ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង» ==> អភិបាលខេត្តប៉ៃលិន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលអនុវត្តន៍គម្រោងមូលនីធិក្រុង/ស្រុក និងឃុំ/សង្កាត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំពិនិត្យការងារសន្តិសុខ និងវឌ្ឍនភាពការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ក្នុងមូលដ្ឋាន ==> កិច្ចប្រជុំប្រចាំខែសីហា និងលើកទិសដៅការងារបន្តខែកញ្ញា របស់មន្ទីរព័ត៌មានខេត្តស្វាយរៀង ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារវិនិយោគលើវិស័យទេសចរណ៍ និងកសិកម្ម ជាមួយ BRICS House ប្រចាំនៅកម្ពុជារបស់ប្រទេសរុស្ស៊ី ==> សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា!

រដ្ឋមន្ដ្រីសុខាភិបាល ប្រគល់ប័ណ្ណសរសើររបស់រាជរដ្ឋាភិបាលកម្ពុជា ជូនថ្នាក់ដឹកនាំ និងមន្ត្រីសុខាភិបាលនៅថ្នាក់កណ្ដាល

រដ្ឋមន្ដ្រីសុខាភិបាល ប្រគល់ប័ណ្ណសរសើររបស់រាជរដ្ឋាភិបាលកម្ពុជា ជូនថ្នាក់ដឹកនាំ និងមន្ត្រីសុខាភិបាលនៅថ្នាក់កណ្ដាល

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ភ្នំពេញ)៖ លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល នៅរសៀលថ្ងៃទី២៨​ ខែមិថុនា ឆ្នាំ២០២៣នេះ បានអញ្ជើញប្រគល់ប័ណ្ណសរសើរ របស់រាជរដ្ឋាភិបាលកម្ពុជា ជូនថ្នាក់ដឹកនាំ និងមន្ត្រីសុខាភិបាល នៅថ្នាក់កណ្ដាល ដែលប្រព្រឹត្ដទៅនៅរាជធានីភ្នំពេញ។

លោករដ្ឋមន្ដ្រីបានថ្លែងថា «ក្នុងនាមក្រសួងសុខាភិបាល និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ សូមសម្ដែងនូវការអបអរសាទរជាមួយមន្ដ្រីសុខាភិបាលទាំងអស់ ដែលបានទទួលនូវការយកចិត្ដទុកដាក់ និងលើកទឹកចិត្ដពីរាជរដ្ឋាភិបាល ប្រគល់ប័ណ្ណសរសើរនាពេលនេះ»។

ក្នុងឱកាសនោះ លោករដ្ឋមន្ដ្រីក៏បានពាំនាំនូវការសាកសួរសុខទុក្ខ និងនឹករលឹកដ៏ខ្ពង់ខ្ពស់ ពីសំណាក់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា និងសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនដល់ថ្នាក់ដឹកនាំ មន្ដ្រីរាជការ និងបុគ្គលិកសុខាភិបាលអង្គភាពថ្នាក់កណ្ដាល ដែលបានចូលរួមនៅថ្ងៃនេះ។

ជាមួយគ្នានោះ លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង បានរំលឹកពីការងារប្រយុទ្ធនឹងជំងឺកូវីដ-១៩ នាពេលកន្លងដែលប្រទេសកម្ពុជា ត្រូវបានពិភពលោកប្រសិទ្ធិនាមថា «កម្ពុជាជាប្រទេសតូច មានបេះដូងធំទូលាយ» ដោយបានគ្រប់គ្រង ឆ្លើយតបការរាតត្បាតជំងឺកូវីដ-១៩ ដោយជោគជ័យ គឺពិតជាមានមោទនភាព ចំពោះការខិតខំប្រឹងប្រែងដ៏អស្ចារ្យរបស់សង្គមជាតិទាំងមូល រួមទាំងជនបរទេសទាំងអស់ដែលស្នាក់នៅក្នុងប្រទេសកម្ពុជា ហើយសមិទ្ធផល គួរឱ្យកត់សម្គាល់នេះកើតឡើង ក្រោមការដឹកនាំផ្ទាល់ ប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា តាមរយៈការប្រើប្រាស់កម្លាំងសរុបរបស់ជាតិ និងមានការចូលរួមរបស់សង្គមជាតិទាំងមូល ដែលអាចឱ្យកម្ពុជាបើកដំណើរការឡើងវិញ ទាំងសកម្មភាពសេដ្ឋកិច្ច និងសង្គម តាំងពីខែវិច្ឆិកា ឆ្នាំ២០២១។ មេរៀនបទពិសោធន៍ទាំងអស់នេះ អាចឱ្យយើងយកឈ្នះលើសមរភូមិកូវីដ-១៩ តែរាជរដ្ឋាភិបាលនៅតែបន្ដតាមដាន ដោយយកចិត្ដទុកដាក់ ព្រោះសង្គ្រាមកូវីដ-១៩ មិនទាន់ចប់នៅឡើយ។

