្លាំងនៃការចូលរួមរបស់យុវជន យុវនារីដែលមានភាពក្លាហាន លះបង់នោះទេ ក៏មិនអាចទទួលបានជោគជ័យ។

អ្វីដែលយើងអាចរៀនសូត្របាននោះគឺ ករណីទី១ កម្លាំងរបស់យុវជន បាននាំអោយកម្ពុជាធ្លាក់ក្នុងទំព័រប្រវត្តិសាស្ត្រខ្មៅងងឹត ផ្ទុយទៅវិញករណីទី២ តាមរយៈកម្លាំងរបស់យុវជន ដែលចូលរួមក្នុងរណសិរ្ស ២ធ្នូ យើងបានរំដោះជាតិចេញពីរបបប្រល័យពូជសាសន៍ និងនាំមកនូវសន្តិភាពពេញលេញក្នុងប្រទេស។

ក្នុងន័យនេះ ស្របពេលដែលយើងមានកម្លាំងយុវជនខ្លាំង គឺទាមទារការប្រើប្រាស់កម្លាំងនោះឱ្យចំទិសដៅ ទាំងទស្សនៈ និងការអនុវត្ត ហើយកម្លាំងយុវជន ត្រូវតែជាកម្លាំងរួមដែលក្លាយជាដំណោះស្រាយ ចំពោះបញ្ហាប្រឈមនានាក្នុងសង្គម ដើម្បីរួមគ្នាធ្វើអោយប្រទេសយើងជាតិកាន់តែប្រសើរ។

ខាងលើនេះ គឺជាចម្លើយរបស់ខ្ញុំ តបទៅនឹងសំណួរថា «តើអ្វីដែលខ្ញុំមើលឃើញចំពោះសក្តានុពលយុវជនកម្ពុជា? ហើយតើខ្ញុំចង់ឃើញការប្រើប្រាស់សក្តានុពលនោះយ៉ាងណា? ដែលសួរដោយអង្គពិធីសំណេះសំណាលថ្នាកដឹកនាំ សមាជិក សមាជិក ស.ស.យ.ក. ប្រចាំសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ នាព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣»៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.