លោករដ្ឋមន្ដ្រី ម៉ម ប៊ុនហេង ក៏បានសម្ដែងនូវការកោតសរសើរ ចំពោះថ្នាក់ដឹកនាំ មន្ដ្រីសុខាភិបាលទាំងអស់ អាជ្ញាធរ គ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងប្រជាពលរដ្ឋទូទាំងប្រទេស ដែលបានចូលរួមសហការ ក្នុងការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ព្រមទាំងធានាបាននូវការផ្ដល់សេវាសុខភាពជាសារវ័ន្ដ ទោះបីជាទូទាំងប្រទេស បានរងនូវផលប៉ះពាល់ដោយវិបត្តិជំងឺកូរី-១៩ ក៏ដោយ។

សមិទ្ធផលដ៏ធំធេងទាំងនេះ កើតចេញពីការដឹកនាំប្រកបដោយស្មារតីបុរេសកម្ម ចក្ខុវិស័យវែងឆ្ងាយ ឈ្លាសវៃរបស់ សម្ដេចតេជោ នាយករដ្ឋមន្ត្រី ជាពិសេសការរក្សាបានសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពសង្គម ការគ្រប់គ្រងបានជំងឺកូវីដ-១៩ ការរក្សាកំណើនសេដ្ឋកិច្ច ជីវភាពប្រជាជនរីកចម្រើន ការលើកកម្ពស់ កិត្យានុភាពកម្ពុជា នៅលើឆាកតំបន់ និងអន្តរជាតិ តាមរយៈនយោបាយការបរទេសឯករាជ្យ ដោយផ្នែក លើច្បាប់។

លើសពីនោះ លោករដ្ឋមន្ដ្រី ក៏បានរម្លឹកពីកម្ពុជា បានរៀបចំធ្វើជាម្ចាស់ផ្ទះដោយជោគជ័យកិច្ចប្រជុំកំពូលអាស៊ាន ឆ្នាំ២០២២ ព្រមទាំងបានរៀបចំធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ ក្នុងបរិយាកាសមហោឡារិក អធីកអធម ល្បីខ្ទរខ្ទា ទូទាំងកម្ពុជា ក្នុងតំបន់ និងនៅលើសកលលោក។ ដូច្នេះតម្លៃសន្តិភាព ដែលកម្ពុជាកំពុងតែមាន និងខិតខំថែរក្សា នៅពេលនេះ គឺពិតជាកត្តាសំខាន់បំផុត ដែលបងប្អូនជនរួមជាតិកម្ពុជាទាំងអស់ ត្រូវតែចងចាំជានិច្ច និងចូលរួមថែរក្សាការពារសន្តិភាពនេះឱ្យឋិតថេរជាអមតៈ។

លោករដ្ឋមន្ដ្រី ម៉ម ប៊ុនហេង បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហការយ៉ាងល្អ រវាងអាជ្ញាធរ ស្ថាប័នពាក់ព័ន្ធនានាក្នុងការទប់ស្កាត់ រាល់បាតុភាពអសកម្មទាំងឡាយ ដែលបានធ្វើឱ្យប៉ះពាល់ដល់សុខភាព និងអាយុជីវិតរបស់ប្រជាពលរដ្ឋ ដោយបង្ក្រាបបានជាអតិបរមានូវការលក់ឱសចក្លែងក្លាយ ការនាំចូលឱសថដែលពុំមានច្បាប់អនុញ្ញាត សេវាសុខាភិបាលខុសច្បាប់ ប្រកដោយស្មារតីទទួលខុសត្រូវខ្ពស់។ សេវាសុខាភិបាលសាធារណៈ កាន់តែទទួលបានទំនុកចិត្តពីប្រជាជន តែយើងក៏ត្រូវតែខិតខំពង្រឹងបន្ថែមទៀត ជាពិសេសក្រមសីលធ៌ម វិជ្ជាជីវៈ អត្តចរិតស្លូតបូត រាក់ទាក់ ប្រកបដោយការយកចិត្តទុកដាក់ចំពោះអ្នកជំងឺ ដែលពួកគាត់ត្រូវការ ដើម្បីឲ្យពួកគាត់កាន់តែពេញចិត្ត និងគាំទ្រសេវាសុខាភិបាលរបស់យើង៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.